-
ក្រសួងការបរទេសកម្ពុជាបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ភ្នំពេញ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈអំពីបេក្ខភាពរបស់ប្រទេសជាសមាជិកអាស៊ាន នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា និងបានឯកភាពគ្នាថា ការបន្តលើកកម្ពស់បេក្ខភាពអាស៊ាន នឹងលើកមុខមាត់ និងសារៈសំខាន់របស់អាស៊ានលើឆាកអន្តរជាតិបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ កម្ពុជាបានស្វែងរកការគាំទ្រពីប្រទេសជាសមាជិកអាស៊ានដទៃទៀត សម្រាប់សមាជិកភាពរបស់កម្ពុជា នៅក្នុងគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០។ ចំពោះទំនាក់ទំនងអាស៊ាននិងដៃគូខាងក្រៅ កិច្ចប្រជុំបានស្វាគមន៍ចំពោះការចូលជាសមាជិកនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបច្ចុប្បន្នមានចំនួន៤៩ភាគី បន្ទាប់ពីប្រទេសចំនួន៦បន្ថែមទៀត បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ កាលពីខែសីហាឆ្នាំនេះ និងបានយល់ព្រមទទួលយកការចូលជាសមាជិករបស់ប្រទេសអេស្ប៉ាញ និងអ៊ុយក្រែន។ ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ…
-
អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលចំពោះការចោទប្រកាន់អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះការចេញផ្សាយរបាយការណ៍របស់អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល (CIVICUS) លើស្ថានភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្រោមការវាយប្រហារ និងប្រឈមមុខនឹងការយាយីជាច្រើនទម្រង់ គឺមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។ វាជាការវាយតម្លៃមួយ ដែលប្រមូលព័ត៌មានតែមួយផ្នែកតូច ឬតែពីមួយជ្រុង និងពុំបានធ្វើសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។ ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល (CIVICUS) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញរបាយការណ៍ និងបានចោទប្រកាន់ថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តរងការបំពាន… អ្នកកាសែតរងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ថិតក្នុងស្ថានភាពគំរាមកំហែងយ៉ាងខ្លាំង។ ឆ្លើយតបទៅនិងរបាយការណ៍នេះ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះថា ការលើកឡើងក្នុងរបាយការណ៍នេះ គឺជាការវាយតម្លៃដោយភាពលម្អៀង និងមិនបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។ វាជាការវាយតម្លៃមួយ ដែលប្រមូលព័ត៌មានតែមួយផ្នែកតូច ឬតែពីមួយជ្រុង និងពុំបានធ្វើសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពខាងការបោះពុម្ពផ្សាយ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានធានាដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាននេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានប្រកបដោយភាពចម្រុះ កំពុងអនុវត្តវិជ្ជាជីវៈ និងសិទ្ធិសេរីភាពរបស់ខ្លួន ដោយសេរី…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិនិងធម្មការអាហ្សង់ទីន និងរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ

ភ្នំពេញ៖ នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន និង ឯកឧត្តម Abdulla Shahid រដ្ឋមន្រ្ដីការបរទេសម៉ាល់ឌីវ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញានេះ។ ក្រសួងការបរទេសកម្ពុជាបានបន្តថា ជំនួបជាមួយ ឯកឧត្តម Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន រដ្ឋមន្ត្រីការបរទេសទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងអាហ្សង់ទីន រួមទាំងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់របស់វាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍ដ៏ខ្លាំងរបស់អាហ្សង់ទីន ដែលបានលើកឡើងដោយឯកឧត្តម Santiago Cafiero ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងតំបន់អាស៊ាន នៅក្នុងវិស័យដែលមានសក្តានុពលជាច្រើន រួមមានវិស័យសុខាភិបាល សន្តិសុខស្បៀង កសិកម្មនិងនេសាទ…
-
២ថ្ងៃ! ចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ បានជាង១លាន៥សែនសន្លឹក

ភ្នំពេញ៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរមូលដ្ឋានបានចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានជាង ១លាន ៥សែនសន្លឹក លើចំនួនជាង៩លាន២សែនសន្លឹក ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិត។ យោងតាមតារាងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ គឺបានចំនួន១.៥០២,៩៨៨សន្លឹក ស្មើនឹង១៦.៣៣% ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញានេះថា គ.ជ.ប បានផលិតលិខិតអញ្ជើញជាង៩លាន២សែនសន្លឹក ដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ការផលិតលិខិតអញ្ជើញជាង ៩លានសន្លឹក គឺផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១។ ការចែកលិខិតអញ្ជើញនេះមានរយៈពេល៣០ថ្ងៃ…
-
ទូតម៉ាឡេស៊ីថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលជួយបំបាត់ការឆបោកការងារលើប្រជាជនម៉ាឡេស៊ី

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Datuk Eldeen Husaini បានថ្លែង អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលបានជួយលុប បំបាត់បញ្ហាជុំវិញបញ្ហាឆបោកការងារលើប្រជាជនម៉ាឡេស៊ីជាច្រើននិងកំពុងត្រូវបានសង្គ្រោះដោយអាជ្ញាធរកម្ពុជាហើយបានបញ្ជូនទៅផ្ទះវិញដើម្បីជួបជុំក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគេ។
-
អ្នកនាំពាក្យ៖សម្តេចតេជោ ហ៊ុន សែន មិនជួបអ្នកគាំទ្រទ្រង់ទ្រាយធំនៅអាមេរិក ដោយសារកម្មវិធីមមាញឹកពេក

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន បានលើកឡើងថាមូលហេតុដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចមិនជួបជាមួយអ្នកគាំទ្រនៅទឹកដីសហរដ្ឋអាមេរិកពេលនេះ គឺដោយសារទីមួយ កាលវិភាគរបស់ប្រមុខរដ្ឋាភិបាលមានភាពមមាញឹក ហើយហេតុផលទីពីរ គឺដោយសារតែលោកទើបតែជួបជាមួយអ្នកគាំទ្រនៅលើទឹកដីសហរដ្ឋអាមេរិកម្តងរួចទៅហើយ កាលពីអំឡុងខែឧសភា ក្នុងពេលដែលលោកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
-
អ្នកវិភាគចៅចាក់ស្មុក៖ យុវជនក្រុមប្រឆាំងមួយចំនួន កំពុងត្រូវបានប្រើប្រាស់ដើម្បីបិទបាំងភាពកំសាកញីរបស់ទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃនេះ ទណ្ឌិត សម រង្ស៊ី បានខិតខំយ៉ាងខ្លាំងក្នុងការប្រើប្រាស់យុវជនមួយចំនួនដែលជឿទាំងងងឹតងងុលតាមការបោកប្រាស់ និងញុះញង់របស់ខ្លួនដើម្បីវាយប្រហារលើមកលើសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សប្រជាជនកម្ពុជា និងនិយាយជារួមវាយប្រហារលើត្រកូល ហ៊ុន។ នេះគ្រាន់តែល្បិចដ៏ចាស់គំរឹលរបស់អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី ក្នុងការបង្វែរការថ្កោលទោសរបស់ពលរដ្ឋខ្មែរពីទង្វើក្បត់ជាតិរបស់ខ្លួនចុះកិច្ចព្រមព្រៀងកាត់ទឹកដីឱ្យ កុក ស មេចលនាម៉ុងតាញ៉ា បំបាត់ភាពអាម៉ាស់ដែលមិនអាចតស៊ូក្តីបានដោយសារតែ ខ្វះមូលដ្ឋានភស្តុតាងត្រឹមត្រូវពិតប្រាកដចំពោះបទបរិហារកេរ្តិ៍ដែលជាបណ្តឹងរបស់សម្តេចតេជោ និងឯកឧត្តម ឌី វិជ្ជា ប្រឆាំងខ្លួននៅតុលាការបារាំង និងលើសពីនេះគឺដើម្បីបិទបាំងបរាជ័យដ៏អាម៉ាស់នៃជីវិតនយោបាយរបស់ខ្លួនដែលធ្វើនយោបាយតាំងពីមានបក្ខរហូតអស់បក្ស ក្លាយជាជនក្បត់ជាតិនិងជាសត្រូវរបស់ប្រជាជន បិទបាំងភាពអាម៉ាស់ ដែលគណបក្សដែលខ្លួននៅពីក្រោយគ្មានបេក្ខជនបន្តវេនពិតប្រាកដព្រោះសម រង្ស៊ី បានក្រាញននៀលនឹងតំណែង នេះមិនផ្តល់ឱកាសដល់យុវជនពិតប្រាកដ ហើយធ្ងន់ជាងនេះ គឺដើម្បីគេចពីភាពអាម៉ាស់ដែលអ្នកនយោបាយជើងចាស់ចាញ់ចាស់វស្សារួបនេះចាញ់ឯកឧត្តម ហ៊ុន ម៉ាណែត អ្នកនយោបាយជាន់ថ្មីរបស់គណបក្សប្រជាជនលើការតស៊ូមតិពាក់ព័ន្ធនឹងសញ្ញាបត្រ។ក្នុងសេណារីយ៉ូដូចកូនក្មេងបៀមដៃ ដើម្បីបិទបាំងនឹងភាពអាម៉ាស់របស់ខ្លួននេះ សម រង្ស៊ី បានហៅសកម្មជនខ្លួនមួយចំនួនដែលរត់ចោលស្រុកដោយសារតែមានដីកាចាប់ខ្លួន មកឈរអមខ្លួនថតសម្តែងដើម្បីបញ្ចេញសារផ្សេងៗ ដែលពលរដ្ឋខ្មែរមើលទៅ ទណ្ឌិត សម រង្ស៊ី ពិតជាអស់លក្ខណ៍យ៉ាងពិតប្រាកដ និងគ្មានតម្លៃនយោបាយអ្វីទៀតទេសម្រាប់ជាតិខ្មែរ គឺនៅសល់តែតម្លៃតែមួយគត់គឺការអនុវត្តទោសទណ្ឌដែលខ្លួនបានទទួលពីទង្វើក្បត់ជាតិ និងការញុះញង់របស់ខ្លួន ដែលការញុះញង់និងសម្តីផ្អែម ដែលបង្កប់ដោយពិសពុលជាជំនាញរបស់ជនក្បត់ជាតិតពូជ…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

ឯកឧត្តមឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរបានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួយនឹងឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រដ្ឋមន្ត្រីក្រសួងការពារជាតិនៅទីស្តីការក្រសួង ការពារជាតិនៃព្រះរាជាណាចក្រថៃកាលពីរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅរាជធានីបាងកក។
-
ប្រធាន គ.ជ.ប បញ្ជាក់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ គឺមានរយៈពេល ៥០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២១ និងដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ពួកគាត់ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ0បោះឆ្នោត គ.ជ.ប បានបោះពុម្ពលិខិតអញ្ជើញ ដែលមានទិន្នន័យរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយទិន្នន័យនោះ គឺទាញចេញពីទិន្នន័យក្នុងបញ្ជីបោះឆ្នោត ចុងក្រោយឆ្នាំ២០២១។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ដើម្បីកសាងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម…
-
គ.ជ.ប ផលិតលិខិតអញ្ជើញជាង៩លានសន្លឹកចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតលិខិតអញ្ជើញជាង ៩លាន២សែនសន្លឹក ដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ការផលិតលិខិតអញ្ជើញជាង៩លានសន្លឹក គឺផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២០ ខែកញ្ញា នេះ បានឱ្យដឹងថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។ ការចែកលិខិតអញ្ជើញនេះមានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយប្រសិនបើមានលិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គ.ជ.ប បានផលិតលិខិតអញ្ជើញ ចំនួន ៩.២០៥.៦៨១…