-
ឯកឧត្តម ហ៊ុន ម៉ានី រម្លឹកសារដាស់តឿនរបស់សម្តេចតេជោ «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ» ជូនសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានលើកឡើងនូវសារដាស់តឿនរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់សិក្ខាកាមនៅសាលាភូមិន្ទរដ្ឋបាលដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីដែលនឹងត្រូវបំពេញការងាររដ្ឋបាលនៅក្រសួងស្ថាប័នថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»។ ការលើកឡើងសារដាស់តឿននេះ ក្នុងពិធីបិទប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា” នៅសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា “បន្ថែមលើការបណ្តុះបណ្តាល ដើម្បីសមត្ថភាពវិជ្ជាជីវៈទាំងនេះ ច្បាស់ណាស់មន្ត្រីដែលមានឥរិយាបទការងារល្អ ការបំពេញការងារប្រកបដោយវិន័យ គុណភាព និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលកំពុងមានការកើនឡើងជាលំដាប់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។” ជុំវិញសារដាស់តឿនខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកអភិក្រម នៃការគោរព៣ចំណុចផ្ទាល់ខ្លួនរបស់ឯកឧត្តម ជូនសិក្ខាកាមបានបញ្ចប់វគ្គបណ្តុះបណ្តាល និងសិក្សាកាមដែលត្រៀមចេញទៅបំពេញការងាររដ្ឋបាលនៅក្រសួង ស្ថាប័ននាពេលខាងមុខនេះ រួមមាន៖ (១) ការគោរពចាស់ទុំ គឺចេញមកពីគុណធម៌ សីលធម៌ (២)…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minebea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។…
-
រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគ ឱ្យមកកម្ពុជាបន្ថែម ទៀត ជាពិសេសនៅក្នុងផ្នែកឧស្សា ហកម្មរថយន្ត និងគ្រឿងចក្រ គ្រឿងយន្តកសិកម្ម បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ មួយវិញទៀត ឯកឧត្តម…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឯកអគ្គរាជទូតជប៉ុន ចុះហត្ថលេខារួមគ្នាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៩,៧លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង បានចុះហត្ថលេខារួមគ្នាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន (ប្រមាណ៩,៧លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយ ផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ក្រសួងការបរទេសបានបន្តថា កាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
កម្ពុជា-អាមេរិក ឯកភាពបន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាមេរិក បានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ។ ការឯកភាពគ្នានេះ នៅក្នុងជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម Patrick Murphy នៅទីស្តីការក្រសួង នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងកិច្ចពិភាក្សា ដែលមានភាពជិតស្និទ្ធ និងត្រង់ទៅត្រង់មក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួន បានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាព នាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបអគ្គរដ្ឋទូតអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារដែលមានបរិយាកាស និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលភាគីនិយោជក និងកម្មករនិយោជិតអាចរក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការងារ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រ១ ក្រ២…
-
កម្ពុជា និងកាណាដា បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា និងកាណាដា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។ ការសម្តែងការពេញចិទ្តនេះ ក្នុងជំនួបពិភាក្សាកាងារវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Ping M. Kitnikone នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងអំឡុងពេលជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនកាណាដា និងបានលើកទឹកចិត្តឱ្យភាគីកាណាដាបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនាអនាគតពេលខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
អ្នកវិភាគ៖ ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្ស២៧ផ្សេងទៀត គឺរឹងមាំ

ភ្នំពេញ៖ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ និងជាអ្នកវិភាគ បានលើកឡើងថា សម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត គឺ រឹងមាំ និងមិនមានការបែកបាក់ទេនោះទេ។ ការចងសម្ព័ន្ធនេះ គឺជារឿងល្អ និងមានការគាំទ្រពីប្រជាពលរដ្ឋ ដែលចង់ឃើញការបង្រួបបង្រួមរវាងខ្មែរនិងខ្មែរ,គណបក្សនយោបាយគណបក្សនយោបាយ ដើម្បីឱ្យក្លាយទៅជាតួអង្គនៅក្នុងការផ្សះផ្សា និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងប្រទេសជាតិឱ្យមានសន្តិភាព និងមានការអភិវឌ្ឍពិតប្រាកដ។ រីឯការចងសម្ព័ន្ធភាពរបស់គណបក្សប្រឆាំងចំនួនបួនបក្ស នឹងមិនមានភាពយូរអង្វែងនោះទេ ដោយសារតែមិនមានភាពស្មោះត្រង់ជាមួយគ្នា ស្វែងរកផលប្រយោជន៍ ក៏ដូចជាបង្កើតឱ្យមានទំនាស់ផ្ទៃក្នុង និងរុញច្រានរហូតទៅដល់ការបែកសម្ព័ន្ធភាព ឬក៏ចែកផ្លូវគ្នាមិនអាចធ្វើការជាមួយគ្នាបាន។ លោកបណ្ឌិត សេក សុជាតិ បានថ្លែងថា ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គឺជាសិទ្ធិរបស់គណបក្សនយោបាយដែលកាន់របៀបដឹកនាំតាមបែបប្រជាធិបតេយ្យ សេរី ហើយក៏ស្របជាមួយនឹងចលនានៃគណបក្សនយោបាយផ្សេងៗនៅក្រៅប្រទេស។ ជាពិសេសប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ គណបក្សនយោបាយដែលមានផ្នត់គំនិត ឬក៏មានចក្ខុវិស័យប្រហាក់ប្រហែលគ្នា គឺតែងតែរត់រកគ្នា ហើយធ្វើការចងសម្ព័ន្ធភាពដើម្បីពង្រឹងនូវកិច្ចសសហប្រតិបត្តិការ,ដើម្បីស្វែងរកមធ្យោបាយប្រកួតប្រជែងក៏ដូចជាដើម្បីដឹកនាំប្រទេស ក៏ដូចជាជួយដោះស្រាយបញ្ហានៅក្នុងសង្គម ក៏ដូចជាបញ្ហាផ្សេងៗ ដែលជាទុក្ខកង្វល់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។ លោកបណ្ឌិតបានបន្តថា ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយ គឺជារឿងល្អ និងមានការគាំទ្រពីប្រជាពលរដ្ឋដែលចង់ឃើញការបង្រួបបង្រួមរវាងខ្មែរនិងខ្មែរ។ គណបក្សនយោបាយគណបក្សនយោបាយ ដើម្បីឱ្យក្លាយទៅជាតួអង្គនៅក្នុងការផ្សះផ្សា និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងប្រទេសជាតិឱ្យមានសន្តិភាព និងមានការអភិវឌ្ឍពិតប្រាកដ។…
-
បន្ទាប់ពីនាយករដ្ឋមន្ត្រីឯកភាព៖ កងទ័ពមួកខៀវកម្ពុជានឹងវិលត្រឡបលមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែតុលា

កងកម្លាំងនាំមុខកងវិស្វកម្មព្រលានយន្តហោះ ដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីទទួលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប៉ុន្មានថ្ងៃមុនសម្តេចបានផ្តល់ការឯកភាពដើម្បីដកកងកងទ័ពមួកខៀវកម្ពុជាចេញពីប្រទេសម៉ាលី ដោយសារយូអិន (UN) ចាប់ផ្តើមជម្លៀសទ័ពបាត់ពីតំបន់ខ្លះ ដោយសារតែកន្លែងនោះនៅលែងបាន ទ័ពយូអិនមួកខៀវក៏គេវ៉ៃដែរ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលមានមូលដ្ឋានក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា៖ “ប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវផ្តល់ការឯកភាពដើម្បីដកទ័ពយើងចេញពីម៉ាលីដោយសារយូអិនចាប់ផ្តើមជម្លៀសទ័ព ព្រោះបាត់ពីតំបន់ខ្លះដោយសារកន្លែងនោះនៅលែងបាន ទ័ពយូអិនមួកខៀវក៏គេវ៉ៃដែរ អត់ស្គាល់ទ័ពអ៊ុនតាក់។ កាលជំនាន់អ៊ុនតាក់នៅនេះ យើងនៅនោះ យូអិនត្រូវសម្រេចដកកងទ័ពប្រមាណម៉ឺននាក់ ក្នុងនោះមានទ័ពយើងជិត១០០នាក់នៅទីនោះ បញ្ជាឲ្យដកទ័ពហើយបញ្ជាឲ្យកំទេចចោលសម្ភារៈទាំងអស់ ឡានយើងអាកាំម៉ាស់ប៉ុន្មានគ្រឿង មួយគ្រឿងជាង១០ម៉ឺនដុល្លារ ត្រូវយកអេស្កាវ៉ាទ័រវ៉ៃចោលនៅនឹងកន្លែងកម្ទេចចោលទាំងអស់ ហ្នឹងហើយបើសិនជាវាបាត់សន្តិភាព។” សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា សូម្បីតែអង្គការសហប្រជាជាតិក៏ដកថយដែរ សន្តិភាព និងការអភិវឌ្ឍដែលប្រជាពលរដ្ឋបានទទួលនេះ។ ជាពិសេសសំឡេងលើសលប់នៅក្នុងការបោះឆ្នោត មិនត្រឹមតែចូលរួមនៅក្នុងការជ្រើសរើសរាជរដ្ឋាភិបាលដោយប្រសិទ្ធភាពដើម្បីអនាគតរបស់ខ្លួនទេ…
-
កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយចំនួន២៧ផ្សេងទៀត មាន៨ចំណុច

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា រួមមាន៨ចំណុច៖១-ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។២-ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។៣-ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ។៤-រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក្រ កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បណ្តាប្រទេសជាច្រើនបានអបអរសាទរចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការរបស់ប្រទេសកម្ពុជាដោយមានស្ថេរភាព សន្តិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បណ្តាប្រទេសជាច្រើនបានអបអរសាទរចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការរបស់ប្រទេសកម្ពុជាដោយមានស្ថេរភាព សន្តិភាព។ គ្រប់ប្រទេសទាំងអស់ គេស្គាល់នៅតម្លៃនៃការអនុវត្តនៅលទ្ធិប្រជាធិបតេយ្យផ្អែកលើច្បាប់ ហើយនឹងធ្វើឲ្យប្រជាជនមានសេចក្តីសុខ គ្មានប្រទេសណាមួយសប្បាយរីករាយនៅពេលដែលខ្លួនអសន្តិសុខ ធ្លាក់ក្នុងភ្លើងសង្គ្រាមទេ កុំថាប្រទេសអ្នកមានប្រទេសអ្នកក្រ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលមានមូលដ្ឋានក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា សម្តេចបានជួបជាមួយបណ្តាប្រទេសជាច្រើន គឺថ្នាក់ដឹកនាំគេក៏ដូចជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ក៏គេបានអបអរសាទរចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការរបស់ប្រទេសកម្ពុជាដោយមានស្ថេរភាព សន្តិភាព។ គ្រប់ប្រទេសទាំងអស់គេស្គាល់ណាស់នៅតម្លៃនៃការអនុវត្តនៅលទ្ធុប្រជាធិបតេយ្យផ្អែកលើច្បាប់ ហើយនឹងធ្វើឲ្យប្រជាជនមានសេចក្តីសុខ គ្មានប្រទេសណាមួយសប្បាយរីករាយនៅពេលដែលខ្លួនអសន្តិសុខ ធ្លាក់ក្នុងភ្លើងសង្គ្រាមទេ កុំថាប្រទេសអ្នកមានប្រទេសអ្នកក្រ។ នៅអារ៉ាប់ នៅអ៊ីស្រាអែល ជាប្រទេសអ្នកមានតែឥឡូវវ៉ៃគ្នារាល់ថ្ងៃមិនបានសុខ។ ប្រទេសរុស្ស៊ី ប្រទេសអ៊ុយក្រែន វ៉ៃគ្នាសុទ្ធ តែជាប្រទេសអ្នកមានមិនបានសេចក្តីសុខទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រយៈពេល៤៤ឆ្នាំ នៃការដឹកនាំប្រទេស និងបន្តទៅមុខទៀត ដោយសារមានមូលដ្ឋាននៃការគាំទ្ររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសជាង ៨លាន ២សែននាក់ ស្មើ ៨៤,៥៩%…