Category: Politico 360

  • កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទសកម្ពុជា និងក្រសួងការបរទេសនៃចក្រភពអង់គ្លេស

    កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទសកម្ពុជា និងក្រសួងការបរទេសនៃចក្រភពអង់គ្លេស

    ភ្នំពេញ៖ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃចក្រភពអង់គ្លេស ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ និងភាគីអង់គ្លេសដឹកនាំដោយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចក្រភពអង់គ្លេស ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លាមកកម្ពុជាក្នុងរយៈពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជំនួយក្នុងវិស័យអប់រំ សុខាភិបាល សាលាក្តីខ្មែរក្រហម និងសកម្មភាពសម្អាតមីន។ ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនភាគីមិត្តអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពនយោបាយ ថ្មីៗនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកលឆ្នាំ២០២៣ កម្មវិធីអាទិភាព ៦ ចំណុច និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មី។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត Dominic Williams បានកោតសរសើរអំពីវឌ្ឍនភាព និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមំារបស់ចក្រភពអង់គ្លេសក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់នាពេលខាងមុខ។ ភាគីទាំងពីរបានសន្យាជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត ព្រមទាំងបន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាទៀងទាត់រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរ…

  • កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ

    កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ

    ភ្នំពេញ៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ (JC) ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផល និងបានពិភាក្សាលើមធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ។ កិច្ចប្រជុំនេះ ធ្វើនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ បានធ្វើជាសហប្រធានដឹកនាំនៃកិច្ចប្រជុំ។ ក្រសួងការបរទេសបានបន្តថា កិច្ចប្រជុំនេះ បានពិនិត្យឡើងវិញនូវសមិទ្ធផល និងបានពិភាក្សាលើមធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ រួមមាន នយោបាយ ពាណិជ្ជកម្មនិងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការងារ ការអភិវឌ្ឍជនបទ សុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក្នុងចំណោមវិស័យជាច្រើនទៀត។ ក្រសួងការបរទេសបានទៀតថា កិច្ចប្រជុំ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្រោមក្របខ័ណ្ឌអាស៊ាន-សាធារណរដ្ឋកូរ៉េ មេគង្គ-សាធារណរដ្ឋកូរ៉េ និងអង្គការសហប្រជាជាតិ ព្រមទាំងស្ថានការណ៍នៅឧបទ្វីបកូរ៉េផងដែរ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក ក្នុងនោះរួមមាន (១) ការដាក់ចេញនូវ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង(២) ការបង្កើត «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារនាទីស្តីការក្រសួង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសចិនចំនួន០២លើកកន្លងមក។ ភាគីទាំងពីរក៏បានឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់នូវលទ្ធផលសមាជវិសាមញ្ញរបស់គណបក្សខ្មែរក្រោក និងក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មី

    ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់នូវលទ្ធផលសមាជវិសាមញ្ញរបស់គណបក្សខ្មែរក្រោក និងក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មី

    ភ្នំពេញ៖ នៅទីបំផុតក្រសួងមហាផ្ទៃបានពិនិត្យ និងសម្រេចទទួលស្គាល់នូវលទ្ធផលសមាជវិសាមញ្ញរបស់គណបក្សខ្មែរក្រោក ដែលប្រារព្ធធ្វើកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្រេចអនុម័តតាមរយៈការបោះឆ្នោតរួមមាន៖ ១.ធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ២.ផ្លាស់ប្តូរទីស្នាក់ការកណ្តាលគណបក្សមកនៅផ្ទះលេខ៩១Eo ផ្លូវលេខ២២ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៣.ទទួលស្គាល់សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ១៥រូប និងសមាសភាពគណៈកម្មាធិការនាយកចំនួន ៤៨រូប ព្រមទាំងបានជ្រើសរើសក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មីរបស់គណបក្ស។ នេះបើយោងតាមលិខិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនលោក ឈឿង ចាន់ធឿន ប្រធានគណបក្សខ្មែរក្រោក កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្មីរបស់គណបក្សខ្មែរក្រោក រួមមានសមាសភាពដូចខាងក្រោម៖១.លោក ឈឿង ចាន់ធឿន ប្រធានគណបក្ស២.លោក ម៉ាក ធីបុត្រ អនុប្រធានគណបក្ស៣.លោកស្រី សំ រដ្ឋា អគ្គលេខាធិការ៤.លោក អោ វិបុល អគ្គហេរញ្ញិក៥.លោក ខែម ស៊ីឡេង ប្រធានគណៈកម្មាធិការត្រួតពិនិត្យ និងធិការកិច្ច៦.លោក អេ វណ្ណៈ គណៈកម្មាធិការវិន័យ សូមជម្រាបថា ក្រសួងមហាផ្ទៃបានសម្រេចទទួលស្គាល់នូវលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែរក្រោក ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី២៧…

  • ជំនួបរដ្ឋមន្រ្តីការបរទេស ៖ ជប៉ុនបន្តជួយគាំទដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា

    ជំនួបរដ្ឋមន្រ្តីការបរទេស ៖ ជប៉ុនបន្តជួយគាំទដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា

    ភ្នំពេញ៖​ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាម​ទូរសព្ទ​ប្រកបដោយផ្លែផ្កាជាមួយលោកជំទាវ កាមិកាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិបានបញ្ជាក់ថា នៅក្នុងការផ្លាស់ប្តូរទស្សនៈគ្នាជាផ្លូវការជាលើកដំបូង ចាប់តាំងទទួលបានការតែងតាំងជារដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីទាំងពីរបានកោត​សរសើរ​គ្នាទៅវិញទៅមក អំពីការរួមចំណែកយ៉ាង សំខាន់​ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យដែលមាន​សារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ នៅក្នុងពេលបំពេញ​តួនាទី​​ពីមុនរបស់ថ្នាក់ដឹកនាំទាំងពីរ។ ភាគីទាំងពីរបានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា- ជប៉ុនដែលត្រូវបានដំឡើងទៅ «ភាពជាដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈពេលដែល ប្រទេសទាំងពីរកំពុងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។ រដ្ឋមន្ត្រីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់រួមមាន ការពង្រីក ផ្សារអ៊ីអនម៉ល និងការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតា នៅឆ្នាំ​ក្រោយ។ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ​ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករួមមានវិស័យនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ អភិបាលកិច្ចល្អ ច្បាប់ និង​កិច្ចសហ​ប្រតិបត្តិការអភិវឌ្ឍន៍។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ប្រជាជនជប៉ុនដែលបានរួមចំណែកយ៉ាងធំធេង​ដល់​ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច…

  • គណបក្សនយោបាយជាច្រើនថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយមបំភ្លៃការពិត ទម្លាក់កំហុសដោយចេតនាមកលើគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

    គណបក្សនយោបាយជាច្រើនថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយមបំភ្លៃការពិត ទម្លាក់កំហុសដោយចេតនាមកលើគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សម៉ូលីណាកា គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរក្រោក និងគណបក្សកម្លាំងប្រជាធិបតេយ្យ បានធ្វើការថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានផ្តល់បទសម្ភាសតាមរយៈវិទ្យុ VOD បានធ្វើការញុះញង់ លាបពណ៌បំភ្លៃការពិត ទម្លាក់កំហុសដោយចេតនាមកលើគណបក្សសម្ព័ន្ធភាពថាជាថ្នូរការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានតួនាទីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយគ្មានការពិតទាំងស្រុង ព្រោះការចងសម្ព័ន្ធភាពវាជាសិទ្ធិសេរីភាព កើតចេញពីការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំដូចក្រុមប្រឆាំងជ្រុលនិយមលើកឡើងឡើយ។ ញ្ញត្តិថ្កោលទោសបានបន្តថា ចំពោះការសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គណបក្សសម្ព័ន្ធភាព ប្តេជ្ញាគោរពប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម។ ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ គណបក្សសម្ព័ន្ធភាព រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចដេកចាំស៊ីប្រាក់ខែ បរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឲ្យខ្មែរ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤

    សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលី នៅក្រោមក្របខ័ណ្ឌអាស៊ាន និងបានបញ្ជាក់អំពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្តី នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរជាច្រើនឆ្នាំ និងបានពិភាក្សាអំពីវិធីស្វែងរកលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យ ដែលមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ ភាគីទាំងពីរ ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី លើកទី៤ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងរៀបចំនៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្តី បានថ្លែងអំណរគុណជាថ្មីចំពោះការគាំទ្រ និងការបន្តផ្ដល់ជំនួយដ៏ថ្លៃថ្លារបស់អូស្ត្រាលីដល់កម្ពុជា ក្នុងវិស័យនានា ជាពិសេស វិស័យកសិកម្ម…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ក្រោមដំបូលនៃសុខសន្តិភាព អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ក្រោមដំបូលនៃសុខសន្តិភាព អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងនៅឲ្យថា ក្រោមដំបូលនៃសុខសន្តិភាព អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេសកម្ពុជា ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព។ លោកបានបន្តថា ទាក់ទងការលើកឡើងរបស់ជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពីករណីអ្នកសារព័ត៌មានដែលបានស្លាប់នោះ បើផ្អែកតាមរបាយការណ៍ដែលក្រសួងព័ត៌មានធ្លាប់ទទួលបាន គឺអ្នកសារព័ត៌មានមួយចំនួនត្រូវបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលពួកគេធ្វើដំណើរ ដែលនោះគឺជាឧប្បទ្ទវហេតុ ដែលបានកើតឡើងដោយចៃដន្យ និងខ្វះការប្រុងប្រយ័ត្នពាក់ព័ន្ធទៅនឹងការគោរពច្បាប់ចរាចរណ៍ និងមានករណីមួយចំនួនជាប់ពាក់ព័ន្ធទៅនឹងទំនាស់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មាន។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ទាក់ទងទៅនឹងអ្វីដែលបានលើកឡើងរបស់អង្គការសង្គមស៊ីវិល គឺបានបង្ហាញពីការយកចិត្តទុកដាក់ ក៏ប៉ុន្តែរាល់ការធ្វើសេចក្តីសន្និដ្ឋានទាំងអស់របស់ពួកគេ ត្រូវតែមានការពិចារណាឱ្យបានគ្រប់គ្រុងជ្រោយជាមុនសិនដែរ ទាំងអង្គហេតុ និងអង្គច្បាប់ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលអាចរួមចំណែកដំណើរការ នៃនីតិវិធីស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាលយុត្តិធម៌ និងអាជ្ញាធរផ្សេងទៀត ព្រោះនៅពេលដែលសមត្ថកិច្ចមិនទាន់បិទសំណុំរឿងណាមួយនោះ វាជាការផ្តល់នូវឱកាស និងពេលវេលាសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីប្រមូលនិងរៀបចំភស្តុតាងដែលអាចជាបច្ច័យថ្មីរួមចំណែកក្នុងនីតិវិធីស៊ើបអង្កេតលើករណីណាមួយនោះ។ ការណ៍នេះ ជួយដល់សមត្ថកិច្ចទទួលបានព័ត៌មានកាន់តែប្រសើរដើម្បីឈានទៅកំណត់មុខសញ្ញា និងចាត់ចែងទៅតាមវិធានការ និងនីតិវិធីច្បាប់ជាធរមាន។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ការការពារ និងការបង្កើនភាពងាយស្រួលដល់អ្នកសារព័ត៌មានក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មានជាអាទិភាពចម្បងមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងៗទៀត ដែលក្រសួងព័ត៌មានកំពុងផ្តល់ការយកចិត្តទុកដាក់ និងអនុវត្ត ក្នុងគោលបំណងធ្វើឱ្យវិស័យសារព័ត៌មាន ក្លាយជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍន៍សង្គមទាំងមូល ក៏ដូចជាសម្រាប់ពាំនាំនូវសំឡេងរបស់កម្ពុជាទៅកាន់ប្រជាជននៅទូទាំងប្រទេស និងនៅលើពិភពលោក។ ការផ្តល់ការពារខាងផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មានមានសារៈសំខាន់រួមចំណែកធ្វើឱ្យគោលបំណងនេះទទួលបាននូវជោគជ័យ។…

  • អគ្គស្នងការនគរបាលជាតិស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់​​ថ្នាក់ត្រូវយកចិត្តទុកគ្រប់គ្រងតាមដានបណ្តាញព័ត៌មាន​សង្គម ជៀសវាងមានការបំភ្លៃព័ត៌មានដែលនាំឱ្យមានបញ្ហាអសន្តិសុខដល់សង្គម

    អគ្គស្នងការនគរបាលជាតិស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់​​ថ្នាក់ត្រូវយកចិត្តទុកគ្រប់គ្រងតាមដានបណ្តាញព័ត៌មាន​សង្គម ជៀសវាងមានការបំភ្លៃព័ត៌មានដែលនាំឱ្យមានបញ្ហាអសន្តិសុខដល់សង្គម

    ភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ បាន​ស្នើ​ដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកគ្រប់គ្រងតាមដានបណ្តាញព័ត៌មានសង្គម ជៀសវាងមានការបំភ្លៃព័ត៌មានដែលនាំ​ឱ្យមានបញ្ហាអសន្តិសុខដល់សង្គម ។នាយឧត្តមសេនីយ៍ក៏បានសង្កត់ធ្ងន់ឱ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកខ្ពស់​ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងទីតាំងប្រារព្ធពិធី ។ ការស្នើនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅនាយកដ្ឋានអង្គរក្សនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា កិច្ចផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ទី១- គឺប្រគល់តួនាទី​ភារកិច្ចការដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្តាល ត្រូវកសាងផែនការការពារ​ជាក់​ស្តែងរៀងៗខ្លួន។ ទី២- គឺបញ្ជាការគោលដៅនីមួយៗ ត្រូវចុះពិនិត្យកែសម្រួលកម្លាំងតាមស្ថានភាពជាក់ស្តែង និងទី៣- គឺប្រគល់ការ​ទទួល​ខុសត្រូវដល់បញ្ជាការគោលដៅ ដើម្បីបន្សីកម្លាំងជាមួយអង្គភាពសហការ។ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ជូនកិច្ចប្រជុំផងដែរថា នៅក្នុងខែវិច្ឆិកាខាងមុខនេះមានព្រឹត្តការណ៍ធំ…

  • ក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសស្តីពី លទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសកម្ពុជា និងវៀតណាម

    ក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសស្តីពី លទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសកម្ពុជា និងវៀតណាម

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៣ បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ឯកឧត្តម ដូ ហ៊ុងវៀត អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួង។ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូវៀតណាមយ៉ាងកក់ក្ដៅ និងបានសម្តែងនូវអំណរសាទរចំពោះលទ្ធផ ប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា និងក្រសួងការបរទេសវៀតណាម ដែលបានរួមចំណែកពង្រឹងភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ៕ សូមជូនសេចក្តីប្រកាសស្តីពី លទ្ធផលកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសកម្ពុជា និងវៀតណាម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖