-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសប្រាប់រដ្ឋមន្រ្តីឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសប្រាប់រដ្ឋមន្រ្តីឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត៕ សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី
ភ្នំពេញៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាដើម្បីថ្វាយព្រះពរនិងថ្វាយរបាយការណ៍ស្តីពីសមិទ្ធផលនិងវឌ្ឍនភាព សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឆ្នាំ២០២០-២០២១ នៅព្រះបរមរាជវាំង៕ ក្នងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសុន្ទរកថា ថ្វាយព្រះពរ និងរបាយការណ៏សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មានខ្លឹមសារដើមដ៏ខ្ពង់ខ្ពស់ជា អាទិ៍ថាៈ សូមក្រាបថ្វាយបង្គំ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទានខ្ញុំម្ចាស់ រួមជាមួយសម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ…
-
អតីតមន្ត្រីជាន់ខ្ពស់ៈតើមូលនិធិជាង ៧០ម៉ឺនដុល្លារសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យនៅឯណា?
ភ្នំពេញៈ លោកមុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោកកឹម សុខា ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយបានបង្ហាញ នូវការយល់ឃើញថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខគួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ លោក មុត ចន្ថា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្គ្រោះ ជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងរបស់គណបក្សសង្គ្រោះជាតិនូវមូលនិធិបង្កើត«ទូរទស្សន៍ ព្រះអាទិត្យ» ឬ “SUNTV”។គិតត្រឹមខែកញ្ញាឆ្នាំ២០១៥គណបក្សសង្គ្រោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគ ថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរជាង៧០ម៉ឺនដុល្លារអាមេរិក។ នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួននិងបន្តមក ទៀតគណបក្សសង្គ្រោះជាតិ ត្រូវរំលាយដោយតុលាការកំពូលនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧តាមបណ្តឹងរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជារួចមក ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យត្រូវបានដក ចេញពីគណនីធនាគារស្ងាត់បាត់ឈឹង។ លោកបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ០៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Chequeដើម្បីដក ប្រាក់ពីធនាគារ គឺ១. លោក កឹម សុខា ប្រធានគណបក្ស,…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០នៅចុងខែនេះ
ភ្នំពេញៈ តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២១នៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា កិច្ចប្រជុំនេះក្រោមមូលបទ «ការស្តារបៃតងឡើងវិញប្រកប ដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន» សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញថ្លែងសុន្ទរកថា លើប្រធានបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩»នៅក្នុងសម័យប្រជុំកិច្ចសន្ទនា របស់ថ្នាក់ដឹកនាំដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួនរួមមាន១)ភាពចាំបាច់ក្នុងការកែសម្រួលគោលនយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩។២)ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុទៅលើសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិង៣)សារៈសំខាន់នៃការស្តារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។ គួរកត់សម្គាល់ថា P4G ជាគំនិតផ្តួចផ្តើមសកលដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាពហុភាគីសម្រាប់រដ្ឋាភិបាលវិស័យធុរកិច្ចនិងអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍។កិច្ចប្រជុំកំពូលP4Gលើកទី២នៅទីក្រុងសេអ៊ូលនឹងផ្តល់ឱកាសដល់សហគមន៍អន្តរជាតិអាចបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីដ-១៩៕ ដោយៈពលជ័យ
-
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងខែវិច្ឆិកាឆ្នាំនេះ
ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឯកភាពកំណត់យកកាលបរិច្ឆេទ គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ( ASEM13)។ នេះបើតាមការបញ្ជាក់របស់លោក កុយ ដាវីត អនុប្រធានប្រចាំការនៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុបលើកទី១៣។ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី២៧ ឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។ សូមរម្លឹកថា តាមគម្រោងកម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ ប៉ុន្តែដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ រាជរដ្ឋាភិបាលក៏បានលើកពេលនៃកិច្ចប្រជុំនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់…
-
តាមរយៈកំណាព្យអ្នកជំងឺកូវីដ១៩ម្នាក់ បង្ហាញពីអារម្មណ៍អរគុណសម្តេចតេជោ និងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ភ្នំពេញៈនៅលើក្រដាសសៀវភៅសចំនួនពីរទំព័រ បើទោះបីជាអក្សរដែលសរសេរដោយដៃ មិនសូវបានស្អាត តែការសរសេរមានរបៀបរៀបរយល្អ។ កំណាព្យចំនួនពីរ(មិនមានចំណងជើង) ត្រូវបានសរសេរដោយអ្នកជំងឺកូវីដ១៩។ កំណាព្យនេះត្រូវបានបង្ហោះឱ្យក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលគេស្គាល់ថាជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។ ម្ចាស់កំណាព្យមិនបានបង្ហាញអត្តសញ្ញាណឡើយ។ ប៉ុន្តែប្រហែលជាអ្នកជំងឺសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យហ្លួងម៉ែ ពីព្រោះមានការពណ៌នាទាក់ទងដល់មន្ទីរពេទ្យនេះ។ បទនិពន្ធបានសម្តែងនូវការអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដចង្រៃ និងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលជួបនឹងជំងឺរាតត្បាតជាសកលនេះ។ កំណាព្យ ក៏បានអរគុណដោយចំឈ្មោះចំពោះលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលជាគ្រូពេទ្យចិត្តធម៌បំពេញការងារជួយសង្រ្គោះអ្នកជំងឺដោយមិនខ្លាចនឿយ ហត់ជារៀងរាល់ថ្ងៃ៕សូមអានអត្ថបទកំណាព្យដែលជូនភ្ជាប់ជាមួយៈ
-
គ.ជ.ប. រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១
ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថាគ.ជ.បនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីព្រឹក តាមប្រព័ន្ធអនឡាញ (Jitsi Meet )។យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។ ប្រភពដដែលបញ្ជាក់ថា សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចូលរួមក្នុងកម្មវិធីនេះ។ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ សូមធ្វើទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៦៨៩ ៧៨៩ /០១២ ៣៧៧ ៩៨៧ ដើម្បីឱ្យសហការីធ្វើការភ្ជាប់ចូលទៅកាន់ Group Telegram នៃកម្មវិធី ពិគ្រោះយោបល់។ ក្រុមការងារបច្ចេកទេស គ.ជ.ប ត្រូវរៀបចំសាកល្បងដំណើរការនៃការប្រជុំនេះនៅរសៀលថ្ងៃទី២៧ ខែឧសភាវេលាម៉ោង៣៕
-
អ្នកនាំពាក្យក្រសួងព័ត៌មាន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងអំពីការបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានរបស់ក្រុមសង្គមស៊ីវិលមួយចំនួន
ភ្នំពេញៈអ្នកនាំពាក្យក្រសួងព័ត៌មាន បានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលថា រដ្ឋាភិបាលបានរារាំងមិនឲ្យអ្នកសារព័ត៌មានរាយការណ៍ពីករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះ គឺជាការមួលបង្កាច់ មានចេតនាមិនល្អចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាផលប្រយោជន៍នយោបាយ និងការពារផលប្រយោជន៍ក្រុមគោលដៅនយោបាយ ដែលជាសកម្មជនរបស់ពួកគេតែប៉ុណ្ណោះ។ ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើឡើងបន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារមកលើសេរីភាពនៃការបញ្ចេញមតិ និងអ្នកសារព័ត៌មាននៅក្នុងបរិបទជំងឺកូវីដ១៩។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ AMS នៅព្រឹកថ្ងៃទី២៧ខែឧសភាថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺបានបង្កប់នៅចេតនាមិនល្អចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងនេះ គឺដើម្បីតែជាផលប្រយោជន៍នយោបាយរបស់ក្រុមពួកគេ និង ក្រុមគោលដៅរបស់ពួកគេនៅក្នុងចេតនាមិនល្អចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើតែផលប្រយោជន៍នយោបាយរបស់ក្រុមពួកគេ ក៏ដូចជាផលប្រយោជន៍ និងការពារផលប្រយោជន៍ក្រុមគោលដៅដែលជាសកម្មជននយោបាយរបស់ពួកគេតែប៉ុណ្ណោះ។ ការលើកឡើងនេះ មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងក៏ដូចជាបរិយាកាសពិតប្រាកដនៅក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ក៏ដូចជាសិទ្ធិសរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។ អ្នកនាំពាក្យដដែលបានបន្តថា នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ បណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ក៏ដូចជា កម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍សាធារណៈ ក៏ដូចជាសុខភាពសាធារណៈ និងគោលបំណងធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រកម្ពុជាអាចកាត់ផ្តាច់ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាទ្រង់ទ្រាយធំបាន។ ការដាក់ចេញនៅវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងគោលបំណងតែមួយគត់ គឺដើម្បីបម្រើផលប្រយោជន៍សាធារណៈ បម្រើសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋមិនដូចជាការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួននោះទេ។ ការលើកឡើងរបស់ពួកគេ ដើម្បីតែផលប្រយោជន៍នយោបាយ និងទាក់ទាញប្រជាប្រិយភាព និងការគាំទ្រទៅដល់ពួកគេតែប៉ុណ្ណោះ ហើយវាជារឿងដដែលៗដែលមិនមានអ្វីប្លែកនោះទេ។ អ្នកនាំពាក្យបានបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិក៏ដូចជាសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវធានាដោយច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការអនុវត្តនៅសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពខាងសារព័ត៌មាន គឺត្រូវផ្សារភ្ជាប់ទៅនឹងការអនុវត្តច្បាប់ក៏ដូចជាករណីយកិច្ចនិងកាតព្វកិច្ច ដែលបុគ្គលគ្រប់រូមត្រូវចូលរួមអនុវត្ត ដើម្បីធានាបាននូវការបញ្ចេញមតិក៏ដូចជាសេរីភាពខាងសារព័ត៌មានដោយត្រឹមត្រូវ…
-
វិភាគៈតើនឹងមានអ្វីកើតឡើងក្រោយការចូលរួមធ្វើនយោបាយឡើងវិញ របស់មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ?
ភ្នំពេញៈអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាមបានចេញមកសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ បន្ទាប់ពីអស់សង្ឃឹមថា អតីតគណបក្សគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយក្រោមច្បាប់មិនអាចរស់ឡើងវិញ ទោះជាដោយមធ្យោបាយណា និងការបែកបាក់សាមគ្គីផ្ទៃក្នុងរវាងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិកាន់តែជ្រាលជ្រៅ។ អតីតគណបក្សសង្គ្រោះជាតិ បានបែកជាបំណែកតូចៗ។ ក្នុងកិច្ចសម្ភាសជាមួយ AMS លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបបណ្ឌិត្យសភាកម្ពុជាបានបង្ហាញ នូវការយល់ឃើញថា ការសុំនីតិសម្បទានយោបាយឡើងវិញពីសំណាក់លោក ប៉ុល ហំម ដែលមានតួនាទីជាអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិដទៃទៀត គឺបង្ហាញឲ្យឃើញថាពួក គាត់អស់សង្ឃឹមចំពោះលទ្ធភាពណាមួយដែលពួកគាត់តែងតែនិយាយថា ការចង់ឲ្យរស់ឡើងវិញនៃអតីតគណបក្សសង្គ្រោះជាតិ។ វាជារឿងអស់សង្ឃឹមសម្រាប់ពួកគាត់ គឺជាលទ្ធភាពមួយដែលមិនអាចទៅរួច ពីព្រោះអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយក្រោមច្បាប់ និងមានហេតុផលត្រឹមត្រូវខាងផ្លូវច្បាប់ដែលចាំបាច់ត្រូវរំលាយ។ វាក៏ជាការបង្ហាញឱ្យឃើញថា ការបែកបាក់សាមគ្គីផ្ទៃក្នុង, ឯកភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មានកម្រិតជ្រាលជ្រៅនៅក្នុងចំណោមនៃថ្នាក់ដឹកនាំរបស់ពួកគាត់។ លោកបន្តថា យើងសង្កេតឃើញថា ជាបន្តបន្ទាប់មកអតីតគណបក្សសង្គ្រោះជាតិ បានបែកជាបំណែកតូចៗ។ ពោលមួយផ្នែកអ្នកគាំទ្រលោក កឹម សុខា ដើរតាមគោលនយោបាយរបស់លោក កឹម សុខា ដែលគេហៅថា ក្រុម កឹម សុខា និយម និងមួយផ្នែកទៀត គឺក្រុមដែលដើរតាមលោក សម រង្ស៊ី ហើយអ្វីៗបន្ទរតាមលោក សម រង្ស៊ី…
-
អង្គការសហប្រជាជាតិ បញ្ជាក់ពីការគាំទ្ររាជរដ្ឋាភិបាលតាមរយៈកម្មវិធីជំនួយសង្គម និងការឆ្លើយតបចំពោះបញ្ហាកូវីដ-១៩
ភ្នំពេញៈ អង្គការសហប្រជាជាតិ(អ.ស.ប) នៅកម្ពុជា បានឆ្លើយតបចំពោះការផ្ទុះជំងឺកូវីដ-១៩ និងចំពោះការអនុវត្តវិធានការឆ្លើយតបចំពោះជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន។ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា អ.ស.ប បានផ្ដល់ការគាំទដល់ការរៀបចំ និងការអនុវត្តកម្មវិធីជំនួយសង្គមក្នុងស្ថានភាពបន្ទាន់ ជាកម្មវិធីថ្មី ដែលត្រូវបានអនុវត្តក្នុងទម្រង់ជាការឧបត្ថម្ភជាសាច់ប្រាក់តែមួយលើក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងអ.ស.ប ប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។កម្មវិធីនេះនឹងត្រូវអនុវត្តនៅសប្តាហ៍ទី១នៃខែមិថុនាឆ្នាំ២០២១។ កម្មវិធីនេះមានគោលបំណងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព គ្រួសារដែលរងផលប៉ះពាល់ដោយសារការអនុវត្តវិធានការបិទខ្ទប់ និងគ្រួសារដែលមានសមាជិកបាត់បង់ជីវិត ឬឆ្លងជំងឺកូវីដ-១៩។ ជំនួយបច្ចេកទេសដែល ផ្តល់ដល់រាជរដ្ឋាភិបាល រួមមាន៖-ប៉ាន់ប្រមាណពីវិសាលភាព និងទំហំសក្តានុពលនៃ “កម្មវិធីជំនួយសង្គមក្នុងស្ថានភាពបន្ទាន់” ធ្វើការកំណត់ អត្តសញ្ញាណជាមុន និងចុះឈ្មោះអ្នកទទួលផលមកពីក្រុមងាយរងគ្រោះ ដូចជា ក្រុមប្រជាពលរដ្ឋដែលរស់នៅកៀកនឹងភាពក្រីក្រ ហើយដែលកំពុងប្រកបមុខរបរដែលងាយរងផលប៉ះពាល់ តាមរយៈការសហការជាមួយនឹងក្រសួងផែនការ។-កសាងសមត្ថភាពគ្រប់គ្រងយន្តការកំណត់អត្តសញ្ញាណ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលកំពុងអនុវត្ត ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។-រៀបចំក្របខ័ណ្ឌ និងឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃ (M&E) សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដោយសហការជាមួយនឹងក្រុមប្រឹក្សាជាតិគាំពារសង្គម/ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។-កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលប្រើប្រាស់ប្រព័ន្ធអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ បានបន្តអនុវត្តក្នុងរយៈពេលដែលមានការអនុវត្តវិធានការបិទខ្ទប់ និងបានផ្ដល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រជាង ៧សែនគ្រួសារ (៧០០ ០០០ គ្រួសារ) ស្មើនឹងមនុស្សជាង២៨ លាននាក់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ…