Category: Politico 360

  • រាជរដ្ឋាភិបាលកម្ពុជាធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ

    រាជរដ្ឋាភិបាលកម្ពុជាធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ

    ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុង​ហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាល​សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ​គ្រួសារសពជនរងគ្រោះ។ សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា សូមជម្រាបជូនថា ភ្លាមៗ​ក្រោយ​​ពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចរបស់​កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់​ប្រជាពលរដ្ឋ​ខ្មែរទាំង​អស់ដែលកំពុងមានវត្តមាននៅទីនោះ។ រហូតមកទល់ពេលនេះ ក្រុមការងារយើងបានទាក់ទងជាមួយនិស្សិតខ្មែរភា​គច្រើនរួចហើយដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ។ រាជរដ្ឋាភិបាល កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយ​អាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។ រាជរដ្ឋាភិបាល សូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរដែល​កំពុង​មាន​​វត្តមានក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បី​រាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាពរបស់បងប្អូន និងជួយផ្ដល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុងករណី​ចាំបាច់។ រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល…

  • សារសំឡេងពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តែងនូវការសោកស្តាយ និងមរណៈទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនិស្សិតម្នាក់ ដែល​រងគ្រោះបាត់បង់ជីវិត និងខិតខំសហការក្នុងការជួយ​សង្គ្រោះដល់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម នៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

    សារសំឡេងពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តែងនូវការសោកស្តាយ និងមរណៈទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនិស្សិតម្នាក់ ដែល​រងគ្រោះបាត់បង់ជីវិត និងខិតខំសហការក្នុងការជួយ​សង្គ្រោះដល់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម នៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

    ភ្នំពេញ៖សារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការសោកស្តាយ និងមរណ:ទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារនិស្សិតម្នាក់ ដែលរងគ្រោះបាត់បង់ជីវិត និងខិតខំសហការក្នុងការជួយសង្គ្រោះដល់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម នៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់៕

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះពេជ្រ កោះនរា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ ការសម្រេចនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ ក្រោយផុតរយៈពេល៣ថ្ងៃ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្រោយបញ្ចប់ការស្ថានទាំងស្រុង អាជ្ញាធរនឹងដាក់ឱ្យប្រើប្រាស់តែម្ដង។ នេះបើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មាន Freshnews។ ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ៩៥%។ កន្លងមកដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ…

  • លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣៖ ប្រជាពលរដ្ឋចុះឈ្មោះថ្មីជាង៦ម៉ឺននាក់

    លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣៖ ប្រជាពលរដ្ឋចុះឈ្មោះថ្មីជាង៦ម៉ឺននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៦ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានប្រជាពលរដ្ឋជាង៦ម៉ឺននាក់ បានចុះឈ្មោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស គ.ជ.ប នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ គ.ជ.ប បានឲ្យដឹងថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៦២១ នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.៥៣៨ នាក់-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.៤៥១ នាក់-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៨០៦ នាក់។ លទ្ធផលសរុបរយៈពេល ៦ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦០.២៧៥ នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦០.៥១៩ នាក់-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៥.៨០៦ នាក់-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ…

  • អតីតចលនាមាតាធម្មជាតិប្រឆាំងដាច់ខាតចំពោះសកម្មភាពដើរតវ៉ាយ៉ាងអនាធិបតេយ្យដោយក្រុម ភួន កែវ រស្មី, ឡុង គន្ធា និង ថុន រដ្ឋា រួមទាំងបក្ខពួក

    អតីតចលនាមាតាធម្មជាតិប្រឆាំងដាច់ខាតចំពោះសកម្មភាពដើរតវ៉ាយ៉ាងអនាធិបតេយ្យដោយក្រុម ភួន កែវ រស្មី, ឡុង គន្ធា និង ថុន រដ្ឋា រួមទាំងបក្ខពួក

    ភ្នំពេញ៖ អតីតចលនាមាតាធម្មជាតិ និងក្នុងនាមអង្គការមេត្តាធម្មជាតិ បានសម្ដែងការមិនពេញចិត្ត និងសូមធ្វើការប្រឆាំងដាច់ខាតចំពោះសកម្មភាពដើរដង្ហែតវ៉ាយ៉ាងអនាធិបតេយ្យ និងគ្មានសណ្ដាប់ធ្នាប់តាមទីសាធារណៈដោយ កញ្ញា ភួន កែវរស្មី, កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា រួមទាំងបក្ខពួក ដែលបានដាក់លិខិតសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ទាមទារចេញទៅក្រៅប្រទេសទាំងខ្លួនត្រូវតុលាការចេញសេចក្តីសម្រេចហាមឃាត់មិនឱ្យចាកចេញទៅក្រៅប្រទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការមេត្តាធម្មជាតិ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការមេត្តាធម្មជាតិបានបន្តថា ពួកគាត់តែងតែបង្ករូបភាពអនាធិបតេយ្យ និងធ្វើសកម្មភាពផ្ទុយពីច្បាប់នានារបស់ប្រទេសកម្ពុជាជារឿយៗ។ អង្គការមេត្តាធម្មជាតិបានបញ្ជាក់ថា “យើងខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបថា អង្គការមាតាធម្មជាតិ (ចលនាមាតាធម្មជាតិ) ត្រូវបានលុបអាជ្ញាប័ណ្ណចេញពីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាយូរណាស់មកហើយ ដោយសារតែសកម្មជនខុសច្បាប់ អាឡិច ហ្គន់សាឡេសដេវិសុន (Alejandro Gonzalez Devidson) និងបក្ខពួករបស់ខ្លួនបានយកឈ្មោះអង្គការមាតាធម្មជាតិ ឬហៅថា ចលនាមាតាធម្មជាតិ ទៅប្រើប្រាស់ក្រោមរូបភាពនៃការការពារសិទ្ធិមនុស្ស និងបរិស្ថាន ដើម្បីយកទៅបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជា បង្កើតចលនាបះបោរប្រឆាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសកម្ពុជាឈានដល់ភាពវឹកវរ អនាធិបតេយ្យ និងអាប់ឱនកិត្តិយសក្នុងឆាកអន្តរជាតិ។ ពួកគាត់តែងតែលើកយកច្បាប់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ ទៅចោទប្រកាន់រាជរដ្ឋ ភិបាលថាមិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែផ្ទុយទៅវិញសកម្មភាពរបស់ពួកគាត់តែងតែបង្កភាពវឹកវរ រូបភាព…

  • គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា លទ្ធផលសរុបរយៈពេល៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ បានចំនួនជិត៥ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៥៣.៩៨១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.៩៤០ នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០.១៣៧ នាក់-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.០៦៦ នាក់-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.០៩៦ នាក់។ លទ្ធផលសរុបរយៈពេល ៥ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៥.៦៥៤ នាក់ -អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៣.៩៨១ នាក់-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៤.៣៥៥ នាក់-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៩.៨៤៣…

  • ឯកឧត្តម ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ កិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

    ឯកឧត្តម ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ កិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

    តបតាមសំណើរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការពិភាក្សាជុំវិញប្រធានបទពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ កិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងប្រធានបទផ្សេងៗបន្ថែម រួមមាន យន្តការនៃការប្រឡងជ្រើសរើសមន្ត្រី ដែលបានអនុវត្តក្នុងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានចែករំលែកលើស្ថានភាព និងដំណើរការនៃការជ្រើសរើសមន្ត្រីរាជការនៅសហរដ្ឋអាមេរិក ដោយបានលើកឡើងពីការលំបាកនៃការផ្សព្វផ្សាយព័ត៌មាន ដើម្បីទាក់ទាញអ្នកដែលមានសមត្ថភាព ចម្រុះជាតិសាសន៍ ពីបណ្តារដ្ឋនានា ជាពិសេសរដ្ឋដាច់ស្រយាលឱ្យមកចូលរួមប្រឡងមន្ត្រីដោយផ្អែកលើគោលការណ៍ស្មើភាព និងមានសមត្ថភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់រាល់ចំណុចដែលឯកអគ្គរដ្ឋទូតបានលើកឡើង និងបានគូសបញ្ជាក់ពីបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ជាពិសេសលើការអនុវត្តចក្ខុវិស័យ និងវិធានអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការរៀបចំយន្តការថ្នាក់ជាតិប្រឡងជ្រើសរើសមន្ត្រីរាជការ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីសកម្មភាពការងារដែលកំពុងដំណើរ ( working in progress) ខណៈការងារមួយចំនួនទាមទារពេលវេលាក្នុងការអនុវត្ត ហើយនឹងការបន្តខិតខំប្រឹងប្រែងសម្រួចបន្ថែមក្នុងការអនុវត្តឱ្យកាន់តែប្រសើរ។ សូមជម្រាបជូនថា តាមរយៈជំនួបនាពេលនេះដែរ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំទាំងពីរ…

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវការអនុវត្តរដ្ឋធម្មនុញ្ញ និងការការពាររដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំមកនេះ

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវការអនុវត្តរដ្ឋធម្មនុញ្ញ និងការការពាររដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំមកនេះ

    ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវការអនុវត្តរដ្ឋធម្មនុញ្ញ និងការការពាររដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំមកនេះ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺបានបញ្ចូលទាំងស្រុងនូវខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រវាងភាគីជម្លោះទាំងអស់ដែលបានព្រមព្រៀងគ្នាពីរបៀបរបបពីគោលការណ៍ នៃការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ។ គោលការណ៍នេះ ត្រូវបានបន្តអនុវត្តនឹងការពារដោយរាជរដ្ឋាភិបាល ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធយ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេល៣០ឆ្នាំ។ ឯកឧត្តមបានបន្តថា គោលការណ៍ធំៗមានបី ដែលបានដាក់បញ្ចូល និងធ្វើការគោរពអនុវត្ត និងការពារក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានដូចជាៈ ទី១.របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច គឺរដ្ឋាភិបាលប្តូរផ្តាច់ការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង្ក មិនឲ្យមានអ្នកណាមករំលោភបំពាន ឬក៏ប៉ុនប៉ងផ្តួលរំលំរាជបល្ល័ង្ក ផ្លាស់ប្តូររបបពីរាជានិយមទៅសាធារណរដ្ឋគឺអត់ទេ គឺដាច់ខាតហើយ វិធានការច្បាប់ គឺម៉ឹងម៉ាត់។ រហូតដល់ធ្វើវិសោធនកម្មច្បាប់ក្នុងការការពារកេរ្តិ៍ឈ្មោះកិត្តិស័ព្ទរបស់ព្រះមហាក្សត្រមិនឲ្យមានអ្នកណាប្រមាថរំលោភបំពានបាននោះទេ។ រហូតដល់បញ្ញត្តិបទល្មើសព្រហ្មទណ្ឌទៀតពាក់ព័ន្ធដល់ការប្រាថអង្គព្រះមហាក្សត្រ។ ទី២.ប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស គឺក៏ការពារដាច់ខាតដែរ។ ប៉ុន្តែគណបក្សណាដែលមិនអាចចូលរួមការបោះឆ្នោតបាន ឬក៏គណបក្សដែលត្រូវបានតុលាការកំពូលរំលាយចោល គឺជារឿងផ្លូវច្បាប់ វាអត់ប៉ះពាល់ដល់សេរីពហុបក្សទេ វាជារឿងផ្លូវច្បាប់ កាលណាយើងមិនបានបំពេញតាមគ្រប់លក្ខន្តិកៈដែលច្បាប់បានកំណត់យើងមិនអាចចូលរួមបានទេ។ប៉ុន្តែគណបក្សដទៃទៀតភាគច្រើន គេបំពេញបាន គេបានចូលរួមបាន។ និងទី៣.ការអនុវត្តសិទ្ធិសេរីភាពភ្ជាប់ជាមួយនីតិរដ្ឋ៖ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានា ក៏ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពទាំងអស់ត្រូវស្ថិតនៅក្នុងព្រំដែនក្របខណ្ឌច្បាប់ មិនអាចរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ បំពានទៅលើសិទ្ធិសេរីភាពរបស់អ្នកដទៃនោះទេ។ ប្រជាពលរដ្ឋភាគច្រើនលើសលប់បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនដោយសេរី ដោយសារតែគេយល់ដឹងនិងអនុវត្តបានត្រឹមត្រូវទៅតាមផ្លូវច្បាប់មិនបំពានច្បាប់…

  • ព្រះមហាក្សត្រ៖ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត

    ព្រះមហាក្សត្រ៖ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្ដងៗ ឱ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ ត្រឹមត្រូវ-យុត្តិធម៌តែម៉ឹងម៉ាត់ និងមានទេពកោសល្យប្រកបដោយបរិយាបន្ន។ ព្រះរាជបន្ទូលរបស់ព្រះហាក្សត្រក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ ព្រះមហាក្សត្របានកោតសរសើរដោយស្មោះអស់ពីហឫទ័យចំពោះប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព ស់ន្តិភាព សេចក្តីសុខ ជីវភាពសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ…

  • រដ្ឋមន្ត្រីក្រសួងការងារ និងសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក

    រដ្ឋមន្ត្រីក្រសួងការងារ និងសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា សុខ ពិសិដ្ឋ នៅទីស្តីការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ជាបឋមប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអបអរសាទរជូន ឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧នេះ។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះភាគីទាំងពីរ បានឯកភាពក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បុគ្គលិកក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាពការងារ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញបន្ថែមទៀតឱ្យវិស័យឯកជន បន្តពង្រឹងការអនុវត្តកាតព្វកិច្ចបណ្តុះបណ្តាលកូនជាង និងបុគ្គលិកហាត់ការដើម្បីផ្សារភា្ជប់ទ្រឹស្តីជាមួយនឹងជំនាញផ្ទាល់ ក្នុងគោលបំណងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់តម្រូវការទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញវិស័យឯកជនបន្តអនុវត្តឱ្យបានពេញលេញលើកាតព្វកិច្ចរបបសន្តិសុខសង្គមលើផ្នែកគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព និងប្រាក់សោធន ដែលជាការគិតគូរដល់កម្មករនិយោជិត។ ក្នុងការជជែកពិភាក្សាត្រង់ទៅត្រង់មកភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាដើម្បីបរិយាកាសនៃការវិនិយោគដែលអំណោយផល ក៏ដូចជាទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិស័យឯកជនដែលបានគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៤ ដល់កម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ…