-
នៅថ្ងៃស្អែក៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងដឹកនាំជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើសំណើដាក់សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន ២ រួមមានៈ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍- ស៊ីវិល ប្រៃសណយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ មូលបទន កិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន។ នៅក្នុងវេទិកាខ្សែក្រវាត់និងផ្លូវនេះ សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។…
-
គ.ជ.ប៖ រយៈពេល១៣ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង១សែន៧ម៉ឺននាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល១៣ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង១សែន៧ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនជិត១០ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ គ.ជ.ប បានឱ្យដឹងថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីដប់បី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៦.៣៨១នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៤៩៣ នាក់ , អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៨៩០ នាក់ , អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៤៨៣ នាក់។ គ.ជ.ប បានបញ្ជាក់ថា សម្រាប់លទ្ធផលសរុបរយៈពេល ១៣ថ្ងៃ គិចាប់ពីថ្ងៃទី១ ដល់ថ្ងៃទៅទី១៣ ខែតុលា ឆ្នាំ២០២៣…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន៤៥២នាក់ គឺពួកគាត់មានសុវត្ថិភាពទាំងអស់គ្នា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន៤៥២នាក់ ហើយមកទល់នឹងពេលនេះ គឺពួកគាត់មានសុវត្ថិភាពទាំងអស់គ្នា។ ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលពួកគាត់រស់នៅ។ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហត្ថការ។ នេះបើតាមសារសំឡេងរបស់ធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ អំពីស្ថានភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៉ីស្រាអែល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ច ក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់ នៅរាល់ការវិវត្តនៃសភាពការណ៍នៅក្នុង ប្រទេសអ៊ីស្រាអែល។ ក៏ដូចជាទាក់ទងផ្ទាល់ ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនៗ ទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ គឺមួយសប្តាហ៍មុននេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា…
-
អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់អំពីស្ថានភាពនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល គឺមានសុវត្ថិភាពល្អជាធម្មតា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែតុលានេះថា និស្សិតដែលកំពុងតែស្នាក់នៅ និងបំពេញកម្មសិក្សាក្នុងប្រទេសអ៊ីស្រាអែល គឺមានសុវត្ថិភាពល្អជាធម្មតា។ ដោយពួកគាត់កំពុងតែប្រកបការងារនៅកសិដ្ឋានរៀងៗខ្លួនដែលពួកគាត់ទៅបំពេញកម្មសិក្សានៅទីនោះ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរអ៊ីស្រាអែល ហើយជាពិសេសម្ចាស់កសិដ្ឋានទីតាំងដែលពួកគាត់កំពុងស្នាក់នៅធ្វើកម្មសិក្សា ហើយដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជារៀងរាល់ពេលពីក្រសួងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ដូចជា ក្រសួងការបរទេស ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា “អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតាមដានសុខទុក្ខរបស់បងប្អូនយើងជាប្រចាំមិនថាយប់មិនថាថ្ងៃទេ”។ ដូចបានបញ្ជាក់រួចហើយ សម្តេចធិបតីលោកបានចាត់ទុកសុវត្ថិភាពរបស់បងប្អូននិស្សិតទាំងអស់នៅប្រទេសអ៊ីស្រាអែល ជាអាទិភាពចម្បងបំផុតដែលត្រូវយកចិត្តទុកដាក់ ហើយបងប្អូននិស្សិតបានអរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលបានសហការយ៉ាងល្អជាមួយអាជ្ញាធរអ៊ីស្រាអែលក្នុងការការពារសុវត្ថិភាពរបស់ពួកគាត់។ ចំណែកនិស្សិតកម្មសិក្សាការីខ្មែរនៅប្រទេសអ៊ីស្រាអែល បានរៀបរាប់អំពីស្ថានភាពរបស់ខ្លួននៅពេលផ្ទុះការប្រយុទ្ធគ្នាលើកដំបូង រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស និងស្ថានភាពចុងក្រោយ បន្ទាប់ពីទទួលបានការជួយសម្របសម្រួលពីភាគីអ៊ីស្រាអែល និងភាគីពាក់ព័ន្ធរបស់កម្ពុជា ក្រោមការយកចិត្តទុកដាក់យ៉ាងដិតដល់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ និស្សិតខ្មែរបានបញ្ជាក់ថា បច្ចុប្បន្ននេះ ពួកគេកំពុងតែស្នាក់នៅតំបន់មួយមានសភាពស្ងប់ស្ងាត់ និងមានសុវត្ថិភាព ដែលស្ថិតនៅតំបន់វាលខ្សាច់ប៉ែកខាងក្រោមប្រទេសអ៊ីស្រាអែល។ ដោយមុនពេលជម្លៀសមកកន្លែងសុវត្ថិភាព គឺពួកគេស្ថិតនៅតំបន់ក្រហមមួយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវកតញ្ញុតាធម៌ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានការពារយ៉ាងមោះមុតនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវកតញ្ញុតាធម៌ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានការពារយ៉ាងមោះមុតនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន ដឹកនាំការគ្រប់គ្រងគ្រោះមហន្តរាយ ដោយប្រយុទ្ធទប់ស្កាត់ រក្សាការពារអាយុជីវិត និងជីវភាពប្រជាជន ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយមិនមានការទទួលខុសត្រូវឡើយ។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។ សារលិខិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រីបានបន្តថា ជាការពិតស្ថានភាពសេដ្ឋកិច្ច សង្គមពិភពលោកបច្ចុប្បន្ន បានរងផលប៉ះពាល់ពីការកើតមាននៃជំងឺកូវីដ-១៩ និងជម្លោះដែលកំពុងកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយជាមួយនោះពិភពលោកក៏ជួបនូវកត្តានៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានការកើនឡើងកំដៅផែនដីបន្តជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន ពិភពលោកទាំងមូល និងបង្កឱ្យកើតមានគ្រោះមហន្តរាយធម្មជាតិ ធ្វើឱ្យបាត់បង់អាយុជីវិត ខូចខាតទ្រព្យ សម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសជាច្រើនមិនថាជាប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រនោះឡើយ។ ដោយឡែកព្រះរាជាណាចក្រកម្ពុជា ក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុដូចជាការកើនឡើងកម្ដៅ រដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ហើយមុខសញ្ញាគ្រោះថ្នាក់ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត និងព្រឹត្តិការណ៍មិន ធម្មតា ជំងឺកូវីដ-១៩…
-
កម្ពុជា និងរុស្ស៊ី នឹងពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណី

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តផ្តល់ការគាំទ្រ និងជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងគ្រាដ៏លំបាក។ ឯកឧត្តមឧបនាយករដ្ឋមន្តី ក៏បានកោតសរសើរដល់ការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនបន្ថែមទៀត។ ក្នុងនាមជាសាក្សី ដែលបានឃើញផ្ទាល់ភ្នែកពីស្ថានភាពកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្តម Anatoly Borovik បានកោតសរសើរកម្ពុជាចំពោះការស្តារឡើងវិញប្រកបដោយភាពជោគជ័យក្រោយសង្គ្រាម។ ឆ្លៀតឱកាសនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃនិស្សិតកម្ពុជាមួយរូប ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខរបស់ ឯកអគ្គរដ្ឋទូតរុស្ស៊ី ក្នុងគ្រាដ៏លំបាកនេះ ហើយបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់នៅប្រទេសអ៊ីស្រាអែល។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅ…
-
កម្ពុជា និងតួកគី កំណត់ទិសដៅដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ក្នុងទំហំ១ប៊ីលានដុល្លារអាមេរិក

ភ្នំពេញ៖ កម្ពុជា និងតួកគី បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ១ប៊ីលានដុល្លារអាមេរិក។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ūlkū Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ខណៈដែលកម្ពុជា និងតួកគី នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការរៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៏ដ៏មានសារៈសំខាន់នេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងផ្តល់អាទិភាពលើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ១ប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា តួកគី បានបង្កើតឱ្យមានជាលើកដំបូងនូវ ការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម កែ គឹមយ៉ាន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំង ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម កែ គឹមយ៉ាន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី៕ សូមជូនព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង៖
-
ក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីគណបក្សកម្លាំងជាតិ

ភ្នំពេញ៖ នៅទីបំផុត ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីគណបក្សកម្លាំងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ជាមួយនឹងការសម្រេចចុះបញ្ជី ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គណបក្សកម្លាំងជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងគណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ៣ជំនាន់ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ ៣ជំនាន់ បានលាលែងសមាជិកភាពគណបក្សភ្លើងទៀន។ ការលាលែងនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី បានទទួលនីតិសម្បទាឡើងវិញ តាមព្រះរាជក្រឹត្យចុះ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាច សាលដីកាលេខ ៣៤០ ( ឆ…