Category: Politico 360

  • គណបក្សខ្មែរតែមួយមានគោលបំណងធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

    គណបក្សខ្មែរតែមួយមានគោលបំណងធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ គណបក្សខ្មែរតែមួយ មានគោលបំណងធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីរួបរួមគ្នាការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងរួបរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលបានកើតឡើងតាមរយៈការបោះឆ្នោតក្នុងអាណត្តិនីមួយៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សខ្មែរតែមួយ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ គណបក្សខ្មែរតែមួយ បានបន្តថា គណបក្សខ្មែរតែមួយ មានគោលនយោបាយស្រដៀងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងជាពិសេស «តម្លៃសន្តិភាព» គឺជាវត្ថុបំណងរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការចូលរួមការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីរក្សាស្ថិរភាពនយោបាយ និងធ្វើឱ្យប្រទេសកម្ពុជា បន្តការអភិវឌ្ឍរីកចម្រើនជាលំដាប់។ ឆ្លៀតឱកាសនេះ គណបក្សខ្មែរតែមួយ សូមអំពាវនាវដល់គណបក្សនយោបាយនានា ដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងក្រសួងមហាផ្ទៃ សូមចូលរួមបង្កើតសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ឆ្ពោះទៅថ្ងៃអនាគត៕

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអ៊ីស្រាអែលមានភាពស្ងប់ស្ងាត់ និស្សិតខ្មែរទាំងអស់មានសុវត្ថិភាព

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអ៊ីស្រាអែលមានភាពស្ងប់ស្ងាត់ និស្សិតខ្មែរទាំងអស់មានសុវត្ថិភាព

    ភ្នំពេញ៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល បានអះអាងដែរថា ពេលនេះស្ថានការណ៍ មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ បើតាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍ នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយ ដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ទី១៖តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយ ដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ទី២៖និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាព ស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់ មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតី ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតកំពុងតាមដានជាប្រចាំនិងទាក់ទងជាមួយសិស្ស និស្សិតទាំងអស់ជាប់ជានិច្ច ដើម្បីដឹងពីបញ្ហារបស់ពួកគេហើយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលានៅពេលមានសេចក្តីត្រូវការ។ ទី៤៖រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចដល់សិស្ស និស្សិត ទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល…

  • រដ្ឋមន្ត្រីក្រសួងការបរទេស៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល

    រដ្ឋមន្ត្រីក្រសួងការបរទេស៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយេកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃនិស្សិតកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតរុស្សី ចំពោះសាររំលែកទុក្ខ និងបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាន នៅប្រទេសអ៊ីស្រាអែល។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា នៅអ៊ីស្រាអែលមានចំនួន ៤៥៤នាក់ (បូកនឹងនិស្សិតដែលបានស្លាប់ម្នាក់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣) ដោយក្នុងចំណោម…

  • ឯកអគ្គរដ្ឋទូតរុស្ស៊ីប្តេជ្ញាក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាបន្ថែមទៀត

    ឯកអគ្គរដ្ឋទូតរុស្ស៊ីប្តេជ្ញាក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាបន្ថែមទៀត

    ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តផ្តល់ការគាំទ្រ និងជំនួយដល់កម្ពុជា ជាពិសេស ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាបន្ថែមទៀត ហើយបានឆ្លៀតឱកាសនេះ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃនិស្សិតកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតរុស្សី ចំពោះសាររំលែកទុក្ខ និងបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់រាល់វិធានការ ដើម្បីធានាសុខសុវត្ថិភាពដល់និស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាន នៅប្រទេសអ៊ីស្រាអែល។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន…

  • សម្ដេចធិបតី៖ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលដៅដូចគ្នានឹងអ្វីដែលរាជរដ្ឋាភិបាល​កំពុងជួយពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែល

    សម្ដេចធិបតី៖ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលដៅដូចគ្នានឹងអ្វីដែលរាជរដ្ឋាភិបាល​កំពុងជួយពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែល

    ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ផ្អែកតាមការកំណត់និយមន័យ គឺសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅ​ប្រព័ន្ធមានលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ ប៉ុន្តែសម្ដេចបានសង្កត់ធ្ងន់ថា«អ្នកធ្វើការទាំងក្នុងនិងក្រៅប្រព័ន្ធ សុទ្ធតែជាពលរដ្ឋខ្មែរដែលយើងមាន​កាតព្វកិច្ចត្រូវខិតខំយកអស់កម្លាំងកាយចិត្តដើម្បីជួយពួកគាត់គ្រប់គ្នា»។ សម្ដេចបានសង្កត់ធ្ងន់ថា ការក្ដាប់បានព័ត៌មាន និងទិន្នន័យគឺជា​រឿង​សំខាន់​ក្នុងការផ្ដល់ការគាំទ្រ និងជំនួយផ្សេងៗ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឱ្យអនុវត្តជាផ្លូវការ«យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ បើតាមសម្ដេចធិបតី អ្នកធ្វើការងារក្រៅប្រព័ន្ធ ថ្វីដ្បិតថាលទ្ធភាពនៃការធ្វើការ អាចជាការប្រកបរបរចិញ្ចឹមជីវិតទ្រង់ទ្រាយតូច ប៉ុន្តែសម្ដេច​បានអះអាងថា អ្នកធ្វើការងារក្រៅប្រព័ន្ធ ក៏ជាកម្លាំងចលករធំមួយសម្រាប់សេដ្ឋកិច្ចជាតិ ជាក់ស្ដែង អត្រា៧០៩ភាគរយ នៃការបង្កើតការងារ គឺនៅក្នុងវិស័យក្រៅប្រព័ន្ធនេះឯង។ សម្ដេចបន្ថែមថាទោះបីជាផ្ដល់អត្រាការងារធ្វើច្រើន ប៉ុន្តែអ្នកធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ថិតក្នុង​ចំណោមជនងាយរងគ្រោះបំផុតពេលមានវិបត្តិផ្សេងៗ តួយ៉ាងវិបត្តិកូវីដ-១៩ជាដើម។ សម្ដេចក៏បានបន្តថ្លែងដោយប្រៀបធៀប​ទៅនឹង​ការ​ជួយ​ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា«ការគ្រប់គ្រងព័ត៌មានដើម្បីកំណត់អត្តសញ្ញាណឱ្យបានថាបងប្អូននៅទីណា? អ្នកណា​ខ្លះ? ដើម្បីងាយស្រួលជួយ។ ក្នុងជំនាន់កូវីដ-១៩ ក៏មានបញ្ហា។ ក្នុងបីថ្ងៃនេះ នៅប្រទេសអ៊ីស្រាអែល ដើម្បីជួយពលរដ្ឋ និងនិស្សិតរបស់​យើង ខ្ញុំបានដាក់គោលការណ៍ឱ្យស្ថាប័នពាក់ព័ន្ធធ្វើម៉េច ត្រូវកំណត់ឱ្យបានចំនួនពលរដ្ឋយើងនៅអ៊ីស្រាអែល រកឱ្យឃើញថាគាត់​នៅ​ទីណា? ដើម្បីយើងងាយស្រួលអន្តរាគមន៍ជួយ ហើយមកដល់ព្រឹកមិញនេះ យើងប្រមូលបានទិន្នន័យចំនួន៤៥១នាក់ ។ ក្នុងនោះយើង​បានជម្លៀសចេញ៣២៣នាក់ទៅកន្លែងមានសុវត្ថិភាព នៅ១៣១នាក់ទៀតបន្តនៅតំបន់មានហានិភ័យដែលយើងបន្តសហការជួយ»។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការជួយប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាការប្រើព្រួញ១បាញ់សត្វ៣

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការជួយប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាការប្រើព្រួញ១បាញ់សត្វ៣

    ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការជួយប្រជាពលរដ្ឋប្រករបរ និងធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការប្រើព្រួញ១ បាញ់សត្វ៣។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់ងាយៗថា៖ទី១-គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម សំដៅលើការជួយប្រជាពលរដ្ឋដែលមានជីភាពកម្រិតទាបឱ្យកាន់តែមានជីវភាពខ្ពស់ ដើម្បីបង្ខិតគម្លាតជីវភាព តាមរយៈការជំរុញផលប្រយោជន៍ផ្សេងៗបានទៅដល់ដៃជនក្រីក្រ និងងាយរងគ្រោះ។ទី២-គឺការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គជាតិ ពីព្រោះពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអ្នកងាយរងផលប៉ះពាល់ពីវិបត្តិផ្សេងៗ ដូចជាកូវីដ-១៩ជាដើម ដូច្នេះរដ្ឋត្រូវរកពួកគាត់ឱ្យឃើញ ហើយត្រូវពង្រឹងសមត្ថភាព និងភាពធន់។និងទី៣-គឺកំណើនសេដ្ឋកិច្ច ពោលគឺនៅពេលពលរដ្ឋចាកផុតពីភាពក្រីក្រ ជាពិសេសនៅពេលពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធកាន់តែមានជីវភាពប្រសើរ និងភាពធន់ សេដ្ឋកិច្ចជាតិនឹងកាន់តែរីកចម្រើន។ សូមបញ្ជាក់ថា ក្នុងជំហានដំបូងនៃការអនុវត្ត យុទ្ធសាស្រ្តជាតិស្ដីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារដូចខាងក្រោម៖-ផ្នែកសហគ្រាស-មានលក់ដុំ-លក់រាយ-ជួសជុល-ផ្ដល់សេវាកម្មស្នាក់នៅនិងអាហារ-សិប្បកម្មនិងសហគមន៍កសិកម្ម-អ្នកប្រកបអាជីវកម្មនិងធ្វើការងារជាកម្មករសំណង់-អ្នកបម្រើសេវាកម្មភេសជ្ជៈកំសាន្ត-ម៉ាស្សា-កែសម្ពស្ស-សាឡន-ជាងកាត់សក់-អ្នករត់ម៉ូតូឌុប-អ្នករត់ម៉ូតូកង់បី-ម៉ូតូដឹកទំនិញ-តាក់ស៊ី-អាជីវករលក់តាមផ្សារ-សិល្បៈករ-សិល្បៈការិនី-កីឡាករ-អ្នកសារព័ត៌មាន-អាជីវករចល័តតាមដងផ្លូវ-អ្នកបម្រើសេវាតាមរោងការ-និងពលករក្នុងវិស័យកសិកម្ម។ បន្ទាប់ពីបានចុះបញ្ជីដោយស្ម័គ្រចិត្ត អ្នកធ្វើការងារពាក់ព័ន្ធដូចបានបញ្ជាក់នេះ សម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ចនួន៩ចំណុច និងទទួលបានការគាំទ្រផ្នែកបណ្ដុះបណ្ដាលនានា និងទទួលបានការផ្ដល់កម្ចីអនុគ្រោះផ្សេងៗ ជាពិសេសពីធានាគារអភិវឌ្ឍន៍ជនបទ។ ចំណែកអ្នកធ្វើការស្វ័យនិយោជន៍ ដូចជា លក់ទឹកអំពៅ…

  • រដ្ឋមន្ត្រីការបរទេសប្រេស៊ីលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃ

    រដ្ឋមន្ត្រីការបរទេសប្រេស៊ីលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃ

    ភ្នំពេញ៖តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការនៅព្រះរាជាណាចកកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣ ។​នេះ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៩ ខែតុលា។ ប្រភពដដែលបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ច នេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងអញ្ជើញចូលជួបសម្តែង ការគួរសម​ជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះនឹងមានជំនួបទ្វេភាគីរវាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង ឯកឧត្តម ម៉ៅរូ វីអេរ៉ា សំដៅដាក់ចេញនូវវិធាន​ការ​សកម្មភាពដើម្បី ជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ចសហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីផងដែរ។ ក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចនេះនឹងជាជំហានថ្មីសំខាន់មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់ប្រទេស​ទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕ ដោយ៖ពលជ័យ

  • ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលនៅអ៊ីស្រាអែល គឺមានសុវត្ថិភាពទាំងអស់គ្នា

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលនៅអ៊ីស្រាអែល គឺមានសុវត្ថិភាពទាំងអស់គ្នា

    ភ្នំពេញ៖ មកដល់ពេលនេះ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅប្រទេសអ៊ីស្រាអែល គឺមានសុវត្ថិភាពទាំងអស់គ្នា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំផ្ទាល់ និងធ្វើការងារជាប្រចាំជាមួយក្រសួងការបរទេស ក៏ដូចជា ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដោយឱ្យធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងម៉េចធានាឱ្យប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាមានសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ប្រជាពលរដ្ឋ និងនិស្សិត ដែលទៅរៀននៅកសិដ្ឋាន និងនៅតាមក្រុមហ៊ុននានានៅអ៊ីស្រាអែល អាជ្ញាធរកម្ពុជាបានស្នើសុំសហការជាមួយអាជ្ញាធរអ៊ីស្រាអែលជួយជម្លៀសពួកគេទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព បើសិនជាកន្លែងដែលប្រជាពលរដ្ឋនិស្សិតកម្ពុជាធ្វើការជួបបញ្ហា។ ទន្ទឹមនឹងការគិតគូរពីសុវត្ថិភាពជាចម្បងនេះ អាជ្ញាធរកម្ពុជាក៏ទាក់ទងជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល ក្នុងការផ្គត់ផ្គង់ចំណីអាហារគ្រប់បែបយ៉ាងដើម្បីពួកគាត់អាចធានាជីវភាពប្រចាំថ្ងៃ។ គួររម្លឹកឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ…

  • រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជានៅប្រទេសអ៊ីស្រាអែល

    រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជានៅប្រទេសអ៊ីស្រាអែល

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។ ព្រឹត្តិការណ៍ថ្មីៗដែលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមមហាម៉ាស់នៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់ ហើយសភាពការណ៍នាពេលនេះកាន់តែមានភាពតានតឹងថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមសម្ដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង និងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃព្រឹត្តិការណ៍វាយប្រហារក្នុងប្រទេសអ៊ីស្រាអែលនេះ ជាពិសេសសុវត្ថិភាពប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សាទីនោះប្រមាណ៤៥០នាក់។ រដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងនិស្សិតដែលកំពុងស្នាក់ និងសិក្សានៅ ក្នុងប្រទេសអ៊ីស្រាអែល សូមស្តាប់ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសរបស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគជាមួយក្រុមគ្រួសាររបស់ លោក ចាន់ ឧត្តម ដែលជានិស្សិតកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល និងដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ខាងលើ។ នេះជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏គួរឱ្យសោកស្ដាយជា ទីបំផុត៕

  • រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

    រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមកិច្ចប្រជុំ មានចំនួន ១០១រូប។ សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វេីការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជាសំណើរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្មីនេះ នឹងជំនួសច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែងនិងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើននិងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទំាងមូលជាឯកច្ឆន្ទ៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា