Category: Politico 360

  • ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជកម្ម វប្បធម៌ និងការតភ្ជាប់ប្រជា ជននិងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា

    ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជកម្ម វប្បធម៌ និងការតភ្ជាប់ប្រជា ជននិងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា

    ភ្នំពេញ៖​ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យឯកឧត្តម វ៉ាង មីងយូ អនុប្រធានសភាពិគ្រោះយោបល់នយោបាយ​ប្រជាជនចិននៃខេត្តលាវនីង និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីព្រឹកថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២៣។ ក្នុងឱកាសនៃជំនួបឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះឯកឧត្តម វ៉ាង មីងយូ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញ​បំពេញ​ទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា ហើយសង្ឃឹម ថាប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតជាមួយគ្នាបន្តទៀត។ ឯកឧត្តម ក៏បានសម្តែងការអបអរសាទរចំពោះមិត្តចិនដែលបានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយមានប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ។ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាក៏បានចូលរួមផងដែរ។ ជាមួយនឹងភាពជោគជ័យរបស់មិត្តចិន ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិនដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើន ក្រោមគម្រោងរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ដែលជាឆ្អឹងខ្នងក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។កម្ពុជាតែងគាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមរបស់មិត្តចិន ជាអាទិ៍ រួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់​និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។ ចំពោះអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរ ស្ថាប័នទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាង…

  • ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជកម្ម វប្បធម៍ និងការតភ្ជាប់ប្រជាជននិងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា

    ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជកម្ម វប្បធម៍ និងការតភ្ជាប់ប្រជាជននិងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យ ឯកឧត្តម វ៉ាង មីងយូ អនុប្រធានសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន នៃខេត្តលាវនីង និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះឯកឧត្តម វ៉ាង មីងយូ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតជាមួយគ្នាបន្តទៀត។ ឯកឧត្តមបានសម្តែងការអបអរសាទរ ចំពោះមិត្តចិនដែលបានរៀបចំវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយមានប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ហើយក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានចូលរួមផងដែរ។ ជាមួយនិងភាពជោគជ័យរបស់មិត្តចិន ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ជាច្រើន ក្រោមគម្រោងរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ ដែលជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ កម្ពុជាតែង គាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមរបស់មិត្តចិន…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺជាការផ្ដើមចេញពីស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្ដេចព្រះបាទនរោត្តម សីហនុ និងស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

    ឯកឧត្តម ហ៊ុន ម៉ានី៖ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺជាការផ្ដើមចេញពីស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្ដេចព្រះបាទនរោត្តម សីហនុ និងស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៣ ខែតុលានេះថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺជាការផ្ដើមចេញពីស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្ដេចព្រះបាទនរោត្តម សីហនុ និងស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែររបស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញការអភិវឌ្ឍឥតឈប់ឈរមកទល់ពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ហើយការរំលឹកខួបនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្មដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ក្រៅពីការរំលឹកពីស្នាព្រះហស្ថ និងស្នាដៃដ៏ថ្លៃថ្លារបស់ឥស្សរជនទាំងពីរ យើងក៏មិនអាចបំភ្លេចបាននូវការជួយជ្រោមជ្រែងពីមិត្តភក្តិកម្ពុជាទាំងអស់ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះអាចសម្រេចបានដោយជោគជ័យ និងជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការស្វែងរកសុខសន្តិភាពក្រោយពីកម្ពុជាធ្លាក់ក្នុងផ្នក់ភ្លើងសង្រ្គាមអស់ជាងបីទសវត្សរ៍៕ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំនិងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំនិងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”។ សូមបញ្ជាក់ថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន…

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

    សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា…

  • ឯកឧត្តម ប៉ែន បូណា៖ រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាការរំលឹកវីរភាពនៃតួអង្គរដ្ឋបុរសរបស់កម្ពុជា

    ឯកឧត្តម ប៉ែន បូណា៖ រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាការរំលឹកវីរភាពនៃតួអង្គរដ្ឋបុរសរបស់កម្ពុជា

    ភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣)។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិដ៏វែងអន្លាយនៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។ នៅមុនឈានដល់កិច្ចចរចាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មានព្រឹត្តិការណ៍សំខាន់បំផុតមួយដែលខ្មែរគ្រប់គ្នាចងចាំមិនភ្លេចគឺថ្ងៃ ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេស និងជីវិតខ្មែរឱ្យរួចរស់ពីសេចក្តីស្លាប់នៃរបបវាលពិឃាដខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនេះ។ នៅពេលគេនិយាយពីកិច្ចព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ៖ តួអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន (ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ)។ បើគ្មានការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់តួអង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ។ តាមរយៈការចរចាដ៏ស្វិតស្វាញនិងប្រើពេលជិត៤ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក៏បានសម្រេចឡើងនាថ្ងៃទី២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោតឆ្នាំ ១៩៩៣។ ប៉ុន្តែ ក្រោយបង្កើត និងប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ និងក្រោយពីកម្លាំងអ៊ុនតាក់បានដកចេញពីកម្ពុជា សន្តិភាពនៅមិនទាន់រកឃើញនៅឡើយ។ កម្លាំងខ្មែរក្រហមនៅតែបន្តគ្រប់គ្រងដែនដីមួយផ្នែករបស់កម្ពុជា ហើយអសន្តិសុខនិងជម្លោះប្រដាប់អាវុធនៅតែកើតមាន។ តួអង្គសម្តេចតេជោ ហ៊ុន សែន ដែលបានលេចមុខតាំងពីដើមទីក្នុងបុព្វហេតុស្រោចស្រង់ជាតិ និងអាយុជីវិតខ្មែរ ក៏បានបន្តបេសកកម្មដើម្បីស្វែងរកសន្តិភាពជូនកម្ពុជារហូតដល់សម្រេចបានទាំងស្រុងនៅឆ្នាំ១៩៩៨…

  • លោកស្រី ពោធិតី សាវត្ថី៖ សម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គសំខាន់នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១

    លោកស្រី ពោធិតី សាវត្ថី៖ សម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គសំខាន់នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១

    ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺបានដោយសារព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាភាគីនៅខាងអ្នកតស៊ូនៅព្រំដែន និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងភាគីលោកតា សឺន សាន។ ប៉ុន្តែការដឹកនាំរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (អេស អិន ស៊ី) គឺប្រធាន ព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរ ជាអ្នកដឹកនាំ ដើម្បីឲ្យមានកិច្ចព្រមព្រៀងប៉ារីស គឺមានស្នាដៃមួយនៅខាងក្រៅប្រទេស និងសម្តេចតេជោ ហ៊ុន សែន ដឹកនាំនៅក្នុងប្រទេស។ តំណាងអ្នកនៅក្រៅស្រុក និងអ្នកនៅក្រៅស្រុក គឺមានតែសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គសំខាន់ឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ លោកស្រី ពោធិតី សាវត្ថី បានបញ្ជាក់ថា ដោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣…

  • ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៖ ថ្ងៃទី២៥ ខែតុលា គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ច​សហប្រតិបត្តិការ និងសម្ព័ន្ធភាព”

    ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៖ ថ្ងៃទី២៥ ខែតុលា គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ច​សហប្រតិបត្តិការ និងសម្ព័ន្ធភាព”

    ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ខាងមុខនេះ ។មេដឹកនាំគណបក្សនយោបាយដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់ AMS នៅយប់ថ្ងៃទី២១ ខែតុលានេះថា នៅថ្ងៃទី២៥ ខែតុលាខាងមុខនេះ គណបក្សនយោបាយចំនួន ២៧ នឹងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយ​គណបក្សប្រជាជនកម្ពុជា។ចំណែកឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ពិតជាមានពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយជាច្រើនបានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើសុំចងសម្ព័ន្ធភាពនេះដោយ​សារតគណបក្សនយោបាយទាំងនោះបានមើលឃើញពីការដឹកនាំរតបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបាននាំឲ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើង​នៃជម្លោះ និងអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើង​នៃជម្លោះ និងអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃ ជម្លោះ និងអំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សានៅអ៊ីស្រាអែលផងដែរ។ ការសម្តែងនូវការព្រួយបារម្ភរបស់ប្រមុខដឹកនាំកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ជីស៊ីស៊ី) នៅរាជធានីរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលប្រកាសដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៣ ។ សេចក្តីប្រកាសបានរំលេចថា សម្ដេចធិបតី បានបង្ហាញពីជំនឿយ៉ាងមុតមាំថា ប្រទេសសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ មានតួនាទីសមស្របបំផុត ក្នុងការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា ក្នុងការឈានទៅ​រក​កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្វែង​រកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាដល់ការបញ្ជូនជំនួយមនុស្សធម៌ឱ្យបានពេញលេញ និងទាន់ពេលវេលា ទៅដល់​ប្រជាជននៅតំបន់ហ្គាហ្សា និងការធានាសុវត្ថិភាព និងការដោះលែងចំណាប់ខ្មាំងទាំងអស់ឱ្យបានឆាប់បំផុត ស្របតាមច្បាប់មនុស្ស​ធម៌​អន្តរជាតិ។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ជីស៊ីស៊ី) បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវឌ្ឍថ្មីៗ និងបញ្ជាក់​អំពីសារៈសំខាន់ នៃការរក្សានូវមជ្ឈភាពអាស៊ាន ក្នុងដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងកិច្ចសហការលើគំនិតផ្ដួចផ្ដើម​ទាំងឡាយ ដើម្បីគាំទ្រនិងរួមចំណែកដល់សមាហរណកម្មអាស៊ាន និងដំណើរ​ការនៃការកសាងសហគមន៍អាស៊ាន។…

  • ក្រសួងការបរទេសកម្ពុជា-ស្លូវេនី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី

    ក្រសួងការបរទេសកម្ពុជា-ស្លូវេនី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី

    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Mateja Norčič Štamcar អគ្គនាយក និងជានាយកផ្នែកនយោបាយនៃក្រសួងកិច្ចការបរទេស និងអឺរ៉ុបនៃសាធារណរដ្ឋស្លូវេនី នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានធ្វើជាសហប្រធាន នៃកិច្ចប្រជុំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងជូបហ្សាណា សាធារណរដ្ឋស្លូវេនី។ បន្ទាប់ពីកិច្ចពិគ្រោះយោបល់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា និង លោកជំទាវ SANJA ŠTIGLIC រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការនយោបាយ កិច្ចសហប្រតិបត្តិការពហុភាគី និងអភិវឌ្ឍន៍នៃក្រសួងការបរទេស និងកិច្ចការអឺរ៉ុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស