Category: Politico 360

  • សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍រួមស្តីពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧

    សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍រួមស្តីពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧

    ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧។ ក្នុងសេចក្តីថ្លែងការរួម មានខ្លឹមសារថា ស្របពេលយើងខ្ញុំទាំងអស់គ្នា ជាប្រធានអង្គការសមាគមមិនមែនរដ្ឋាភិបាល នៃសមាជិកសម្ព័ន្ធភាពអង្គការ សង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រការបើកសម័យប្រជុំ លើកដំបូងរបស់រដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ស្របពេលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានបង្ហាញការជឿជាក់លើការដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញទៅដោយសមត្ថភាព ដើម្បីបន្តដឹកនាំ ប្រទេសកម្ពុជា ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនបន្តទៀត។ ក្នុងឱកាសបើកសម័យប្រជុំលើកដំបូងន រដ្ឋសភាជាតិ នីតិកាលទី៧ បានប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចបរម នាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះ ទ្រង់បានមានព្រះបន្ទូល ដ៏ខ្ពង់ខ្ពស់បំផុតថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នឹងបំពេញភារកិច្ចតាមគោលនយោបាយរបស់ខ្លួន ដោយបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងពង្រឹង ប្រព័ន្ធសុវត្ថិភាពសង្គម ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព…

  • ពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៖ ទូតចំនួន២៩ប្រទេស និងសហភាពអឺរ៉ុប រួមទាំងអង្គការអន្តរជាតិជាង៤០ បានអញ្ជើញចូលរួម

    ពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៖ ទូតចំនួន២៩ប្រទេស និងសហភាពអឺរ៉ុប រួមទាំងអង្គការអន្តរជាតិជាង៤០ បានអញ្ជើញចូលរួម

    ភ្នំពេញ៖ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អង្គទូត រូមទាំងឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា សហរដ្ឋរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ចិន រុស្ស៊ី និងសហភាពអឺរ៉ុប រួមទាំងអង្គការអន្តរជាតិប្រមាណជាង៤០ បានអញ្ជើញចូលរួមក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមវត្តមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញចូលរួមក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ គឺមានចំនួន២៩ ដោយអវត្តមានទូតគុយវ៉េត និងកាណាដា។ ឯកអគ្គរដ្ឋទូតទូតសំខាន់ៗដែលអញ្ជើញចូលរួមមានដូចជា៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អូស្រា្តលី ជប៉ុន អង់គ្លេស ចិន អាល្លឺម៉ង់ តួកគី កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន គុយបា ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម ឡាវ ទីម័រឡេស្តេ ព្រមទាំងមន្រ្តីការទូត ហ្វីលីពីន ឆេក បារាំង ថៃ…

  • បណ្តុំអង្គការសង្គមស៊ីវិលសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧

    បណ្តុំអង្គការសង្គមស៊ីវិលសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧

    ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានបានសាទរគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហានេះ បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តថា ស្របពេលប្រជាពលរដ្ឋក៏កំពុងតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភាជាតិ នីតិកាលទី៧ នាព្រឹកថ្ងៃច័ន្ទទី២១ ខែសីហាឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឳកាសនេះផងដែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ទ្រង់មានជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលបានទទួលការជឿទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយរបស់ខ្លួន ដោយបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាបាននូវភាពមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់ក្រមសីលធម៍សង្គម សម្រាប់ភាពសុខដុមនៃសង្គមជាតិខ្មែរទាំងមូល។ ប្រពពដដែលបានបញ្ជាក់ថា ជាការពិតណាស់ ខណៈនេះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេសភាគច្រើនលើសលប់ បានសម្ដែងការជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ដែលនឹងចាប់កំណើតជាផ្លូវការនាថ្ងៃទី ២២…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា

    ឯកឧត្តម ហ៊ុន ម៉ានី៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ដែលប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ចជូនជាតិ មាតុភូមិ។ សម័យប្រជុំពេញអង្គលើកទី១ ត្រូវបានប្រោសព្រះរាជទានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយប្រកាសសុពលភាពតំណាងរាស្រ្តទាំងអស់ នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យ។ នេះជាដំណើរការទូទៅ និងជាប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា “ជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីគណបក្សបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត”៕ដោយ៖ពលជ័យ

  • សេចក្តីប្រកាសស្តីពីការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា

    សេចក្តីប្រកាសស្តីពីការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា

    បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានសម្រេចអំពីសុពលភាពន អាណត្តិ ចំនួន១២៥រូប ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មានរាយនាមដូចតទៅ៖

  • ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ

    ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ បានមានព្រះរាជបន្ទូលក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ថា៖ ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្ដែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងសូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូន ចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្ដែងឆន្ទៈនិងជំនឿទុក ចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ ។ ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី

    នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងត្រូវធ្វើឡើង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានការផ្សាយផ្ទាល់នៅលើ Channel Telegram និង Youtube របស់សម្ដេចតេជោ ហ៊ុន សែន នាពេលបន្តិចទៀតនេះ៕

  • រដ្ឋសភា នីតិកាលទី៧ ប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

    រដ្ឋសភា នីតិកាលទី៧ ប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

    ភ្នំពេញ៖​ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភានីតិកាលទី៧ បានប្រារព្ធ ពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានអញ្ជើញចូលរួមជាកិត្តិយសផងដែរ ។បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូង សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី ៧ ។ចំណែកនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។បើតាមរយៈសារសម្លេងកាលពីយប់ថ្ងៃទី៩ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន…

  • លិខិតមិត្តអ្នកអាន៖ អង្គការសង់ត្រាល់ បានចេញជារបាយការណ៍បែបបំភ័យសាធារណៈមតិ គ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយចង់បំផុសកំហឹងសង្គម

    លិខិតមិត្តអ្នកអាន៖ អង្គការសង់ត្រាល់ បានចេញជារបាយការណ៍បែបបំភ័យសាធារណៈមតិ គ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយចង់បំផុសកំហឹងសង្គម

    មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅថ្ងៃទី១៧ ខែសីហា បានចេញអត្ថបទចំនួន៤ទំព័រ ដែលមានចំណងជើងថា “តើកម្ពុជាអាចប្រឈម វិបត្តិសង្គម និងសេដ្ឋកិច្ចបែបណាក្រោយការបោះឆ្នោត?”។ ឆ្លងតាមការវិភាគលើអត្ថបទនេះ សង់ត្រាល់បានបង្ហាញចំនួន៤ចំណុចធំៗ ទី១)ចំនួនរោងចក្រកាត់ដេរនៅកម្ពុជា បានបិទទ្វាជាបន្តបន្ទាប់(៨ខែដើមឆ្នាំមានរោងចក្រ១០៧៧) ទី២)ការថមថយនៃកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ទី៣)កម្ពុជាមិនបានអនុវត្តលក្ខខ័ណ្ឌការងារ និងទី៤)បញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុប និង GSPរបស់អាមេរិក។ សម្រាប់អ្នកតាមដានបញ្ហាសង្គមលើវិស័យការងារ និងសង្គមជាទូទៅមើលឃើញថា អត្ថបទរបស់អង្គការដែលទទួលជំនួយពីលោកខាងលិចមួយនេះ គ្មានលក្ខណៈវិទ្យាសាស្ត្រ តួលេខមិនច្បាស់លាស់ ប្រើការសន្និដ្ឋានផ្តេសផ្តាសបង្កើតសេនារីយូនយោបាយបំភៃសាធារណៈមតិ ហើយបំផុសឱ្យពលរដ្ឋមានកំហឹងក្នុងសង្គមកម្ពុជាទៅវិញ។ ចំណុចទី១ស្តីពីការបិទទ្វារោងចក្រនៅកម្ពុជាការបិទឬបើកនៃរោងចក្រដែលជារបរនៃការវិនិយោគគឺជារឿងចៀសមិនផុត។ ប៉ុន្តែជាក់ស្តែងជាទូទៅសុខភាពវិស័យការងារ និងស្ថេរភាពសេដ្ឋកិច្ចកម្ពុជា ទាំងមូលមានស្ថេរភាពល្អប្រសើរ និងបន្តរីកចម្រើនបន្តទៀតនៅឆមាសទី២ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ ក្នុងនោះធនាគារពិភពលោក មូលនីធិរូបិយវត្ថុអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៥.៥%ទៅ៥.៨% ក្នុងឆ្នាំ២០២៣ ហើយក្នុងឆ្នាំ២០២៤ កំណើននឹងកើនដល់ក្នុងរង្វង់៦.១%ទៅ ៦.៦% ដែលជាសញ្ញាណវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជាធៀបប្រទេសនានាក្នុងតំបន់។ ជាមួយលក្ខខ័ណ្ឌល្អប្រសើរបែបនេះ កំណើននៃការវិនិយោគរោងចក្រនៅកម្ពុជាក្នុងវិស័យកាត់ដេរ និងវានភណ្ឌដែលត្រូវបានគេវាយតម្លៃថាធ្លាក់ចុះ បែរជាកើនឡើងពីជាង ១៣២០ រោងចក្រនៅចុងឆ្នាំ២០២២ ដល់ ជាង ១៣៣០ នៅគិតក្នុងខែមិថុនា ឆ្នាំ២០២៣នេះ…

  • ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ច្រានចោលចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតរបស់សារព័ត៌មាន The Cambodia Daily

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ច្រានចោលចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតរបស់សារព័ត៌មាន The Cambodia Daily

    ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ស្ដីពី “ពលករខ្មែរប្រព្រឹត្តអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយពីស្ថានទូតខ្មែរ” នៅលើបណ្ដាញ Facebook កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ដោយការចុះផ្សាយនេះ ពុំមានមូលដ្ឋានច្បាស់លាស់ និងបំផ្លើសទាំងស្រុងខុសពីការពិតដែលផ្ទុយពីច្បាប់សារព័ត៌មាន ក្នុងបំណងបង្កការញុះញង់ឱ្យបងប្អូនខ្មែរ ជាពិសេស កម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចោទប្រកាន់ ឬខឹងសម្បារនឹងស្ថានទូតថា មិនអើពើជួយដោះស្រាយបញ្ហាមួលបង្កាច់ខាងលើ របស់សារព័ត៌មានគ្មានវិជ្ជាជីវៈ និងគ្មានក្រមសីលធ៌មសារព័ត៌មានសុទ្ធសាធ។ នេះបើយោងតាមលិខិតបកស្រាយបំភ្លឺរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុងប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូនសរុបចំនួន ២០.៥៦១នាក់ (ស្រី ៩,៥៨៧ នាក់) និងពុំជួបវិបត្តិអត់ការងារធ្វើដូចដែល The Cambodia Daily បានចុះផ្សាយនោះទេ លើកលែងតែបុគ្គលមកធ្វើការខុសច្បាប់តាមទិដា្ឋការទេសចរណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មានកម្មសិក្សាការីខ្មែរមួយចំនួនតូច បានរត់ចេញពីកន្លែងការងារទៅធ្វើការខុសច្បាប់ ក្រោមការអូសទាញ និងបោកប្រាស់របស់មេខ្យល់។ ការរត់ចេញពីកន្លែងធ្វើការពុំមែនមានតែកម្មសិក្សាការីខ្មែរនោះទេ កន្លងមកស្ថានទូតបានជួបជាមួយក្រសួង–ស្ថាប័នជប៉ុន ហើយបានស្នើសុំឱ្យមានវិធានការផ្លូវច្បាប់ចំពោះមេខ្យល់អូសទាញកម្មសិក្សាការីទៅធ្វើការខុសច្បាប់ និងនិយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើការនៅតាមរោងចក្រ–សហគ្រាសរបស់ខ្លួន។ ស្ថានឯកអគ្គរាជទូតកម្ពុជាបានបន្តថា សម្រាប់ការទប់ស្កាត់ការរត់ចេញពីកន្លែងធ្វើការរបស់កម្មសិក្សាការី…