Category: Politico 360

  • អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស

    អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស

    ភ្នំពេញ៖ ភាគីអាល្លឺម៉ង់បានបញ្ជាក់ពីការបន្តគាំទ្រដល់ភាគីកម្ពុជាលើកិច្ចសហប្រតិបត្តិការវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា។ ការបញ្ជាក់នេះ ក្នុងឱកាសឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ស្តេហ្វិន ម៉េសសឺរឺរ (Stefan Messerer) ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នាថ្រសៀលទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ នាជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាព និងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យទាំងនេះ។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួនដែលតែងតែជួយជ្រោមជ្រែងក្នុងចង្កោមសកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញពីគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារនិងទំនាក់ទំនងវិជ្ជាជីវៈ និងការបំពាក់ជំនាញស្តង់ដារដែលមានការទទួលស្គាល់ពីទីផ្សារការងារទៅដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សកម្ម និងមានផលិតភាពការងារខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ពីគម្រោងបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកនេះឱ្យមានជំនាញជាក់លាក់ ហើយទទួលបានការងារធ្វើសមរម្យដែលទីផ្សារការងារទទួលស្គាល់។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើភាគីអាល្លឺម៉ង់សូមបន្តនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការងារ

  • ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត

    ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងគណៈប្រតិភូ ព្រមទាំងឯកឧត្តម IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបើកចំហស្វាគមន៍រាល់ការវិនិយោគនៅកម្ពុជា របស់បណ្តាក្រុមហ៊ុននានាលើសកលលោក រួមទាំងសហភាពអឺរ៉ុប តាមរយៈការប្តេជ្ញាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដើម្បីបង្កើតភាពទាក់ទាញ។ ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងនាមជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការភ្ជាប់ទំនាក់ទំនងជាប្រចាំ ដើម្បីរាជរដ្ឋាភិបាលអាចផ្តល់នូវការគាំទ្រជ្រោមជ្រែងតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ពីព្រោះជោគជ័យរបស់ក្រុមហ៊ុន-សហគ្រាសឯកជន បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ហើយនេះ ក៏អាចនិយាយបានថា គឺជាជោគជ័យរបស់ប្រទេសកម្ពុជាទាំងមូល។ ក្នុងឱកាសនៃជំនួបនេះ លោក JENS…

  • សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យទេសចរណ៍,វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន

    សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យទេសចរណ៍,វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម KOMURA Masahiko បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ដោយធៀបនឹងកម្ពុជា ដែលធ្លាប់បានស្គាល់កាលពីពេលមុន, ឯកឧត្តម KOMURA Mashiko បានសម្តែងនូវកោតសរសើរប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម KOMURA Mashiko មកកាន់ប្រទេសកម្ពុជា ព្រមជាមួយនឹងក្តីរីករាយចំពោះជំនួបសាជាថ្មីនាឱកាសនេះ បន្ទាប់ពីជំនួបកាលពីរយៈពេល០៥ឆ្នាំកន្លងទៅ នៅទីក្រុងតូក្យូ…

  • ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងជិត១០លានដុល្លារ ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី

    ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងជិត១០លានដុល្លារ ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន១.៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លានដុល្លារអាមេរិក) ដើម្បី អនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ក្រសួងការបរទេសបញ្ជាក់ថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ ប្រភពដដែលបន្តថាកាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការជួយដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត”៕ដោយ៖ពលជ័យ

  • គ.ជ.ប សម្រេចលើខ្លឹមសារឯកសារដែលត្រូវបោះពុម្ព និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    គ.ជ.ប សម្រេចលើខ្លឹមសារឯកសារដែលត្រូវបោះពុម្ព និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារឯកសារ ដែលត្រូវបោះពុម្ព និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖១.ឯកភាពលើការស្នើសុំរៀបចំបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះបញ្ចូលគ្នាជាសៀវភៅតែមួយ។២.ឯកភាពលើខ្លឹមសារក្រមសីលធម៌ ចំនួន៣ ដែលបានដកស្រង់ទាំងស្រុងចេញពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដើម្បីបោះពុម្ព រួមមាន៖•ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត។•ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។•ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត។៣.ឯកភាពលើគំរូទម្រង់បែបបទ ចំនួន១៥ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។៤.ឯកភាពលើខ្លឹមសារស្រោមសំបុត្រ ស្បោង និងសម្ភារការិយាល័យបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន៖•ស្រោមសំបុត្របោះឆ្នោត ចំនួន១៦ប្រភេទ•ស្បោង ឬកញ្ចប់ដាក់សម្ភារឯកសារបោះឆ្នោត ចំនួន៦ប្រភេទ•គំរូត្រាការិយាល័យបោះឆ្នោត•ត្រាសម្ងាត់•ស្លាកសម្គាល់ការិយាល័យបោះឆ្នោត•សេចក្តីណែនាំស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន•បណ្ណប្រកាសហាមប្រើទូរសព្ទដៃ ម៉ាស៊ីន និងឧបករណ៍ថតរូបក្នុងការិយាល័យបោះឆ្នោត។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕ដោយ៖ពលជ័យរូបភាព៖គ.ជ.ប

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានកំណត់យកការគាំពារសុខុមាលភាពប្រជាជន ជាវិស័យអាទិភាពក្រោមទិសស្លោក “មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ”

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានកំណត់យកការគាំពារសុខុមាលភាពប្រជាជន ជាវិស័យអាទិភាពក្រោមទិសស្លោក “មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ”

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ការពង្រីក​វិសាល​ភាព​មូល​និធិសមធម៌សុខាភិបាល ដល់គ្រួសារជនងាយរងហានិភ័យ” ។ ក្នុងអង្គពិធីសម្តេចធិបតីបានមានប្រសាសន៍ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាពេទ្យដែលធំជាងគេនៅកម្ពុជា ហើយអាចអនុញ្ញាតឱ្យ​អ្នកជំងឺប្រមាណជាងមួយម៉ឺននាក់សម្រាក និងព្យាបាលប្រកប​ដោយគុណភាព និងភាពជឿជាក់ដើម្បីទទួលបានការជួយ​សង្គ្រោះអាយុជីវិត ។អ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត គឺសបញ្ជាក់អំពី​បទពិសោធន៍​ដែលធ្លាប់ឆ្លងកាត់ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ដោយក្នុងដំណាក់​កាល​នោះ មិនមានប្រទេសណាមួយបានត្រៀមលក្ខណៈទុកជាមុនសម្រាប់ជំងឺឆ្លងរីករាលដាលទ្រង់ទ្រាយធំកម្រិតសាកលបែបនោះទ្បើយ ។ជាពិសេសការបង្កនូវហានិភ័យដល់អាយុជីវិតប្រជាជននិងសេដ្ឋកិច្ចតាមរយៈការវាយប្រហារព្រមៗគ្នាលើគ្រប់បណ្តាប្រទេសទូទាំងសាកលលោក ។ សម្ដេចធិបតីមានប្រសាសន៍បន្តថា ឈរលើមូលដ្ឋានខាងលើ ទើបរាជរដ្ឋាភិបាលរៀបចំមន្ទីរពេទ្យដ៏ធំនេះឡើង ដើម្បីត្រៀមបង្ការការ​រាត​ត្បាតឡើងវិញនៃជំងឺកូវីដ-១៩ ឬជំងឺឆ្លងប្រភេទផ្សេងៗទៀត នាពេលខាងមុខ ហើយក៏អាចជាទីកន្លែងសម្រាប់ពិនិត្យ និងព្យាបាល ជូនដល់ប្រជាជន ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងជាយុទ្ធសាស្ត្រក្នុងការត្រៀមការពារស្ថានការណ៍យថាហេតុរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគុណតម្លៃនៃអាជីពជាពេទ្យ ដោយបានប្រៀបប្រដូចអាជីពនេះទៅនឹងទេវតា ហេតុនេះ​ហើយ ការវិនិយោគទៅលើវិស័យសុខាភិបាល និងវិស័យអប់រំ នៅតែជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ។ បំណង​របស់រាជរដ្ឋាភិបាល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុច ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាល នៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុច ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាល នៅកម្ពុជា

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ៦ចំណុច ជូនថ្នាក់ដឹកនាំ និង មន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាលនៅកម្ពុជា។ អនុសាសន៍ទាំង ៦ ចំណុចរួមមាន៖ទី១. ក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេស ពង្រឹងមន្ទីរពេទ្យខេត្តឱ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ក្នុងការពិនិត្យ, ការព្យាបាលជំងឺ និងការផ្តល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយចំណាយក្នុងការធ្វើដំណើរមកទទួលសេវារបស់ប្រជាជនផង។ ទី២. ខ្ញុំសូមលើកទឹកចិត្ត ឱ្យបន្តលើកកម្ពស់ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាឱ្យបានថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ។ ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញ ទាំងផ្នែកសុខាភិបាល និង ជំនាញទន់។ ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល, វេជ្ជបណ្ឌិត, គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស…

  • តើគណបក្សនយោបាយណាខ្លះដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា?

    តើគណបក្សនយោបាយណាខ្លះដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា?

    ភ្នំពេញ៖ គណបក្សនយោបាយចំនួន២៧ នឹងធ្វើពិធីចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ការឈានដល់ការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគ្នានេះ គឺបន្ទាប់ពីគណបក្សនយោបាយចំនួន២៧ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយជាច្រើនបានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយចំនួន២៧ ដែលស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជា៖១. គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ២. គណបក្សពន្លឺថ្មី៣. គណបក្សសញ្ជាតិកម្ពុជា៤. គណបក្សខ្មែរក្រោក៥. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៦. គណបក្សរស្មីខេមរា៧. គណបក្សខ្មែរសាធារណរដ្ឋ៨. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៩. គណបក្សយុវជនកម្ពុជា១០. គណបក្សធម្មាធិបតេយ្យ១១. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១២. គណបក្សខ្មែរតែមួយ១៣. គណបក្សឯកភាពជាតិខ្មែរ១៤. គណបក្សកម្លាំងប្រជាធិបតេយ្យ១៥. គណបក្សកសិករ១៦. គណបក្សស្ត្រីដើម្បីស្ត្រី១៧. គណបក្សបំណងពលរដ្ឋ១៨. គណបក្សខ្មែរអភិរក្ស១៩.គណបក្សមហាសាមគ្គីជាតិខ្មែរ២០. គណបក្សនគរប្រជាធិបតេយ្យ២១. គណបក្សអំណាចពលរដ្ឋ២២. គណបក្សខ្មែរអង្គរ២៣. គណបក្សសេរីឯករាជ្យប្រជាធិបតេយ្យ២៤. គណបក្សម៉ូលីណាកា២៥. គណបក្សចលនាប្រជាធិបតេយ្យ២៦. គណបក្សអភិវឌ្ឍន៍កម្ពុជា២៧. គណបក្សមហានគរ ការស្នើសុំចងសម្ព័ន្ធភាពនេះ ត្រូវបានគណបក្សនយោបាយទាំង២៧ បញ្ជាក់ថា…

  • បណ្តុំអង្គការសង្គមស៊ីវិល៖គុណបំណាច់ដ៏ធំធេងរបស់សម្ដេច​តេជោ ហ៊ុន សែន ចំពោះកម្ពុជា​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

    បណ្តុំអង្គការសង្គមស៊ីវិល៖គុណបំណាច់ដ៏ធំធេងរបស់សម្ដេច​តេជោ ហ៊ុន សែន ចំពោះកម្ពុជា​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

    ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិលបានអធិប្បាយថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះរបស់សម្តេចក្នុងការការពារទឹកដី សាសនា រាជបល្ល័ង្ក និងប្រជាជនខ្មែរ។ កម្ពុជា​មុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសរបស់សម្តេចតេជោទេនោះ ម៉្លេះ​កម្ពុជាអាចនឹងបន្ត​ជោកជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។ សក្ខីកម្មមានដូចជា នយោបាយ DIFIT នយោបាយជំហានគីង្គក់ នយោបាយអភិក្រម៥ នយោបាយ​ស្តារប្រទេស នយោបាយសេដ្ឋកិច្ចការទូត ពិសេសនយោបាយ​ស្តារ​ឡើង​វិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មាន​សល់ក្នុង​របបប្រល័យពូជសាសន៍ប៉ុលពត។ល។ សន្តិភាព ប្រទេស​ណាក៏ចង់បាន បើគ្មានសន្តិភាពពិតណាស់ ក៏គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់! ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បណ្តុំអង្គការសង្គមស៊ីវិលនៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៣។ បណ្តុំអង្គការសង្គមស៊ីវិលបានបន្តថា បើគេនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ យើងមិនអាចរំលងបានទេ គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ សករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ។ការធ្វើកំណែទម្រង់គ្រប់សព្វបែបយ៉ាង។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣…

  • អនុប្រធានទី២ រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងកាន់តែល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជានិងវៀតណាម

    អនុប្រធានទី២ រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងកាន់តែល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជានិងវៀតណាម

    ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការពេញចិត្តចំពោះប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសភូមិផង មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាប្រពៃណីជាមួយគ្នា។ រហូតមកដល់សព្វថ្ងៃ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយគ្នាលើគ្រប់វិស័យ។ ការសម្តែងការពេញចិត្តនេះក្នុងឱកាសបានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល។ ឯកឧត្តម បានសម្តែងការអបអរសាទរ និងមានមោទនភាពចំពោះប្រទេសទាំងពីរដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការសម្រេចបាននូវការរៀបចំខ័ណ្ឌសីមា រវាងប្រទេសទាំងពីរ បានប្រមាណ ៨៤% ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ និងសង្ឃឹមថាប្រទេសទាំងពីរ និងសម្រេចបាននូវការព្រមព្រៀងលើព្រំដែនសីមា ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះមិត្តវៀតណាម ដែលតែងជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារាប់តាំងពីការជួយស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម បានអរគុណចំពោះជំនួយរបស់វៀតណាមក្នុងការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា និងបានសំណូមពរដល់ឯកឧត្តមអគ្គរដ្ឋទូត​ជួយជំរុញដោះស្រាយបញ្ហាផ្សេងក្នុងការបញ្ចាប់ការងារសាងសង់ឱ្យបានឆាប់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភាប្រទេសទាំងពីរ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា ក្នុងគ្រប់កម្រិត។ ជាអាទិ៍ ថ្មីៗនេះរដ្ឋសភាប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ បានធ្វើទស្សនកិច្ចសិក្សារួមគ្នាទៅកាន់តំបន់ត្រីកោណ ដើម្បីស្វែងយល់អំពីតម្រូវការរបស់ប្រជាជននៃខេត្តនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងបី សំដៅស្វែងរកការអភិវឌ្ឍរួមគ្នា ប្រែក្លាយតំបន់នេះ…