-
គ.ជ.ប បើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេច ដូចខាងក្រោម៖១.កែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖•សេចក្តីសម្រេច ស្តីពីការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥•ទម្រង់របាយការណ៍ ស្តីពីលទ្ធផលនៃការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែង•ទម្រង់របាយការណ៍ ស្តីពីលទ្ធផលនៃការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្ត•ប្រតិទិននៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត•សេចក្តីសម្រេច ស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត•គំរូបណ្ណព័ត៌មានអ្នកបោះឆ្នោត•ទម្រង់របាយការណ៍បូកសរុបលទ្ធផល ស្តីពីការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមឃុំ សង្កាត់•ទម្រង់របាយការណ៍បូកសរុបលទ្ធផល ស្តីពីការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមឃុំ សង្កាត់ នៃមណ្ឌលរាជធានី ខេត្ត•សេចក្តីសម្រេច ស្តីពីការបញ្ចូលឈ្មោះ និងលុបឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត។២.ក្រោយពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ទេព នីថា…
-
ឯកអគ្គរដ្ឋទូតអាមេរិកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងកងកម្លាំងអនុវត្តច្បាប់របស់អាមេរិកជាមួយនឹងកងកម្លាំងអគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាងកងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាមួយនឹងកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺការជួយគាំទ្រពីនគរបាលជាតិកម្ពុជា នូវរាលការស្នើសុំកិច្ចសហការពីសហរដ្ឋអាមេរិក។ ការកោតសរសើរ និងវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះការធានាសន្តិសុខប្រកបដោយសុវត្ថិភាព ដែលនគរបាលជាតិកម្ពុជា បានផ្តល់ជូនស្ថានទូត រួមមានទាំងកិច្ចការពារស្ថានទូតអាមេរិក ការពារប្រតិភូ បុគ្គលិកការទូត និងនិវេសនដ្ឋាន រួមទាំងពលរដ្ឋអាមេរិកដែលស្នាក់នៅកម្ពុជា ប្រកបដោយកាយវិការទន់ភ្លន់ ម៉ត់ចត់ ម៉ឺងម៉ាត់ អត់ធ្មត់។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមការងារ Task Force ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយកងកម្លាំងអនុវត្តច្បាប់អាមេរិកអមស្ថានទូតប្រចាំកម្ពុជា ជាពិសេស ឯកឧត្តមបានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបានជាច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឱ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរចែកចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។ ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់វិញ ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា…
-
នៅថ្ងៃស្អែកនេះ ព្រះមហាក្សត្រស្តេចនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ / ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣) ដែលជាឆ្នាំពិសេស គម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលព្រះរាជពិធីនេះ នឹងត្រូវប្រារព្ធធ្វើនៅសាលសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា រៀបចំជាព្រះរាជពិធីអបអរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានអធឹកអធម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាឆ្នាំពិសេសគម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។ ប៉ុន្តែដោយមានសំណូមពរជាក់ស្ដែង ព្រះរាជពិធីនេះត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម…
-
ក្រសួងព័ត៌មានព្រមានក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឱ្យផ្ដល់ការសហការដោះស្រាយបញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើលិខិតជម្រាបទៅក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដែលមានការពាក់ព័ន្ធថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដាយអិម៉ិន TOP DIAMAND CASINO បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។ ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មានយល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។ ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈចំពោះ៖១.អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូរខ្លួន មករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល១ខែ យ៉ាងយូរ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍលូតលាស់ឥតឈប់ឈរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៉ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន ជាអាទិ៍ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការពារជាតិជាដើម។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា ប្រទេសទាំងពីរនឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៉ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ។…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»គឺជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតី

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នាពេលនេះ គឺជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិធានការគន្លឹះ ត្រង់ចំណុចទី២គឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព» ដែលក្រសួងមុខងារសាធារណៈដើរតួនាទីជាលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរសាលាភូមិន្ទរដ្ឋបាល ដែលបានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្ម បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្របទៅតាមការវិវត្តឥតឈប់ឈរនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកចំណុច និងខ្លឹមសារ ០៣ សំខាន់ដែលជាទស្សនៈ និងបទពិសោធន៍របស់ឯកឧត្តមផ្ទាល់ ជូនដល់អង្គសិក្ខាកាម ក្នុងនោះរួមមាន៖ (១)ស្មារតី ដឹកនាំសកម្មភាព La…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងគុយបា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសកម្ពុជា និងគុយបា ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាលនោះកម្ពុជាមិនមានមិត្តភក្តិច្រើននៅឡើយ។ប្រទេសគុយបាបានក្លាយជាមិត្តដ៏ល្អ ហើយមិត្តភាពនេះក៏បានបន្តរហូតមកដល់បច្ចុប្បន្ន និងក៏កំពុងបន្តពង្រឹង និងពង្រីកទៅមុខកាន់តែរឹងមាំ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារលោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងឱកាសនៃជំនួប សម្តេចធិបតីបានសង្កត់ធ្ងន់ថា គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែងជួយគ្នាក្នុងគ្រាលំបាក។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា រួមទាំងការស្នើជំរុញឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ ផងដែរ ។ ចំណែកលោកស្រី…
-
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនដល់ឯកឧត្តម អាន់វ៉ាអា-អ៊ុល-ហាក់ កាកា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសដែលសម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ក៏ដូចជាចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួលឡើយ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ ឯកឧត្តម ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន១កន្លែង ត្រូវបានបើកដំណើរការ។ លើសពីនេះ កម្ពុជា-អង់គ្លេស…
-
អតីតសកម្មជនអង្គការមាតាធម្មជាតិថ្កោលទោសចំពោះ អាឡិច ហ្គន់សាឡេស ដេវិតសុ និងបក្ខពួករបស់ខ្លួនយកឈ្មោះអង្គការមាតាធម្មជាតិ មកប្រើប្រាស់កេងចំណេញផ្នែកនយោបាយ

ភ្នំពេញ៖ អតីតសកម្មជនអង្គការមាតាធម្មជាតិ បានថ្កោលទោសដាច់ខាតចំពោះលោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Devidson) និងបក្ខពួករបស់ខ្លួន ដែលក្លែងបន្លំដោយយកឈ្មោះ អង្គការមាតាធម្មជាតិ មកប្រើប្រាស់ដើម្បីធ្វើអាជីវកម្ម បម្រើផលប្រយោជន៍ខ្លួន និងបក្ខពួក ការកេងចំណេញផ្នែកនយោបាយ ដែលធ្វើឲ្យមហាជនមានការភាន់ច្រលំ និងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល ហើយស្នើសុំអាជ្ញាធរពាក់ព័ន្ធមេត្តាធ្វើការស្រាវជ្រាវចាត់វិធានការ ដោយធ្វើការចាប់ខ្លួនបុគ្គលទាំងនោះ មកធ្វើការដាក់ទោសតាមច្បាប់របស់ប្រទេសកម្ពុជាជាធរមាន។ អតីតសកម្មជនអង្គការមាតាធម្មជាតិ និងក្នុងនាមអង្គការមេត្តាធម្មជាតិ បានសម្ដែងការមិនពេញចិត្ត និងប្រឆាំងដាច់ខាតចំពោះក្រុមសកម្មជនខុសច្បាប់ដែលបង្កើតឡើងដោយលោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Devidson) និងបក្ខពួករបស់ខ្លួនដែលមានគ្នាមួយក្រុមតូច សព្វថ្ងៃកំពុងតែបន្តយកឈ្មោះ អង្គការមាតាធម្មជាតិ យកមកប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍របស់បុគ្គល និងបក្ខពួកមួយក្រុមតូចរបស់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការមេត្តាធម្មជាតិ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដោយសារតែក្រុមអាឡិចបានដើរខុសពីគោលការណ៍ និងលក្ខន្តិកៈ ដែលបានចែងក្នុងក្រសួងមហាផ្ទៃ និងបង្កជាភាពវឹកវរទៅដល់សន្តិសុខសង្គម ជាពិសេស ធ្វើឱ្យខ្មែរមានការរើសអើង និងបែកបាក់គ្នា អង្គការមាតាធម្មជាតិ ត្រូវបានលុបអាជ្ញាប័ណ្ណចេញពីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនឆ្នាំណាស់ទៅហើយ ដោយសារតែជនខុសច្បាប់ អាឡិច រួមទាំងបក្ខពួករបស់ខ្លួនដែលកំពុងជាប់ទោសនៅក្រៅឃុំ…