Category: Politico 360

  • ប្រធានគ.ជ.ប៖ ទោះបីមានភ្លៀងធ្លាក់ជន់លិចនៅកន្លែងមួយចំនួន ប៉ុន្តែដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គឺបានដំណើរការជាធម្មតា

    ប្រធានគ.ជ.ប៖ ទោះបីមានភ្លៀងធ្លាក់ជន់លិចនៅកន្លែងមួយចំនួន ប៉ុន្តែដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គឺបានដំណើរការជាធម្មតា

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ទោះបីមានភ្លៀងធ្លាក់ជន់លិចនៅកន្លែងមួយចំនួន ប៉ុន្តែជាទូទៅការចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គឺបានដំណើរការជាធម្មតា និងមិនមានបញ្ហាអ្វីទេ។ ការបញ្ជាក់នេះ បន្ទាប់ពីអញ្ជើញចុះត្រួតពិនិត្យការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ស្វាយប៉ាក និងសាលាសង្កាត់ព្រែកលៀប ក្នុងរាជធានីភ្នំពេញ និងនៅសាលាឃុំពុកឫស្សី សាលាសង្កាត់ព្រែកអំពិល និងសាលាឃុំព្រែកតាមាក់ ក្នុងខេត្តកណ្តាល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ គឺដំណើរការបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ពោលគឺការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺគ.ជ.ប ធ្វើរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំបោះឆ្នោតដែលប្រើរយៈពេលយូរ។ កាលពីថ្ងៃទី១ ខែតុលា គ្រប់ឃុំសង្កាត់ទាំងអស់ ១៦៥២ ឃុំ សង្កាត់ បានដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងអស់។ ប្រធាន គ.ជ.ប បានបញ្ជាក់ថា “ទោះបីមានភ្លៀងធ្លាក់ជន់នៅកន្លែងមួយចំនួន…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបទៅអភិបាលរាជធានី ខេត្ត បង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបទៅអភិបាលរាជធានី ខេត្ត បង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបទៅអភិបាលរាជធានី ខេត្ត ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ នេះបើយោងតាមលិខិតចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលបានចុះ ឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ និងមានប្រកាសស្តីពីការចុះបញ្ជីផ្លូវការ បានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម-ប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខ ប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រសួងមហាផ្ទៃ សូមស្នើឱ្យរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម៖-ធ្វើការណែនាំដល់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាល នៃគណៈអភិបាលក្រុង ស្រុក…

  • ធនាគារពិភពលោក៖ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា៦.១ភាគរយ

    ធនាគារពិភពលោក៖ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា៦.១ភាគរយ

    ភ្នំពេញ៖ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា៦.១ភាគរយ ខណៈដែលការនាំចេញទំនិញត្រូវបានព្យាករថា នឹងមានភាពប្រសើរឡើង។ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់៥.៥ភាគរយនៅឆ្នាំ២០២៣។ កំណើននេះ ដោយសារការកើនឡើងនៃវិស័យសេវាកម្ម និងផលិតកម្មកសិកម្ម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។ ធនាគារពិភពលោកបានព្យាករណ៍ថា នៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា ៦.១ភាគរយ ខណៈដែលការនាំចេញទំនិញត្រូវបានព្យាករថា នឹងមានភាពប្រសើរឡើង និងធ្វើពិពិធកម្មប្រសើរឡើងជាងមុន ហើយលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) រំពឹងថានឹងបន្តមានកំណើន ដោយសារកម្ពុជាមានច្បាប់ថ្មីស្តីពីការវិនិយោគដែលនឹងក្លាយ ជាកតាលីករទាក់ទាញការវិនិយោគពីក្រៅប្រទេស។ ដោយសារល្បឿននៃកំណើនសេដ្ឋកិច្ចដ៏លឿន អត្រាភាពក្រីក្រត្រូវបានរំពឹងថា នឹងមានការកាត់បន្ថយក្នុងល្បឿនលឿនផងដែរ។ ដោយឡែក ហានិភ័យដែលកម្ពុជាអាចនឹងជួបប្រទះ រួមមានតម្រូវការសកលដែលខ្សោយជាងការរំពឹងទុក ការអូសបន្លាយនៃបញ្ហាហិរញ្ញវត្ថុសកល និងការកើនឡើងវិញនៃតម្លៃប្រេង និងអាហារសកល។ ទោះជាយ៉ាងនេះក្តី ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមាននិន្នាការត្រឡប់ទៅរកសក្ដានុពលវិញ ដោយកើនឡើងក្នុងអត្រា ៧ភាគរយ។ ទន្ទឹមនេះ កំណើននៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចទំនងជានឹងបង្កើនល្បឿនបន្ថែមទៀត ជាមួយនឹងការកើនឡើងនៃការមកដល់អន្តរជាតិ ខណៈដែលការនាំចេញ និងលំហូរ FDI ត្រូវបានរំពឹងថានឹងកើនឡើង ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកើនឡើងយ៉ាងច្រើននៃការវិនិយោគឯកជន និងសាធារណៈនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ និងកំណែទម្រង់រចនាសម្ព័ន្ធ និងតាមវិស័យសំខាន់ៗ។ នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាលោកស្រី ម៉ារីយ៉ាម សាលីម បានបញ្ជាក់ថា ដើម្បីរក្សាឱ្យបាននូវដំណើរងើបឡើងវិញ…

  • ក្រុមប្រឹក្សាធម្មនុញ្ញ៖ ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ស្របនឹងរដ្ឋធម្មនុញ្ញ

    ក្រុមប្រឹក្សាធម្មនុញ្ញ៖ ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ស្របនឹងរដ្ឋធម្មនុញ្ញ

    ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចថា ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបាន ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ ដោយឥតកែប្រែ និង ចាត់ទុកជាការប្រញាប់ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។ សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា ហើយមាន អានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។ ក្រុមប្រឹក្សាធម្មនុញ្ញបានឲ្យដឹងថា ក្រោយពីបានស្តាប់ការបំភ្លឺរបស់តំណាងរាជរដ្ឋភិបាល ក្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍ ក្រោយពីបានពិភាក្សានិងពិចារណាត្រឹមត្រូវតាមច្បាប់ហើយ៖-យល់ឃើញថា រដ្ឋសភានិងព្រឹទ្ធសភាបានអនុវត្តត្រឹមត្រូវតាមបែបបទដែលមានចែងក្នុង មាត្រា១១៣…ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យនិងអនុម័តច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច-យល់ឃើញថា សំណើរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ធ្វើឡើងស្របតាមមាត្រា១៤០..ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា១៦..ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះក្រុមប្រឹក្សាធម្មនុញ្ញ អាចទទួលយកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះមកពិនិត្យបាន-យល់ឃើញថា ទម្រង់នៃការតាក់តែងនិងការអនុម័តច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ពុំមានអ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញឡើយ-យល់ឃើញថា ការបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលលើចំណុចមួយចំនួននៃច្បាប់ស្តីពីការ បង្កើតក្រសួងអធិការកិច្ច ក្នុងសម័យប្រជុំក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៧…

  • យុវជនសង្គមស៊ីវិលនៃបណ្តុំអង្គការសង្គមស៊ីវិលគាំទ្រចំពោះគោលនយោបាយដំឡើងប្រាក់ខែជូនកម្មករ

    យុវជនសង្គមស៊ីវិលនៃបណ្តុំអង្គការសង្គមស៊ីវិលគាំទ្រចំពោះគោលនយោបាយដំឡើងប្រាក់ខែជូនកម្មករ

    ភ្នំពេញ៖ យុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិលនានា រួមទាំងប្រជាជន ពិសេសកម្មករ កម្មការនី បានសាទរចំពោះការខិតខំរបស់ក្រសួងការងារ ពិសេស ក្រោមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំពុងនឹងមានការគាំទ្រចំពោះការដំឡើងប្រាក់ខែជូនកម្មករ កម្មការនី ទោះបីស្ថានភាពពិភពលោកកំពុងរងគ្រោះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ ប៉ុន្តែចំពោះការគិតគូរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនៅជាមួយប្រជាពលរដ្ឋជានិច្ច។ យុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិលបានបន្តថា ទន្ទឹមនឹងការរីករាយរបស់ប្រជាជនគ្រប់មជ្ឃដ្ឋាន បែរជាមានក្រុមអអ្គការសង្គមស៊ីវិលមួយចំនួន និងក្រុមនយោបាយប្រឆាំងមួយចំនួនតូច កំពុងតែរកទំនុកប្រតិកម្ម និងរិះគន់គ្រប់រឿង ធ្វើយ៉ាងណាឱ្យបានបង្កនូវបញ្ហាគ្រប់វិស័យ។ នេះសរបញ្ជាក់យ៉ាងច្បាស់ថា វប្បធម៌របស់ក្រុមប្រឆាំងនេះហើយ ទើបធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ឈប់គាំទ្រ ដើរចេញ ថែមទាំងទៅវាយបកនឹងគោលនយោបាយទុច្ចរិតរបស់ខ្លួនថែមទៀត។ ក្នុងនាមជាយុវជនសង្គមស៊ីវិល ដែលធ្វើកិច្ចការលើវិស័យសិទ្ធិមនុស្ស បរិស្ថាន ការអប់រំ មនុស្សធម៌ សូមអំពាវនាវដល់បណ្តាលក្រុមនិន្នាការប្រឆាំង សូមបញ្ឍប់នូវវប្បធម៌មិនល្អរបស់ខ្លួន ហើយចូលរួមជាមួយគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើរស្របតាមច្បាប់ ប្រសើរជាងអង្គុយរកទំនុករិះគន់ គ្រប់វស័យ មិនបានហុចប្រយោជន៍ជូនសង្គមជាតិពិតប្រាកដ៕ដោយ៖ពលជ័យ

  • ក្រសួងព័ត៌មានកម្ពុជាទទួលបានពានរង្វាន់កោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

    ក្រសួងព័ត៌មានកម្ពុជាទទួលបានពានរង្វាន់កោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

    កាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) បានប្រកាសផ្តល់ពានរង្វាន់កោតសរសើរ (AIBD Appreciation Award) ដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឱកាសនៃការប្រារព្ធពិធីបើកនៃមហាសន្និបាតលើកទី ២១ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ខ្លួនដែលបាននិងកំពុងប្រារព្វធ្វើឡើងនៅក្នុងប្រទេសម៉ូរីហ្សឹស (Mauritius) ចាប់ពីថ្ងៃទី២ ដល់៤ ខែតុលា ឆ្នាំ២០២៣នេះ។ ការប្រគល់ពានរង្វាន់ កោតសរសើរ AIBD Appreciation Award នេះ ត្រូវបានប្រគល់ជូនដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានអញ្ជើញទៅចូលរួម និងដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ (Executive Board) នៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ។ លោកស្រី ហ្វីឡូណេម៉ា ង៉ាណាប្រាហ្គាសាម (Philonema Gnanapragasam) នាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិកដែលមានប្រទេសចំនួន ២៦ នៅអាស៊ី-ប៉ាស៊ីហ្វិកជាសមាជិក បានមានប្រសាសន៍ថា វិទ្យាស្ថាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាដែលបាននិងកំពុងជួយដល់វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគឺនៅក្នុងអំឡុងពេលដ៏លំបាកបំផុតនៅពេលដែលពិភពលោកកំពុងរងនូវជំងឺកូវីដ-១៩។ លោកស្រីបានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា…

  • សភាសម្ព័ន្ធសហជីព និងសមាគមនិយោជកតំណាងឱ្យកម្មករជាង៧០ម៉ឺននាក់ គាំទ្រការដំឡើងប្រាក់ឈ្នួល២០៤ដុល្លារ

    សភាសម្ព័ន្ធសហជីព និងសមាគមនិយោជកតំណាងឱ្យកម្មករជាង៧០ម៉ឺននាក់ គាំទ្រការដំឡើងប្រាក់ឈ្នួល២០៤ដុល្លារ

    ភ្នំពេញ៖ សភាសម្ព័ន្ធសហជីព សហភាពសហជីព និងសហព័ន្ធសហជីព រួមទាំងសមាគមនិយោជកនៅកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺនាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រ និងឯកភាពទទួលយកចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់កម្មករនៅឆ្នាំ២០២៤។ នេះបើយោងតាមប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្រុមសហជីពទាំងនោះរួមមាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពសិទ្ធិកម្មករកម្ពុជា និងសមាគមនិយោជកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និងផលិតផលធ្វើដំណើរជាដើម បានចេញសេចក្តីថ្លែងការណ៍គាំទ្រព្រោងព្រាតចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មកចំនួន២០៤ដុល្លារ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ សម្រាប់សហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ការដំឡើងចំនួន២០៤ដុល្លារនេះ ត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើ លក្ខណៈ វិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដារ សកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហជីពដែលជាគិតគូរប្រយោជន៍ជូនកម្មករនិយោជិត។ ដោយឡែកសមាគមនិយោជកវិញ បានអះអាងថា ក្រៅពីប្រាក់ឈ្នួលចំនួន២០៤ដុល្លារអាម៉េរិកក្នុងមួយខែ កម្មករ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលរួមមាន ប្រាក់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយ ធ្វើដំណើរ និងប្រាក់ស្នាក់នៅរួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលប្រចាំខែ ជាមធ្យមរហូតដល់ ២៣២ដុល្លារអាម៉េរិក។ ការទទួលបាននេះ មិនទាន់រាប់បញ្ចូលនូវការចំណាយរបស់និយោជកលើការទទួលរ៉ាប់រងបង់វិភាគទានជំនួសទាំងស្រុងលើរបបថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ការួមចំណែកបង់វិភាគទានចំនួនពាក់កណ្ដាល ជូនកម្មករនិយោជិតលើប្រាក់សោធនដោយនិយោជកទៀតផង។ សម្រាប់សមាគមនិយោជក ការដំឡើងប្រាក់ឈ្នួលរបស់រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនេះ នឹងចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា…

  • សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ

    សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន សម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ

    ភ្នំពេញៈ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែ (៣០/០៦/២០២៣-៣០/០៩/២០២៣) នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ សម័យប្រជុំលើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែ (៣០/០៦/២០២៣-៣០/០៩/២០២៣) នេះថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។ សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋានរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ…

  • ថ្ងៃទី១ តុលា៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស

    ថ្ងៃទី១ តុលា៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស

    ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមបើកដំណើរការនៅតាមឃុំ សង្កាត់ទាំង ១.៦៥២ ។ តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃនេះ និងបានប្រព្រឹត្តទៅយ៉ាងល្អតាមការគ្រោងទុក ពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មនរបស់ គ.ជ.ប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។ គ.ជ.ប បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ មានរយៈពេល ១៩ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយក្នុងនោះ ការិយាល័យចុះឈ្មោះបោះឆ្នោត ក៏នឹងត្រូវផ្អាកដំណើរការ ១ថ្ងៃផងដែរ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តការងារ។ ជាមួយគ្នានេះ គ.ជ.ប សូមប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក…

  • នារីខ្មែរ៧រូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយអាជ្ញាធរឡាវជួយសង្គ្រោះទាន់ពេលវេលា

    នារីខ្មែរ៧រូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយអាជ្ញាធរឡាវជួយសង្គ្រោះទាន់ពេលវេលា

    (ភ្នំពេញ)៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះនារីខ្មែរ ១រូបទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។ ក្រោយពីបានទទួលព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។  ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ  ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ។ រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ, នារីខ្មែរ…