-
គណបក្សប្រជាជនកម្ពជា នឹងប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេលពីរថ្ងៃនៅថ្ងៃទី ៩ និងថ្ងៃទី១០ ខែធ្នូ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតមរណៈទុក្ខជូនដល់ក្រុមគ្រួសារនៃសពនិស្សិត ចាន់ ឧត្តម

ភ្នំពេញ៖ ជាមួយនឹងសេចក្តីសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយនិស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម មែ ស៉ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញទៅសាកសួរសុខទុក្ខ នាំនូវសារលិខិតមរណៈទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនដល់ក្រុមគ្រួសារនៃសព។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដើម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កើនសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យើង។ ព្រមជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត ចាន់ ឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។ សូមបញ្ជាក់ផងដែរ ដើម្បីជួយរំលែកបន្ទុកមួយចំណែក និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិត ចំពោះក្រុមគ្រួសារនៃសព សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចទទួលបន្ទុកលើការនាំសពមាតុភូមិនិវត្តន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់៕
-
ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី «ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»៕ សូមជូនព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី «ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
ក្រសួងការបរទេសកម្ពុជាថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម និងការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅប្រទេសអ៉ីស្រាអែល

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវសេចក្តីសោកស្ដាយជាពន់ពេកចំពោះការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។ ការកើនឡើងនូវអំពើហិង្សាដ៏គួរឱ្យរន្ធត់នេះ បានបណ្ដាលឱ្យប្រជាជនស្លូតត្រង់រាប់រយនាក់បាត់បង់ជីវិត រួមទាំងនិស្សិតកម្ពុជាមួយរូបនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសពរបស់ភាគីទាំងពីរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ដោយចាត់ទុកសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជា ជាអាទិភាពចម្បង កម្ពុជាសូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរកមធ្យោបាយនានាដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្ដោតអាទិភាព លើការការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ។ ក្រសួងការបរទេសកម្ពុជា បានថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម។ កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ច សន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌។ ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឬសគល់នៃជម្លោះ និងស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ដោតអាទិភាពចម្បងលើការស្វែងរកសន្តិភាព យុត្តិធម៌ និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីដែលធានាបាននូវសុខមាលភាព និងសុវត្ថិភាព សម្រាប់គ្រប់គ្នា៕ដោយ៖ពលជ័យ
-
ក្រសួងការបរទេស៖ និស្សិតកម្ពុជាចំនួន០៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ភ្នំពេញ:ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអ៊ីស្រាអែល ដូចតទៅ៖ ១.នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនិងសិក្សា ចំនួនប្រមាណ៤៥០រូប ក្រសួងការបរទេសសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជាចំនួន០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយគ្រួសារសពជនរងគ្រោះ។ ២.តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់និងយកចិត្តទុកដាក់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជាចំនួន០៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាព នៅទីក្រុងតែលអាវីវ រួចហើយ។ សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជាគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ៣.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយ និស្សិតនិងពលរដ្ឋកម្ពុជានៅទីនោះ ព្រមទាំងបន្តទំនាក់ទំនងដោយផ្ទាល់និងជិតស្និទ្ធជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជាទាំងអស់។ ៤.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបន្តអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ៥.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម៕ដោយ៖ពលជ័យ
-
ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ចេញព្រះរាជក្រមប្រកាសឱ្យបើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ ២២៥/០០៧/២០២៣ កបធ.ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចថា ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបាន ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ ដោយឥតកែប្រែ និង ចាត់ទុកជាការប្រញាប់ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។ សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ ពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ…
-
គ.ជ.ប៖ រយៈពេល៧ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៧ម៉ឺននាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៧ថ្ងៃ គិតពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ០២៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៧ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ គ.ជ.ប បានឱ្យដឹងថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.០១៦ នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.២៩៦ នាក់-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.៣១៥ នាក់-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៨១៨ នាក់។ លទ្ធផលសរុបរយៈពេល ៧ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧៤.២៩១ នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦៦.៨១៥ នាក់-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៧.១២១ នាក់-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី…
-
ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមសោកស្តាយចំពោះការបាត់បង់ជិវិតនិស្សិតខ្មែរម្នាក់ ក្នុងការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែល

ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមរំលែកទុក និងសូមចូលរួមសោកស្តាយចំពោះការបាត់បង់ជិវិតនិស្សិតខ្មែរម្នាក់ ក្នុងស្ថានការ នៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយបានតាមដានស្ថានការណ៍ជាប់ជាប្រចាំ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាធិបតិតេជោ ហ៊ុន សែន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បានចេញសារយ៉ាងឆាប់រហ័ស ដើម្បីដាក់ចេញវិធានការបន្ទាន់នានាក្នុងការសម្របសម្រួលការងារចាំបាច់ឲ្យបានទាន់ពេលវេលា និងធ្វើយ៉ាងណា សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរប្រមាណ៤៥០នាក់ផ្សេងទៀត ដែលមានវត្តមានប្រទេសអ៉ីស្រាអែល។ ឯកឧត្តម ហ៊ុន ម៉ានី សូមបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែល ព្យាយាមរក្សាសុវត្ថិភាព និងគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធររបស់អ៊ីស្រាអែលឲ្យបានខ្ជាប់ខ្ជួន ដ្បិតថាអំឡុងពេលនេះស្ថានភាពកំពុងតែមានការវឹកវរ និងច្របូកច្របល់។ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបន្តកិច្ចសហការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីថែរក្សាសុវត្ថិភាពជូនបងបងប្អូនខ្មែរយើង។ ឯកឧត្តម ហ៊ុន ម៉ានី សូមជូនពរបងប្អូនប្រជាពលរដ្ឋដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែល សូមទទួលបាននូវសុវត្ថិភាពគ្រប់ៗគ្នា៕រូបភាព៖ សារព័ត៌មានបរទេស
-
ក្រសួងការបរទេស៖ និស្សិតកម្ពុជាចំនួន០៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអ៊ីស្រាអែល ដូចតទៅ៖១.នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនិងសិក្សា ចំនួនប្រមាណ៤៥០រូប ក្រសួងការបរទេសសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជាចំនួន០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយគ្រួសារសពជនរងគ្រោះ។២.តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់និងយកចិត្តទុកដាក់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជាចំនួន០៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាព នៅទីក្រុងតែលអាវីវ រួចហើយ។ សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជាគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។៣.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយ និស្សិតនិងពលរដ្ឋកម្ពុជានៅទីនោះ ព្រមទាំងបន្តទំនាក់ទំនងដោយផ្ទាល់និងជិតស្និទ្ធជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជាទាំងអស់។៤.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបន្តអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។៥.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម៕ដោយ៖ពលជ័យ
-
ក្រសួងការបរទេសនិងស្ថានទូតកម្ពុជាកំពុងមានទំនាក់ ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំការធានានិងផ្ដល់ កិច្ចការពារសុវត្ថិភាពជូននិស្សិតនិងពលរដ្ឋកម្ពុជា

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប កំពុងតាមដានដោយផ្ទាល់ចំពោះការវិវត្តសភាពការណ៍នៅប្រទេសអ៊ីស្រាអែល ព្រមទាំងបាននិងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិតកម្ពុជា ដែល កំពុងសិក្សានៅទីនោះ។ ជាមួយគ្នានេះ ក្រសួង និងស្ថានទូតកម្ពុជា ក៏បាននិងកំពុងមានទំនាក់ ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ សំដៅធានានិងផ្ដល់ កិច្ចការពារសុវត្ថិភាពជូននិស្សិតនិងពលរដ្ឋកម្ពុជា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរ អ៊ីស្រាអែល។ ក្នុងករណីត្រូវការជំនួយកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី តាមរយៈទូរស័ព្ទលេខ +៩០ ៥៣៤ ៤៥៩ ៩៦៨៩ ឬ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសអេហ្ស៊ីប តាមរយៈទូរស័ព្ទលេខ + ២០ ១១៥ ៦២៧ ៩៩៩៩៕ ដោយ៖ពលជ័យ