-
ប្រមុខរាជរដ្ឋាភិបាល៖ “យើងនឹងស្រោចទីក្រុងភ្នំពេញ និងខេត្តកណ្តាលឱ្យជន់លិចទៅដោយវ៉ាក់សាំង”
ភ្នំពេញៈ “យើងនឹងស្រោចទីក្រុងភ្នំពេញ និងខេត្តកណ្ដាលឲ្យជន់លិចទៅដោយវ៉ាក់សាំង។ ប៉ុន្តែដំបូងនេះ យើងធ្វើនៅក្នុងក្របខ័ណ្ឌតំបន់ក្រហម។ គ្រាន់តែតំបន់ក្រហមនេះ ប្រជាជនមានរហូតដល់ជាង៥០ម៉ឺននាក់រួចហើយ។ ដូច្នេះវាមិនយូរប៉ុន្មានទីក្រុងភ្នំពេញ និងខេត្តកណ្ដាលនឹងជោកជាំទៅដោយវ៉ាក់សាំង”។ នេះជាប្រសាសន៍ប្រកបដោយជំនឿចិត្ត និងការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសារជាសំឡេងកាលពីព្រឹកមិញនេះ។ សម្តេចតេជោបានគូសបញ្ជាក់ថា “យើងនឹងស្រោចទីក្រុងភ្នំពេញ និងខេត្តកណ្ដាលឲ្យជន់លិចទៅដោយវ៉ាក់សាំង។ ប៉ុន្តែដំបូងនេះយើងធ្វើនៅក្នុងក្របខណ្ឌតំបន់ក្រហម។ គ្រាន់តែតំបន់ក្រហមនេះ ប្រជាជនមានរហូតដល់ជាង៥០ម៉ឺននាក់រួចហើយ ដូច្នេះវាមិនយូរប៉ុន្មានទីក្រុងភ្នំពេញ និងខេត្តកណ្ដាលនឹងជោកជាំទៅដោយវ៉ាក់សាំងដែលយើងខិតខំរកហើយ ដែលមានការសហការជួយផ្គត់ផ្គង់ពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រភពផ្ដល់ជំនួយមិនចេះរីងស្ងួតសម្រាប់យើងសម្រាប់ជំនួយក៏ដូចជាសម្រាប់ការផ្គត់ផ្គង់តាមរយៈការទិញ របស់យើងផងដែរ “។ សម្តេចតេជោបានលើកឡើងទៀតថា សម្តេចពិតជាអរគុណចំពោះបងប្អូនជនរួមជាតិដោយយល់ដឹងច្បាស់លាស់អំពីវ៉ាក់សាំងដែលនឹងត្រូវចាក់ជូនបងប្អូន ដើម្បីការពារអាយុជីវិតហើយការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ យើងមិនចាញ់បោកអ្នកណាដែលបំផ្លាញការចាក់វ៉ាក់សាំងរបស់យើងនោះទេ ដោយសារយើងមានប្រជាពលរដ្ឋ ចូលរួមសហការ ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរួចហើយ។ ជាមួយនឹងការបញ្ជាក់ខាងលើសម្តេចតេជោ ក៏បានប្រាប់ទៅកាន់ប្រជាជនកម្ពុជាផងដែរថា កុំព្រួយបារម្ភ ពីការមិនមានវ៉ាក់សាំងសម្រាប់។ សម្តេចបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែល ត្រូវទទួលការចាក់វ៉ាក់សាំង ហើយសូមបងប្អូនកុំមកប្រជ្រៀតគ្នាជាការល្អ ព្រោះវ៉ាក់សាំងរបស់យើងមកដល់ គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ។ ដូច្នេះការចាក់ បើទោះបីថាវ៉ាក់សាំង មកដល់ទាន់ពេលក៏យើងមិនអាចធ្វើបែបនេះបានដែរ។ មួយថ្ងៃយើងចាក់បានក្នុងកម្រិត ៣ទៅ៤ម៉ឺននាក់តែប៉ុណ្ណោះ។ ដូច្នោះយើងមិនអាចសម្រុកមកទាំងបីបួនម៉ឺននាក់ក្នុងពេលតែមួយ នោះទេ។ត្រូវធ្វើទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យក៏ដូចជាអាជ្ញាធរនៅក្នុងមូលដ្ឋានដើម្បីធានាថាយើងចាក់ វ៉ាក់សាំងហើយ និងមិនមានការឆ្លងរាលដាលតាមរយៈការប្រជ្រៀតគ្នា នោះឡើយ។ ក្នុងសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…
-
សម្តេចតេជោ៖ប្រជាជនកម្ពុជានឹងឡើងដល់២០ភាគរយ ដែលបានទទួលវ៉ាក់សាំង បន្ទាប់ពីការចាក់នៅតំបន់ក្រហមរួច
ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងសម្រាប់៥២ម៉ឺននៅតំបន់ក្រហម មិនខ្វះទេ។ ដរាបណាដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហមមិនទាន់ បានចាក់គ្រប់គ្នាទេ គឺមិនដើរចេញឡើយ។ សម្តេចរំពឹងថា បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហមចប់ ប្រជាជនកម្ពុជាប្រមាណ២លាននាក់ បានទទួលវ៉ាក់សាំង ស្មើនឹង២០ភាគរយនៃប្រជាជន១០លាននាក់ដែលរាជរដ្ឋាភិបាលបានគ្រោងចាក់ជូន។ ក្នុងសារជាសំឡេងនៅព្រឹកថ្ងៃទី៥ខែឧសភា ជម្រាបទៅសម្តេចពិជ័យសេនា ទៀ បាញ់,ឯកឧត្តម វង្សី វិសុទ្ធ ,លោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម ឥត សារ៉ាត់ ,ឯកឧត្តម ឃួង ស្រេង នោះ សម្តេចតេជោបានមានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងរបស់យើងនៅក្នុងតំបន់ក្រហមគឺប្រព្រឹត្តទៅបានយ៉ាងល្អ ធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស កើនឡើងដល់ជាង១,៥លាននាក់ដែលត្រូវនឹង១៥ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ សម្រាប់នៅខាងក្នុងតំបន់ក្រហមកន្លងទៅ គណៈកម្មការចំពោះកិច្ចបញ្ជូនវ៉ាក់សាំងចំនួន៩០ម៉ឺនដូសជូនទៅកម្លាំងប្រដាប់អាវុធ ដែលបានចូលចាក់នៅក្នុងតំបន់ក្រហម ។ ប៉ុន្តែចំនួនតួលេខជាក់ស្ដែងរបស់ប្រជាពលរដ្ឋ នៅតំបន់នោះគឺមានរហូតទៅដល់ជាង៥២ម៉ឺននាក់ នេះបើយោងតាមតួលេខដែលខ្ញុំបានទទួលហើយដែលយើងបានដឹងទាំងអស់គ្នា។ ប៉ុន្តែវ៉ាក់សាំងរបស់យើងមានត្រឹមតែ៩0ម៉ឺនដូស ប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថានៅក្នុងតំបន់ក្រហមនេះ ប្រសិនបើមិនទាន់បានចាក់ប្រជាជនអស់យើងមិនដើរចេញនោះចោលប្រជាជនណាម្នាក់នោះទេ។ សម្តេចតេជោបន្តថា ចំនួន៩០ម៉ឺនដូសដែលបានបញ្ជូនទៅក្នុងតំបន់នេះគឺចាក់បានប្រជាជនតែត្រឹមជាង៤០ម៉ឺននាក់ ប្រសិនជាមានការខូចខាតមួយចំនួនដែលយើងគិតថាបានចំនួនជាង ៤៤ម៉ឺននាក់ទៅចុះ។ ដូច្នេះវាអាចនឹងមានការខ្វះជាមួយនឹងវ៉ាក់សាំង។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាវ៉ាក់សាំងសម្រាប់ចាក់ចំនួន៥២ម៉ឺននាក់នៅក្នុងតំបន់ក្រហមមិនខ្វះទេថ្ងៃទី១១ ខែឧសភានេះនឹងមកដល់ចំនួន៥០ម៉ឺនដូសបន្ថែមទៀតហើយនៅថ្ងៃទី១៥ ឧសភា…
-
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់៕ ប្រភពៈ Fresh News
-
អភិបាលរាជធានី ដឹកនាំត្រួតពិនិត្យការងារឡើងវិញ និងដាក់ទិសដៅបន្តមុននឹងបិទបញ្ចប់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ
ភ្នំពេញៈអភិបាលរាជាធានីភ្នំពេញ បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រួតពិនិត្យឡើងវិញនិងដាក់ទិសដៅបន្តទៀត ដើម្បីការទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ការជំរុញនេះបានកើតឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញតាមប្រព័ន្ធវីដេអូនារសៀលថ្ងៃទី៤ខែឧសភា នេះខណៈដែលវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងបញ្ចប់នៅរាត្រីថ្ងៃទី៥ខែឧសភាខាងមុខ។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រួតពិនិត្យឡើងវិញ និងដាក់ទិសដៅបន្តទៀត ដើម្បីការទប់ស្កាត់ឱ្យបាននៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឈានទៅកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកាចសាហាវនេះ។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើកឡើងពីការបែងចែកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដូចជាការផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋ។ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះក្នុងបំណងដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះគណៈបញ្ជាការឯករាជធានីភ្នំពេញ និងដាក់ទិសដៅបន្តក្នុងកិច្ចការពារទប់ស្កាត់ជំងឺរាតត្បាតជំងឺកូវីដ-១៩។ អភិបាលខណ្ឌទាំង១៤ បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួនជុំវិញការវិវត្តនានា នៃជំងឺកូវីដ១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណា ដែលអាចឈានទៅដល់ការផ្តាច់ជំងឺកូវីដ១៩ ឱ្យបានជោគជ័យនៅពេលដ៏ខ្លីខាងមុខនេះ។ នៅរសៀលថ្ងៃនេះដែរ រាជរដ្ឋាភិបាលបានសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប១៦.២៩៩នាក់, អ្នកជាសះស្បើយមានចំនួន ៥.៧៩១នាក់ , អ្នកកំពុងព្យាបាលមានចំនួន ១០.៣៩៤នាក់ និងអ្នកស្លាប់ចំនួន ១០៧នាក់៕ដោយៈ ពលជ័យ
-
ទោះបីរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ តែពលរដ្ឋទាំងអស់គ្នាត្រូវមានកាតព្វកិច្ចនិងការទទួលខុសត្រូវខ្ពស់ ក្នុងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩
នៅម៉ោង ០០ ថ្ងៃទី៦ ខែឧសភា ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនឹងត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់។ ការសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋជាពិសេសនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ប៉ុន្តែ សម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហមនឹងត្រូវអាជ្ញាធរសម្រេចបន្តបិទខ្ទប់ដដែល។ ទោះបីយ៉ាងណា ការសម្រេចបញ្ចប់ការបិទខ្ទប់នេះគឺដើម្បីសម្រួលការធ្វើដំណើរ និងអនុញ្ញាតឱ្យពលរដ្ឋអាចចាប់ផ្តើមប្រកប អាជីវកម្មមួយចំនួនឡើងវិញ តែមិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួនមិនគិតពីការឆ្លងនៃជំងឺកូវីដ-១៩នោះឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនប្រជាពលរដ្ឋគិតនិងចងចាំ ថាការសម្រេចបញ្ចប់ការបិទខ្ទប់នេះគឺជាការផ្តល់នូវទំនុកចិត្ត និងផ្តល់ការទទួលខុសត្រូវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួបបំផុត។ជាមួយនឹងបទពិសោធនៃការបិទខ្ទប់រយៈពេល ២០ ថ្ងៃមកនេះ ប្រជាពលរដ្ឋនឹងមាន ការយល់ដឹងកាន់តែខ្ពស់ ចួលរួមកាន់តែខ្ពស់ក្នុងការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ និងអ្នកដទៃកុំឱ្យឆ្លងជំងឺ។ កម្ពុជាយើងនៅពេលនេះ បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងស្រុកមួយចំនួននៅក្នុងប្រទេសកម្ពុជា មិនទាន់បានធ្វើឱ្យការឆ្លងរីករាលដាលនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបាន ធូរស្បើយនៅឡើយទេ គ្រាន់តែបានគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាលខ្លាំងប៉ុណ្ណោះ។…
-
រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
ភ្នំពេញៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ សូមអានសេចក្តីណែនាំដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ
-
វិទ្យាស្ថានស្រាវជ្រាវវិស័យការបរទេសៈជោគជ័យដ៏ត្រចះត្រចង់របស់សម្តេចតេជោ គឺទទួលវ៉ាក់សាំង និងជំរុញការចាក់វ៉ាក់សាំង
ភ្នំពេញៈភាពជោគជ័យដ៏ត្រចះត្រចង់ចំនួន២ចំណុចសំខាន់ៗ ក្នុងចំណោមស្នាដៃល្អផ្សេងៗទៀត ដែលសម្រេចបានក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចគេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងពេលវិបត្តិអាសន្នដ៏កាចសាហាវនៃជំងឺកូវីដ១៩ គឺ ការទទួលបានវ៉ាក់សាំង និងការជំរុញចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ។ នេះជាការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែឧសភានេះ។ សេចក្តីថ្លែងការណ៍ចំនួនពីរទំព័ររបស់វិទ្យាស្ថាននេះបានបញ្ជាក់ថា “យើងខ្ញុំយល់ឃើញថា កត្តាសត្យានុម័តដែលគួរទទួលស្គាល់ គឺយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយភាពជោគជ័យ និងឆាប់រហ័សជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា។ ក្នុងនាមជាស្ថាប័នសិក្សាស្រាវជ្រាវវិស័យការបរទេសដ៏ចំណាស់ជាងគេនៅកម្ពុជា យើងខ្ញុំសូមរំលេចនូវភាពជោគជ័យដ៏ត្រចះត្រចង់ចំនួន២ចំណុចសំខាន់ៗក្នុងចំណោមស្នាដៃល្អផ្សេងៗទៀត ដែលសម្រេច បានក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អំឡុងពេលវិបត្តិអាសន្នដ៏កាចសាហាវមួយនេះ។ លទ្ធផល ជោគជ័យទាំងពីរនោះរួមមាន៖១. បើទោះជាទីផ្សារវ៉ាក់សាំងកូវីដ-១៩ នៅក្នុងពិភពលោកកំពុងមានភាពប្រកួតប្រជែងយ៉ាងខ្លាំងយ៉ាងណា ក៏ដោយ ក៏កម្ពុជានៅតែមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងយ៉ាងឆាប់រហ័ស និង២. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសិង្ហបុរី ខាងមានអត្រាប្រជាជនដែលទទួលវ៉ាក់សាំងយ៉ាងតិច១ដួស ច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ាន។ ចំណាត់ថ្នាក់នេះ គឺជាលទ្ធផលដ៏ល្អគាប់ប្រសើរសម្រាប់ប្រទេសដែលស្ថិតក្នុងចំណោមកម្រិតអភិវឌ្ឍដូចកម្ពុជា”។ នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានអំពីការរឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួនរកឃើញអ្នកឆ្លងថ្មី ៩៣៨នាក់ទៀត ជាសះស្បើយ៣៦១ នាក់ និងស្លាប់មួយនាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភាកម្ពុជាមាន អ្នកឆ្លងសរុបចំនួន ១៦.២៩៩នាក់, អ្នកជាសះស្បើយ៥.៧៩១ នាក់ អ្នកកំពុងព្យាបាល១០.៣៩៤នាក់និងអ្នកស្លាប់១០៧ នាក់។ វិទ្យាស្ថានខាងលើបានបង្ហាញការចាប់អារម្មណ៍ថា…
-
បទអត្ថាធិប្បាយ៖ អ្នកនយោបាយអាមេរិកដែលងប់ងល់នឹង «ការទូតដោយបង្ខិតបង្ខំ» ទើបជាអ្នកធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងពិតប្រាកដ
ប៉េកាំង៖ កាលពីថ្ងៃទី២ ខែឧសភា ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានវាយប្រហារប្រទេសចិនថា បានធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងនៅបរទេស ក្នុងគោលបំណងក្លាយជា «ប្រទេសដែលមានឋានៈដឹកនាំនៅលើពិភពលោក»។ ពាក្យសំដីរបស់ប្រមុខការទូតអាមេរិកបែបនេះ គ្រាន់តែចង់គូសបញ្ជាក់ដោយចេតនាអាក្រក់ពីអ្វីដែលហៅថា «ការគំរាមកំហែងរបស់ប្រទេសចិន» ក៏ដូចជាញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងពិភពលោក ព្រមពេលជាមួយគ្នានេះ ទង្វើបែបនេះក៏អាចបំពេញតាមតម្រូវការ នៃនយោបាយបោះឆ្នោតរបស់អាមេរិកផងដែរ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិកមួយចំនួន ប្រទេសដទៃទៀតគាំពារសិទ្ធិអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ខ្លួន គឺធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំង ប៉ុន្តែពួកគេធ្វើ «ការទូតដោយបង្ខិតបង្ខំ» នៅទូទាំងពិភពលោក គឺជារឿងសមហេតុផល។ យ៉ាងណាមិញ អាមេរិកប៉ុនប៉ងយក «ក្បួនច្បាប់អាមេរិក» ជំនួស «ក្បួនច្បាប់អន្តរជាតិ» ហើយធ្វើសកម្មភាពជ្រៀតជ្រែកដោយយក «យុតិ្តធម៌» ធ្វើជាលេស ប្រការទាំងនេះមិនមែនជាការសម្ងាត់ ក្នុងសហគមន៍អន្តរជាតិតាំងពីដំបូងម៉្លេះ។ សូមយកប្រទេសចិនធ្វើជាឧទាហរណ៍ ចាប់ពីយុទ្ធសាស្ត្រស្តពី «ការត្រឡប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វីកវិញ» របស់រដ្ឋាភិបាលរបស់លោក អូបាម៉ា ដល់រដ្ឋាភិបាលរបស់លោក ត្រាំ ដែលបានចាត់ទុកប្រទេសចិនជា «គូប្រជែងយុទ្ធសាស្ត្រ» រហូតដល់រដ្ឋាភិបាលរបស់លោក បៃដិន ដែលបានអនុវត្តគោលនយោបាយស្តីពី «ធ្វើការប្រកួតប្រជែង សហការ និងបដិបក្ខគ្នា» ជាមួយប្រទេសចិន អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ ពីគោលបំណងយុទ្ធសាស្ត្ររបស់អាមេរិក ពោលគឺចង់ទប់ស្កាត់ប្រទេសចិន។…
-
មេដឹកនាំសម្ព័ន្ធសហជីពជាតិ:រាជរដ្ឋាភិបាលបានគិតគូរយ៉ាងត្រឹមត្រូវពីការចាក់វ៉ាក់សាំងជូនដល់កម្មករនិយោជិតទូទាំងប្រទេស
ភ្នំពេញៈ ប្រធានសម្ព័ន្ធសហជីពជាតិលោកហ្វា សាលី បានប្រាប់ AMS នៅព្រឹកថ្ងៃទី៣ ខែឧសភានេះថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងត្រឹមត្រូវ និងល្អិតល្អន់ទាក់ទងទៅនិងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កម្មករនិយោជិតទូទាំងប្រទេស។ លោកបានកោតសរសើររាជរដ្ឋាភិបាលដែលបានរិះរកគ្រប់មធ្យោបាយចាក់វ៉ាក់សាំងជូនកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលមានដូចជានៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ។លោកថានេះបានឆ្លុះបញ្ចាំងឲ្យឃើញថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទាក់ទងដល់បញ្ហា សុខុមាលភាពរបស់ប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជិត។ លោក ហ្វា សាលី បានបន្តថា សម្ព័ន្ធសហជីពជាតិក៏បានទទួលព័ត៌មានថារាជរដ្ឋាភិបាលបានខិតខំរិះរក គ្រប់មធ្យោបាយធ្វ់យ៉ាងណាដើម្បីចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នាតែម្តង ដើម្បីឲ្យយ៉ាងណាឲ្យបានប្រហាក់ប្រហែលឬក៏អាចឈានទៅដូចប្រទេសសិង្ហបុរី ក៏ដូចជាប្រទេសអ៊ីស្រាអែលជាដើម ដែលគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់គេបានស្ទើរតែទាំងស្រុង។ សូមមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១ខែឧសភាកម្មករនិយោជិតនិងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈដែលទទួលបានការចាក់វ៉ាក់សាំងដូសទី២ សរុបចំនួន ៤៥ ៥៣១នាក់ (បរទេសចំនួន ១ ៥៨៨នាក់)រួចហើយ។ ជាមួយគ្នានេះ មេដឹកនាំសម្ព័ន្ធសហជីពជាតិបានថ្លែងអំណរគុណសមម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងក្រសួងការងារ ដែលបានយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេស៕ ដោយៈ ពលជ័យ
-
កូវីដ-១៩ ញែកដាច់ពីគ្នាស្រឡះ រវាងអ្នកជួយ និងអ្នកបំផ្លាញខ្មែរ
ភ្នំពេញៈខណៈពេលដែលអាជ្ញាធររដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ប្រភេទនិងក្រុមគ្រូពេទ្យបានបូជាកម្លាំងកាយចិត្ត បានលះបង់ពេលវេលា និងការជួបជុំគ្រួសាររបស់ខ្លួនទាំងស្រុងដោយនាំគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ក្រោមកម្តៅថ្ងៃ ក្រោមទឹកភ្លៀង ដោយមិនគិតអំពីការនឿយហត់ ក្រុមមួយទៀតដែលមានឈ្មោះជាខ្មែរដែរ តែបែរជាធ្វើនយោបាយបែបឧទ្ទាមចង់ឃើញខ្មែរឆ្លងរោគរាតត្បាតដ៏កាចសាហាវនិងស្លាប់ដោយកូវីដ-១៩ ទៅវិញ៕