-
សម្ដេចក្រឡាហោម ស ខេង៖ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ច

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមមេរៀន និងបទពិសោធន៍អន្ដរជាតិបានបង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសមួយអាចរីកចម្រើន និងឋិតថេរគង់វង្សទៅបាន លុះត្រាតែដំណើរការប្រជាធិបតេយ្យនោះ ចូលរួមថែរក្សា ការពារបាននូវអត្តសញ្ញាណជាតិ វប្បធម៌ និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។ ដោយឈរលើមូលដ្ឋានេះ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ចផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ស ខេង បានបន្ដថា ឆ្លងតាមដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទ: ការប្ដេជ្ញាចិត្ត ការគាំទ្រ និងការចូលរួមប្រកបដោយភាពចាស់ទុំខាងនយោបាយរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការពង្រឹងសន្ដិភាព ស្ថិរភាព សម្រាប់បន្ដការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនជាបន្ដទៀត។ សម្ដេចក្រឡាហោម ក៏បានបន្ថែមថា ផ្អែកតាមមេរៀន និងបទពិសោធន៍អន្ដរជាតិបានបង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសមួយអាចរីកចម្រើន និងឋិតថេរគង់វង្សទៅបាន លុះត្រាតែដំណើរការប្រជាធិបតេយ្យនោះ…
-
គ.ជ.ប បញ្ជាក់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចលេខ ១៧២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ការបញ្ជាក់នេះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប។ គ.ជ.ប បញ្ជាក់ថា ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣…
-
នៅថ្ងៃទី២៩ ខែកញ្ញា ៖ សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមលើសំណុំរឿងលោក វន់ ពៅ , ថេង សាវឿន និងបក្ខពួក ករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមលើសំណុំរឿងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួក ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅមុខរោងចក្រ យ៉ាក់ ជីង ផ្លូវជាតិលេខ៤ កាលពីដើមឆ្នាំ២០១៤។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសវនាការឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ សវនាការជំនុំជម្រះនេះ ឃើញមានវត្តមានលោក វន់ ពៅ និងលោក ថេង សាវឿន និងបុគ្គលពាក់ព័ន្ធមួយចំនួនទៀតអវត្តមាន។ គួររម្លឹកថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន ១០នាក់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ដែលបានដឹកនាំកម្មករធ្វើបាតុកម្ម និងមានការប៉ះទង្គិចគ្នារវាងកងសន្តិសុខ និងក្រុមបាតុករដែលជាកម្មករ នៅមុខរោងចក្រ យ៉ាក់ ជីង តាមបណ្តោយផ្លូវជាតិលេខ ៤ ។ មនុស្សទាំង ១០នាក់ ដែលចាប់ខ្លួនមានដូចជា លោក វន់ ពៅ, ថេង សាវឿន, ច័ន្ធ…
-
ប្រធានសម្ព័ន្ធសហជីពជាតិ ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការដំឡើងប្រាក់ឈ្មួលជូនកម្មករ និយោជិត

ភ្នំពេញ៖ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជូនកម្មករ និយោជិត ដោយបានបង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល។ ហើយបើប្រៀបធៀបទៅនឹងប្រទេសជិតខាង គឺរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ទៅលើការដំឡើងប្រាក់ឈ្មួកជូនកម្មករ និយោជិត ។ដូច្នេះទើបរាជរដ្ឋាភិបាលឱ្យមានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនេះឡើង ដើម្បីបន្តយន្តការចរចាប្រាក់ឈ្នួលជូនកម្មករនិយោជិត ទោះវិបត្តិសេដ្ឋកិច្ចពិភពលោកមានការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមសហជីព គឺនៅតែបន្តយន្តការចរចាប្រាក់ឈ្មួល ទោះជាតិចឬច្រើន គឺមានជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ។ លោកបានបន្តថា នៅក្នុងការចរចាដំឡើងប្រាក់ឈ្នួលនេះ គឺក្រុមសហជីពធ្វើយ៉ាងណាធានាបាននៅការតម្លើងប្រាក់ឈ្នួលទោះបីជាតិចឬច្រើន គឺយើងនៅតែទទួលយក ពីព្រោះយើងត្រូវពិនិត្យក្នុងនាមជាសហជីពចាស់ទុំ ហើយមិនមែនចេះតែនឹកឃើញដាក់តួលេខមកទេ ត្រូវពិនិត្យមើលលក្ខណៈវិនិច្ឆ័យទាំង៧ ដែលធ្លាប់បានសិក្សា និងមើលទៅលើបញ្ហាសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងមើលទៅលើបញ្ហាសេដ្ឋកិច្ចនៅទូទាំងសកលលោក និងមើលទៅលើប្រទេសជិតខាងដែរ តើមានប្រទេសជិតខាងណាដែលគេដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត សម្រាប់ឆ្នាំ២០២៤ ដែរឬទេ? ហើយវាជាបញ្ហាដែលយើងត្រូវពិនិត្យ។ បើសិនជាប្រទេសជិតខាងមួយចំនួនធំដែលជាប្រទេសប្រកួតប្រជែងជាមួយប្រទេសកម្ពុជាមិនមានការដំឡើងនោះ ក៏យើងត្រូវពិនិត្យមើលថា តើយើងគួរទាមទារដំឡើងកម្រិតណា?។ សូមជម្រាបថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង…
-
«កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ»

ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ កាម៉េន មូរ៉េណូ (Carmen MORENO) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរនិងជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសនៃជំនួបជម្រាបលារបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើននៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទដ៏ស្មុគស្មាញនៃការរាតត្បាតជំងឺកូវីដ១៩។ ចំណែកលោកជំទាវឯកអគ្គរដ្ឋទូត MOREN០បានចូលរួមក្នុងការសម្របសម្រួលជំនួយអភិវឌ្ឍន៍ពីសហភាពអឺរ៉ុបនិងរដ្ឋជាសមាជិក រួមមានការផ្ដល់វ៉ាក់សាំង ហិរញ្ញប្បទានឥតសំណង និងឥណទាន សរុបជាទឹកប្រាក់ ៤៩៩ លានអឺរ៉ូ សម្រាប់គោលដៅកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺឆ្លងនេះ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់សហភាពអឺរ៉ុប ក្នុងការជួយស្តារប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាម។ ភាពជាដៃគូនេះ រួមមានគំនិតផ្តួចផ្តើមជាច្រើនដូចជាការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅធនធានមនុស្ស និងការបោសសំអាតគ្រាប់មីន ដែលបានរួមចំណែកដល់ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ទន្ទឹមនឹងការកត់សម្គាល់អំពីទស្សនៈផ្សេងគ្នាលើកិច្ចការជាក់លាក់មួយចំនួន ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ នៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប រួមទាំងកិច្ចសន្ទនាកម្រិតខ្ពស់ញឹកញាប់ ដែលបានលើកកម្ពស់នូវការយល់ដឹងប្រសើរ និងការប្រែប្រួលនូវការយល់ឃើញចំពោះកម្ពុជា។ សមិទ្ធផលវិជ្ជមានទាំងនេះបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ការធ្វើពិពិធកម្មនៃភាពជាដៃគូនាពេលអនាគត។ សហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ…
-
ប្រធានសម្ព័ន្ធសហជីពជាតិ អំពាវនាវដល់កម្មករនិងប្រជាពលរដ្ឋ កុំជឿតាមញុះញង់របស់ក្រុមជនអគតិដែលបំផុសបំផុលឱ្យទិញស្បៀងទុកអំឡុងពេលការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី

ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអំពាវនាវដល់កម្មករ កម្មការិនី និយោជិតទាំងអស់ និងប្រជាពលរដ្ឋ កុំជឿតាមញុះញង់របស់ក្រុមជនអគតិមួយចំនួនតូចដែលបានបំផុសបំផុលឱ្យទិញស្បៀងទុក អំឡុងពេលការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីនាពេលខាងមុខនេះ គឺជាការមិនពិតនោះទេ ហើយក៏មិនមានករណីនេះកើតឡើងនោះទេ។ លោក ហ្វា សាលី បានបញ្ជាក់ប្រាប់ AMS នៅល្ងាចថ្ងៃទី១៥ ខែសីហា នេះថា “ក្នុងនាមខ្ញុំជាប្រធានសម្ព័ន្ធសហជីពជាតិ តំណាងឱ្យបងប្អូនកម្មករ និយោជិត ក៏ដូចជាសមាជិក សមាជិកា គឺសូមបញ្ជាក់ជម្រាបដល់បងប្អូនថា មិនមានករណីនេះកើតឡើងទេ។ មានរោងចក្រមួយចំនួនតូចតែប៉ុណ្ណោះ ដែលមានការព្យួរការងារ ហើយសូមបងប្អូនកុំជ្រួលច្របល់កុំជឿតាមពាក្យញុះញង់របស់ក្រុមជនអគតិទាំងនោះ ពីព្រោះរោងចក្រនៅស្រុកខ្មែរមានជាង១៣០០ ទៅ ១៤០០រោងចក្រ មកថ្មីៗ ហើយរោងចក្រជាង ១៣០០ , ១៤០០រោងចក្រ កំពុងតែជួបការលំបាកត្រង់ថា ខ្វះកម្មករធ្វើការ មិនមែនជារឿងអត់ការងារធ្វើទេ គឺខ្វះកម្មករធ្វើការទៅវិញ។ នេះជាបញ្ហាប្រសើរ មិនមែនជាបញ្ហាមិនប្រសើរទេ”។ ប្រធានសម្ព័ន្ធសហជីពជាតិបានសង្កត់ធ្ងន់ថា ជនអគតិទាំងនោះ ឃោសនាបែបនេះ សុទ្ធតែជាពួកអត់ខួរក្បាល ធ្វើឱ្យមានចលាចលធ្វើបាបកម្មករ។ យើងឃើញហើយកន្លងមកនេះ ខ្ញុំមិនសាទរចំពោះក្រុមប្រឆាំងដែលដើរបាតុកម្មទាមទារឱ្យគេផ្តាច់ EBA រហូតដល់សហគមន៍អឺរ៉ុបផ្តាច់ពិតប្រាកដមែន និងមាន…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនចំពោះឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ អំពីមរណភាពឪពុករបស់ឯកឧត្តម គឺលោក យូន គីជុង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ យោងតាមសារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនរបស់ឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉ មានខ្លឹមសារទាំងស្រុងដូចតទៅ៖“ឯកឧត្តម ខ្ញុំ និងភរិយា មានអារម្មណ៍សោកសៅក្រៃលែង នៅពេលទទួលបានព័ត៌មានអំពីមរណភាពឪពុកជាទីស្រឡាញ់របស់ឯកឧត្តមគឺ លោក យូន គីជុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំ និងភរិយាសូមរំលែកទុក្ខដ៏ក្រៀមក្រំនេះរួមនឹងសមានចិត្តដ៏ជ្រាលជ្រៅ ជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំ និងភរិយាជឿជាក់ថា ឪពុកជាទីគោរពស្រលាញ់របស់ឯកឧត្តមបានចាកចេញពីពិភពលោករបស់យើងជាមួយនឹងបេះដូងពោរពេញដោយសេចក្តីស្ងប់ មោទកភាព និងការពេញចិត្ត ដែលគាត់បានចិញ្ចឹមបីបាច់ឯកឧត្តម ឱ្យក្លាយជារដ្ឋបុរសដ៏ឈ្លាសវៃ ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ចំពោះការលើកកម្ពស់សេចក្តីសុខ វិបុលភាព និងសុខុមាលភាព នៃប្រជាជាតិកូរ៉េទាំងមូល។…
-
សម្ដេចក្រឡាហោម ស ខេង៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតគ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់ចែងការបោះឆ្នោតដែលល្អឥតខ្ចោះនោះឡើយ។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧នេះ អាចចាត់ទុកថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗនៅកម្ពុជា ដោយការបោះឆ្នោតនេះមានអត្រានៃការចូលរួមបោះឆ្នោតខ្ពស់រហូតដល់៨៤,៥៩% ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មានសណ្តាបធ្នាប់របៀបរៀបរយល្អ។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ របស់ គ.ជ.ប នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ នាឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម ស ខេង បានបន្តថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់បានយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន១៨ ក្នុងការបោះឆ្នោតរួចមកហើយ។ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា គណបក្សនយោបាយបានចូលរួមបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពប្រកួតប្រជែងគ្នា ប្រកបដោយភាពថ្លៃថ្នូរ ដែលនេះអាចបង្ហាញពីការយល់ដឹងអំពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ អំពីសិទ្ធិបោះឆ្នោត…
-
ប្រធាន គ.ជ.ប ៖ ការបោះឆ្នោតសកលឆ្នាំ២០២៣ បានប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា “ការបោះឆ្នោតសកលឆ្នាំ២០២៣ បានប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌” និង “ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយការបញ្ជួនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំការបោះឆ្នោតតាម លំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យទុកចិត្តបាន”…។ល។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង។ ប្រធាន គ.ជ.ប បានបន្តថា ជាទូទៅ នៅក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើសពីនេះ ប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងជាពិសេសពីបរិយាកាសល្អប្រសើរនៃការ បោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា “ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព”។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា កត្តាទាំងនេះហើយជាសូចនាករ…
-
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អរគុណលោក Dave Leduc ស្ដេចប្រដាល់មីយ៉ាន់ម៉ា ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ

ភ្នំពេញ៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង នៃព្រះរាជាណាចក្រកម្ពុជា បានបើកភ្លើងខៀវ ចំពោះសំណើរបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc បន្ទាប់ពីកីឡាករជើងខ្លាំងរូបនេះ ស្នើចង់ជួប និងចាប់ដៃឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ពេលរូបគេមកប្រកួតក្រោមទម្រង់ប្រដាល់គុនខ្មែរ ជាមួយកីឡាករកម្ពុជានាចុងឆ្នាំ២០២៣នេះ។ ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានអបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា។ ស្តេចប្រដាល់មីយ៉ាន់ម៉ា បានសរសេរលើបណ្តាញសង្គមថា នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជា ដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។ ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនចំនួន 54លាននាក់ ប្រទេសកម្ពុជាមាន 16លាននាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើងដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជាតាំងពីបុរាណកាលមក។ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍របស់ខ្ញុំ។ តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុនឬទេ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។ ទោះបីជាខ្ញុំជាជនជាតិបរទេស ក៏ដោយ ក៏ខ្ញុំស្រឡាញ់ និងគោរពកម្ពុជាផងដែរ ហេតុនេះហើយ បានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត… ខ្ញុំ…