-
មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយជូនដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំសំណុំឯកសារនានា ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួននៅ គ.ជ.ប។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានបញ្ជាក់ថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានផ្ដល់ជូនគណបក្សនយោបាយដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។ ឯកឧត្តម បានបន្តថា អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា ២៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ…
-
ADB អនុម័តកម្ចី៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់ប្រទេស ឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាប័ន្ន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីរងទីពីរនៃកម្មវិធី ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទីមួយ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំង សមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តកំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។ វិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរងទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ PFM នៅកម្ពុជា ត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័ត។ ទាំងនេះរួមមាន ការកែលម្អផែនការយុទ្ធសាស្រ្តនិងការរៀបចំថវិកា ដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូលដើម្បីបង្កើនវិលាលភាពសារពើពន្ធសម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ធៃក្នុងនិងខាងក្រៅស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ដើម្បីកែលម្អប្រសិទ្ធភាព ប្រតិបត្តិការជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធីនឹងផ្តល់នូវលំហសារពើពន្ធបន្ថែម ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពនៃសេវាសាធារណៈ ព្រមទាំងគាំទ្រកំណើនប្រកបដោយបរិយាបន្ន។» ADB…
-
ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួនបី

ភ្នំពេញ៖ ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទាំងមូលដោយឥតកែប្រែចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងបីនេះ នៅក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៣រូប នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០៣ដូចខាងក្រោម៖របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។សេចក្តីព្រាងច្បាប់នេះ ត្រូវបានគិតគូររៀបចំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយតម្រង់ការប្រើប្រាស់ធនធានលើការបន្តប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ មិនឱ្យរាំងស្ទះ ជាពិសេសការស្តារ និងទ្រទ្រង់ជីវភាពប្រជាជន និងការស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ ក៏ដូចជា ដើម្បីសម្រេចឱ្យខានតែបាននូវអាទិភាពគោលនយោបាយសំខាន់ៗជាសារវន្តនៃកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។ ថវិកាឆ្នាំ២០២២ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែលមានចែងក្នុងយុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ២០១៩-២០២៣ ទន្ទឹមនឹងការបន្តគោលនយោបាយបន្ធូរបន្ថយ និងអនុគ្រោះពន្ធ ដើម្បីទ្រទ្រង់ដំណើរការអាជីវកម្មដែលទទួលរងផលប៉ះពាល់ដោយសារ ការអូសបន្លាយនៃស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។…
-
កម្ពុជា-ចិន ប្តេជ្ញាចិត្តបន្តគាំទ្រគា្នទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់ស៊ីជម្រៅថែមទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយ លោកជំទាវ ស៊ិន យៀកយៀក (Shen Yueyue) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមាន ៧មករា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជំទាវបាននាំនូវការសួរសុខទុក្ខពីឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្ដម វ៉ាង ហួយនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូនប្រជាជន។ ទស្សនកិច្ចរបស់លោកជំទាវលើកនេះ បានជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្ដែងនៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា។ ភាគីចិនបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវ…
-
អ្នកនាំពាក្យរដ្ឋសភា៖ មានបេក្ខជនចំនួន១១រូប ដែលបានបំពេញពាក្យគ្រប់លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនសមាជិក គ.ជ.ប

ភ្នំពេញ៖ បន្ទាប់ពីបិទបញ្ចប់ការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីវេលាម៉ោង៥:៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យមើលការដាក់ពាក្យរបស់បេក្ខជន គឺមានចំនួន១២រូប។ បន្ទាប់ពីពិនិត្យមើលរួច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងដាក់ជូនគណបក្សក្នុងរដ្ឋាភិបាល (គណបក្សប្រជាជនកម្ពុជា) និងគណបក្សក្រៅរដ្ឋាភិបាល (គណបក្សហ៊្វុនស៊ិនប៉ិច) ដើម្បីពិនិត្យ សម្រេចលើបេក្ខជនដែលបានដាក់ពាក្យនិងគ្រប់លក្ខខណ្ឌ។ អ្នកនាំពាក្យរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងប្រាប់ AMS នៅព្រលប់ថ្ងៃទី២៣ វិច្ឆិកានេះថា ៖ “អ្នកមកយកពាក្យចំនួន១៨ ហើយបានដាក់ពាក្យត្រឡប់មកវិញចំនួន ១២ និងគ្រប់លក្ខខណ្ឌតែចំនួន១១ទេ។ នៅលក្ខខណ្ឌពីរទៀត គឺទី១. គណបក្សនយោបាយក្នុង និងក្រៅរដ្ឋាភិបាល ត្រូវសម្រេចទៅលើបេក្ខជនទាំងអស់នេះ និងទី២. ប្រជុំពេញអង្គរដ្ឋសភានឹងបោះឆ្នោតអនុម័ត។ បន្ទាប់ពីបញ្ចប់ការទទួលពាក្យ គឺគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យមើលបេក្ខជនដែលពាក្យឈរឈ្មោះ។ ហើយត្រូវសួរយោបល់គណបក្សទាំងក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ទើបបានកំណត់បេក្ខជន”។ ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ទៀតថា “ការរើសនេះ គឺរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប ដោយក្នុងនោះ ៤រូប គណបក្សក្នុងរដ្ឋាភិបាល និង៤រូបទៀតគណបក្សក្រៅរដ្ឋាភិបាល និង ១រូបទៀត…
-
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា

ភ្នំពេញ៖ លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក ហ៊ីង ធីឫទ្ធិ បានបន្តថា ផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះមានចំនួន ៩.៨៧១.៥០២ (ប្រាំបួនលាន ប្រាំបីរយចិតសិបមួយពាន់ ប្រាំរយពីរ) នាក់ ក្នុងនោះស្រីមានចំនួន ៥.២៤០.៩៨៤ (ប្រាំលាន ពីររយសែសិបពាន់ ប្រាំបួនរយប៉ែតសិបបួន) នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤.០៣៤ (ម្ភៃបួនពាន់សាមសិបបួន) ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ…
-
ស្ថាបនិកនៃ World Economic Forum វាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា និងលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។ នេះបើតាមការបញ្ជាក់របស់លោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក ជូអុក លី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ WEF ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ផងដែរថា លោកសាស្ត្រាចារ្យតែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។ ជាមួយគ្នានេះ លោក ជូអុក លី ក៏បានជម្រាបជូន សម្តេចធិបតី អំពីកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការកសាងទំនុកចិត្តទ្បើងវិញ»…
-
សម្តេចប្រធានព្រឹទ្ធសភា៖ ប្រទេសកម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវ “គោលនយោបាយចិនតែមួយ”

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកជំទាវ សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទី នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ដ៏កក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ពូនជ្រំ និងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន ប្រទេស និងសភាទាំងពីរ។ ជាមួយគ្នានោះ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងមានអត្ថន័យដ៏ជ្រាលជ្រៅចូលរួមអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដែលប្រទេសទាំងពីរបាននិងកំពុងប្រារព្ធពិធីអបអរសាទរដ៏ឱឡារិក។ លោកជំទាវ សិន យេយេ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងនូវមតិឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញមិត្តភាព ទំនាក់ទំនងទ្វេភាគី និងជំរុញការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ភាគីទាំងពីរបានយល់ស្របគ្នា និងបានចាត់ទុកប្រទេសទាំងពីរ ជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ និងមានសហប្រតិបតិ្តការល្អលើគ្រប់វិស័យ។ ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ដែរថា…
-
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយបណ្តាប្រទេសខាងត្បូងដើម្បីពង្រឹងបន្ថែមតួនាទីដ៏សំខាន់របស់បណ្តាប្រទេសខាងត្បូង ក្នុងការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសខាងត្បូង ដើម្បីពង្រឹងបន្ថែមតួនាទីដ៏សំខាន់របស់បណ្តាប្រទេសខាងត្បូង ក្នុងការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការប្តេជ្ញានេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលលើកទី២ នៃសំឡេងបណ្ដាប្រទេសខាងត្បូង ក្រោមប្រធានបទ “ឥណ្ឌា និងបណ្តាប្រទេសខាងត្បូង៖ ការងើបឡើងជាមួយគ្នា ដើម្បីអនាគតដ៏ប្រសើរ” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមប្រព័ន្ធនិម្មិត។ លោកជំទាវ បានគូសបញ្ជាក់ថា តាមរយៈការធ្វើការរួមគ្នា បណ្តាប្រទេសខាងត្បូងអាចបំពេញបន្ថែម និងរួបរួមកម្លាំងនៃឧត្តមានុវត្តន៍ ដើម្បីប្រយោជន៍ទៅវិញទៅមក និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។ ការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្មអន្ដរជាតិ ការលើកកម្ពស់ការកសាង សមត្ថភាព ការពន្លឿនសេដ្ឋកិច្ចឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចសង្គមថ្មីៗ មានសារៈសំខាន់សម្រាប់ការពង្រឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់របស់ច្រវាក់តម្លៃក្នុងតំបន់ និងសាកល។ លោកជំទាវ យិនទៀង ពុទ្ធិរស្មី បានគូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែក សន្តិសុខ និងភូមិសាស្ត្រនយោបាយដែលបណ្ដាប្រទេសខាងត្បូងកំពុងជួបប្រទះ។ លោកជំទាវ បានលេចពីភាពចាំបាច់នៃការរួបរួមគ្នារបស់បណ្តាប្រទេសខាងត្បូងក្នុងការថ្កោលទោសចំពោះការជ្រៀតជ្រែកពីខាងក្រៅ និងការរំលោភលើអធិបតេយ្យភាពរបស់រដ្ឋនីមួយ។ ដោយសាមគ្គីភាពគ្នា បណ្ដាប្រទេសខាងត្បូង មានកម្លាំងក្នុងការជំរុញការលើកកម្ពស់ និងការច្របាច់បញ្ចូលសន្តិភាពសកល តាមរយៈការគោរពគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សូមជម្រាបថា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធ សាស្រ្តអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធ សាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ, ការពង្រឹងនិងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទ្បើងថា ពិតណាស់ ការគិតគូរទៅអនាគត ចាំបាច់ត្រូវឈរលើមូលដ្ឋានគ្រប់គ្រាន់នៃសមិទ្ធផល ដែលសម្រេចបានទាំងក្នុងពេលអតីតកាល និងបច្ចុប្បន្នកាល។ ក្នុងន័យនេះ រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចនឹងរក្សាបាននូវសុខសន្តិភាពពេញលេញ,ធានាអធិបតេយ្យជាតិ,សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…