-
គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានថ្លែងថា ការរៀបចំកិច្ចប្រជុំក្នុងថ្ងៃនេះ គឺក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ផ្អែកតាមច្បាប់ស្ដីពីវិសោធកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាត្រា៣ថ្មី “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ (ប្រំាមួយ) ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ យ៉ាងយូរ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា ១០២ ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញ។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តមបានបន្តទៀតថា ប្រធានបទចំនួន៤ សម្រាប់កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ ដូចខាងក្រោម៖១.ការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ…
-
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច របស់ក្រសួងសម្រាប់អាណត្តិទី៧ ដើម្បីខិតខំបន្តអនុវត្តការងារសំខាន់ៗ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍បញ្ជាក់បែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងនារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីការបំពេញការងារក្នុងអាណត្តិទី៧នេះថា គឺបន្តមរតកសមិទ្ធផលនៃរដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបានឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជាដែលជាយុគសម័យទំនើបនៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងខិតខំបន្តអនុវត្តការងារសំខាន់ៗសម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣- ២០២៨។ ផ្អែកលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤…
-
មេដឹកនាំសម្ព័ន្ធសហជីពជាតិថ្កោលទោសក្រុមសហជីពមួយចំនួនញុះញង់កម្មកររឿងទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ មេដឹកនាំសម្ព័ន្ធសហជីពជាតិ បានថ្កោលទោសក្រុមសហជីពមួយចំនួនដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំងដែលបានចេញសេចក្តីថ្លែងការណ៍ញុះញង់កម្មករ និយោជិត ទាក់ទងការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ និងបានអំពាវនាវដល់កម្មករ កម្មការិនី កុំជឿតាមការញុះញង់របស់ក្រុមសហជីពទាំងនោះ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា សេចក្តីថ្លែងការណ៍របស់ក្រុមសហជីពមួយចំនួនតូច គឺជាការញុះញង់ដែលបម្រើឲ្យក្រុមប្រឆាំងនៅក្រៅប្រទេស និងបម្រើឲ្យពួកនយោបាយបក្សប្រឆាំងដែលកន្លងមកពួកទាំងនោះមិនបានជួយអ្វីដល់កម្មករ កម្មការិនីទេ។ ក្រុមប្រឆាំងដែលនៅក្រៅប្រទេសតែងតែធ្វើបាតុកម្មប្រឆាំងទាមទារឲ្យសហគមន៍អឺរ៉ុបផ្តាច់ EBA និង GSP ពីប្រទេសកម្ពុជា ហើយពួកគេមកដើរតួជាអ្នកប្រជាធិបតេយ្យ និងមកដើរតួជាអ្នកជួយកម្មករ។ ដូច្នេះសូមឲ្យកម្មករ និយោជិត នៅក្នុងប្រទេសកម្ពុជាមេត្តាពិចារណាចំពោះក្រុមទាំងនេះ។ លោក សាលី បានបន្តថា នៅក្នុងប្រទេសកម្ពុជា គឺជាប្រទេសដែលកាន់របបប្រជាធិបតេយ្យ ហើយមានតែប្រទេសកម្ពុជាតែមួយគត់នៅក្នុងចំណោមប្រទេសប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន គឺកម្ពុជាបានដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត ៤ដុល្លារ។ ត្បិតវាមិនច្រើនមែន ក៏ប៉ុន្តែវាជួយសម្រួលទៅដល់កម្មករ និយោជិត មានការងារធ្វើយូរអង្វែង យើងអត់ចង់បានប្រាក់ឈ្នួលខ្ពស់ហើយនាំគ្នាដើរទាត់ខ្យល់។ អ្នកវិនិយោគរត់ចេញពីប្រទេសកម្ពុជាទៅប្រទេសផ្សេងៗនោះទេ។ នេះគឺជាឧត្តមគតិពិតប្រាកដ គឺជាអ្វីដែលជាការខ្វាយខ្វល់របស់សហជីពដែលគិតពីប្រយោជន៍កម្មករ មិនមែនជាសហជីពយកលុយពីបរទេសបម្រើបរទេស បម្រើបក្សនយោបាយ បក្សប្រឆាំង។ សម្រាប់នីតិវិធីនៃការចរចា យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំសហជីពបានឃើញហើយតួលេខរបស់ភាគីនិយោជកមានតែតួលេខដកទេ តួលេខបន្ថែមមិនសូវមានទេ។ យើងឃើញថា ស្ថានភាពបែបនេះ ដែលរោងចក្រទូទៅមិនមានការងារគ្រប់គ្រាន់ ហើយបែរជាយើងទាមទារប្រាក់ខែច្រើន។ ជាមួយគ្នានេះ…
-
គ.ជ.ប អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំកាសរបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ អញ្ជើញទៅ ពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬ ចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជប voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ដើម្បីឱ្យប្រាកដថា ខ្លួនពិតជាមានឈោ្មះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។ ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែមករា…
-
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងចេញឆាប់ៗខាងមុខនេះ សម្រាប់បម្រើប្រជាពលរដ្ឋទាំងមូល

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមានបានបញ្ជាក់ថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងចេញឆាប់ៗខាងមុខនេះ សម្រាប់បម្រើប្រជាពលរដ្ឋទាំងមូល ហើយនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ និងសូមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជំរុញ ឬក៏គាំទ្រឱ្យច្បាប់នេះ មានការវិវត្តទៅមុខនិងឈានទៅដល់ការអនុម័តជាផ្លូវការនៅពេលអនាគតដ៏ឆាប់ខាងមុខនេះ។ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់ថា ការតម្កល់អំពីសិទ្ធិទទួលបានព័ត៌មាន គឺជាការងារភារកិច្ចរបស់ក្រសួងព័ត៌មាននឹងដាក់ចេញអនុវត្តនៅក្នុងពេលឆាប់ខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការដែលបានអនុវត្តតាំងពីអាណត្តិទី៦ ត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឯកឧត្តមបានលើកឡើងថា “យើងនិយាយវាងាយស្រួលតែដល់ពេលអនុវត្តវាពិបាក លំបាកនៅត្រង់ចំណុចមួយដែលជាសំខាន់ បានន័យថា ពហុយោបល់ ពហុគំនិត យើងឲ្យវាមានច្រកតែមួយ យើងសម្របសម្រួលឲ្យបានយល់គ្នានោះគឺជាការចាំបាច់ យើងបានធ្វើកិច្ចការនេះច្រើនណាស់តាមរយៈអង្គការអន្តរជាតិដែលបានជួយយើងមានដូចជាអង្គការយូណេស្កូ…។ល។ យើងបានជួបជាមួយសង្គមស៊ីវិលជាច្រើន និងបានពិភាក្សាដោះស្រាយនៅចំណុចជាច្រើន ប៉ុន្តែមិនទាន់ស្ថិតមកក្នុងផ្លូវស្របតែមួយ”។ ការបញ្ជាក់នេះ ក្នុងទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានសកលនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានបន្តថា សិទ្ធិទទួលបានព័ត៌មាននេះ ពាក់ព័ន្ធជាមួយអន្តរក្រសួង ពាក់ព័ន្ធជាមួយស្ថាប័នទូទៅទាំងស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នថ្នាក់ក្រោមជាតិ។ ហេតុដូច្នេះហើយយើងមានចំណុចដែលត្រូវពិចារណា មានចំណុចដែលត្រូវបន្តការពិភាក្សា។ យើងនឹងខិតខំធ្វើឲ្យច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងក្លាយជាការពិតនៅពេលខាងមុខនេះសម្រាប់បម្រើប្រជាពលរដ្ឋទាំងមូល។ ចំណែកឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា…
-
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញការពង្រឹងឱ្យល្អប្រសើរនូវភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ហើយចង់ធ្វើការជាមួយសង្គមស៊ីវិលដើម្បីសម្រេចនៅផែនបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបានរំលេចថា មានចំណុចច្រើនណាស់ដែលពាក់ព័ន្ធជាមួយនឹងអង្គការសង្គមស៊ីវិល ហើយគួរតែរកយន្តការដើម្បីធ្វើការងារជាមួយគ្នាដើម្បីយើងអាចរួមគ្នានាំកម្ពុជាទៅកាន់ការអភិវឌ្ឍ ការរីកចម្រើនថែមមួយកម្រិតទៀត។ ការបញ្ជាក់នេះនៅក្នុងកម្មវិធីទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានសកលនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា តាមរយៈអង្គការសង្គមស៊ីវិលដែលជាស្នូល ជាសរសរស្តម្ភដែលមានទាំងធនធានមនុស្ស ហិរញ្ញវត្ថុ មានទាំងអ្នកទទួលផលស្រាប់នៅតាមជនបទដើម្បីសហការគ្នាក្នុងការជំរុញនិងពន្លឿននូវការអភិវឌ្ឍផែនការសកម្មភាព ក៏ដូចជាបំពេញឱ្យគ្នាទៅវិញទៅមក ធ្វើឱ្យយើងអាចឈានទៅសម្រេចបាននូវទស្សនៈវិស័យឆ្នាំ២០៣០ និង២០៥០ សម្រាប់ប្រទេសកម្ពុជា។ នេះគឺជាគោលនយោបាយក៏ដូចជាការប្រាថ្នាចង់បានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា លោកកំពុងតែរៀបចំផែនទីនាំផ្លូវ និងក្របខ័ណ្ឌការងារមួយចំនួនក្នុងការធ្វើការជាមួយអង្គការសង្គមស៊ីវិលដើម្បីដាក់ជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីពិនិត្យ និងផ្តល់យោបល់ ហើយសង្ឃឹមថា តទៅមុខទៀតអាចមានឱកាសជួបប្រាស្រ័យទាក់ទងគ្នាធ្វើការជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ និងកាន់តែមានផលផ្លែផ្កាថែមទៀត។ ឯកឧត្តម ព្រាប កុល បានបញ្ជាក់ថា “រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី…
-
កម្ពុជា និងថៃ នឹងពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះមានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេស ទាំងពីរ ក្រោមស្មារតី “ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព”។ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា ការជ្រើសយកកម្ពុជា ជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅបរទេសរបស់ឯកឧត្តម បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មី តាមរយៈការជួបប្រាស្រ័យទាក់ទងកម្រិតខ្ពស់និង ទៀងទាត់រវាងថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន។ ភាគីទាំងពីរបានលើកទឹកចិត្ត អាជ្ញាធរពាក់ព័ន្ធ ធ្វើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព នៅតាមតំបន់ព្រំដែន សំដៅប្រែក្លាយតំបន់នេះ ទៅជាព្រំដែននៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការ ចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី…
-
សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីថៃ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្របំផុតចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសដំបូងសម្រាប់បំពេញទស្សនកិច្ចជាផ្លូវការ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាឱកាសនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំ ស៊ីជម្រៅថែមទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានសភានៃព្រះរាជាណាចក្រថៃ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣០ នៃព្រះរាជាណាចក្រថៃ ហើយត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើនាយករដ្ឋមន្រ្ដីថៃ ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទំាងពីរឱ្យកាន់តែសកម្មទ្វេឡើង

ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទំាងពីរឱ្យកាន់តែសកម្មទ្វេឡើង នៅក្នុងនោះ រដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភាប្រទេសថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគំាទ្រដល់រដ្ឋសភាកម្ពុជាក្នុងកំណែទម្រង់ដើម្បីឱ្យក្លាយទៅជាសភាឌីជីថលនាពេលខាងមុខ។ ការស្នើនេះ នៅក្នុងឱកាសដែលនាយករដ្ឋមន្ត្រីថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត ដូចជាខាងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងកសិកម្មជាដើម។ ក្នុងនាមតំណាងរាស្រ្ត និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់លក្ខខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ។ សម្តេចរដ្ឋសភាធិបតី ថែមទាំងបានអបអរសាទរចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានសភាប្រទេសថៃ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗកន្លងមកនេះ។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ក្នុងការបន្ដពូនជ្រំនូវកម្លាំងនៃសាមគ្គីភាព មិត្ដភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អនឹងគ្នា ដែលមានជាយូរលង់ណាស់មកហើយឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត…
-
អ្នកវិភាគចៅចាក់ស្មុក៖ គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ក៏ដូជាពលរដ្ឋខ្មែរទាំងមូល

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃដ៏សប្បាយរីករាយបំផុតមួយរបស់កម្មករនិយោជិត ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបោះឆ្នោតឯកភាពកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។ កាន់តែរីករាយបន្ថែមទៀត ក្រោមទឹកចិត្តដ៏សប្បុរសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្ថែមចំនួន ២ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកើនដល់ ២០៤ដុល្លារ ពោលក្នុងមួយខែ គឺកើនបាន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤។ ទោះតិចក្តីច្រើនក្តី នេះគឺជាការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្មករកម្មការិនី និង និយោជិត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ តាំងពីពេលចាប់ផ្តើមហើយ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក។ សម្តេចធិបតីបានជម្រាបជូនជនរួមជាតិថាសម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខរបស់កម្មករកម្មការិនី និងចំពោះប្រជាពលរដ្ឋខ្មែរជារួម។ ដើម្បីឆ្លើយតបនឹងសេចក្តីទុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់មកជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចុះឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ…