Category: Politico 360

  • ព្រះមហាក្សត្រតែងតាំងឥស្សរជនឆ្នើមទាំង៥រូប ជាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

    ព្រះមហាក្សត្រតែងតាំងឥស្សរជនឆ្នើមទាំង៥រូប ជាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

    ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងឥស្សរជនឆ្នើមទាំង៥រូប ជាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមមាន៖១)សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី២)សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី៣)សម្តេចក្រឡាហោម ស ខេង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី៤)សម្តេចពិជ័យសេនា ទៀ បាញ់ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី៥)សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

    ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៕

  • សុន្ទរកថាទាំងស្រុងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

    សុន្ទរកថាទាំងស្រុងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

    ភ្នំពេញ៖ សុន្ទរកថាទាំងស្រុងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕សូមជូនខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល អបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល អបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ នៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល សូមចូលរួមអបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលសភាពេញអង្គបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តគាំទ្រជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល សូមជូនពរជ័យ សេរីមង្គលគ្រប់ប្រការ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងក្នុងនាមផ្ទាល់ សម្តេចមានសេចក្តីសោមនស្សរីករាយជាអតិបរិមា សូមចូលរួមសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ត្រូវបានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តនាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជានាយករដ្ឋមន្តី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាដ៏ ច្រើនលើសលប់ ដែលបានបង្ហាញឆន្ទៈតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ប្រទេសជាតិពិតជាទទួលបាននូវការឯកភាពទឹកដី ការបង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យកាន់តែខ្លាំងក្លាថែមទៀត។ ប្រជាជនបន្តរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គល វិបុលភាព កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ឆ្លៀតក្នុងឱកាសដ៏មហាន់ក្ខត្តឫក្សនេះ សម្តេចសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អបអរសាទរ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អបអរសាទរ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា

    ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ បោះឆ្នោតជ្រើសតាំងជា​ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវកិតិ្តសង្គហបណ្ឌិត រដ្ឋសភា នីតិកាលថ្មី ពិតជាដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាព​ជាតិ​នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិ សិទ្ធទាំងឡាយក្នុងលោក សូមមេត្តាតាម​ជួយបីបាច់ថែរក្សាប្រទានពរជ័យ សេរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរ ការដឹកនាំរដ្ឋសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍​តរៀងទៅ៕

  • រដ្ឋសភាបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    រដ្ឋសភាបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។ សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ស សុខា…

  • រដ្ឋសភាអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

    រដ្ឋសភាអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

    ភ្នំពេញ៖តាមរបៀបវារៈដែលបានគ្រោងទុកនៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៣នេះបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែល ភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។ សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន៖ លោកនេត្រ សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌,លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ,លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ…

  • បែកធ្លាយ!មេក្លោងបាតុកម្មនៅកូរ៉េនិងជប៉ុនម្សិលមិញ រៀបចំបាតុកម្មប្រមូលលុយ

    បែកធ្លាយ!មេក្លោងបាតុកម្មនៅកូរ៉េនិងជប៉ុនម្សិលមិញ រៀបចំបាតុកម្មប្រមូលលុយ

    ក្រុមបាតុករដែលចូលរួមបាតុកម្មនៅកូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃទី២០ ខែសីហាម្សិលមិញ គឺជាបាតុកម្មដើម្បីប្រមូលថវិកាចិញ្ចឹមមេបាតុករ និងគ្នីគ្នា ខណៈដែលនៅកូរ៉ខាងត្បូងប្រមូលបាន៥០០ដុល្លារ។ ពលរដ្ឋខ្មែរម្នាក់ដែលនៅកូរ៉េខាងត្បូងដែលបានចូលរួមបាតុកម្មកាលពីម្សិលមិញ បានបញ្ជាក់ថា មេបាតុករ និងគ្នីគ្នាបានរៀបចំការប្រមូលថវិកា ប៉ុន្តែប្រើលេសបោកបញ្ឆោតអ្នកចូលរួមថាដើម្បីប្រទេសជាតិ និងការពារសិទ្ធិរបស់ពលករ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ អ្នកចូលរួមបាតុកម្មម្នាក់ដែលដែលសុំមិនបញ្ចេញឈ្មោះក្រោមរូបភាពសុវត្ថិភាព បានបង្ហោះសាវីដេរអូមកអ្នកសារព័ត៌មានថា បាតុកម្មរបស់បក្សប្រឆាំង គឺជាការប្រមូលថវិកាសម្រាប់ទុកឱ្យមេក្រុមបាតុករប្រើប្រាស់ផ្ទាល់ខ្លួន និងគ្នីគ្នាតែប៉ុណ្ណោះ ដោយមានអ្នកជំនិតម្នាក់ដើរគោះលុយពីអ្នកចូលរួម។ លោកបានអះអាងថា បានប្រមាណ៥០០ដុល្លារ។ ជាមួយហេតុផលជាតិ និងមាតុភូមិ លោក និងគ្នីគ្នាដែលខំធ្វើដំណើររាប់ម៉ោងពីតំបន់ផ្សេងមកសេអូល ដើម្បីចូលរួម ប៉ុន្តែនៅពេលឃើញមានការអំពាវនាវឱ្យចូលលុយដូចនេះ មានមនុស្សជាច្រើនសិបនាក់បានបដិសេធមិនចូលរួមបាតុកម្មវិញ។ សូមបញ្ជាក់ថា ក្រុមចលនាប្រឆាំងនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ បានរៀបចំដឹកនាំបាតុកម្មដែលមានមនុស្សប្រមាណ១០០នាក់ចូលរួមក្រោមលេសថា ការពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស និងប្រឆាំងការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែមែនទែនទៅវាគ្រាន់តែជាវិធីសាស្ត្រប្រមូលថវិកាប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែរដែលនៅជប៉ុន និងកូរ៉េខាងត្បូងចំនួន២រូប ក៏បានបញ្ជាក់ដូចគ្នាថា ការប្រមូលថវិកានេះ មិនមែនជាលើកទី១របស់ក្រុមប្រឆាំងនៅកូរ៉េ និងជប៉ុននោះទេ។ លោកស្រី ស្រេង វួចនី ពាណិជ្ជករខ្មែរនៅកូរ៉េខាងត្បូង និងកញ្ញា ខោ សុផាន់ណារ៉ា ហៅ ស្រីពេជ្រ ជាអ្នកបកប្រែភាសាឱ្យពលករខ្មែរនៅក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានលើកឡើងព្រមគ្នាថា សម្រាប់អ្នកនៅកម្ពុជាមិនដឹងទេថា…

  • លិខិតមិត្តអ្នកអាន៖ «នាវាកម្ពុជាចេញដំណើរដោយភាពក្លៀវក្លាជាមួយនឹងកាពីទែនវ័យក្មេងពេញដោយសមត្ថភាព»

    លិខិតមិត្តអ្នកអាន៖ «នាវាកម្ពុជាចេញដំណើរដោយភាពក្លៀវក្លាជាមួយនឹងកាពីទែនវ័យក្មេងពេញដោយសមត្ថភាព»

    ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំដំបូងរបស់ខ្លួន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូនចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកាល ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ព្រះអង្គក៍បានសម្តែងជំនឿមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍនិងពង្រឹងប្រព័ន្ធការពារសង្គមដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដោយ ចីរភាពដើម្បីធានា អត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុម នៃសង្គមជាតិ។ ព្រះអង្គមានបន្ទូលបន្ថែមថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមាន ឯកភាពនិងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ក្នុងពិធីដ៏មហោឡាឫកនេះ យើងក៏សង្កេតឃើញមានតំណាងអង្គទូតនៃប្រទេសជាមិត្តជាច្រើន បានមកចូលរួមធ្វើជាសាក្សីនៃទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា នៅក្នុងដំណើរប្រជាធិបតេយ្យ ប្រកបដោយសន្តិភាពនិងការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាតិប្រកបដោយភាពរលូន ត្រជាក់ត្រជុំ ពុំធ្លាប់មានពីមុនមក។ សូម្បីតែសម័យសង្គមរាស្ត្រនិយមរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏កម្ពុជាស្គាល់សន្តិភាពឥតដាច់ត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០។ ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាពដ៏រឹងមាំរយៈពេល២៥ឆ្នាំ នាវាកម្ពុជាបានចាប់ផ្តើមចេញដំណើរបន្តពីបង្គោលចរ (milestone)…