Category: Politico 360

  • ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

    ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន៣ជាចាំបាច់៖ទី១៖ ការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្នុងសហគមន៍ដែលទទួលបានផលពីការអភិវឌ្ឍមុនគេ។ទី២៖ យកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាពិសេសផលប៉ះពាល់លើបរិស្ថាន មនុស្ស និងសត្វ។ទី៣៖ ចូលរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ដើម្បីបញ្ជាក់ពីឆន្ទៈដ៏មោះមុតនេះ សម្តេចធិបតីក៏បានប្រកាសជាសាធារណៈបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុងដោយបង្វែរទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ជាជំនួសវិញ។ ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនធ្វើវារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។ បើតាមឯកឧត្តម ប៉ែន បូណា ថ្វីដ្បិតតែអគ្គិសនី គឺជាសេចក្តីត្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ក៏ប៉ុន្តែរាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសយកប្រភពអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន។ នេះគឺជាការសម្រេចចិត្តជាគំរូមួយ ដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោកស្តីពីការអភិវឌ្ឍដោយចីរភាពដែលគិតគូរខ្ពស់ដល់បរិស្ថាននិងផលប៉ះពាល់នានា។ ដូច្នេះ គេពិតជាអាចនិយាយបានថា កម្ពុជាជាប្រទេសតូចតែមេដឹកនាំខ្មែរពិតជាមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍប្រទេសដោយគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្សារភ្ជាប់នឹងការគិតគូរដល់បរិស្ថាន៕

  • គណបក្សនគរប្រជាធិបតេយ្យថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គម

    គណបក្សនគរប្រជាធិបតេយ្យថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គម

    ភ្នំពេញ៖ គណបក្សនគរប្រជាធិបតេយ្យ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល។ នេះបើយោងតាមញ្ញត្តិថ្កោលទោសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ គណបក្សនគរបជាធិបតេយ្យ បានពិនិត្យឃើញថា ភាពអធិកអធមនិងជោគជ័យនៃព្រះរាជពិធីបុណ្យ ប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ២០២៣ សម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺមានអត្ថន័យ៤យ៉ាងធំៗដូចជា៖ទី១៖គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និងស្ថិរភាពសង្គមនេះហើយ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស។ទី២៖ភាពអធិកអធមរយៈពេល៣ថ្ងៃនេះ គឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជា ពីព្រោះតាមរយៈ ព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទី ជាពិសេស ក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ទី៣៖ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋានសបញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តាំងពីសម័យសម្តេចតេជោ រហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា…

  • សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

    សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

    ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីនិងជាបងប្អូនរវាងប្រទេសកម្ពុជា និងវៀតណាម ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ យូរអង្វែង គ្រប់ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ក្នុងក្របខ័ណ្ឌសភា រដ្ឋសភាប្រទេសទាំងពីរកម្ពុជា-វៀតណាម មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នានៅគ្រប់កម្រិត និងតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព និងថ្នាក់បច្ចេកទេសអគ្គលេខាធិការដ្ឋានជាដើម។ ក្នុងវិស័យការទូតសភា រដ្ឋសភាកម្ពុជានិងវៀតណាម បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាជាច្រើនទៀតមានដូចជា AIPA, IPU, APPF, និង APF ជាដើម។ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី…

  • គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបន្តផ្សព្វផ្សាយបំភ្លៃ និងញុះញង់

    គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបន្តផ្សព្វផ្សាយបំភ្លៃ និងញុះញង់

    ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ បានធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល។ គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ បានយល់ឃើញថា ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស និងសូមស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី ដោយមិនអាចលើកលែងឱ្យបានឡើយ។ គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សចលនាប្រជាធិបតេយ្យ បានកត់សម្គាល់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះឡើងដោយមានបងប្អូនប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ បានចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនដូចការចោទប្រកាន់ផ្ទុយពីការពិតរបស់ ទណ្ឌិត សម រង្ស៊ី នោះឡើយ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន

    ភ្នំពេញ៖ តាមរយៈសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា ២០២៣-២០២៤ បានបញ្ជាក់ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀនទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនី ដែលជាវិស័យដ៏អាទិភាពមួយ។ ការបញ្ជាក់នេះ ក្នុងពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយ សេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖ (១)បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ឱ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ២០៣០ (២).បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រើប្រាស់អគ្គិសនី (៣).បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន (៤).ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូនស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន (៥).ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និង (៦).ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។ សម្តេចនាយករដ្ឋមន្ត្រី បន្តមានប្រសាសន៍ទៀតថា ប្រទេសនីមួយៗមានភារកិច្ចមិនត្រឹមតែត្រូវធានាធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព ស្ថិរភាព…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយគ្មានការព្រួយបារម្ភពីភាពអសន្តិសុខអ្វីឡើយ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយគ្មានការព្រួយបារម្ភពីភាពអសន្តិសុខអ្វីឡើយ

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តនៅរាជធានីភ្នំពេញ យ៉ាងច្រើនសន្ធឹកសន្ធាប់ និងពោរពេញដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង ជាពិសេសទស្សនាកម្សាន្តដោយគ្មានការព្រួយបារម្ភពីភាពអសន្តិសុខអ្វីឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ទៀតា ភាពជោគជ័យ និងភាពសប្បាយរីករាយដ៏អស្ចារ្យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើនបន្តបន្ទាប់របស់ព្រះរាជាណាចក្រកម្ពុជា គឺពិតជាមិនអាចកើតមានបានទេ ប្រសិនបើប្រទេសជាតិរបស់យើងគ្មានសុខសន្តិភាពពេញបរិបូរណ៍ គ្មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃប៉ិនប្រសប់ នៃរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជានោះទេ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាម ឯកឧត្តមផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ…

  • លោក សួន សេរីរដ្ឋា៖ ក្រោមម្លប់នៃអង្គព្រះរាជា និងក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាមានសុខដុមនីយកម្មជាតិ សាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ

    លោក សួន សេរីរដ្ឋា៖ ក្រោមម្លប់នៃអង្គព្រះរាជា និងក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាមានសុខដុមនីយកម្មជាតិ សាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នាឆ្នាំ២០២៣នេះ អាចនិយាយបានថា ជាព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំជាងឆ្នាំណាៗទាំងអស់ បន្ទាប់ពីអាកខានធ្វើប៉ុន្មានឆ្នាំកន្លងមកនេះ។ ឆ្នាំនេះមានប្រទីបមកពីស្ថាប័នជាតិ ក្រសួង និងក្រុមហ៊ុន រហូតដល់ទៅ៣០ប្រទីប បណ្តែតបង្អួតខ្លួនលើទន្លេចតុមុខ នៃរាជធានី ហើយមានទេសចរជាតិ និងអន្តរជាតិរាប់សែននាក់មកពីបណ្តាខេត្តនានា រួមជាមួយកីឡាអុំទូកមកលេងកម្សាន្តនៅភ្នំពេញ… នេះយើងមិនទាន់រាបើបញ្ចូលនៅតាមខេត្តនានាទៀតផង។ លោកបន្តថា សមិទ្ធផលបុណ្យជាតិ ដែលជាព្រះរាជពិធីដ៏ធំមួយនេះ គឺពិតណាស់កើតឡើងដោយសារប្រទេសមានឯករាជ្យ និងសន្តិភាព។ បើគ្មានឯករាជ្យ និងសន្តិភាពទេ គឺអ្វីៗមិនអាចកើតមានបានទេ… ពិសេសគឺ សន្តិភាព ព្រោះបើមានត្រឹមតែឯករាជ្យ តែខ្វះសន្តិភាពនោះ ក៏មិនអាចធ្វើឱ្យប្រជាជនមានទំនុកចិត្ត មានសុខមាលភាពផ្លូវចិត្ត ចេញមកចូលរួមលេងកំសាន្តក្នុងកម្មវិធីបុណ្យជាតិធំៗបែបនេះ បានសប្បាយរីករាយដែរ។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅក្រោមម្លប់នៃអង្គព្រះមហាក្សត្រ និងនៅក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា បានកំពុងផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលបន្តវេន ដឹកនាំ កសាង អភិវឌ្ឍន៍ប្រទេស ព្រមទាំងស្តាររៀបចំឡើងវិញនូវព្រះរាជពិធីប្រពៃណីរបស់ដូនតាខ្មែរនូវគ្រប់ទម្រង់ សិល្បៈ វប្បធម៌…

  • សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម-ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម លើកទី១ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ

    សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម-ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម លើកទី១ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងជាមួយគ្នារបស់សម្តេចរដ្ឋសភាធិបតី នាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពលើកដំបូងរបស់សម្តេចរដ្ឋសភាធិបតី ចាប់តាំងពីរដ្ឋសភានីតិកាលទី៧ បានប្រសូត្រឡើង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ចនាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្រ្តី សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា។ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាពិសេស ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។ សូមជម្រាបជូនថា…

  • សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា កត់សម្គាល់ពីភាពជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក

    សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា កត់សម្គាល់ពីភាពជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក

    ភ្នំពេញ៖លើបណ្ដាញសង្គមតេឡេក្រាមនាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានបង្ហោះសារចំនួនពីរដែលមានខ្លឹមសារស្រដៀងគ្នាទាក់ទងទៅនឹងព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅនេះ។ សារទីមួយ សម្ដេចធិបតី សរសេរថា “ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅ​ដោយ​រលូន និងប្រកបដោយ​ភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតស្នាម​ញញឹម​ដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី ” ។ សម្ដេចធិបតីបន្តថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្ត​ទៅ​ដោយភាពអធិកអធម និងសប្បាយរីករាយបំផុត ។ សម្ដេចធិបតីបញ្ជាក់ថា “ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់ក្រុមការងារ គ្រប់លំដាប់​ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ខ្ពស់ ទាំងក្នុងការរៀបចំដំណើ​រ​ប្រព្រឹត្ត​ទៅនៃកម្មវិធី និងការសម្អាត ដោយធានាបាននូវសោភ័ណភាព និងអនាម័យ ។ ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ…