Category: Politico 360

  • ក្រុមមេធាវីរាជរដ្ឋាភិបាល ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ

    ក្រុមមេធាវីរាជរដ្ឋាភិបាល ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ

    ភ្នំពេញ៖ក្រុមមេធាវីរាជរដ្ឋាភិបាល ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្តល់យុត្តិធម៌ និង ភាពស្អាតស្អំជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូន សម្ដេចតេជោ ជាជោគជ័យសមស្របតាមបំណង ប្រាថ្នាចង់បានបំផុតរបស់សម្តេចតេជោដែលជាដើមបណ្តឹងរដ្ឋប្បវេណី។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាលនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍បង្ហាញថាក្រុមមេធាវីរាជរដ្ឋាភិបាលកត់សម្គាល់ឃើញថានៅក្នុងសំអាង​ហេតុនៃសាលក្រមរបស់ខ្លួន តុលាការបារាំងបានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៊ី ចំពោះសម្តេចតេជោពាក់ព័ន្ធនឹងការធ្លាក់ ឧទ្ធម្ភាគចក្រ ដែល មានឯកឧត្ដម ហុក ឡងឌីជាជនរងគ្រោះជាការថ្លែងដោយពុំមានភស្តុតាងឬឯកសារបញ្ជាក់ច្បាស់លាស់ ដែលអាច ឱ្យតុលាការជឿជាក់បាននោះឡើយ។ ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ សម រង្ស៊ី ត្រូវបានតុលាការកំណត់ថា ជាការបរិហារកេរ្តិ៍ចំពោះសម្ដេចតេជោ ហើយដែលសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។ ក្រុមមេធាវីរាជរដ្ឋាភិបាល សង្កេតឃើញថា នៅក្នុងសំអាងហេតុដដែលនោះ តុលាការបារាំងបានពិចារណា លើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិក៏ប៉ុន្តែតុលាការនៅតែកំណត់ថាសមរង្ស៊ីពិតជាបានថ្លែងចោទប្រកាន់ ទម្លាក់កំហុសដោយមិនត្រឹមត្រូវ ចំពោះ សម្តេចតេជោយ៉ាងពិតប្រាកដ។ តុលាការបានថ្លឹងថ្លែងថា ប្រសិនបើធ្វើ ការចោទប្រកាន់​ខាងព្រហ្មទណ្ឌចំពោះសមរង្ស៊ីទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធសេរីភាពក្នុងការបញ្ចេញមតិរវាងដើមបណ្តឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទដែលពុំមានអំណាចដែលសិទ្ធិសេរីភាពនេះ ត្រូវបានការពារដោយសន្ធិសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស។…

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ ព្រះកុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ សូមជម្រាបថា ព្រះមហាក្សត្រ កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីព្រះមហាក្សត្របានបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចាត់តាំងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

  • ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ

    ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ

    ភ្នំពេញ៖ ស្របពេលដែលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ីបូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគី បានជួបជាមួយដៃគូសំខាន់ៗនៅកម្ពុជា នៃគម្រោងភាពជាដៃគូមេគង្គ អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែងរបស់អាមេរិក ចំពោះប្រជាជននៃអនុតំបន់មេគង្គនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីបណ្ឌិត Pak បានថ្លែងថា ៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំង និងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និងទៅអនាគត។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា បង្ហាញពីសារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និងតាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពតាមព្រំដែន»។ ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតក្នុងតំបន់ នៅគណៈកម្មការទន្លេមេគង្គ (MRC) ដែលនៅទីនោះ លោកស្រី បានកោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ លោកស្រីបណ្ឌិតក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗរបស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រងធនធានធម្មជាតិ វិស័យធុរកិច្ច និងថាមពលកកើតឡើងវិញ ព្រមទាំងអាទិភាពរួមរបស់សហរដ្ឋអាមេរិកក្នុងអនុតំបន់ទន្លេមេគង្គ។ ក្នុងកិច្ចពិភាក្សាជាមួយយុវជនវ័យក្មេងនៅ…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់តុលាការបារាំង គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន

    ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់តុលាការបារាំង គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនារសៀថ្ងៃទី១១ ខែតុលានេះថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» ដែលចេញផ្សាយជាផ្លូវការនាព្រឹកថ្ងៃទី១០ ខែតុលានេះ គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរងនូវការចោទប្រកាន់ពីជនអគតិ ដែលតែងតែរិះរកវិធីសាស្ត្រក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ទន្ទឹមនឹងការចូលរួមអបអរសាទរជាមួយនឹងសេចក្តីសម្រេចនេះ ខ្ញុំសូមកត់សម្គាល់ផងដែរថា ទង្វើប៉ុនប៉ងដោយចេតនាក្នុងការចោទប្រកាន់ដោយគ្មានភស្តុតាង និងបំភ្លៃការពិត ដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺតែងត្រូវបានបង្កឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ និងសកម្មជនក្រុមប្រឆាំង។ តែយ៉ាងណាក្តី ទង្វើទាំងនោះតែងបរាជ័យ ដោយសារ «មាសសុទ្ធមិនខ្លាចភ្លើង»។ តាមរយៈសេចក្តីសម្រេចនាពេលនេះ ជាអាទិ៍ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាសម្តេចតេជោ ជាមាសសុទ្ធ ដែលមិនខ្លាចការប្រឈមជាមួយសកម្មភាពចោទប្រកាន់អគិតណាមួយឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ការប៉ុនប៉ងទាំងនេះ ពិតណាស់មិនអាចកែប្រែតថភាពប្រវត្តិសាស្រ្តរបស់កម្ពុជានោះឡើយ ជាពិសេសចំពោះតួនាទី និងគំរូវីរភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលធ្លាប់ឆ្លងកាត់សង្រ្គាមចំនួន ១០៥ សមរភូមិ រំដោះប្រទេសជាតិបានយ៉ាងជោគជ័យពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត និងជាវីរជនស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ…

  • អ្នកតាមដាននយោបាយ៖ សេចក្តីសម្រេចរបស់តុលាការបារាំងប្រៀបដូចជាជាដំបងវ៉ៃសំពងក្បាលមេដឹកនាំនយោបាយរត់ចោលស្រុក ឱ្យចេះភ្ញាក់ខ្លួនពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន

    អ្នកតាមដាននយោបាយ៖ សេចក្តីសម្រេចរបស់តុលាការបារាំងប្រៀបដូចជាជាដំបងវ៉ៃសំពងក្បាលមេដឹកនាំនយោបាយរត់ចោលស្រុក ឱ្យចេះភ្ញាក់ខ្លួនពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន

    ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានហៅការសម្រេចរបស់តុលាការបារាំង ប្រៀបដូចជាដំបងវ៉ៃសំពងក្បាលមេដឹកនាំនយោបាយរត់ចោលស្រុកឱ្យចេះភ្ញាក់ខ្លួនពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន ដែលចូលចិត្តយកមាត់ស្អុយ មាត់វែង មាត់ខ្លីរបស់ខ្លួន និយាយកុហកបោកប្រាសមហាជន លាបពណ៌ ចោទប្រកាន់លើប្រមុខដឹកនាំកម្ពុជា ដើម្បីទាញយកការចាប់អារម្មនិងកេងចំណេញនយោបាយផងនោះ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១១ ខែតុលានេះថា ការសម្រេចក្តីរបស់តុលាការបារាំងលើសំណុំរឿងបណ្តឹងបរិហាកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាការសម្រេចមួយដែលបានផ្តល់នូវយុត្តិធម៌ពេញលេញជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យលាងជម្រះនូវការចោទប្រកាន់លាបពណ៌ ទាំងបំពានពីសំណាក់មេបក្សនយោបាយរត់ចោលស្រុក ដែលអួតអាងខ្លួនជាសញ្ជាតិបារាំង។ លោក សួន សេរីរដ្ឋា បានបន្តថា លទ្ធផលនៃសេចក្តីសម្រេចរបស់តុលាការបារាំងនេះ ក៏ជាដំបងមួយវ៉ៃសំពងយ៉ាងដំណំលើក្បាលមេដឹកនាំនយោបាយរត់ចោលស្រុក ឱ្យចេះភ្ញាក់ខ្លួនពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន ដែលចូលចិត្តយក មាត់ស្អុយ មាត់វែង មាត់ខ្លី របស់ខ្លួន និយាយកុហកបោកប្រាសមហាជន លាបពណ៌ ចោទប្រកាន់លើប្រមុខដឹកនាំកម្ពុជា ដើម្បីទាញយកការចាប់អារម្មនិងកេងចំណេញនយោបាយផងនោះ។ នេះសបញ្ជាក់ឱ្យឃើញថា «យុត្តិធម៌» មាននៅគ្រប់ទិសទីលើពិភពលោកសម្រាប់ជនរងគ្រោះ។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាជនរងគ្រោះដែលទទួលនូវការចោទប្រកាន់លាបពណ៌ពីសំណាក់មេដឹកនាំនយោបាយរត់ចោលស្រុក…

  • សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតស្នើសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភារៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ជូនសម្តេចប្រធានរដ្ឋសភានៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។ យោងតាមលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង…

  • គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ចេញសេចក្តីថ្លែងការណ៍រួមគ្នាបន្ទាប់ពីជំនួបមេបក្សទាំងពីរ

    គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ចេញសេចក្តីថ្លែងការណ៍រួមគ្នាបន្ទាប់ពីជំនួបមេបក្សទាំងពីរ

    ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញរាជធានីភ្នំពេញមានជំនួប ពិភាក្សាមួយរវាងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹម ប៊ុនឆៃ និងគណបក្សកម្ពុជានិយមដឹកនាំដោយ លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។ ជំនួបនេះត្រូវបានប្រកាសថា ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោត ជាតិ ឆ្នាំ២០២៣ ខាងមុខ។បន្ទាប់ពីជំនួបប្រមុខគណបក្សទាំងពីរនេះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមានប្រាំចំណុចដែលបញ្ជាក់អំពីការរួមគ្នារវាងគណបក្សទាំងពីរ៕ដោយ៖ពលជ័យសូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍រួម៖

  • គណបក្សខ្មែររួបរួមជាតិប្រកាស​​ដកខ្លួនចេញពីសមាជិក​ភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ

    គណបក្សខ្មែររួបរួមជាតិប្រកាស​​ដកខ្លួនចេញពីសមាជិក​ភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ

    ភ្នំពេញ៖គណបក្សខ្មែររួបរួមជាតិ បានប្រកាសដកខ្លួនចេញពីសមាជិកភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃទី៩ ខែតុលាឆ្នាំ២០២២ តទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សខ្មែររួបរួមជាតិនៅរសៀលថ្ងៃទី៩ ខែតុលានេះបានឱ្យដឹងថា ដោយយល់ឃើញថា ខ្លឹមសារនៃពិធីសារសម្ព័ន្ធភាពអ្នកប្រជាធិប​តេយ្យខ្មែរ មិនអាចអនុវត្តទៅបានដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្​រអាណត្តិទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារសុខដុមរមនាប្រកបដោយប្រសិទ្ធភាពខ្ពស់និងដើម្បីសមស្របទៅតាមការវិវត្តស្ថានការនយោបាយថ្មីៗនេះគណបក្សខ្មែររួបរួមជាតិបានសម្រេចដកខ្លួនចេញពីសមាជិកភាពនៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនេះតទៅ។ សូមជម្រាបថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺមានគណបក្សចំនួនបី រួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនិងគណបក្សខ្មែរតែមួយ ។ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៕ដោយ៖ពលជ័យ

  • អ្នកវិភាគ៖ការរួបរួមគ្នាររវាងគណបក្សខ្មែររួបរួមជាតិ -កម្ពុជា​​និយមជាសញ្ញាវិជ្ជមានមួយ

    អ្នកវិភាគ៖ការរួបរួមគ្នាររវាងគណបក្សខ្មែររួបរួមជាតិ -កម្ពុជា​​និយមជាសញ្ញាវិជ្ជមានមួយ

    ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគមួយរូបបានបង្ហាញនូវទស្សនៈថា ការរួបរួមគ្នាររវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមនាពេលនេះ ជាសញ្ញាល្អនិងវិជ្ជមានមួយ បើទោះបីជាមិនខ្លាំងក៏ដោយ ហើយក៏អាចមានទម្ងន់ក្នុងការតតាំងរឿងផ្សេងដែរឱ្យតែពួកគាត់មានឆន្ទៈនិងការប្ដេជ្ញាចិត្តខ្ពស់។គណបក្សទាំងពីរពីរនេះអាចក្លាយជាចលនាមួយ ដែលបង្ហាញឱ្យឃើញនូវការរួបរួមមួយពិត ដែលមិនបាននិយាយតែមាត់ តែគ្មានការបង្រួបបង្រួមគ្នាពិតប្រាកដ។ លោកបន្តថា ការបង្រួបបង្រួមនេះ ជាគំរូសម្រាប់ គណបក្សភ្លើងទៀន និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ដូចជាគណបក្សនយោបាយផ្សេងៗទៀត។កម្លាំងដ៏ធំបំផុតសម្រាប់គណបក្សនយោបាយដែលគ្មានអាសនៈទាំងអស់ គឺត្រូវរួមគ្នាជាគណបក្សតែមួយ ទើបអាចប្រជែងជាមួយគណបក្សកាន់អំណាចបាន។ លោកសេក សុជាតិ បានបន្តថា គណបក្សភ្លើងទៀន គួរទម្លាក់ចោលគំនិតគណបក្សជាធំហើយត្រូវសម្លឹងមើលអនាគតសង្គម និងប្រជាពលរដ្ឋជាធំ។ ការរៀបចំសម្ព័ន្ធភាពនយោបាយរបស់ក្រុមអ្នកប្រជាធិបតេយ្យពិតជាសំខាន់ ណាស់ដូច្នេះគណបក្សភ្លើងទៀនគួរឈប់យកអំនួតជាមូលដ្ឋានដើម្បីកសាងកម្លាំងអ្នកប្រជាធិបតេយ្យសេរីមួយពិតប្រាកដ។ អ្នកវិភាគដដែលបានបន្តទៀតថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានបញ្ញវន្តល្អៗច្រើន។រីឯគណបក្សភ្លើងទៀន មានសកម្មជននៅគ្រប់កន្លែងហើយគណបក្សនយោបាយផ្សេងៗទៀតគេមានឆន្ទៈចូលរួមដូច្នេះគណបក្សភ្លើងទៀនបើមិនកែប្រែទម្លាប់មិនល្អនេះទេអនាគតបានត្រឹមជាគណបក្សកំដរនយោបាយគណបក្សកាន់អំណាចជាដរាប។ សូមជម្រាបថា មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបគ្នានៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាលម្អិតស្វែងរកការសម្រេចរួមឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ។ ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរីសិទ្ធិសេរីភាពការគោរពសិទ្ធិមនុស្សយុត្តិធម៌សង្គមដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមនឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត…

  • រដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្មចេញសេចក្ដីណែនាំស្តីពីការធានានិរន្តរភាពការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    រដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្មចេញសេចក្ដីណែនាំស្តីពីការធានានិរន្តរភាពការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ភ្នំពេញៈឧបនាយករដ្ឋមន្រ្តីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជារដ្ឋមន្រ្តីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្ដីណែនាំស្តីពីការធានានិរន្តរភាពការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។នេះបើយោងតាមសេចក្តីណែនាំផ្លូវការនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២២។ សេចក្តីណែនាំបានបញ្ជាក់ថា យោងព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១២០៦ ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ និងសេចក្តី សម្រេចលេខ៦៩សសរចុះថ្ងៃទី៨ខែតុលាឆ្នាំ២០២២ស្តីពីការចាត់តាំងរដ្ឋមន្ត្រីស្តីទីនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខ្ញុំសូមផ្ដល់ការណែនាំមួយចំនួនដូចខាងក្រោមៈ ១-គ្រប់អង្គភាពទាំងអស់ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តអនុវត្តតាម មុខងារ និងភារកិច្ច ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវថែរក្សានិងការពាររាល់ ឯកសារការងារទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាព តាមការកំណត់ន បទប្បញ្ញត្តិជាធរមាន ។ ២- ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវថែរក្សានិងការពារឯកសារទាំងអស់ឱ្យ បានត្រឹមត្រូវដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្រ្តីថ្មីដែលនឹងត្រូវបានតែងតាំងនិងចូលកាន់តំណែងនាពេលខាងមុខ។ចំពោះមុខ​,ខុទ្ទកាល័យ​អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវប្រគល់ត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំង​នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីគ្រប់គ្រងជាបណ្តោះអាសន្នចាប់ពីពេលនេះរហូតដល់រដ្ឋមន្រ្តីថ្មីត្រូវបានតែងតាំងចូលកាន់តំណែងជាផ្លូវការ ។ ៣- ចំពោះរាល់ឯកសារ ឬលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវការនូវការពិនិត្យ និងការសម្រេច​របស់រដ្ឋមន្ត្រីស្តីទី,…