Category: Politico 360

  • គ.ជ.ប៖ រយៈពេល១១ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង១សែន៣ម៉ឺននាក់

    គ.ជ.ប៖ រយៈពេល១១ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង១សែន៣ម៉ឺននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង១សែន៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនជិត ៩ម៉ឺនាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីដប់មួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេសមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៥១៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៩៩៥ នាក់។ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.១៦០ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៨៨០ នាក់។ គ.ជ.ប បានបញ្ជាក់ថា លទ្ធផលសរុបរយៈពេល ១១ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៣៥.៥៥៧…

  • សិទ្ធិមនុស្សជាច្រើននៅកម្ពុជាត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

    សិទ្ធិមនុស្សជាច្រើននៅកម្ពុជាត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

    គណៈប្រតិភូសរុបចំនួន៣២ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណៈប្រតិភូលើសមិទ្ធិផលសម្រេចបានគួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាច្រើន រួមទាំងការអនុញ្ញាតឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការ បន្តអាណត្តិអ្នករាយការណ៍ពិសេសនៅកម្ពុជា។ គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធិផល ដែលកម្ពុជា សម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិលើទិដ្ឋភាពជាច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្ត្រការងារប្រកបដោយ តុល្យភាពនិងស្ថាបនា ដោយពិចារណាផងដែរចំពោះទស្សនទានរបស់រដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។ កម្ពុជាទទួលបានការកោតសរសើរលើភាពជោគជ័យនៃការបោះឆ្នោតសកលឆ្នាំ ២០២៣ ដោយវត្តមានអ្នកទៅបោះឆ្នោតខ្ពស់រហូតដល់ជាង ៨៤.៥៩ % ដើម្បីជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៨ ប្រព្រឹត្តទៅក្នុងបរិយាកាស សេរី ត្រឹមត្រូវ មានតម្លាភាព គួរជាទីជឿទុកចិត្ត និងយុត្តិធម៌។ គណៈប្រតិភូបានថ្លែងកោតសរសើរ ក្នុងនោះរួមមាន ការឆ្លើយតបដោយជោគជ័យទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ការងើបឡើងនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ការផ្តួចផ្តើមកម្មវិធីគាំពារសង្គមជាច្រើន រួមទាំងកិច្ចដំណើការមូលនិធិជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ សិទ្ធិជនជាតិភាគតិច និងជនមានពិការភាព សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម…

  • កម្ពុជានិងប្រេស៊ីល ពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការ

    កម្ពុជានិងប្រេស៊ីល ពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការ

    ភ្នំពេញ៖ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Mauro Vieira រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះជាវិជ្ជមាននៃមិត្តភាព និងទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូមិត្តអំពីវឌ្ឍនភាពនៃដំណើរការរៀបចំបើកស្ថានទូតកម្ពុជា នៅរដ្ឋធានី Brasilia នាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រេស៊ីល ដែលបានសម្របសម្រួលក្នុងដំណើរការនេះ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស Mauro Vieira បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្តបើកស្ថានទូតប្រេស៊ីល នៅភ្នំពេញ នៅឆ្នាំ២០២៤ ដែលគូសបញ្ជាក់ពីសារៈសំខាន់របស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បង្ហើបពីគម្រោងបេសកកម្មពាណិជ្ជកម្មរបស់គណៈប្រតិភូវិស័យឯកជនប្រេស៊ីល មកបំពេញទស្សនកិច្ចកម្ពុជានៅឆ្នាំក្រោយផងដែរ។ ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពនៃការចរចាកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការ និងការសម្រួលការវិនិយោគឱ្យបានឆាប់តាមអាចធ្វើបាន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីផែនការសកម្មភាព សំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ វិធានការទាំងនេះរួមមាន សកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០នទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រេស៊ីល នៅឆ្នាំ២០២៤ សកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ…

  • មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ រយៈពេល១០ថ្ងៃ មានប្រជាពលរដ្ឋជាង១២ម៉ឺននាក់ ចុះឈ្មោះបោះឆ្នោតថ្មី

    មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ រយៈពេល១០ថ្ងៃ មានប្រជាពលរដ្ឋជាង១២ម៉ឺននាក់ ចុះឈ្មោះបោះឆ្នោតថ្មី

    ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នាំ២០២៣ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ១២១.០៤២ នាក់ (ស្រី ៥៨.១៨០នាក់)។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ៨២.៩៧២នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ១១.២៤៤ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ២៤.៨១៨ នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្ដមបានបញ្ជាក់ថា សរុបអ្នកមានឈ្មោះបណ្ដោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ចំនួន ៩.៧៧៣.៥៤៣ នាក់ (ស្រី ៥.១៩៣.៩៦៧នាក់) ស្មើនឹង ៨៩,០៣%។ បញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ឌុច សុន បានបញ្ជាក់ថា ឃុំ សង្កាត់មួយចំនួនមិនសូវមានអ្នកមកចុះឈ្មោះ ដោយសារប្រជាពលរដ្ឋជាប់រវល់បំពេញការងារ ប្រកបមុខរបរចិញ្ចឹមជីវិត និងជាប់រវល់នឹងពិធីភ្ជុំបិណ្ឌជាដើម។ សម្ភារបរិក្ខាសម្រាប់ការចុះឈ្មោះនៅតាមឃុំ សង្កាត់មួយចំនួនមានសភាពចាស់ ដំណើរការរអាក់រអួល។ ឃុំ…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង៖ ការប្រឆាំងនឹងអំពើពុករលួយឈរលើគោលការណ៍យុទ្ធសាស្រ្ដ៣ធំៗ

    ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង៖ ការប្រឆាំងនឹងអំពើពុករលួយឈរលើគោលការណ៍យុទ្ធសាស្រ្ដ៣ធំៗ

    ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការប្រឆាំងនឹងអំពើពុករលួយឈរលើគោលការណ៍យុទ្ធសាស្រ្ដមុខព្រួញបីធំៗ ទី១)អប់រំ ទី២)បង្ការ និងទប់ស្កាត់ និងទី៣)បង្ក្រាបបទល្មើស បញ្ចូនទៅតុលាការ និងដាក់ពន្ធធនាគារ ដើម្បីកុំឱ្យប្រព្រឹត្ដអំពើពុករលួយ។ ការបញ្ជាក់នេះ នៅក្នុងពិធីបញ្ជ្រាបច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់នានាជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ថា គោលការណ៍យុទ្ធសាស្រ្តមុខព្រួញបីធំៗនោះរួមមាន៖ ទីមួយ ការអប់រំ ដោយអប់រំឱ្យស្អប់អំពើពុករលួយ អប់រំឱ្យស្រឡាញ់សុចរិតភាព និងស្រឡាញ់ភាពស្អាតស្អំ ជាពិសេសការអប់រំនេះ គឺជាទីតួនាទីរបស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលដើរតួនាទីសំខាន់ក្នុងការចូលរួម។ គោលការណ៍ទីពីរការបង្ការ និងទប់ស្កាត់ ដែលបញ្ហានេះ គឺជាតួនាទីរបស់ក្រសួង ស្ថាប័ននីមួយៗ និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលជាមន្រ្ដីសាធារណៈ ក្នុងការផ្ដល់សេវា បម្រើជូនដល់ប្រជាពលរដ្ឋ។ ចំណែកគោលការណ៍ទីបី ការបង្ក្រាបបទល្មើសបញ្ចូនទៅតុលាការ ដាក់ពន្ធធនាគារ ដើម្បីកុំឱ្យប្រព្រឹត្ដអំពើពុករលួយ។ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ឱ្យដឹងថា ការប្រឆាំងនឹងអំពើពុករលួយនេះ គឺធ្វើឡើងតាមរយៈប្រភពមានព័ត៌មានចំហ សម្ងាត់…

  • គណបក្សនយោបាយចំនួន២០ ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា,ខណៈសម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍

    គណបក្សនយោបាយចំនួន២០ ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា,ខណៈសម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍

    ភ្នំពេញ៖ គណបក្សនយោបាយចំនួន២០ បានធ្វើលិខិតដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ មេដឹកនាំគណបក្សនយោបាយទាំង២០ បានគោរពជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ប្រធានប្រជាជនកម្ពុជាថា៖ គណបក្សយើងខ្ញុំទាំងអស់គ្នាដូចមានរាយឈ្មោះភ្ជាប់មកជាមួយនឹងសំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានេះ មានគោលបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចប្រធាន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនឥតឈប់ឈរ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារជាសំឡេងនៅសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀតដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូរស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា មានគណបក្សនយោបាយនៅកម្ពុជាចំនួន១៣ បានធ្វើលិខិតផ្លូវការស្នើសុំចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយទាំង១៣ រួមមាន៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្ស ធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្ស មហាសាមគ្គីជាតិខ្មែរ គណបក្ស អំណាចប្រជាពលរដ្ឋ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិតមែនតែចំណងការទូតផ្លូវការរវាងកម្ពុជា-ឡាវ មានរយៈពេលតែ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិតមែនតែចំណងការទូតផ្លូវការរវាងកម្ពុជា-ឡាវ មានរយៈពេលតែ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តម បួរកែវ ភូមិវង្សសៃ បានសម្តែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រដ៏លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដាកន្លងទៅ ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិថ្មីនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ មួយវិញទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា ចំណងមិត្តភាពឡាវ-កម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រអស់រយៈកាលជាយូរលង់ ហើយមូលដ្ឋានដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនរីកលូតលាស់ទៅមុខ បន្ថែមពីលើពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ នៅក្នុងវិស័យអប់រំ ទេសចរណ៍ និងឧស្សាហកម្ម ជាដើម។ ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី នៅក្នុងជំនួបនេះ ដើម្បីពិភាក្សាអំពីទិសដៅនៃការពង្រឹង…

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គណបក្សនយោបាយដែលមានបំណង ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍គណបក្សនយោបាយដែលមានបំណង ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគំនិតផ្តួចផ្តើមនិងបំណងដ៏ល្អរបស់បណ្តាគណបក្សនយោបាយដែលមានបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារជាសំឡេងនៅសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣នេះថា គណបក្សប្រជាជន កម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជន កម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយ គណបក្សផ្សេងទៀតដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូរស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែតុលា មានគណបក្សនយោបាយនៅកម្ពុជាចំនួន ១៣ បានធ្វើលិខិតផ្លូវការស្នើសុំចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយទាំង ១៣ រួមមាន៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្ស ធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្ស មហាសាមគ្គីជាតិខ្មែរ គណបក្ស អំណាចប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរី ឯករាជ្យប្រជាធិបតេយ្យ គណបក្ សចលនាប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរក្រោក គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអង្គរ និងគណបក្សសាធារណរដ្ឋ៕ដោយ៖ពលជ័យ

  • គណបក្សនយោបាយចំនួន១៣ ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

    គណបក្សនយោបាយចំនួន១៣ ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ គណបក្សនយោបាយចំនួន១៣ បានធ្វើលិខិតដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើសនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ មេដឹកនាំគណបក្សនយោបាយទាំង១៣ បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានប្រជាជនកម្ពុជាថា ៖គណបក្សយើងខ្ញុំទាំងអស់គ្នាដូចមានរាយឈ្មោះភ្ជាប់មកជាមួយនឹងសំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានេះ មានគោលបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចប្រធាន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនឥតឈប់ឈរ។ គណបក្សនយោបាយទាំង១៣ មានដូចជា៖ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សធម្មាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរក្រោក គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ណគណបក្សខ្មែរអង្គរ គណបក្សសាធារណរដ្ឋ៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅរូ វីអេរ៉ា បានគោរពប្រគល់ជូន សម្តេចធិបតី នូវលិខិតអបអរសាទររបស់ឯកឧត្តមប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែលសម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការបញ្ជាក់ផងដែរនូវបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយសាទរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានជម្រាបផងដែរថា…