-
គណបក្សប្រជាជនកម្ពុជា មិនយល់ស្របដែលបក្សក្រៅរដ្ឋាភិបាលចង់ឱ្យឃើញការកំណត់លក្ខខណ្ឌការប្រើប្រាស់ថវិការបស់បក្សនយោបាយ

-
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការការពារសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព

-
បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកវិភាគរឿងថា ឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ានី ប្រកួតប្រជែងគ្នាចង់បានតួនាទីជានាយករដ្ឋមន្ត្រី

-
ក្រសួងការបរទេសកម្ពុជា រៀបចំកម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍

-
តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនសមាជិក និងអ្នកគាំទ្រគណបក្ស LDP ចំនួន៦នាក់ និងចោទពីបទប្រឆាំងអ្នករាជការសាធារណៈ

-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ និងមិនអនុញ្ញាតឱ្យរៀបចំសមាជវិសាមញ្ញនៅថ្ងៃទី០៤ ខែកញ្ញា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ និងមិនអនុញ្ញាតឱ្យគណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះទេ ដោយសារបំពាននឹងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
-
មេទ័ពជើងគោកកម្ពុជា-មេបញ្ជាការយោធភូមិភាគទី៧ វៀតណាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២២ និងលើកទិសដៅបន្តឆ្នាំ២០២២-២០២៣ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
-
ឃាត់ខ្លួនសមាជិកនិងអ្នកគាំទ្រគណបក្ស LDP បើករថយន្តបុក បារ៉ាសរបស់សមត្ថកិច្ច

ភ្នំពេញ៖ សមត្ថកិច្ចខេត្តសៀមរាបបានសម្រេចចឃាត់ខ្លួនមនុស្សចំនួនប្រាំមួយនាក់ ដែលជាសមាជិកនិងអ្នកកាំទ្រគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានបើករថយន្ត បុកបារ៉ាស របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុង ប្រតិបត្តិការ។ ការឃាត់ខ្លួននេះ នៅចំណុចប៉ុស្តិ៍ហាមឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ អធិការស្រុកបន្ទាយស្រី បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា នេះថា ពិតជាមាការឃាត់មនុស្សចំនួននប្រាំមួយនាក់ ពិត ប្រាកដ មែន នៅចំណុវប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការលោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តសៀមរាប ។ បន្ទាប់ពីឃាត់ខ្លួន មនុស្ស ទាំងប្រាំមួយនាក់ ត្រូវបញ្ជូនមកកាន់ការិយាល័យ ព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប កាលពីពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន គឺមនុស្សទាំងប្រាំមួយនាក់បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២កន្លែងថែមទៀតផង។ ក្រោយមកបានប្រើ ហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចថែមទៀតផង ទើបសមត្ថកិច្ចអនុវត្ត…
-
កម្ពុជា និងតួកគី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ជាមួយសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏ប្រពៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេល បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងតួកគី
-
ឯកអគ្គរដ្ឋទូតតួកគីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ
