-
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវអាស៊ានហាយវេលេខ១ ដែលចំណាយថវិកាប្រមាណ៥០០លានដុល្លារ នៅចុងខែវិច្ឆិកា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។ ផ្លូវអាស៊ានហាយវេលេខ១ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល៥៥ខែ។ ផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ដោយបានចំណាយថវិការសាងសង់ក្នុងទំហំទឹកប្រាក់គម្រោងប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់ឡើងដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុនសម្ព័ន្ធ ក្រុមហ៊ុន Daiho-Asanuma JV និងធ្វើការត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តចំនួន៦របស់កម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា រយៈពេលជិត១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យនៅកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនជាមធ្យមប្រមាណ៥% ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។ នាពេលបច្ចុប្បន្ននេះ អាត្រាគ្របដណ្តប់អនាម័យជនបទនៅព្រះរាជាណាចក្រកម្ពុជាបានកើនដល់ប្រមាណ៨៥%។ លើសពីនេះខេត្តចំនួន៦ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ជាមួយគ្នានេះដែរ មានភូមិចំនួន ៧ ៣៩៧ ឃុំចំនួន ៦៥៤ ស្រុក ចំនួន៥៩ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ សូមជូនសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង តបតាមការសូមយាងរបស់ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន។ ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការជាមួយឯកឧត្តម Emmanuel MACRON នៅវិមានប្រធានាធិបតី Palais de…
-
ព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យស្តេចនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងនាសប្ដាហ៍ក្រោយ

ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ឱ្យដឹងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា តបតាមសេចក្ដីអញ្ជើញសូមយាងរបស់ឯកឧត្តម អេមម៉ានូអែល ម៉ាក្រុង(Emmanuel MACRON )ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ អញ្ជើញចូលរួមដង្ហែព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មួយចំនួន។ ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។ ប្រភពដដែលបន្តថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គនឹងត្រូវបានឯកឧត្តម Emmanuel…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានឹងធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យបានរឹងមាំ និងរីកចម្រើន ធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសទាំងពីរ ក៏ដូចជា សម្រាប់តំបន់ទាំងមូល។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ លើកទី១ ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ អ្នកនាំពាក្យបន្តថា ក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចជាមិត្តភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពទាំងអស់មិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយចំពោះអំពើភេរវកម្ម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បានក្រើនរំលឹកដល់កងទ័ពទាំងអស់មិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ ចំពោះអំពើភេរវកម្ម បើទោះបីជាបច្ចុប្បន្នកម្ពុជាមិនដែលរងគ្រោះដោយសារការគំរាមកំហែងពីភេរវករក៏ដោយ។ ការការរម្លឹកនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ការបញ្ជូនកងទ័ពមួកខៀវទៅកាន់ប្រទេសនានា នៅលើពិភពលោក គឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធ និងដើម្បីបញ្ជាក់ថា កម្ពុជាស្រឡាញ់នូវសុខសន្តិភាពផងដែរ។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសកម្មភាពសហការជាមួយអង្គការសហប្រជាជាតិ បញ្ជូនកងទ័ពកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ការធ្វើទំនើបកម្មទ័ពពិសេស គឺផ្ដោតលើការធ្វើទំនើបកម្មចំនួន៣យ៉ាង ក្នុងនោះ មានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។ សម្តេចធិបតី បានដាក់បទបញ្ជាឱ្យកងទ័ពកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមលើការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងក្រុមភារវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។ សម្តេចក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គបញ្ជាការ គប្បីពិនិត្យឱ្យបានច្បាស់លាស់ចំពោះការទុកដាក់នូវសម្ភារៈយោធា និងរចនាសម្ព័ន្ធផ្នែកយោធាឲ្យបានត្រឹមត្រូវ មិនត្រូវធ្វើការឆក់កណ្តៀតបន្តទៀតនោះឡើយ។ សម្តេចធិបតី ក៏បានជំរុញឱ្យបង្កើតស្ថាប័នមួយសម្រាប់យោធា ក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ហើយការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះ ត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា “ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះ ជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ជាមួយគ្នា ការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន៣ គឺ ១)ទំនើបកម្មរចនាសម្ព័ន្ធ, ២)ទំនើបកម្មការហ្វឹកហ្វឺន និង៣)ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឱ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា និងការបង្កើតសាលាទ័ពជំនាញ ព្រមទាំងការពិនិត្យមើលការរៀបចំយន្តការមួយ ដែលធានាប្រសិទ្ធភាព និងគុណភាពនៃឯកសារបណ្តុះបណ្តាល…
-
លោក រ៉ុង ឈុន ប្រកាសជាផ្លូវការចាកចេញពីគណបក្សភ្លើងទៀន

ភ្នំពេញ៖ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសជាផ្លូវការចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ។ ការចាកចេញនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក រ៉ុង ឈុន បានបញ្ជាក់ថា តួនាទី និងតំណែង ដែលលោកចាកចេញពីអនុប្រធានគណបក្សភ្លើងទៀន គឺវាមិនសំខាន់មនោះទេ។ លោកនៅមិនទាន់អាចបញ្ជាក់អំពីតួនាទីតំណែងដែលលោកទៅចូលរួមជាមួយគណបក្សកម្លាំងជាតិនៅឡើយទេ ដោយរង់ចាំការធ្វើសមាជនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា លោក រ៉ុង ឈុន លោក ជា មុនី រួមទាំងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយចំនួនបានចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ។ សូមរម្លឹកឱ្យដឹងដែរថា លោក ស៊ុន ចន្ធី អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងគណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ៣ជំនាន់ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ ៣ជំនាន់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “សន្តិភាព និងការបង្រួបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុតដែលយើងជាអ្នកជំនាន់ត្រូវតែរែកពន់ និងថែរក្សាឱ្យបានជាដាច់ខាត”

“សន្តិភាព និងការបង្រួបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុតដែលយើងជាអ្នកជំនាន់ត្រូវតែរែកពន់ និងថែរក្សាឱ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ”។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបញ្ជាការដ្ឋានទ័ពពិសេស នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ក៏ដូចជាសង្គមជាតិកម្ពុជាសព្វថ្ងៃ។ ពិតណាស់ជាមួយនឹងសន្តិភាពដែលយើងបានរកបានដោយលំបាក ហើយសង្ឃឹមថា យើងនឹងលែងប្រឈមនឹងការប្រយុទ្ធទ្រង់ទ្រាយធំដូចជំនាន់មុនៗ ក៏ប៉ុន្តែការគំរាមកំហែងបញ្ហាសន្តិសុខនឹងនៅតែបន្តប្រសិនបើយើងធ្វេសប្រហែស។ ស្របពេលដែលភាពតានតឹង និងសកលលោកនៅបន្តកើតឡើង។ ជាក់ស្តែងបញ្ហាទាក់ទងប្រឆាំងភេរវកម្ម ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងក្លាយជាឧទាហរណ៍មួយចំនួននៃសមរភូមិបែបថ្មីនៅក្នុងសតវត្សទី២១នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការកើតឡើងនៅបញ្ហាទាំងនេះ ជាសក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយដែលអាចមានសមត្ថភាពខ្ពស់អាចឆ្លើយតបបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ នេះហើយជាបេសកកម្មស្នូល និងជាមូលហេតុដែលយើងបានបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។ សម្តេចសង្ឃឹមថា អង្គភាពទ័ពពិសេសនឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់សម្រាប់វិស័ការពារជាតិនាពេលអនាគត៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល រម្លឹកដល់វីរភាពនៃព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចទាមទារឯករាជ្យជាតិពីបារាំង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានរម្លឹកនឹកគុណដល់វីរភាពនៃព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីទាមទារឯករាជ្យជាតិពីបារាំងដោយសន្តិវិធី និងបានកសាងព្រះរាជាណាចក្រកម្ពុជាឱ្យបានស្គាល់ភាពរុងរឿងមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលខ្មែរចងចាំមិនភ្លេច។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើបណ្តាញសង្គមថា «ប្រជាពលរដ្ឋខ្មែរសូមរម្លឹកនឹកគុណដល់វីរភាពនៃព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីទាមទារឯករាជ្យជាតិពីបារាំងដោយសន្តិវិធី និងបានកសាងព្រះរាជាណាចក្រកម្ពុជាឱ្យបានស្គាល់ភាពរុងរឿងមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលខ្មែរចងចាំមិនភ្លេច»។ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរក៏សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់បិតាស្ថាបនិកនយោបាយឈ្នះឈ្ នះនិងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមនោះគឺ សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរចេញពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ និងបាននាំមកនូវសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ឱ្យកម្ពុជារីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ»។ ឯកឧត្តម ប៉ែន បូណា ក៏បានទាញការកត់សម្គាល់ផងដែរថា «ស្នាព្រះហស្ថ និងស្នាដៃដ៏អស្ចារ្យរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ កំពុងត្រូវបានថែរក្សា ការពារ និងពូនជ្រុំយ៉ាងហ្មត់ចត់បំផុតដោយមេដឹកនាំបន្តវេនប្រកបដោយថាមពលនិងទេពកោសល្យខ្ពស់នោះគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកធានានូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ ឱ្យស្ថិតស្ថេរជាដរាបតទៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ និងក្រោមកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ដោយគ្មានអានុភាពអ្វីមករារាំងបានឡើយ»។…