Category: Politico 360

  • ប្រធាន គ.ជ.ប បញ្ជាក់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២

    ប្រធាន គ.ជ.ប បញ្ជាក់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២

    ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ គឺមានរយៈពេល ៥០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២១ និងដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ពួកគាត់ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ0បោះឆ្នោត គ.ជ.ប បានបោះពុម្ពលិខិតអញ្ជើញ ដែលមានទិន្នន័យរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយទិន្នន័យនោះ គឺទាញចេញពីទិន្នន័យក្នុងបញ្ជីបោះឆ្នោត ចុងក្រោយឆ្នាំ២០២១។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ដើម្បីកសាងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម…

  • គ.ជ.ប ផលិតលិខិតអញ្ជើញជាង៩លានសន្លឹកចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១

    គ.ជ.ប ផលិតលិខិតអញ្ជើញជាង៩លានសន្លឹកចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតលិខិតអញ្ជើញជាង ៩លាន២សែនសន្លឹក ដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ការផលិតលិខិតអញ្ជើញជាង៩លានសន្លឹក គឺផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២០ ខែកញ្ញា នេះ បានឱ្យដឹងថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។ ការចែកលិខិតអញ្ជើញនេះមានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយប្រសិនបើមានលិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គ.ជ.ប បានផលិតលិខិតអញ្ជើញ ចំនួន ៩.២០៥.៦៨១…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការនៃកងភូមិន្ទថៃ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការនៃកងភូមិន្ទថៃ

    ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព​ ជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញាក្នុងឱកាសនៃ​​ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកករយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២។

  • សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅថ្ងៃស្អែក

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅថ្ងៃស្អែក

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ។ បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតោនហើយដែរ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (មសអសប) សម្តេចតេជោនាយករដ្ឋមន្ត្រី…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹងឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់សមភាគីមិត្ត។ នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានសម្តែងនូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយស ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានរំឭកឡើងវិញអំពីលទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចផ្លូវការរបស់រូបឯកឧត្តមផ្ទាល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ ក្នុងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរអំពីការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក អំពីការអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការបោះជំហានជាក់ ស្តែងទៅមុខគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាព ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុង…

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមមហាសន្និបាត អ.ស.ប លើកទី៧៧ ទស្សនកិច្ចនៅគុយបានិងចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១-២៨ ខែកញ្ញា

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមមហាសន្និបាត អ.ស.ប លើកទី៧៧ ទស្សនកិច្ចនៅគុយបានិងចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១-២៨ ខែកញ្ញា

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ឯកឧត្តម អាបេស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ គណៈប្រតិភូនឹងអញ្ជើញអមដំណើររួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាលផ្សេងទៀត។ ក្រសួងការបរទេសបានបន្តថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (មសអសប) ៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា…

  • បន្ទាប់ពីទទួលបានបទបញ្ជា ៖ សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ថ្ងៃដំបូង នៅរាជធានីភ្នំពេញបានជិត៣០ទីតាំង និងឃាត់ខ្លួនមនុស្សជាង ៦០នាក់

    បន្ទាប់ពីទទួលបានបទបញ្ជា ៖ សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ថ្ងៃដំបូង នៅរាជធានីភ្នំពេញបានជិត៣០ទីតាំង និងឃាត់ខ្លួនមនុស្សជាង ៦០នាក់

    ភ្នំពេញ៖ ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចបានធ្វេីការបង្ក្រាបបានជិត ៣០កន្លែង និងឃាត់ខ្លួនមនុស្សជាង ៦០នាក់ ។ ការបង្ក្រាបនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ ការបង្ក្រាបនេះ បានធ្វេីឡេីងបន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានថ្លែងប្រាប់AMS នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា ” អនុវត្តតាមបទនញ្ជារបស់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្តាអធិការដ្ឋាននគរបាលទាំង ១៤ បានចូលរួមអនុវត្តជាមួយគណៈបញ្ជាការឯកភាពខណ្ឌ គឺករណីកត់ឆ្នោតវៀតណាមខុសច្បាប់ឃាត់បាន ២៥កន្លែង និងឃាត់ខ្លួនមនុស្សចំនួន ៣៣នាក់ ក្នុងនោះនៅខណ្ឌបឹងកេងកង ឃាត់បាន ១១នាក់ ខណ្ឌកំបូល ឃាត់បាន ៨នាក់ ខណ្ឌទួលគោក ឃាត់បាន ៦នាក់ ខណ្ឌឫស្សីកែវ…

  • អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅសមាជិកសភាអាមេរិកទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣

    អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅសមាជិកសភាអាមេរិកទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បើទោះបីជាគ្មានវត្តមានអតីតមេដឹកនាំនៃគណបក្សប្រឆាំង។ ការបោះឆ្នោតនេះ ត្រូវអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ជាតិរបស់កម្ពុជា ហើយរាល់បណ្តឹងពាក់ព័ន្ធការបោះឆ្នោតត្រូវ បានដោះស្រាយចប់សព្វគ្រប់ ពេលនោះលទ្ធផល នៃការបោះឆ្នោតនឹងប្រកាសជាផ្លូវការដោយមិនរង់ចាំការប្រថាប់ត្រាដោយការព្រម ឬមិនព្រម ពេញចិត្ត ឬមិនពេញចិត្ត ត្រឹមត្រូវ ឬមិនត្រឹមត្រូវរបស់បុគ្គលណាមួយទេ។ ការបញ្ជាក់នេះ គឺជាការឆ្លើយតបទៅនឹងលោក Alan Lowenthal សមាជិកសភាសហរដ្ឋអាមេរិកដែលបានលើកឡើងកាលពីពេលថ្មីៗកន្លងមកនេះថា ការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០២៣ នឹងគ្មានន័យទេ ប្រសិនបើមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនអាចចូលរួមបាននោះ។ ទាក់ទងការលើកឡើងនេះ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការបោះឆ្នោតនេះ ត្រូវអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ជាតិរបស់កម្ពុជា។ តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយ…

  • សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងព្រមានដកតំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង

    សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងព្រមានដកតំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង

    ភ្នំពេញ៖ តាមរយៈសារសំឡេងនៅថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឱ្យចាត់វិធានការបង្ក្រាបឱ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ មិនអាចបណ្តោយឱ្យសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឹងម៉ាត់ ត្រូវតែដាច់ខាត វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្តាលឲ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ លក់ក្របី លក់ដីធ្លី ដើម្បីចាញ់ល្បែង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រភេទជល់មាន់តាមអនឡាញ ឬក៏លេងតាមអនឡាញ និងតាមតុកាហ្វេ និងតាមទីកន្លែងនានា។ កន្លែងខ្លះ ភូមិ-ឃុំ ខ្លះ សារព័ត៌មានបានជួយចុះផ្សាយក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ ជាពិសេសបណ្តាអធិការស្រុក ឬក៏ប៉ុស្តិ៍នគរបាលនៅតាមភូមិ តាមឃុំ មិនព្រមអើពើបង្ក្រាប។ សម្តេចតេជោបានបញ្ជាក់ថា “ទីតាំងបនល្បែងទាំងឡាយដែលមានការធ្វើអាជីវកម្មដូចជា លក់គុយទាវ ហាងកាហ្វេ ក៏ប៉ុន្តែបង្កប់ដោយល្បែង ចាំបាច់ត្រូវតែបិទចោលដោយមិនឱ្យប្រកបរបបរកស៊ីតទៅទៀត ត្រូវធ្វើវិធានការនេះឲ្យដាច់ណាត់បំផុត ហើយវាគ្មានការចាំបាច់ត្រូវមករំខាននាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ។ ប្រសិនបើអស់លោកអភិបាលខេត្ត អភិបាលស្រុក…

  • សម្តេចតេជោ ផ្ញើសារសំឡេងពិសេសស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា

    សម្តេចតេជោ ផ្ញើសារសំឡេងពិសេសស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសំឡេងពិសេសអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសចាប់ទូទាំងប្រទេសកម្ពុជា។ សូមស្តាប់សារសំឡេងពិសេសរបស់សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖