Category: Politico 360

  • គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជំរុញការបង្កើនវិនិយោគឱ្យបានច្រើនក្នុងតំបន់ត្រីកោណ

    គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជំរុញការបង្កើនវិនិយោគឱ្យបានច្រើនក្នុងតំបន់ត្រីកោណ

    ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនឡាវ រួមមានខេត្តចំប៉ាសាក់ ខេត្តសាលាវណ្ណ ខេត្តសេកុង និងខេត្តអាតាពឺ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ គណៈប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម Linkham DOUANSAVANH ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវ បានលើកឡើងថា ភាគីទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍គួរជំរុញ SME ឱ្យវិនិយោគឱ្យបានច្រើនក្នុងតំបន់ត្រីកោណ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទេសចរណ៍បៃតងប្រឆាំងការជួញដូរមនុស្ស និងការទប់ស្កាត់ភេរវកម្មឆ្លងដែនជាដើម។ ខេត្តទាំង៤មានគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងនោះ ខេត្តចំប៉ាសាក់តែមួយ មាន៦៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៩០០លានដុល្លារ។ គម្រោងអាទិភាពចំនួន២ នៅក្នុងខេត្តចំប៉ាសាក់ គឺគម្រោងកសាងផ្លូវលេខ៧២ ចំណាយថវិកា៨លានដុល្លារ និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ចំណាយថវិកាជាង៣លានដុល្លារ។ គម្រោងទាំងអស់នេះ បាននិងកំពុងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រមាណជា១,៤លាននាក់នៅក្នុងខេត្តទាំង៤នេះរបស់ប្រទេសឡាវ។ សក្ដានុពលលេចធ្លោផ្សេងទៀតនៃខេត្តរបស់ប្រទេសឡាវក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺទំនប់វារីអគ្គិសនី ដំណាំកាហ្វេ តែ រ៉ែ ឈើឧស្សាហកម្ម និងទេសចរណ៍ជាដើម។ ឯកឧត្ដម សួស…

  • រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតឆែក ចែករំលែកព័ត៌មានអំពីស្ថានភាពវិស័យមុខងារសាធារណៈ

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតឆែក ចែករំលែកព័ត៌មានអំពីស្ថានភាពវិស័យមុខងារសាធារណៈ

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរមតិយោបល់ បទពិសោធ និងចែករំលែកព័ត៌មានអំពីស្ថានភាពវិស័យមុខងារសាធារណៈក្នុងប្រទេសរៀងៗខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការបន្តពិភាក្សា និងពិនិត្យលទ្ធភាពគិតគូរលើកិច្ចសហប្រតិបត្តិការណាមួយក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា។ ជំនួបពិភាក្សានេះ បានធ្វើឡើងនៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានយកឱកាសនេះរៀបរាប់ពីសាវតារនៃកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈពីមួយដំណាក់កាលទៅដំណាក់កាល និងគូសបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវបេសកកម្មចម្បងរបស់ក្រសួងមុខងារសាធារណៈក្នុងអាណត្តិទី៧ ជាពិសេសក្នុងការអនុវត្ត និងការសម្រេចនូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈផងដែរ។ ក្រៅពីនោះ កិច្ចពិភាក្សា ក៏បានផ្តោតបន្ថែមលើការស្វែងយល់ពីប្រធានបទ និងឱកាសផ្សេងៗ ក្នុងទិសដៅឈានឆ្ពោះទៅរកការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងស្ថានទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ក្រសួងមុខងារសាធារណៈ

  • សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីក​​ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត

    សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីក​​ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ (Mohammed Bin Salman Bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ក្នុងជំនួបនេះ ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីទិសដៅប្រកបដោយសក្តានុពលក្នុងការ លើក កម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ។ ជាការឆ្លើយតប សម្តេចធិបតី…

  • សម្តេចធិបតី និងថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ​របស់អារ៉ាប៊ីសាអូឌីត គាំទ្រគម្រោងនៃការផ្តល់​ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់​​​អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត

    សម្តេចធិបតី និងថ្នាក់ដឹកនាំមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ​របស់អារ៉ាប៊ីសាអូឌីត គាំទ្រគម្រោងនៃការផ្តល់​ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់​​​អភិវឌ្ឍវិស័យកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បាន​អនុញ្ញាតឱ្យឯកឧត្តម Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិនៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សា​សហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយកប្រតិបត្តិមូលនិធិ បានសម្តែងនូវការអបអរសាទជូនចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូល​កាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាប​ជូន សម្តេចធិបតី​នាយករដ្ឋមន្ត្រី អំពីបំណងក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ខណៈដែលមូលនិធិនេះ តែងបានចូលរួមគាំទ្រដល់ការជំរុញ​ឱ្យ​មានកំណើនប្រកបដោយ​ចីរភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជា វិស័យអប់រំ និងកីទ្បា, សុខាភិបាល, និងគមនាគមន៍ ជាដើម ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំ​មូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ និងបានថ្លែងអំណរ​គុណចំពោះបំណងក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ។ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើក​ឡើង​ផងដែរ…

  • ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ គូសបញ្ជាក់ ពីជំហរ ក្នុងការបន្តគាំទ្រ និងសហការ​លើ​គម្រោង អភិវឌ្ឍ ក្នុង វិស័យមុខងារសាធារណៈ

    ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ គូសបញ្ជាក់ ពីជំហរ ក្នុងការបន្តគាំទ្រ និងសហការ​លើ​គម្រោង អភិវឌ្ឍ ក្នុង វិស័យមុខងារសាធារណៈ

    ភ្នំពេញៈ ឯកឧត្តម ផាក ជុង វូ (Park Jung Wook )ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងសហការ​លើ​គម្រោងអភិវឌ្ឍក្នុងវិស័យមុខងារសាធារណៈ ។ចំណែកឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការស្វាគមន៍ ចំពោះកិច្ចសហការនានា ដែលចូលរួមជា​ចំណែក និងបម្រើជាប្រយោជន៍ក្នុងការអនុវត្តនូវបេសកកម្មរបស់ក្រសួង ក៏ដូចជាឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យរបស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧ លើកិច្ចការកំណែទម្រង់រដ្ឋបាល សាធារណៈនៅកម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៣ នៅទីស្តីការក្រសួងមុខងារ​សាធារណៈ។ ក្នុងជំនួបនេះថា្នក់ដឹកនាំទាំងពីរបានបង្ហាញការសាទរចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយ​ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងល្អ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់ ក៏ដូចជាការសហការ​គាំទ្រ​ក្នុងនាមជាដៃគូរអភិវឌ្ឍជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងលើគម្រោងអភិវឌ្ឍន៍តាមវិស័យផ្សេងៗក្នុងនោះ​ក៏មានវិស័យមុខងារសាធារណៈផងដែរ។ នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកពីកិច្ចសហប្រតិបត្តិការកន្លងជាមួយភាគីកូរ៉េខាងត្បូង ជាពិសេសការចុះអនុស្សរណៈ​នៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ ជាមួយក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការគ្រប់គ្រងធនធានមនុស្ស​ក្នុង​វិស័យមុខងារសាធារណៈ» កាលពីឆ្នាំ២០២១ , កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាពមន្ត្រីសាលាភូមិន្ទរដ្ឋបាល និងក្រសួង​មុខងារសាធារណៈ រយៈពេលបីឆ្នាំ (២០១៩-២០២១) រវាងសាលាភូមិន្ទរដ្ឋបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) , កិច្ចសហប្រតិបត្តិការរវាងក្រសួង និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI)…

  • គ.ជ.ប កំណត់កាលបរិច្ឆេទ និងចំនួនអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

    គ.ជ.ប កំណត់កាលបរិច្ឆេទ និងចំនួនអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ និងចំនួនអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មានចំនួន ៦២អាសនៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ គ.ជ.ប បានឱ្យដឹងថា អនុលោមតាមមាត្រា៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសេចក្ដីសម្រេចលេខ ៥៤ ស.ស.រ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា គណៈកម្មាធិការជាតិរៀបចំការ-បោះឆ្នោត (គ.ជ.ប) បានជូនដំណឹងជាសាធារណៈដល់ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ គ.ជ.ប…

  • នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបីគោលដៅតែមួយ ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក

    នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបីគោលដៅតែមួយ ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ…

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបង្ហាញលទ្ធផលនៃដំណើរចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបង្ហាញលទ្ធផលនៃដំណើរចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន

    ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត បានដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើដំណើរចាកចេញពីរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីបាន​អញ្ជើញចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ បានរំលេចឱ្យដឹងថា សម្ដេចធិបតីបានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី ជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តី និងថ្នាក់ដឹក​នាំជាន់ខ្ពស់ចិន ព្រមទាំងទទួលជួបប្រធានក្រុមហ៊ុនចិនលំដាប់អន្តរជាតិជាច្រើន ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ដែលជាឧត្តម​ប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរ សម្ដេចធិបតី ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ប្រធានាធិបតី​វៀតណាម និងប្រធានរដ្ឋឡាវ ផងដែរ ។ ថ្នាក់ដឹកកម្ពុជា-ចិន បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាព នៅថ្ងៃទី២៤ តុលា

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាព នៅថ្ងៃទី២៤ តុលា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ សូមជម្រាបថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧ ៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ អគារបច្ចេកទេស (T1) អគារបច្ចេកទេស (T2) អគារផ្គត់ផ្គង់និងព័ត៌មាន (A) មានទំហំ ២ ៨៣៥ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា…

  • គ.ជ.ប ប្រកាសបិទបញ្ចប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    គ.ជ.ប ប្រកាសបិទបញ្ចប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    ភ្នំពេញ៖ ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលមានរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២៣ បានបិទបញ្ចប់ហើយ ដោយបានប្រព្រឹត្តទៅដោយរលូន បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំងជំនន់ ប៉ុន្តែមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ឯកឧត្ដម ហ៊ែល សារ៉ាត់ មានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធថ្ងៃនេះ ដើម្បីធ្វើបច្ចុប្បន្នភាព និងជូនព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ កន្លងមកនេះ បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំងជំនន់ហើយ…