Category: Politico 360

  • សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមាជិករបស់គណបក្សប្រជាជនកម្ពុជាមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមាជិករបស់គណបក្សប្រជាជនកម្ពុជាមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា មានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឱ្យស្ថាប័នព្រឹទ្ធសភារបស់យើងសំបូរទៅដោយមនុស្សចាស់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សម្តេចផ្ទាល់អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភាក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឱ្យយុវជនបន្តវេនរបស់យើង ដឹកនាំនាំបន្តពីយើង។ សូមជម្រាបថា កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិការាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិក សមាជិការាជរដ្ឋាភិបាលអាណត្តិថ្មី នៅវិមាន៧មករា រាជធានីភ្នំពេញ៕ដោយ៖ពលជ័យរូបភាព៖បណ្តាញតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

  • សម្តេចតេជោ ហ៊ុន សែន ណែនាំរាជរដ្ឋាភិបាលអាណត្តិថ្មី យកចិត្តទុកដាក់លើស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ

    សម្តេចតេជោ ហ៊ុន សែន ណែនាំរាជរដ្ឋាភិបាលអាណត្តិថ្មី យកចិត្តទុកដាក់លើស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាល អាណត្តិថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ចំនួន៤ រួមមាន៖ ស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ ការណែនាំនេះ ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបញ្ហាទាំង៤ខាងលើនេះ គឺជាកិច្ចការដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសបញ្ហាសេដ្ឋកិច្ច ជាបញ្ហាដែលសាកលលោកកំពុងប្រឈម។ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះការសម្រេចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលនៅបន្តកម្មវិធីគាំពារសង្គមនានា ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ៕ដោយ៖ពលជ័យរូបភាព៖បណ្តាញតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

  • «រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា»

    «រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា»

    រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣- តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី  នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា. កិច្ចពិភាក្សានឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។ បន្ថែមពីនេះ ឯកឧត្តម វ៉ាង យី…

  • សម្តេចតេជោ៖ លោកជំទាវ ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភា,ឯកឧត្តម ជាម យៀប អនុប្រធានទី១ និងឯកឧត្តម វង សូត អនុប្រធានទី២

    សម្តេចតេជោ៖ លោកជំទាវ ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភា,ឯកឧត្តម ជាម យៀប អនុប្រធានទី១ និងឯកឧត្តម វង សូត អនុប្រធានទី២

    ភ្នំពេញ៖ នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងទាក់ទងទៅនឹងក្បាលម៉ាស៊ីនរដ្ឋសភា នីតិកាលទី៧ ដោយក្នុងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអនុប្រធានទី២ នៃរដ្ឋសភា នីតិកាលទី៧។ ការបញ្ជាក់នេះ ជាការឆ្លើយតបទៅនឹងវិទ្យុបរទេសផ្សាយជាខេមរភាសា ដែលបាននិយាយអំពីការបែកបាក់ផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា៕សូមជូនសារសំឡេងរបស់សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណឯកឧត្តម Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ប្រធានការិយាល័យកណ្ដាល រដ្ឋធានីបាគូ ចំពោះពាក្យពេចន៍អបអរសាទរដល់សម្តេច និងគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ផ្ញើជូនឯកឧត្តម Tahir Budagov មានខ្លឹមសារទាំងស្រុងថា៖ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នូវពាក្យពេចន៍អបអរសាទរដល់រូបខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណបក្សអាស៊ែបៃហ្សង់ថ្មី និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានបញ្ចូនអ្នកសង្កេតការណ៍ មកចូលរួមសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់ អំពីដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌នៅកម្ពុជា។ ជាថ្មីម្ដងទៀត ខ្ញុំសូមបញ្ជាក់ជាថ្មីថា ទំនាក់ទំនងដ៏រឹងមាំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សអាស៊ែបៃហ្សង់ថ្មី នឹងបន្តរីកចម្រើននាឆ្នាំខាងមុខ ហើយតាមរយៈភាពជាដៃគូជិតស្និទ្ធនៃគណបក្ស និងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ នឹងនាំឱ្យមានផ្លែផ្កានៃសន្តិភាព ស្ថិរភាពនយោបាយ និងវិបុលភាព សេដ្ឋកិច្ច ដើម្បីផលប្រយោជន៍នៃប្រជាជនយើងទាំងពីរ។…

  • គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា

    គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលមហាស្របស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពិធីអង្គសន្និបាតប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា សន្និបាតបូកសរុបការងារបបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃ មានរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ៖ ១.របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ២.ការពិភាក្សាជាក្រុម ដើម្បីពិភាក្សាទៅលើប្រធានបទចំនួន៥ ៖ ១.ការរៀបចំបញ្ជីបោះឆ្នោត ២.ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ៣.ដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ៤.ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត និងទី៥.ការបណ្តុះបណ្តាល…

  • គណបក្សមហាសាមគ្គីជាតិខ្មែរ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្ដុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត”

    គណបក្សមហាសាមគ្គីជាតិខ្មែរ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្ដុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត”

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ នៃគណបក្សមហាសាមគ្គីជាតិខ្មែរ បានចូលរួមអបអរសាទរ ជូនចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយស ពិសេសដ៏ឧត្ដុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត” នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំធ្វើសកម្មភាពជាគំរូ ជាក់ស្ដែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ នៃគណបក្សមហាសាមគ្គីជាតិខ្មែរ បានគោរពជូនពរជ័យ សេរីមង្គលគ្រប់ប្រការ ជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត…

  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ

    ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» ដល់ឯកឧត្តមបណ្ឌិតតែមួយរូបគត់។ នៅសារលិខិតរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ មានខ្លឹមសារទាំងថា «ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវសេចក្ដីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា កិត្តិទេសាភិបាលបណ្ឌិត ដល់ទូលព្រះបង្គំជាខ្ញុំ តែមួយរូបគត់។ នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាន នូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាំខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេង មិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សា…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការផ្ទេរអំណាចក្រោមដំបូលសន្តិភាព ដែលពុំធ្លាប់មានតាំងពីក្រោយសម័យអង្គរ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការផ្ទេរអំណាចក្រោមដំបូលសន្តិភាព ដែលពុំធ្លាប់មានតាំងពីក្រោយសម័យអង្គរ

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានរំលេចថា អ្នកណាៗក៏ភ្ញាក់ផ្អើលគ្រប់គ្នា! មិនមែនត្រឹមតែប្រជាពលរដ្ឋកម្ពុជាទេ គឺរួមទាំងជនបរទេសផងដែរ ភ្ញាក់ផ្អើលនៅពេល​បានស្តាប់​សេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ កក្កដា ២០២៣ កន្លងទៅនេះ ដោយបានស្តាប់ឮគ្រប់ៗគ្នាថា “សម្តេចតេជោ នឹងមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីជាបន្តទៀតសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះទេ”។ លោកបានបន្តថា ការប្រកាសចាកចេញពីអំណាចរបស់សម្តេចតេជោ ហ៊ុន សែន (បុរសខ្លាំង) របស់កម្ពុជា វាពិតជារឿងមួយដែលគ្មានអ្នកវិភាគ ឬអ្នកតាមដានដានសភាពការណ៍សង្គមនយោបាយណាម្នាក់ អាចស្មានដល់ឬគិតត្រូវឡើយ… ដែលនេះគឺជាការគិត។ ជាការសម្រេច​ចិត្ត​របស់សម្តេចតេជោ ដែលតែងតែមិនឱ្យនរណាម្នាក់វាយតម្លៃឬប៉ាន់ស្មានដឹងមុនឡើយ។ នេះក៏ជានយោបាយអច្ឆរិយៈរបស់សម្តេច​តេជោផងដែរ ដែលតាំងពីនៅជាចលនាតស៊ូររំដោះជាតិ រហូតក្លាយជាមេដឹកនាំកំពូល សម្តេចតេជោ តែងតែតែបង្ហាញចំណុចលេច​ធ្លោនូវនយោបាយពិសេសៗប្រកបដោយភាពអច្ឆរិយៈក្នុងការដឹកនាំនិងកសាងប្រទេសកម្ពុជាដ៏តូចកម្សត់មួយនេះ ឱ្យរួចផុតពីរបបកាប់សម្លាប់ ឱ្យរួចផុតពីការអត់ឃ្លាន ឱ្យរួចផុតពីទណ្ឌកម្មអន្តរជាតិ និងចុងក្រោយឱ្យអន្តរជាតិបានទទួលស្គាល់សាជាថ្មីឡើងវិញ។ ការចាកចេញពីអំណាចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះក៏ត្រូវបានសម្តេចតេជោ ខ្លួនឯង លោកចាត់ទុកជាការផ្លាស់ប្តូរ ដើម្បី​ធានានូវស្ថេរភាពសង្គម និងការអភិវឌ្ឍមួយយូរអង្វែង…ដែលនេះហើយជាកត្តាចាំបាច់បំផុតនិងជាតម្រូវការរបស់ប្រទេសជាតិ និង​ប្រជាជន​កម្ពុជាជាង១៧លាននាក់។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាំងពីក្រោយសម័យអង្គរមក គឺពុំដែល​មានការផ្លាស់ប្តូរឬការផ្ទេរអំណាចណាមួយកើតចេញនៅក្រោមដំបូលសន្តិភាព និងធានាបាននូវស្ថេរភាព…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ចំពោះព្រះរាជសារលិខិតអបអរសាទរ ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងលិខិតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានខ្លឹមសារថា៖ បពិត្រ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបរីករាយឥតឧបមា ដោយទទួលបានព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតអំពី សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដែល ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំង ទូលព្រះបង្គំជាំខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។ ព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាក្សត្រី…