Category: Politico 360

  • ឥណ្ឌាសន្យាជួយលើកកម្ពស់សមត្ថភាពក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជំរុញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជា

    ឥណ្ឌាសន្យាជួយលើកកម្ពស់សមត្ថភាពក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជំរុញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជា

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត ដែលបានរួមវិភាគទានដ៏មានតម្លៃដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។ សម្តេចរដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងជាពិសេសរវាងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងឯកឧត្តម ចាវ៉ាហាឡាល នេហ៍រុ នាយករដ្ឋមន្រ្តីទីមួយនៃសាធារណរដ្ឋឥណ្ឌា និងជានាយករដ្ឋមន្រ្តីឥណ្ឌាដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ១៩៥៤ ក្រោយកម្ពុជាទទួលបានឯករាជ្យភាព ដែលបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលកំពុងរីកចម្រើន និងត្រូវបានចាក់ឬសយ៉ាងជ្រៅនៅក្នុងកេរដំណែលរួមនៃប្រវត្តិសាស្ត្រសាសនា វប្បធម៌ និងអរិយធម៌រវាងប្រទេសទាំងពីរ។ គួររំលឹកថា ក្រោយរបបប៉ុល ពត ឥណ្ឌាបានជួយគំាទ្រនិងជួយស្តារកម្ពុជាក្នុងគ្រាដ៏លំបាកនោះជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន រួមមានជំនួយជាថ្នាំសង្កូវ គ្រូពេទ្យ និងការបោសសម្អាតមីនជាដើម។ សម្តេចរដ្ឋសភាធិបតី បានរំលឹកបន្ថែមថានៅក្នុងឆ្នាំ១៩៨១ សម្តេចផ្ទាល់ បានបំពេញទស្សនកិច្ចនៅឥណ្ឌា និងបានរៀបរាប់ពីវិនាសកម្មក្នុងរបបប៉ុលពតដល់ពិភពលោកបានដឹង។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ដូចនេះ អត្ថប្រយោជន៍ទាំងអស់នេះ ក៏នឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែម ជូនដល់កម្មករ-និយោជិតទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី៧ វិច្ឆិកា ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ- និយោជិតទាំងអស់ ប្រកបដោយមនោសញ្ចេតនានឹករលឹកជាទីបំផុត។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់កម្មករ-និយោជិតទាំងអស់ ដែលបានផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ និងបម្រើប្រជាពលរដ្ឋបន្តទៀត។…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភាចំនួន៥៧រូប ចំពោះការខិតខំបម្រើជាតិ ប្រជាពលរដ្ឋ

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភាចំនួន៥៧រូប ចំពោះការខិតខំបម្រើជាតិ ប្រជាពលរដ្ឋ

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញញជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ ចំនួន៥៧នាក់ ចំពោះការខិតខំបម្រើជាតិ ប្រជាពលរដ្ឋ និងរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ។ ពិធីដ៏មានអត្ថន័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការរៀបចំគ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាឱកាសនេះ ជាការលើកទឹកចិត្ត និងជាការសម្តែងកតញ្ញូតាធម៌ជូនចំពោះសមាជិក សមាជិកាព្រឹទ្ធសភា ដែលបានខិតខំបង្កើតស្នាដៃធំៗ មានអត្ថន័យវិសេសវិសាល ហើយឆ្លុះបញ្ចាំងឲ្យឃើញនូវគុណបំណាច់ និងស្នាដៃដ៏ខ្ពង់ខ្ពស់របស់សមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបម្រើជាតិ ប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ។ នៅនីតិកាលទី៤នេះ សមាជិក សមាជិកាព្រឹទ្ធសភា បានជម្នះ និងពុះពារបំពេញភារកិច្ចរបស់ខ្លួនតាមមុខងារទាំងបីរបស់ព្រឹទ្ធសភា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកក្នុងការបម្រើផលប្រយោជន៍ដល់ការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសេដ្ឋកិច្ច និងគ្រប់គ្រងសង្គម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃបទដ្ឋានគតិយុត្តិជាច្រើន សម្រាប់បម្រើដល់ការកសាងព្រះរាជាណាចក្រកម្ពុជាជានីតិរដ្ឋ ព្រមទាំងតម្រូវការនៃការធ្វើសមាហរណកម្មកម្ពុជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិដែលធ្វើឲ្យសង្គមជាតិឈានឆ្ពោះទៅរកវឌ្ឍនភាពជាលំដាប់ ទោះបីត្រូវប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី។ ជាមួយគ្នានេះ ព្រឹទ្ធសភាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពូនជុំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន…

  • សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរកីឡាករខ្មែរ និងបរទេស ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី ៦ ខែវិច្ឆិកា

    សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរកីឡាករខ្មែរ និងបរទេស ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី ៦ ខែវិច្ឆិកា

    ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញការសូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ។ ដោយភ្ជាប់ជាមួយនូវរូបថតជាច្រើនសន្លឹកលើបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេចធិបតីនារាត្រីថ្ងៃទី ៧ ខែវិច្ឆិកា នេះសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរថា “កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដាន​ការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ TOWN។ សូមអបអរសាទរ និង​កោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព ក្នុងការប្រកួតប្រដាល់គុនខ្មែរកាលពីយប់ម្សិល ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ Town។” សម្ដេចធិបតីបន្តថា “លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករ ទាំងអស់ ពិតជាបានប្រឹងប្រែង​ប្រកួត​អស់ពីកម្លាំងកាយចិត្ត និងបញ្ចេញនូវបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរព​គ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។ជាពិសេស ខ្ញុំមានមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករគុនខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ រុំ សំណាង (ព្រំ សំណាង), ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, បឺត សង្ឃឹម និង កីឡាករ…

  • មេដឹកនាំគណបក្សនយោបាយចំនួន៧ ថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិល បំភ្លៃការពិតទម្លាក់កំហុសដោយចេតនាមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

    មេដឹកនាំគណបក្សនយោបាយចំនួន៧ ថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិល បំភ្លៃការពិតទម្លាក់កំហុសដោយចេតនាមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

    ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយចំនួន៧ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើការថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច បានផ្ដល់បទសម្ភាសតាមរយៈវិទ្យុអាស៊ីសេរី (RFA)បានធ្វើការញុះញង់ លាបពណ៌បំភ្លៃការពិត ទម្លាក់កំហុសដោយចេតនាមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថា ការតែងតាំងសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការគ្មានប្រយោជន៍ និងបានថាការបន្តអាណត្តិឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នោះជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍ ចំពោះការចោទប្រកាន់នេះ គឺគ្មានការពិតទាំងស្រុង ព្រោះការចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាគោលការណ៍ស្ម័គ្រចិត្ត និងជាសិទ្ធិសេរីភាពកើតចេញពីការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំដូចក្រុមប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច ដែលស៊ីឈ្នួលនយោបាយបម្រើបរទេសលើកឡើងនោះឡើយ។ នេះបើយោងតាមញ្ញត្តិថ្កោលទោសរបស់គណបក្សនយោបាយទាំង៨ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ គណបក្សនយោបាយទាំង៧ រួមមាន៖ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សខ្មែរអភិរក្ស គណបក្សចលនាប្រជាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី និងគណបក្សខ្មែរសាធារណរដ្ឋ។ នៅក្នុងញ្ញត្តិថ្កោលទោសបានបញ្ជាក់ថា ចំពោះការសម្រេចចិត្តចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាគោលការណ៍ស្ម័គ្រចិត្ត និងជាសិទ្ធិស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ហើយប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពារ របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីគម្រោងផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក តាមប្រព័ន្ធបច្ចេកវិទ្យា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីគម្រោងផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក តាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីគម្រោងធ្វើទំនើបកម្មសេវាសាធារណៈមួយចំនួននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយប្ដូរពីការតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោយផ្ទាល់ ទៅជាការស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ថ្លែងដោយរម្លឹកអំពីការអនុវត្តសាកល្បងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចស្នើសុំសេវាសាធារណៈមួយចំនួនតាមប្រព័ន្ធឌីជីថល នៅថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំថ្នាលបច្ចេកវិទ្យាថ្មីមួយនេះ ត្រូវដាក់គោលដៅអនុវត្តនៅថ្នាក់ក្រុង ស្រុកតែម្ដង ពោលគឺមិនមែនមានន័យថាដោយសារការស្នើសុំរបស់ពលរដ្ឋអាចធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិនឹងយកសេវានោះពីថ្នាក់ក្រុង ស្រុក ឡើងមកវិញនោះឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថាការរៀបចំថ្នាលបច្ចេកវិទ្យានេះ មិនមែនសម្រាប់ទាញសិទ្ធិ(ផ្ដល់សេវា)មកក្រសួងវិញទេ។ ព្រោះក្រែងលោមានអ្នកថាពីមុនក្រសួងប្រតិភូកម្មឱ្យមូលដ្ឋាន ដើម្បីកុំឱ្យប្រជាជនគាត់ពិបាកមកឆ្ងាយ តែឥលូវប្រជាជនគាត់អាចធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាហើយ ដូច្នេះយក(ពីក្រុង ស្រុក)មកដាក់ក្រសួងវិញទៅ។ គឺអត់ទេ! បច្ចេកវិទ្យាទាំងអស់នេះ គឺធ្វើដើម្បីបម្រើគោលនយោបាយរបស់យើង ហើយគោលនយោបាយរបស់យើង គឺបាញ់ឆ្ពោះទៅមូលដ្ឋាន គឺគាត់អាចដាក់ពាក្យសុំតាមអនឡាញ ហើយពេលបាន គាត់មកយកនៅក្រុង ស្រុកតែម្ដង»។ សូមបញ្ជាក់ថា សម្ដេចធិបតី…

  • មេដឹកនាំគណបក្សនយោបាយនិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឆ្លើយតបទៅនឹងការលើកឡើងរបស់បក្សប្រឆាំងនិងសង្គមស៊ីវិល

    មេដឹកនាំគណបក្សនយោបាយនិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឆ្លើយតបទៅនឹងការលើកឡើងរបស់បក្សប្រឆាំងនិងសង្គមស៊ីវិល

    ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយមួយចំនួន និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនតូចថា ការតែងតាំងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គ្មានប្រយោជន៍ គឺគ្មានអ្វីចម្លែកសម្រាប់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចទាំងនេះទេ ដែលតែងតែធ្វើសកម្មភាពនយោបាយតាមបែបទុច្ចរិត ញុះញង់ លាបពណ៌ ទម្លាក់កំហុស ក្នុងចេតនាបំបែកបំបាក់ជាតិ បំផ្លាញសន្តិភាព បង្កឲ្យសង្គមអស្ថេរភាព។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានប្រតិកម្មឆ្លើយតបទៅនឹងក្រុមគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលថា ការតិះទៀនរបស់គណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល មិនដឹងថា សង្គមស៊ីវិលទាំងអស់នោះនៅក្នុងស្រុក ឬក្រៅស្រុកទេ តែបើសនៅក្នុងស្រុកវិញ គឺសង្គមស៊ីវិលអស់ទាំងអស់យ៉ាប់យឺនហើយ ពីព្រោះពួកគេអត់បានមើលឃើញអ្វីដែលក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានធ្វើកន្លងមកហើយ។ ប្រធានគណបក្សធម្មាធិបតេយ្យបានបន្តថា ទម្លាប់របស់ខាងគណបក្សប្រឆាំង និងសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង អ្វីដែលពួកគេធ្វើទើបត្រូវ តែបើគណបក្សផ្សេងពីពួកគេដែលមិនគាំទ្រនិន្នាការរបស់ពួកគេ គឺពួកគេតែងតែតិះទៀនថា ខុសហើយ បរាជ័យមិនបានប្រយោជន៍ហើយ។ ទោះជាពួកគេធ្វើឲ្យរលាយប្រទេស ធ្វើឲ្យឈ្លោះគ្នាពេញប្រទេសកន្លងមកក៏ពួកគេមើលឃើញថាត្រូវដែរ។ វាជារឿងធម្មតារបស់ក្រុមគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ិវិល ដែលមាននិន្នាការប្រឆាំងទៅហើយ។ ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលថា ចំពោះក្រុមប្រឆាំងជ្រុលនិយម និងអង្គការសង្គមស៊ីវិលដែលបានលើកឡើងទាក់ទងនឹងយន្តការរបស់ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គឺគ្មានអ្វីចម្លែកសម្រាប់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចទាំងនេះទេ ដែលតែងតែធ្វើសកម្មភាពនយោបាយតាមបែបទុច្ចរិត ញុះញង់…

  • នៅថ្ងៃស្អែកគណៈកម្មការថ្នាក់ជាតិ នឹងប្រជុំពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតជាង៩០០នាក់

    នៅថ្ងៃស្អែកគណៈកម្មការថ្នាក់ជាតិ នឹងប្រជុំពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតជាង៩០០នាក់

    ភ្នំពញ៖ គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា គណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន៩០២នាក់ (ស្រី ៦១ នាក់) រួមមានដូចខាងក្រោម៖១)ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤នាក់ (ស្រី ៣៤ នាក់) រួមមាន៖ ស្នើសុំបន្ធូរបន្ថយទោស ចំនួន៤៣២នាក់ (ស្រី២៩នាក់)។ ស្នើសុំលើកលែងទោស ចំនួន ៣២នាក់ (ស្រី០៥នាក់)។២)ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨នាក់…

  • រដ្ឋសភាកម្ពុជា-ចិន បេ្តជា្ញរួមគ្នាក្នុងការចូលរួមលើកកម្ពស់និងជំរុញឱ្យផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៃរដ្ឋាភិបាលប្រទេសទំាងពីរសម្រេចជោគជ័យប្រកបដោយស្តង់ដារខ្ពស់

    រដ្ឋសភាកម្ពុជា-ចិន បេ្តជា្ញរួមគ្នាក្នុងការចូលរួមលើកកម្ពស់និងជំរុញឱ្យផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៃរដ្ឋាភិបាលប្រទេសទំាងពីរសម្រេចជោគជ័យប្រកបដោយស្តង់ដារខ្ពស់

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លូវ ឈីនជៀន (Lou Qinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប កម្ពុជា-ចិន ជាពិសេសការឈានទៅសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ។ ឯកឧត្តម លូវ ឈីនជៀន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លូវ ឈីនជៀន និងសហការី នៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងនិងពង្រីកនូវចំណងមិត្តភាព (មិត្តភាពដែកថែប) សាមគ្គីភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ហើយមិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ គឺមានការត្រួសត្រាយផ្លូវដោយ “ព្រះបរមរតនកោដ្ឋ” និងដែលបានក្លាយជាកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់ប្រជាពលឱ្យអស់ពីសមត្ថភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់ប្រជាពលឱ្យអស់ពីសមត្ថភាព

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បើមិនមានមូលដ្ឋានគ្រឹះរឹងមាំ ដែលកសាងបានក្នុងរយៈពេលជាង៤០ឆ្នាំរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកន្លងមក គឺរាជរដ្ឋាភិបាលអាណត្តិទី៧ ក៏នឹងលំបាកក្នុងការបន្ត និងអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍជាតិ និងបម្រើប្រជាជននោះដែរ ដូចនេះក្នុងនាមរាជរដ្ឋាភិបាល សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់បងប្អូនប្រជាពលឱ្យអស់ពីសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត និងការស្រឡាញ់របស់បងប្អូនចំពោះរាជរដ្ឋាភិបាល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាដំណាក់កាលពង្រឹង ជាជាងការពង្រីក ដោយផ្តោតលើការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន។ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវ៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, វិធានាការគន្លឹះ៥ចំណុច និងគោលនយោបាយអាទិភាពទាំង៦ ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើ ត្រូវតែបន្ត ហើយបន្តសម្រួចដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងបម្រើដល់ប្រជាជនបានលឿន និងទាន់ពេលវេលា។ ដូចនេះ ការផ្ទេរអំណាច និងប្រតិភូកម្មដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការពង្រឹងបន្ថែមទៀត តាមរយៈការពង្រាយសេវាសាធារណៈខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ ជាមួយគ្នានេះ មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយល់ច្បាស់អំពីតម្រូវការ ហើយមានលទ្ធភាពអាចដោះស្រាយបាននៅនឹងកន្លែង និងមានសមត្ថភាពក្នុងការដឹកនាំ…