-
ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក គង់ មុនីកា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់បញ្ចប់មុខតំណែងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួនបីរូប ។ក្នុងនោះ លោក គង់ មុនីកា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រីមន្ត្រី, លោក អ៊ី មុយលី ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់មានឋានៈស្មើរដ្ឋមន្ត្រី និងលោក តុល ប្រាសាទ ពីមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើយោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២៕ដោយ៖ពលជ័យសូមជូនខ្លឹមសារព្រះរាជក្រឹត្យ
-
ការពង្រឹងការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៣ ខែតុលានេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ នៅរាជធានីភ្នំពេញ ដោយសហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា និងលេខាធិការដ្ឋានអាស៊ាន។ នេះជាលើកដំបូងដែលសន្និសីទនេះត្រូវបានរៀបចំឡើងវិញដោយផ្ទាល់ បន្ទាប់ពីការលុបចោលនូវការរឹតបន្តឹងនៃការធ្វើដំណើរ ដោយការរីករាលដាល នៃជំងឺកូវីដ-១៩ និងមានអ្នកចូលរួមជាង១៦០នាក់ រួមមាន៖ សមាជិកនៃគណៈកម្មាធិការសម្របសម្រួលស្តីពីការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee) តំណាងមកពីស្ថាប័ននិងអង្គភាពតាមវិស័យនានារបស់អាស៊ាន ដៃគូអាស៊ាន អង្គភាពពហុភាគី ព្រមទាំងវិស័យឯកជន។ ក្រោមមូលបទស្តីពី “ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ” វាគ្មិនដែលបានអញ្ជើញមកពីមជ្ឈដ្ឋាននានា ពីស្ថាប័នរដ្ឋ ក្រុមបញ្ញាជន អង្គភាពប្រឹក្សាយោបល់ និងធនាគារអភិវឌ្ឍន៍ពហុជាតិ បានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាបច្ចុប្បន្ននិងនិន្នាការដែលកំពុងលេចឡើង ក្នុងបរិបទនៃការងើបឡើងវិញក្រោយ ជំងឺរាតត្បាត ក៏ដូចជាបញ្ហាប្រឈមដែលអាស៊ានជួបប្រទះក្នុងការអភិវឌ្ឍរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។ សន្និសីទក៏បានពិភាក្សាអំពីវិធីសាស្រ្តពង្រឹងភាពជាដៃគូស្ដីពីការតភ្ជាប់អាស៊ានជាមួយភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងភាពច្នៃប្រឌិតក្នុងវិស័យឌីជីថល ដែលអាចបង្កើតនិងពង្រឹងបណ្តាញការងារតំបន់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងការតភ្ជាប់គ្នាយ៉ាងល្អ។ តាមរយៈសុន្ទរកថាគន្លឹះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់តំបន់។ ឯកឧត្តម…
-
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជានិងអ្នកសេដ្ឋកិច្ចអបអរសាទរនិងគាំទ្រចំពោះអនុសាសន៍របស់សម្តេចតេជោ”ការនាំចេញនៅនឹងកន្លែង”

ភ្នំពេញ៖ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា អ្នកសេដ្ឋកិច្ចនៅកម្ពុជា និងប្រជាពលរដ្ឋបានសាទរចំពោះ ប្រសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកទឹកចិត្ត ផងនិងជំរុញ ផងឱ្យប្រជាពលរដ្ឋឱ្យធ្វើការដាំដុះចិញ្ចឹមសត្វសម្រាប់បម្រើឱ្យវិស័យទេសចរណ៍តាម”ទស្សនទានការនាំចេញនៅនឹងកន្លែង”ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។ដោយចាត់ទុកថាទស្សនទាននៃការនាំចេញនៅនឹងកន្លែងរបស់សម្តេចតេជោ គឺដើម្បីភាពឯករាជ្យនិងម្ចាស់ការលើច្រវាក់ផលិតកម្មស្បៀងអាហាររបស់ខ្លួនដើម្បីឈានទៅរកឯករាជ្យ សេដ្ឋកិច្ចផ្ទៃក្នុង ។ ការអបអរសាទរ និងគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែតុលាថ្លែងទៅ កាន់ប្រជាពលរដ្ឋដែលទើបទៅតាំងទីលំនៅថ្មី នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយជំរុញធ្វើការដាំដុះ ចិញ្ចឹមសត្វសម្រាប់បម្រើឱ្យវិស័យទេសចរណ”ទស្សនទាននាំចេញនៅនឹងកន្លែង” ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣ ខែតុលានេះថា ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលយល់ឃើញថា វិស័យចិញ្ចឹមសត្វមានការរីកចម្រើន ហើយការរីកចម្រើននេះ ក៏ដោយសារសម្តេចកាត់បន្ថយការនាំចូលជំរុញវិស័យចិញ្ចឹមសត្វ។លោកបន្តថាការចិញ្ចឹមសត្វនៅក្នុងស្រុកសព្វថ្ងៃនេះគឺជោគជ័យហើយ បានន័យថា ហូបអត់អស់ទេនៅក្នុងប្រទេស។ ឥឡូវនេះរហូតដល់ធ្វើការនាំចេញ ទាំងអស់នេះ គឺបានមកពីអនុសាសន៍របស់សម្តេច។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា “អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអ្នកចិញ្វឹមសត្វ ក៏ដូចជាកសិដ្ឋាន…
-
រដ្ឋសភាបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន៩៣រូប។ របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានចំនួន៥ គឺ៖១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។៣-ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖ ឯកឧត្តម ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព ឯកឧត្តម នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។៤-ការបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ចាន់ យឿន…
-
ព្រះមហាក្សត្រ៖ ស្ថានភាពដ៏ល្អប្រសើរដែលទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ស្ថានភាពដ៏ល្អប្រសើរដែលទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូសហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នៅក្នុងឱកាសការបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ។ នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារថា នាឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ព្រះអង្គមានសេចក្តីសោមនស្សរីករាយក្រៃលែង។ ព្រះអង្គសព្វព្រះទ័យជាខ្លាំងនៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជាបានបើកប្រទេសឱ្យដំណើរការការងារលើគ្រប់វិស័យជាប្រក្រតីឡើងវិញនេះ។ ស្ថានភាពដ៏ល្អប្រសើរដែលយើងទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូ សហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់…
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបំភ្លឺករណីដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានធ្វើការបំភ្លឺអំពីសាវតារនៃវិវាទការងាររួម និងការដោះស្រាយករណីវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចខាងក្រោម៖១.សាវតារនៃវិវាទការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍ សេវាកម្សាន្ត និងបដិសណ្ឋារកិច្ចនៅទូទាំង ពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ជួបផលលំបាកយ៉ាងធ្ងន់ធ្ងរ។ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យមានការបន្ត ធ្លាក់ចុះភ្ញៀវទេសចរណ៍ ការរៀបចំសកម្មភាពអាជីវកម្មឡើងវិញ និងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងឱ្យស្របតាម ការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាលផ្សេងទៀត។ ដោយមូលហេតុនេះ នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានជូនដំណឹងដល់សហជីព និងប្រជុំជាមួយតំណាងកម្មករនិយោជិតអំពីគម្រោង កាត់បន្ថយបុគ្គលិកក្នុង ១២ផ្នែក ដែលមានចំនួន ១ ៣២៩នាក់ ដោយមានហេតុផលសមរម្យ និងស្របតាម នីតិវិធីនៃច្បាប់ផងដែរ។ ទន្ទឹមនឹងនេះ ក៏មានបុគ្គលិកចំនួន ២៩២នាក់ផ្សេងទៀត បានស្ម័គ្រចិត្តមកសុំលាឈប់ ពីការងារដោយខ្លួនឯង ដែលធ្វើឱ្យចំនួនបុគ្គលិក ដែលត្រូវកាត់បន្ថយបានកើនដល់ចំនួន ១ ៦២១នាក់ ដែល ក្នុងនោះមានបុគ្គលិកចំនួន ៣៧៣នាក់ មិនយល់ព្រមលើការបញ្ឈប់ពីការងាររួមនេះ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង អ្នកផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញ លិខិតបញ្ជាក់អ្នកតំណាងបុគ្គលិក…
-
នាយករដ្ឋមន្ត្រីគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៤-៦ ខែតុលា

ភ្នំពេញ៖ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូគ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ឯកឧត្តម នាយករដ្ឋមន្រ្តីគុយបា នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នាយករដ្ឋមន្ត្រីទាំងពីរ…
-
រយៈពេល១០ថ្ងៃ៖ លិខិតអញ្ជើញជិត៥លានសន្លឹក ត្រូវបានចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល១០ថ្ងៃ គឺចាប់់ពីថ្ងៃទី២០-២៩ ខែកញ្ញា ឆ្នាំ២០២២ លិខិតអញ្ជើញជិត៥លានសន្លឹក ត្រូវបានចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតលិខិតអញ្ជើញជាង៩លាន២សែនសន្លឹក ដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ គ.ជ.ប បានបង្ហាញថា លទ្ធផលបណ្តោះអាសន្ន នៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចាប់ពថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចំនួន ៤,៥៨០,៦០៣ សន្លឹក ស្មើនឹង ៤៩.៧៦%។ គ.ជ.ប បានបញ្ជាក់ថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស ដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖ ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូនកម្មករ-និយោជិត ដែលសុទ្ធសឹងជាដៃគូដ៏សំខាន់បម្រើឱ្យគោលដៅនេះ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅទីក្រុងបាវិត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។ ទង្វើនេះ…
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមចលនាមាតាធម្មជាតិនិងគូកនកំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ជ្រកក្រោមស្លាកបរិស្ថាននិងធនធានធម្មជាតិ

ភ្នំពេញ៖ ជាថ្មីម្តងទៀត ជនបរទេសឈ្មោះ អាឡិច ហ្គន់ហ្សើលេស ដាវីតសុន មេចលនាមាតាធម្មជាតិក្រៅច្បាប់ បាននិងកំពុងបញ្ជាសមាជិករបស់ខ្លួននៅក្នុងប្រទេស ឱ្យធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗជ្រកក្រោមស្លាកអ្នកស្រឡាញ់ធនធានធម្មជាតិ បានបង្ហាញក្រយ៉ៅ«មេបដិវត្តន៍ពណ៌របស់ខ្លួន»យ៉ាងច្បាស់ក្នុងការយកបញ្ហាបរិស្ថាននិងធនធានធម្មជាតិជាឈ្នួនញុះញង់ដុតកំហឹងប្រជាពលរដ្ឋដើម្បីបំផ្ទុះបដិវត្តន៍ពណ៌តាមផែនការទុច្ចរិតរបស់ពួកគេដែលបានរៀបចំជាយូរឆ្នាំមកហើយ។ តាមរយៈវិទ្យុអាស៊ីសេរីដែលជាឧបករណ៍ បំពងសំឡេងឃោសនាដាច់ថ្លៃរបស់ក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេសរបស់ពួកគេផ្សាយនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានញុះញង់សាជាថ្មីឱ្យប្រជាពលរដ្ឋកម្ពុជាផ្លាស់ប្តូរ ប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្នដែលជាការញុះញង់បដិវត្តន៍ពណ៌មិនអាចប្រកែកបាន។ អាឡិចបានថ្លែងថា៖«វិធីដោះស្រាយបញ្ហាបទល្មើសព្រៃឈើគឺត្រូវតែផ្លាស់ប្តូរប្រព័ន្ធនយោបាយបច្ចុប្បន្ន។ ដរាបណាមានប្រព័ន្ធនយោបាយដូចសព្វថ្ងៃ គ្មានសង្ឃឹមទេសម្រាប់ព្រៃឈើ»។ ការនិយាយប្រកបដោយកំហឹងនិងការញុះញង់របស់ជនបរទេសរូបនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចេតនាអាក្រក់ដែលជនរូបនេះជាមួយបក្ខពួករបស់ខ្លួនជាយុវជនមួយ ចំនួនតូចទទួលបានការបង្វឹកស្ម័គ្រស្លាប់និងធ្វើសកម្មភាពប្រទូស្តរ៉ាយនឹងច្បាប់ មានចំពោះកម្ពុជា។ ពួកគេមិនមែនជាអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិពិតប្រាកដដូចដែលពួកគេតែងតែស្រែកក្តែងៗនោះទេ តែធាតុពិត ពួកគេកំពុងធ្វើអាជីវកម្មនយោបាយលើធនធានធម្មជាតិ។ សកម្មភាពរបស់ពួកគេពិតជាបង្កប់ដោយរបៀបវារៈទុច្ចរិត និងបានធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា យ៉ាងពិតប្រាកដ។ លើសពីនេះ សកម្មភាពបែបអនាធិបតេយ្យរបស់ក្រុមនេះបាននិងកំពុងឆ្ពោះទៅរកការប្រើប្រាស់កម្លាំងពលរដ្ឋក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងផ្តួលរំលំប្រព័ន្ធនយោបាយដែលកម្ពុជាអនុវត្តបច្ចុប្បន្ន។ កម្ពុជាជាព្រះរាជាណាចក្រដែល ព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ហើយរបបនយោបាយកម្ពុជាដែល កំពុងអនុវត្តគឺប្រជាធិបតេយ្យសេរីពហុបក្ស។ អាឡិច ហ្គន់ហ្សើលេស ដាវីតសុន ជាជនជាតិអេស្បាញត្រូវបានគេដឹងថាជាជាអ្នកសមគំនិតក្នុងអំពើញុះញង់ និងបានធ្វើសកម្មភាពបង្កជាបទល្មើស និងបំផ្លាញប្រទេសកម្ពុជា និងកាលពីខែឧសភា ឆ្នាំ២០២២ ត្រូវបានតុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ រាជធានីភ្នំពេញដោយសម្រេចឱ្យមេចលនាមាតាធម្មជាតិក្រៅច្បាប់នេះជាប់ពន្ធនាគារ ២០ខែ ក្រោមការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ ក្រុមសកម្មជនមាតាធម្មជាតិរបស់ខ្លួនប៉ុន្មាននាក់។ ដោយមកសម្ងំនៅកម្ពុជាជាច្រើនឆ្នាំក្រោមឆ័ត្រនៃអង្គការមាតាធម្មជាតិ ដែលក្រោយមកបានប្រកាសរំលាយខ្លួនឯង បន្ទាប់ពីត្រូវបានអាឡិច…