Category: Politico 360

  • គណបក្សធម្មាធិបតេយ្យគាំទ្រសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

    គណបក្សធម្មាធិបតេយ្យគាំទ្រសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

    ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ បានធ្វើញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងជុំវិញកិច្ចដំណើរការបង្កើត និងការរៀបចំឲ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ និងក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតការដោះស្រាយវិវាទឲ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និងយុត្តិធម៌ ក្នុងសង្គមជាតិ។ នេះបើយោងតាមញ្ញត្តិគាំទ្រនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ គណបក្សធម្មាធិបតេយ្យ បានគាំទ្រអនុសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការគូសបញ្ជាក់ចំពោះការបង្កើតយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ពុំមានការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមជាតិ។ គណបក្សធម្មាធិបតេយ្យ យល់ឃើញថា ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ជាយន្តការមួយដែលមានភាពល្អប្រសើរ ក្នុងការជួយសម្របសម្រួល ការចរចា ផ្សះផ្សាដោះស្រាយបញ្ហាជាច្រើន របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយទាក់ទងនឹងបញ្ហាទំនាស់មួយចំនួន ដោយប្រជាពលរដ្ឋមិនមានការ ចំណាយថវិកា គឺមានភាពងាយស្រួលគួរឲ្យទុកចិត្ត ថែមទាំងមានភាពឆាប់រហ័សលើការដោះស្រាយវិវាទជួយកាត់ បន្ថយបាននូវការកកស្ទះសំណុំរឿងជាច្រើននៅតុលាការ និងធានាបាននូវបរិយាកាសកាន់តែមានភាពប្រសើរ និងអាចដោះស្រាយវិវាទកាន់តែមានប្រសិទ្ធភាពថែមទៀត។ សូមជម្រាបថា ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២២០៣ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចធិបតី បានគូសបញ្ជាក់ថា យន្តការនេះមិនមែនជាការជំនួសប្រព័ន្ធតុលាការទេ…

  • រដ្ឋមន្រ្តីការបរទេសកម្ពុជាសម្ដែងការគាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

    រដ្ឋមន្រ្តីការបរទេសកម្ពុជាសម្ដែងការគាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងផ្តល់អនុសាសន៍ ព្រមទាំងធាតុចូល ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់របស់ការទូតសេដ្ឋកិច្ច ក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល លើការផ្សព្វផ្សាយ «ភាពជាខ្មែរ» ទាំងថ្នាក់ជាតិ និងឆាកអន្តជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារការទូតសេដ្ឋកិច្ច និងស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ បន្តកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការនាំចេញ ទាក់ទាញវិនិយោគ និងផ្សព្វផ្សាយវប្បធ៌ម ខ្មែរ រួមបញ្ចូលទាំងកីឡា សាសនា និងផលិតផលទេសចរណ៍លើឆាកអន្តរជាតិ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិឡើងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំពិសេសបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីជម្លោះប៉ាលេស្ទីន និងអ៊ីស្ត្រាអែល

    តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិឡើងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំពិសេសបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីជម្លោះប៉ាលេស្ទីន និងអ៊ីស្ត្រាអែល

    ភ្នំពេញ៖ លោកជំទាវ អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានឡើងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំពិសេសបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីជម្លោះប៉ាលេស្ទីន និងអ៊ីស្ត្រាអែល កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ ដោយបានលើកឡើងថា ក្នុងនាមប្រទេសមួយ គឺកម្ពុជាដែលក្នុងពេលមិនយូរប៉ុន្មានកន្លងទៅ ត្រូវបានគ្របដណ្ដប់ដោយភ្នក់ភ្លើងសង្គ្រាមរាប់ទសវត្សរ៍ និងវាលពិឃាត ដែលក្នុងខណៈនោះ អ្នកដែលត្រូវចាត់ចូលជា ក្រុមជិះជាន់គេ និង ក្រុមរងការជិះជាន់ ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើងដ៏សន្ធោសន្ធៅនៃការស្អប់ខ្ពើម ការសងសឹក និងភាពជ្រុលនិយម រហូតនាំទៅដល់ទង្វើឧក្រិដ្ឋកម្មដ៏សាហាវបំផុតប្រឆាំងនឹងមនុស្សជាតិ។តំណាងអចិន្ត្រៃយ៍កម្ពុជាបានសម្តែងនូវមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួម ទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមកដល់បច្ចុប្បន្ន និងមុនពេលនេះផងដែរ ទាំង នៅក្នុងរដ្ឋប៉ាលេស្ទីន និងរដ្ឋអ៊ីស្រាអែល ។ ជម្លោះប៉ាឡេស្ទីន-ស៊ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និង ផុយស្រួយបំផុត ហេតុនេះ កម្ពុជាសូមលើកឡើងនូវជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហានេះ ដោយមិនចូលរួមក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ។ ជាមួយគ្នានេះ កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់ – ស្ត្រី កុមារ ទារក…

  • ដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន

    ដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិអញ្ជើញទស្សនកិច្ចមិត្តភាពផ្លូវការលើកទី១ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការ លើកទី១ ចេញទៅក្រៅប្រទេសរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ។ នេះបើយោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់រដ្ឋាភិបាលទាំងពីរ។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ “សន្តិសុខរួម សន្តិភាពយូរអង្វែងៗ។ វេទិកាប៉េកាំងសៀងសាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ “ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល” នៅថ្ងៃទី៣០…

  • កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក

    កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ភាគីទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរីកចម្រើននៃប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ចំពោះការគាំទ្រ និងផ្តល់ជំនួយដ៏ថ្លៃថ្លាក្នុងវិស័យនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងពង្រឹងទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា និងអូស្រ្តាលី។ នៅក្នុងអំឡុងពេលនៃជំនួបនេះ ភាគីទាំងពីរបានរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យដែលមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ រួមមាន ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម សន្តិសុខនិងការពារជាតិ និងការអភិវឌ្ឍធនធានមនុស្ស។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ ក៏ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤…

  • សម្តេចធិបតី​ ៖ បក្ខពួករបស់ខ្ញុំ គឺប្រជាជនកម្ពុជា១៧លាននាក់ ដែលជាអ្នកមានអំណាចផ្តល់សិទ្ធិ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស

    សម្តេចធិបតី​ ៖ បក្ខពួករបស់ខ្ញុំ គឺប្រជាជនកម្ពុជា១៧លាននាក់ ដែលជាអ្នកមានអំណាចផ្តល់សិទ្ធិ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឆ្លើយតបទៅនឹងការវិភាគរបស់អ្នកនយោបាយបរទេសតាមរយៈវិទ្យុបរទេសមួយដែលបានលើកឡើងថា គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសម្រាប់តែបក្ខពួកខ្លួនដែលមានអំណាចនោះថា បក្ខពួករបស់សម្តេច គឺប្រជាជនកម្ពុជា១៧លាននាក់ ហើយអ្នកដែលមានអំណាច គឺប្រជាពលរដ្ឋដែលជាអ្នកមានអំណាចផ្តល់សិទ្ធិផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស នៅក្នុងចិត្តរបស់សម្តេចនោះគឺ ប្រជាពលរដ្ឋខ្មែរតែម្តង។ ការឆ្លើយតបនេះ បានធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស ៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចោទប្រកាន់របស់ក្រុមប្រឆាំងថា មើលការដឹកនាំរបស់សម្តេចក្នុងទស្សនៈចង្អៀតចង្អល់ ហើយទស្សនៈបែបចង្អៀតចង្អល់នេះហើយ បានគណបក្សរបស់ពួកគេមិនដែលឈ្នះនោះ ហើយឱ្យតែគេចេញពីគណបក្សរបស់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលចោទគេថា ក្បត់ជាតិ។ ចោទរដ្ឋាភិបាលថា មិនផ្តល់ឱកាសឱ្យអ្នកចេះដឹង ហើយអ្នកចេះដឹងគ្រាន់តែគេចង់យកជំនាញរបស់គេចូលមកធ្វើការចោទថា គេក្បត់ឧត្តមគតិ។ ចង្អៀតចង្អល់បែបនេះហើយដែលមិនរីកចម្រើន។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ទាំងអស់ បក្ខពួករបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាជនខ្មែរទាំងអស់ដែលរួមគ្នានៅក្នុងការថែរក្សាសន្តិភាព ការអភិវឌ្ឍប្រទេស។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បើសិនជាប្រជាពលរដ្ឋមិនឱ្យការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាទេ ការបោះឆ្នោតលើសលប់ ៦លាន៤សែននាក់ ៨២,៣០% ទូទាំងប្រទេសផ្តល់បេះដូងផ្តល់អំណាច ផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើប្រជាពលរដ្ឋ នឹងហើយអ្នកមានអំណាចពិតប្រាកដ គឺប្រជាពលរដ្ឋនេះឯង៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ៖ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានសារៈសំខាន់ និងជាការជួយសម្រួលទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

    មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ៖ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានសារៈសំខាន់ និងជាការជួយសម្រួលទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

    ភ្នំពេញ៖ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ បានថ្លែងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជារឿងល្អ និងមានសារៈសំខាន់ និងជាការជួយសម្រួលទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅពេលដែលមានវិវាទជាមួយគ្នាកើតឡើង ជាពិសេសវិវាទរដ្ឋប្បវេណីដែលអាចធ្វើការដោះស្រាយ ឬក៏សម្របសម្រួលផ្សះផ្សានៅមូលដ្ឋានបាន គឺជារឿងល្អ ដែលធ្វើឱ្យប្រជាពលរដ្ឋមិនមានអរិភាព មើលមុខគ្នាមិនចំដោយសារតែរឿងតិចតួច ឬក៏បញ្ហាដែលអាចដោះស្រាយជាមួយគ្នាបាន ហើយបានបង្កើតជាការផ្សះផ្សា ការសម្របសម្រួលដើម្បីឱ្យប្រជាពលរដ្ឋរស់នៅសុខដុមរមនា ហើយមានការយោគយល់គ្នា។ នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ បានបន្តថា នៅក្នុងគោលការណ៍របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការវាអាស្រ័យទៅលើការស្ម័គ្រចិត្ត បើ់សិនជារឿងខ្លះដែលជារឿងធំដុំពួកគាត់អាចស្ម័គ្រថា យកតុលាការជាសិទ្ធិរបស់គាត់។ ប៉ុន្តែយ៉ាងណាក៏វាជួយសម្រួលច្រើន និងបំបាត់ភាពកកស្ទះសំណុំរឿងនៅតុលាការដែរ ព្រោះរឿងរដ្ឋប្បវេណីខ្លះអាចដោះស្រាយក្រៅប្រព័ន្ធតុលាការបាន។ គួររម្លឹកឱ្យដឹងថា សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មាន៦ជំពូក និង២២មាត្រា និងបានកំណត់អំពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។​រាល់ដំណោះស្រាយវិវាទត្រូវតែគោរពតាមឆន្ទៈយល់ព្រមដោយសេរី និងដោយស្ម័គ្រចិត្តពីភាគីវិវាទ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរកាត់ថា អ.ដ.ក. នឹងត្រូវបង្កើតឡើងដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ នូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ…

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣៕សូមជូនសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ

    ភ្នំពេញ៖ សេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មាន៦ជំពូក និង២២មាត្រា និងបានកំណត់អំពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ រាល់ដំណោះស្រាយវិវាទត្រូវតែគោរពតាមឆន្ទៈយល់ព្រមដោយសេរី និងដោយស្ម័គ្រចិត្តពីភាគីវិវាទ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរកាត់ថា អ.ដ.ក. នឹងត្រូវបង្កើតឡើងដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ នូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុ នៃការសម្រុះសម្រួលផ្សះផ្សា តាមកំណត់របស់ច្បាប់។ អ.ដ.ក. មានសមាសភាព ឧបនាយករដ្ឋមន្រ្តី ១រូប ជាប្រធាន និងអមដោយអនុប្រធាន៤រូប (ជាទេសរដ្ឋមន្ត្រី១រូប រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌១រូប) ព្រមទាំងសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយមាន អគ្គលេខាធិការដ្ឋាន មួយជាសេនាធិការ។ ក្នុងសេចក្ដីថ្លែងហេតុជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា…

  • កម្ពុជា-ឥណ្ឌា ប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

    កម្ពុជា-ឥណ្ឌា ប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

    ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ ការពារជាតិ និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។ ការបញ្ជាក់របស់ភាគីទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌា បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលត្រូវបានជំរុញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ ការពារជាតិ និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរ ក៏កំពុងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) កម្ពុជា-ឥណ្ឌា លើកទី៣ នៅទីក្រុងញូវដែលី នាពេលឆាប់ៗខាងមុខ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហការដែលកំពុងមាន និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ព្រមទាំងកំណត់ទិសដៅសកម្មភាពថ្មីផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូនៃប្រទេសទាំងពីរ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស