Category: Politico 360

  • ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

    ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

    ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន។ ជាមួយគ្នានេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបទៅនឹងការអញ្ជើញរបស់ភាគីមិត្តចិនទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា…

  • ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា

    ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ក្នុងអំឡុងពេលនៃជំនួប ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ អាណត្តិដែលទទួលបានពីសំឡេងឆ្នោតគាំទ្រចំនួន៨២% បានគូសបញ្ជាក់ពីអភិក្រមនៃការដឹកនាំប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ នៅក្នុងបរិបទនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជា និងចិន រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមានទំនាក់ទំនងនយោបាយ ការទូតសភា ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះសន្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្តនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងការអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះ “គោលនយោបាយចិនមួយ” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជា…

  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយឯកឧត្តម វ៉ាង យី

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយឯកឧត្តម វ៉ាង យី

    ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិទី៧ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមទទួលឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ជំនួបនេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម វ៉ាង យី បានជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ តាមកម្មវិធី នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង៕ដោយ៖ពលជ័យរូបភាព៖បណ្តាញតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

  • ឯកឧត្តម វ៉ាង យី៖ ចិនគាំទ្រកម្ពុជា និងមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងរីកចម្រើនឡើងកាន់តែធំធាត់

    ឯកឧត្តម វ៉ាង យី៖ ចិនគាំទ្រកម្ពុជា និងមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងរីកចម្រើនឡើងកាន់តែធំធាត់

    ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិន នឹងរីកចម្រើនឡើង កាន់តែធំធាត់ ជាពិសេស កម្ពុជាកាន់តែមានភាពរុងរឿងឡើង ថែមទៀត។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ឯកឧត្តម វ៉ាង យី បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនចំពោះសម្ដេចតេជោ។ ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជាជាច្រើនដងហើយៗជារៀងរាល់ដងដែលបានមកដល់កម្ពុជា ឯកឧត្តមបានឃើញកម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី

    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ចំណែកនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ គួររម្លឹកឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី…

  • លោក សួន សេរីរដ្ឋា៖ “ចិនមិនមែនជាមហាអំណាចចិត្តចង្អៀតឆ្លៀតពងដូចមហាអំណាដទៃទៀត ដែលតែងមើលមកកម្ពុជាក្នុងរូបភាពអាក្រក់នោះឡើយ”

    លោក សួន សេរីរដ្ឋា៖ “ចិនមិនមែនជាមហាអំណាចចិត្តចង្អៀតឆ្លៀតពងដូចមហាអំណាដទៃទៀត ដែលតែងមើលមកកម្ពុជាក្នុងរូបភាពអាក្រក់នោះឡើយ”

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងនៅរសៀលថ្ងៃទី១២ ខែសីហានេះថា ចិនជាមហាអំណាចក្នុងតំបន់ ដែលមានចិត្តសាស្ត្រនយោបាយ ការទូត ត្រជាក់ ទន់ភ្លន់ និងផ្តល់ភាពកក់ក្តៅដល់ប្រទេសតូចតាច ព្រមទាំង តែងគោរពនូវការសម្រេចចិត្តដែលជាអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ…ក្នុងតំបន់។ លោកបន្តថា វត្តមាននៃដំណើរទស្សនៈកិច្ចរបស់លោក វ៉ាង យី ប្រមុខការទូតនៃប្រទេសចិន មកដល់កម្ពុជា នារសៀលថ្ងៃទី ១២ សីហា ២០២៣នេះ បានបង្ហាញច្បាស់អំពីការគោរពនូវជំហរនយោបាយការទូតរបស់កម្ពុជា «ឯករាជ្យផ្អែកលើច្បាប់» ដែលតែងប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា និងការបង្ហាញនូវភាតរៈទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន ក្រោយកម្ពុជា បានបញ្ចប់ការរៀបចំការបោះឆ្នោតដ៏ជោគ ជ័យក្រោមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ដែលមានចំណាស់៣០ឆ្នាំមកហើយ… ។ មិនតែប៉ុណ្ណោះ វត្តមានប្រមុខការទូតចិននៅកម្ពុជានាពេលនេះក៏បានបង្ហាញ ពីការការស្វាគមន៍នូវការផ្លាស់ប្តូរអាណត្តិរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់អ្នកបន្តវេនជំនាន់ថ្មី ដែលនឹងឡើងកាន់ចង្កូតនាក្រោយថ្ងៃទី ២២ សីហា ២០២៣ខាងមុខនេះផងដែរ។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានអះអាងថា ចិន មិនមែនជាមហាអំណាច ចិត្តចង្អៀត ឆ្លៀតពង ដូចមហាអំណាដទៃទៀត ដែលតែងមើលមកកម្ពុជាក្នុងរូបភាពអាក្រក់នោះឡើយ…។ សូមជម្រាបថា កាលពីវេលាម៉ោងជាង៣រសៀល…

  • ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនអញ្ជើញមកដល់កម្ពុជាហើយ

    ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនអញ្ជើញមកដល់កម្ពុជាហើយ

    ភ្នំពេញ៖ នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកដល់កម្ពុជា តាមជើងយន្តហោះពិសេស។ តាមកម្មវិធី បន្ទាប់ពីមកដល់កម្ពុជា ឯកឧត្តម វ៉ាង យី មានជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ទាប់មកជួបជាមួយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ចំណែកនៅព្រឹកថ្ងៃទី១៣ ខែសីហា ឯកឧត្តម វ៉ាង យី នឹងប្រជុំទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស។ បន្ទាប់ពីចប់កិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺឯកឧត្តម វ៉ាង យី នឹងមានជំនួបជាមួយសម្តេចតេជោ ហ៊ុន…

  • ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហាញពីបំណងចង់នាំចេញអង្ករចេញពី​កម្ពុជា

    ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហាញពីបំណងចង់នាំចេញអង្ករចេញពី​កម្ពុជា

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជួបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី នៅថ្ងៃទី១១ ខែសីហា ២០២៣នេះ។ នៅក្នុងជំនួបឯកឧត្តម ចូកូ វីដូដូ បានបង្ហាញបំណងចង់នាំចេញអង្ករចេញពីប្រទេសកម្ពុជា និងបានសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ជូនគណៈប្រតិភូមកពិភាក្សាលើ​ការនាំចេញអង្ករពីកម្ពុជា​ទៅកាន់ប្រទេស​ឥណ្ឌូនេស៊ីនៅពេលដ៏ខ្លីខាងមុខ។ រំលេចចេញពីជំនួបពិភាក្សារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសន្ទនាបានផ្ដោតទៅលើការគោរពជូនពរសម្ដេចតេជោហ៊ុន សែន ដែលទទួលបាន​ជោគជ័យក្នុងការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមាន​សណ្ដាប់ធ្នាប់ល្អគ្មានអំពើហិង្សា។ឯកឧត្តម ចូកូ វីដូដូ ជម្រាបជូនសម្ដេចតេជោថាឯកឧត្តមទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ ។ កិច្ចសន្ទនាក៏បានផ្ដោតទៅលើបញ្ហាសន្តិសុខស្បៀងដែលក្នុងនោះឯកឧត្តម ចូកូ វីដូដូ បានបញ្ជាក់អំពីបំណងចង់នាំចេញ​អង្ករចេញពីប្រទេស​កម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ឯកឧត្តមសុំការអនុញ្ញាតពីសម្ដេចតេជោដើម្បីបញ្ជូនគណៈប្រតិភូមកពិភាក្សាលើករណីនេះ ។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងអំណរគុណចំពោះឯកឧត្តម ចូកូ…

  • ប្រធានាធិបតីឥណ្ឌូនេស៊ី ទន្ទឹង​​រង់ចាំធ្វើការងារនានាជាមួយឯកឧត្តមកិត្តិទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិថ្មី

    ប្រធានាធិបតីឥណ្ឌូនេស៊ី ទន្ទឹង​​រង់ចាំធ្វើការងារនានាជាមួយឯកឧត្តមកិត្តិទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិថ្មី

    ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានបញ្ជាក់ថា ឯកឧត្តមទន្ទឹងរង់ចាំដោយក្តីសោមនស្សរីករាយ បំពេញការងារនានាជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជាក្នុងអាណត្តិថ្មី នៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។ បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបតាមទូរស័ព្ទនេះ ឯកឧត្តម​ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យ​លើការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមប្រធានាធិបតី បានបង្ហាញការកត់សម្គាល់ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ប្រកបដោយ​សន្តិសុខ​សណ្តាប់​ធ្នាប់ល្អ និងគ្មានអំពើហិង្សា។សូមជម្រាបថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួម​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធខាងមុខនេះ ខណៈប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធាននៅក្នុងឆ្នាំ២០២៣៕ដោយ៖ពលជ័យ

  • រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៅថ្ងៃ ទី២១ ខែសីហា

    រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៅថ្ងៃ ទី២១ ខែសីហា

    ភ្នំពេញ៖អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រកាសជាផ្លូវការថា យោងតាមព្រះរាជសារ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ របស់ព្រះករុណា​ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង ៨:០០ព្រឹក រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា​ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ប្រភពដដែលបន្តថា​ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យ​ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី : ១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ២-អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី ៧ ។នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧…