-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានាដោយឈរលើមូលដ្ឋានចំនួនពីរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៩០ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមការងារ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ដោយឈរលើមូលដ្ឋានពីរ គឺថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅទៀត។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួនប្រមាណ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ-សហគ្រាសចំនួន១៣ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ចំពោះវិស័យការងារ រាជរដ្ឋាភិបាលបាន និងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយលើកកម្ពស់សុខុមាលភាពកម្មករ-និយោជិត ស្របតាមអនុសាសន៍ទាំង១០ចំណុច របស់សម្ដេចតេជោ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្ដីប្រាថ្នារបស់ កម្មករ-និយោជិត។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតពីមួយឆ្នាំទៅមួយឆ្នាំ ជាបន្តបន្ទាប់។ បន្ថែមពីនេះ បងប្អូនក៏ទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺដោយមិនមានការបង់ប្រាក់តាមរយៈបេឡាជាតិសន្តិសុខសង្គម ការតម្រូវឱ្យនិយោជកបង់ភាគទានជំនួសបងប្អូនកម្មករ-និយោជិត១០០% ក្នុងផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ និងការទទួលបានរបបសោធននិវត្តន៍ នៅពេលដែលបងប្អូនចូលនិវត្តន៍ជាដើម។ សមិទ្ធផលទាំងអស់នេះ គឺសុទ្ធសឹងតែជាលទ្ធផលកើតចេញពីការខិតខំអនុវត្តដោយជោគជ័យនូវអនុសាសន៍ទាំង១០ចំណុច របស់សម្ដេចតេជោ ហើយរាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្តនូវអនុសាសន៍ទាំងអស់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សង្ឃឹមថាស្មារតីនៃចំណងមិត្តភាពជាប្រពៃណីនិងបងប្អូនរវាងកម្ពុជា-ឡាវ និងទំហំពាណិជ្ជកម្មប្រទេសទំាងពីរកាន់តែរីកចម្រើន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម បួកែវ ភុំវង្សសាយ បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិងជាបងប្អូននៃប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ។ ទំនាក់ទំនងដ៏ល្អ ដែលបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង បានបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ ដូច្នេះនៅក្នុងជំនាន់ថ្មីនេះ ថ្នាក់ដឹកនាំនិងពលរដ្ឋទំាងសងខាង បានបន្តរួមគ្នាថែរក្សានូវវប្បធម៌ ទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍តទៅ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ សម្តេចបានថ្លែងអំណរគុណនិងកោតសរសើរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងយកអស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ…
-
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បេ្តជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឥណ្ឌូនេស៊ី និងកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរផងដែរ។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៣គឺ៖ ១)វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ២)ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែខ្លាំងក្លាថែមទៀត និង៣)ការគាំពារប្រជាជនឥណ្ឌូណេស៊ីរស់នៅប្រទេសកម្ពុជា។ ក្រៅនេះ ឯកឧត្តមនឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរផងដែរ។ ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋយល់ថាការបោះឆ្នោត គឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យ មិនធ្វើឱ្យប្រទេសជាតិមានការក្រឡាប់ចាក់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋយល់ថា ការបោះឆ្នោត គឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យ មិនធ្វើឱ្យប្រទេសជាតិមានការក្រឡាប់ចាក់ ដើម្បីរើសមេដឹកនាំ ដោយក្នុងនោះបានផ្តល់ការទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ពីព្រោះប្រជាពលរដ្ឋបានឃើញស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា បានផ្តល់ជូន ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រាប់សិបឆ្នាំមកនេះ បានផ្តល់ជូនប្រជាជន។ ទោះបីជាមានការអំពាវនាវយ៉ាងណាក៏ដោយ តែប្រជាពលរដ្ឋបានសម្រេចចិត្ត និងបញ្ជាក់ប្រាប់ទៅគេវិញថា “ខ្ញុំមានសិទ្ធិ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យខ្លួនឯង មិនបាច់ហៅខ្ញុំធ្វើអីទេ ដល់ថ្ងៃនេះ ខ្ញុំសម្រេចចិត្តខ្លួនឯងខ្ញុំទៅបោះ មិនបោះ ខ្ញុំទៅគូសបំផ្លាញ ឬខ្ញុំគូសឱ្យបក្សដើម្បីរើសមេដឹកនាំ”។ ហើយសំឡេងច្បាស់ណាស់ គឺប្រជាពលរដ្ឋបានបោះឆ្នោតផ្តល់ការទុកចិត្ត និងផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំតទៅទៀត នេះជាការសំខាន់ណាស់។ ការបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន១៨១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា យើងរួមគ្នាតទៅទៀត ការបោះឆ្នោតដូចជាកុងត្រាអ៊ីចឹង រាជរដ្ឋាភិបាលនិងគណបក្ស គឺបានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋហើយ ព្រោះមុនបោះឆ្នោត យើងដាក់គោលនយោបាយសម្រាប់ប្រជាពលរដ្ឋថា ខ្ញុំនឹងអនុវត្តគោលនយោបាយនេះ…
-
ប្រធានសហព័ន្ធសន្តិភាពសកល៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេសបណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់

ភ្នំពេញ៖ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) បានសម្តែងនូវកោតសរសើរប្រកបដោយក្តីស្ញប់ស្ញែងចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេសបណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។ ការកោតសរសើរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានប្រគល់លិខិតអបអរសាទររបស់លោកស្រីបណ្ឌិត Hak Ja Han Moon ស្ថាបនិកអង្គការ UPF ជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិត Charles Yang ក៏បានធ្វើការកោតសរសើរចំពោះលទ្ធផលនៃដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា…
-
គ.ជ.ប ជូនដំណឹងស្ដីពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរួចរាល់ហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្នុងចំណុច ៥.៨.៣ នៃ ប.ន.ព.ស។ គ.ជ.ប បានបន្តថា ចំពោះបទប្បញ្ញត្តិ ដូចមានចែងក្នុងចំណុច ៥.៨.៣.៤ និងចំណុច ៥.៨.៣.១០ គឺតម្រូវឱ្យគណបក្សនយោបាយអនុវត្តតាមការកំណត់ដូចខាងក្រោម៖១.ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សនយោបាយត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសរុបទូទាំងប្រទេស។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ ក្នុងន័យនេះត្រូវកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ១៩ (ដប់ប្រាំបួន) រូប នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលភូមិភាគត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្ដល់ជូន។២.ការបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀលគណបក្សនយោបាយត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់តម្កល់មក…
-
សហព័ន្ធសន្តិភាពសកលពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ក្នុងបេសកកម្មកសាងសុខសន្តិភាពនិងការអភិវឌ្ឍ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរ នៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មដ៏ល្អរបស់អង្គការ UPF នៅក្នុងការស្វែងរកសន្តិភាពជូនតំបន់និងសកលលោក។ កម្ពុជាបានចូលរួមនិងគំាទ្របេសកកម្មនេះជានិច្ច នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ហើយបានបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ ដែលពោរពេញដោយសមត្ថភាពនិងថាមពល។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា UP ក៏មានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ។ ដូច្នេះនៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្តនយោបាយ សង្រ្គាម និងភាពមិនប្រាកដប្រជានោះ UPFគួរស្វែងរកលទ្ធភាពកាន់តែច្រើនជាមួយរដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាពដ៏មានតម្លៃនេះ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម មានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យណាមួយតែមួយមុខនោះឡើយ យើងចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបកម្មវិស័យនានា ក្នុងនោះវិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្មដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។ ទន្ទឹមនេះ យើងក៏ត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែច្រវាក់ផលិតកម្ម ទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោកផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជាកម្មវិធីគោលនយោបាយអាទិភាព នៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្តេចធិបតី បានបន្តធ្វើការគូសបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាស្រ័យលើតួអង្គចំនួន ៣គឺ៖តួអង្គទី១ ជាអ្នកប្រតិបត្តិផ្ទាល់ តួអង្គនេះមានការខិតខំ និងឆន្ទៈមោះមុតរួចទៅហើយនៅក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន ក៏ប៉ុន្តែត្រូវព្យាយាមបន្ថែមទៀតក្នុងការប្រទាក់ក្រឡាគ្នា បំពេញបន្ថែមឱ្យគ្នា និងជាពិសេស ត្រូវមានផលប្រយោជន៍រួមគ្នា…
-
ឯកឧត្តម សួស យ៉ារ៉ា និងអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ ជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ដូចជាការតភ្ជាប់គោលដៅទេសចរណ៍នៃប្រទេសទាំងពីរ ពាណិជ្ជកម្ម ការវិនិយោគ

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងឯកឧត្តម ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វ អនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ដូចជាការតភ្ជាប់គោលដៅទេសចរណ៍នៃប្រទេសទាំងពីរ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទៅវិញទៅមកលើការអភិរក្សវប្បធម៌ និងធនធានសមុទ្រ រួមគ្នាលើកកម្ពស់សន្តិភាពក្នុងតំបន់និងពិភពលោក មនុស្សធម៌ សន្តិសុខស្បៀង ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងអន្តរសភានានា។ ការជួបពិភាក្សាគ្នានេះ នៅក្នុងឱកាសឯកឧត្តម សួស យ៉ារ៉ា អញ្ជើញបំពេញបំពេញទស្សនកិច្ចការងារ និងបានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត មូហាម៉ាត់ មុយស៊ូ (Mohamed Muizzu) ជាប្រធានាធិបតីថ្មី និង ឯកឧត្តម ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វ (Hussain Mohamed Latheef) ជាអនុប្រធានាធិបតីថ្មី នៅរដ្ឋធានីម៉ាល់នៃសាធារណរដ្ឋម៉ាល់ឌីវពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ការិយាល័យប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋម៉ាល់ឌីវ។ ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា…
-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ នៅក្នុងនោះ រដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាថ្នាក់ជាតិ ស្តីពី«ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច»ក្រោមប្រធានបទ «ស្រ្តីក្នុងថា្នក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា…