-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់គណបក្សភ្លើងទៀន គឺអត់យល់អំពីនីតិវិធីច្បាប់ទាល់តែសោះ!

ភ្នំពេញ៖ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់AMS នៅព្រឹកថ្ងៃទី៩ ខែតុលានេះថា ការអំពាវនាវរបស់គណបក្សភ្លើងទៀនទាក់ទងករណីលោក សុន ឆ័យគឺអត់យល់ អំពីនីតិវិធី និងគោលការណ៍ច្បាប់ទាល់តែសោះ។សាលាដំបូងរាជធានីភ្នំពេញបានសម្រេចរួចហើយ ហើយមានរឿងអីត្រូវពិចារណាឡើងវិញ។អ្វីដែលត្រូវធ្វើគឺធ្វើការប្តឹងទៅឧទ្ធរណ៍ដើម្បីការពារសិទ្ធិ បើខ្លួនយល់ថាសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនត្រឹមត្រូវ ។ខ្លួននៅមានសិទ្ធិការពារខ្លួនតាមរយៈការប្តឹងឧទ្ធរណ៍មិនមែនឱ្យសាលាដំបូង រាជធានីភ្នំពេញពិចារណាឡើងវិញទេ។ ការអំពាវនាវរបស់គណបក្សភ្លើងទៀន គឺអត់យល់ពីនីតិវិធីច្បាប់តែម្តង ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលបានបញ្ជាក់ថា”បើខ្លួនយល់ថាសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនត្រឹមត្រូវទេ អាចធ្វើការការពារសិទ្ធិការពារខ្លួនតាមផ្លូបច្បាប់នៅក្នុងដំណើរការនីតិវីធីតុលាការបន្តទៀតហើយធ្វើការបង្ហាញ ភស្តុតាងសក្ខីកម្មផ្លូវច្បាប់ឱ្យបានរឹងមាំក្នុងការដោះបន្ទុកតតាំងគ្នានៅឧទ្ធរណ៍បន្តទៀត។នេះជានីតិវិធីច្បាប់អ្វីដែលគាត់ត្រូវធ្វើ” ។ សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនដោយពិន័យជាប្រាក់ចំនួន៩លានរៀលបង់ចូលថវិកាជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈទាក់ទិននឹងបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ការប្រកាសសាលក្រមនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ខែតុលាបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ចំណែកសំណុំរឿងមួយទៀតសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាសសាលក្រមយកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀលពីបទបរិហារកេរ្តិ៍ជាសាធារណៈនិង បង្គាប់ឱ្យឈ្មោះ សុន ឆ័យ សងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣.០០០លានរៀល៕ ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន ចាត់តាំងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារ បច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន៕ ដោយៈពលជ័យ
-
ព្រះ មហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែងរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហហមុនី ព្រះ មហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើ ឡើងតាមសេចក្តី ក្រាបបង្គុះទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕ ដោយៈពល ជ័យ
-
ឯកឧត្តម សោម សូរីដា ៖ ការផ្តន្ទាទោសលោកសុន ឆ័យ គឺបានផ្តល់យុត្តិធម៌ដល់ស្ថាប័ន គ.ជ.ប

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬគ.ជ.បបានហៅការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសលោកសុន ឆ័យ អនុប្រធានគណបក្សភ្លៀងទៀន កាលពីថ្ងៃទី៧ ខែតុលាពាក់ព័ន្ធករណីបរិហាកេរ្តិ៍ និងចោទប្រកាន់ គ.ជ.ប គឺបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័ន គ.ជ.ប និងទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមស្ថាប័នជាតិ។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន ៩លានរៀល បង់ចូលថវិកាជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈលើស្ថាប័ន គ.ជ.ប តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រកាសសាលក្រមនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ខែតុលាបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែតុលានេះថាសេចក្តីសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ ពិតជាបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័ន គ.ជ.ប ដែលត្រូវបានកំណត់ភារកិច្ចឲ្យរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដូចចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ការផ្តល់យុត្តិធម៌មួយនេះ ពិតជាឆ្លើយតបទៅនិងស្ថានភាពជាក់ស្តែងដែល គ.ជ.ប កំពុងអនុវត្ត។គ.ជ.បនឹងកាន់តែរឹងមាំឡើងដោយការជឿជាក់របស់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងការបោះឆ្នោតកន្លងមក ពិសេសគឺការចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយ។ អគ្គលេខាធិការរង គ.ជ.ប បានរូបនេះបានបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ ដែលគ.ជ.បត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣គ.ជ.បនឹងបំពេញកិច្ចការរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ…
-
ហេតុអ្វីប្រជាពលរដ្ឋខ្មែរបន្តផ្តល់ទំនុកចិត្តលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។.ឃ្លីប.

-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ នៃ ប្រជាធិបតេយ្យ សេរី ពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា

-
គ.ជ.ប៖ តាមរយៈសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គ.ជ.ប ពិតជាទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្ថាប័នជាតិ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា តាមរយៈសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គ.ជប ពិតជាទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្ថាប័នជាតិ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.នៅរសៀលថ្ងៃទី៧ ខែតុលា បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌ លេខ២៩០៧ ពាក់ព័ន្ធនឹងបណ្តឹងពីបទបរិហារកេរ្តិ៍ គ.ជ.ប ទៅលើជនជាប់ចោទឈ្មោះ សុន ឆ័យ ដែលបានធ្វើបទសម្ភាសន៍ជាមួយ លោក តាំង សារ៉ាដា តាមរយៈកម្មវិធី IDEA TALK កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ តុលាការបានច្រានចោលការចោទប្រកាន់របស់ជនជាប់ចោទ និងទទួលយកសំណូមពររបស់ដើមបណ្តឹងរដ្ឋប្បវេណី គ.ជ.ប ដោយតុលាការបានពិនិត្យឃើញថា ការអះអាងរបស់ឈ្មោះ សុន ឆ័យ មិនមែនជាការពិត និងមានការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់ស្ថាប័នជាតិ ហើយអំពើរបស់ជនជាប់ចោទបានធ្វើឱ្យខូចខាតសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ សាលាដំបូងរាជធានីភ្នំពេញ បានសំអាងហេតុទៀតថា “នៅក្នុងរឿងនេះ អ្នកតំណាងដើមបណ្តឹងរដ្ឋប្បវេណី គ.ជ.ប ស្នើសុំតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងបង្គាប់ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោសស្ថាប័ន គ.ជ.ប…
-
តុលាការផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន៩លានរៀល ពីបទបរិហាកេរ្តិ៍ជាសាធារណៈ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយពិន័យជាប្រាក់ចំនួន៩លានរៀល បង់ចូលថវិកាជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីសំណាក់ចុងក្រោយរបស់ជនជាប់ចោទនៅសាលាសង្កាត់ នៃលំនៅរបស់ដ្ឋានរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ សង្កាត់ រាជធានី ខេត្ត និងនៅបញ្ឈរព័ត៌មានសាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ខែ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនេះ នៅក្នុងសារព័ត៌មានសរសេរនៅតាមគ្រប់មធ្យោបាយ ទូរគមនាគមន៍ សោតឬស្សន៍សម្រាប់រយៈពេល៨ថ្ងៃ ដោយការចំណាយជាបន្ទុករបស់ជនជាប់ចោទ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់ថា គ.ជ.ប ជាចោរលូចបន្លំសន្លឹកឆ្នោត។ ទាក់ទងទៅនឹងសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន…
-
តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់ គ.ជ.ប ជាចោរលួចសន្លឹកឆ្នោត នៅរសៀលនេះ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់គ្មានមូលដ្ឋានថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាចោរលូចបន្លំសន្លឹកឆ្នោត នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដោយនៅក្នុងសវនាការមានវត្តមានឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប តំណាងឱ្យភាគី គ.ជ.ប ដែលជាដើមបណ្តឹង និងលោក សុន ឆ័យ ដែលជាចុងចោទ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងប្តឹង លោក សុន ឆ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់ថា គ.ជ.ប ជាចោរលូចបន្លំសន្លឹកឆ្នោត។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ថា តាមអ្វីដែលតំណាងព្រះរាជអាជ្ញាធ្វើការវាយតម្លៃ គ.ជ.ប នឹងទទួលបាននៅការចាត់ចែងតាមនីតិវិធីតុលាការ ដើម្បីឱ្យបុគ្គល…
-
មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបគ្នាអំពីការបង្រួបបង្រួមនៅថ្ងៃទី១០ ខែតុលា

ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបគ្នានៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ។ ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្នុងស្មារតីខាងលើនេះ គណបក្សទាំងពីរបានព្រមព្រៀងគ្នា រៀបចំឱ្យមានជំនួបរវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម…