-
អ្នកនាំពាក្យ៖ អង្គការមួយចំនួនតូចលើកឡើងអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗក្នុងការលាបពណ៌
ភ្នំពេញៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងអ្នកស្រាវជ្រាវតាមដានព្រឹត្តិការណ៍សង្គម បានហៅការលើកឡើងរបស់អង្គការមួយចំនួនតូចនៅក្រៅប្រទេសអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌ និងបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ។ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៧ ខែឧសភានេះថា ការលើកឡើងរបស់អង្គការបរទេសមួយចំនួនតូចអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ហើយរាជរដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់នោះទេ។ វាជាក្បាលម៉ាស៊ីនក្នុងការលាបពណ៌តតាមរយៈព័ត៌មានដែលជាដំណើរការរបស់អង្គការនោះឯង។ ដូច្នេះអង្គការនេះមាននិន្នាការមានបក្ខពួក គេបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ ដូច្នេះគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។ បញ្ជាក់បន្ថែមលើបញ្ហានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានពន្យល់ថា ទី១.សិទ្ធិមនុស្សយើងនិយាយពីការគោរពនៃ សិទ្ធិអ្នកដទៃទៀតដែលគាំពារដោយច្បាប់។ ដូច្នេះសិទ្ធិមនុស្ស គឺនិយាយតាមច្បាប់នេះឯងដែលត្រូវគៅរពគ្នាទៅវិញទៅមក។ សិទ្ធិមានព្រំដែនដែលមិនរំលោភអ្នកដទៃទៀត។ បើសិទ្ធិមនុស្សនៅក្នុងរបបបប្រជាធិបតេយ្យធំធេងណាស់ គឺការគោរពគ្នាទៅវិញទៅមក។ រយៈពេលកន្លងមក គេយកអ្វីដែលជាពាក្យប្រជាធិបតេយ្យសេរីភាពរបស់គេរំលោភអ្នកដទៃទៀត។ បើនិយាយពីសិទ្ធិក្នុងរបបប្រជាធិបតេយ្យ គឺការទទួលខុសត្រូវ ដែលគេនិយាយជាភាសាច្បាប់ គេថានីតិរដ្ឋ។ ដូច្នេះការអនុវត្តនីតិរដ្ឋរបស់រដ្ឋាភិបាលកម្ពុជា ហេតុដូចម្តេចបានគេមិនគាំទ្រ ក៏ប៉ុន្តែគេតម្រូវឲ្យកម្ពុជាទៅជាប្រទេសនីតិរដ្ឋ អាស្រ័យហេតុដូច្នេះអ្វីដែលគេនិយាយ គឺយើងមិនសូមយកចិត្តទូកដាក់ទេ។ ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា អង្គការ Human…
-
បទពិសោធន៍ និងមេរៀននៃការអនុវត្តចាក់វ៉ាក់សាំងក្នុងដំណាក់កាលទី១ នឹងត្រូវបានយកប្រើប្រាស់សម្រាប់ការចាក់វ៉ាក់សាំងដំណាក់កាលទី២
ភ្នំពេញៈនៅក្នុង«ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង-១៩សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅក្នុងខែឧសភា ឆ្នាំ២០២១ បានបង្ហាញថារាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងក្នុងការទិញវាក់សាំងផ្ទាល់ពីប្រទេសអ្នកផលិត និងស្វែងរកជំនួយជាក់សាំងពីស្ថាប័នអន្តរជាតិនានា និងពីប្រទេសជាមិត្ត។ ជាផ្លែផ្កានៃកិច្ចខំប្រឹងប្រែងនេះកម្ពុជាបានក្លាយជាប្រទេសទីមួយក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានវ៉ាក់សាំងពីស្ថាប័នកូរ៉ាក់ ក៏ដូចជាទទួលបានជំនួយមនុស្សធម៌ជាវ៉ាក់សាំងពីមិត្តចិន និងដែលបានអនុញ្ញាតឲ្យកម្ពុជាចាប់ផ្តើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅដើមខែកុម្ភៈ ឆ្នាំ២០២១។ លើសពីនេះទៀតវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញក៏បានមកដល់ជាហូរហែ។ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន៤.០២៤ .០០០ដូស។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ ក្នុងគោលបំណងបង្កើតភាពស៊ាំដល់អ្នកផ្តល់សេវាជួរមុខទូទាំងប្រទេស ដែលរួមមានបុគ្គលិកសុខាភិបាល, កងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីសាធារណៈព្រមទាំងក្រុមជនងាយរងគ្រោះមួយចំនួនទៀត។ ក្នុងរយៈពេលត្រឹម៣ខែ, គិតចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២១ នេះ, មន្ត្រីសាធារណៈជួរមុខ, កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួនជាង១,៣ លាននាក់ទទួលបាននូវការចាក់វ៉ាក់សាំង។ ជារួមយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដំណាក់កាលទី១ដែលគ្រោងនឹងត្រូវបញ្ចប់នាពេលខាងមុខដ៏ខ្លីនេះបានប្រព្រឹត្តទៅក្នុងល្បឿនមួយគួរឲ្យកត់សម្គាល់ និងសម្រេចបានលទ្ធផលតាមការគ្រោងទុក។ ឈរលើលទ្ធផលនៃយុទ្ធនាការជាចាក់វ៉ាក់សាំង ដំណាក់កាលទី១ នេះអាចវាយតម្លៃអំពីភាពខ្លាំង, ភាពខ្សោយ, កាលានុវត្តភាព និងការគំរាមកំហែង នៅក្នុងយុទ្ធនាការកន្លងមកនេះដូចមានចែងខាងក្រោម ៖ -ភាពខ្លាំង៖ការសម្រេចចិត្តបានយ៉ាងឆាប់រហ័សក្នុងការចាក់វ៉ាក់សាំង, អ្នកបម្រើសេវាជួរមុខ បានទទួលការចាក់វ៉ាក់សាំងរួចចំនួនជាង១,៣លាននាក់, ការប្រើប្រាស់កម្លាំងជាតិ សរុបដែលអាចចូលរួមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង៖ ក្រុមគ្រូពេទ្យជាតិ កងកម្លាំងយោធា, ស៊ីវិល, កងទ័ព នគរបាលជួរមុខ, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត…
-
រាជរដ្ឋាភិបាល៖មានកត្តាហានិភ័យធំៗ៣ក្នុងពេលអនុវត្តផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំង
ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ«ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅក្នុងខែឧសភា២០២១។ ជាមួយផែនការនេះ រាជរដ្ឋាភិបាលក៏បានព្យាករណ៍ផងដែរនូវកត្តាហានិភ័យធំៗចំនួន៣សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសហគមន៍នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា គឺជាវិធានការយុទ្ធសាស្ត្រគន្លឹះដ៏មានប្រសិទ្ធភាពមួយដែលត្រូវអនុវត្តគួបផ្សំជាមួយ នឹងវិធានការចាំបាច់ផ្សេងទៀតជាពិសេសវិធានការ៣-កុំ និង៣-ការពារ ដើម្បីធានាឲ្យកម្ពុជាអាចបន្តដំណើរអភិវឌ្ឍទៅមុខលើគន្លងនៃ “ប្រក្រតីភាពថ្មី»។ ទាក់ទងនឹងផែនការនេះ រាជរដ្ឋាភិបាលក៏បានប្រមើមើលដែរថា រាល់ការឈានទៅសម្រេចបានជោគជ័យវាក៏មានកត្តាហានិភ័យដែលអាចបង្កឲ្យមានភាពបរាជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះផងដែរ។ ភាពមិនប្រាកដប្រជា និងការវិវត្តលឿននៃជំងឺកូវីដ-១៩ រួមជាមួយនឹងភាពមានកម្រិត និងភាពស្មុគស្មាញនៃការផ្គត់ផ្គង់វ៉ាក់សាំងអាចបង្កជាហានិភ័យដែលបណ្តាលឲ្យប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលដល់ការអនុវត្តផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំង។ ការណ៍នេះទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាមានភាពបុរេសកម្មដោយត្រូវកំណត់ និងគ្រប់គ្រងហានិភ័យធំៗ ដែលអាចបង្កឲ្យមានភាពបរាជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះ។ ជារួមកត្តាហានិភ័យធំៗចំនួន៣ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះត្រូវបានកំណត់ដូចខាងក្រោម៖ ១).ការទទួលបានវ៉ាក់សាំងមិនគ្រប់តាមតម្រូវការ ភាពមានកម្រិតនៃការផ្គត់ផ្គង់វ៉ាក់សាំង និងតម្រូវការខ្ពស់ពីបណ្តាប្រទេសនានានៅទូទាំងពិភពលោកអាចបង្កឲ្យមានហានិភ័យ ក្នុងការទទួលបានវ៉ាក់សាំងដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់កម្ពុជា។ បន្ថែមលើនេះភាពស្មុគស្មាញនៃបញ្ហាបច្ចេកទេសក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់វ៉ាក់សាំងក៏អាចបង្កឲ្យមានភាពយឺតយ៉ាវក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះឲ្យសម្រេចបាននៅក្នុងឆ្នាំ២០២១ យ៉ាងឆាប់តាមតែអាចធ្វើបានផងដែរ។ ការណ៍នេះទាមទារឲ្យរាជរដ្ឋាភិបាលខិតខំធានារកប្រភពសម្រាប់ទិញ និងផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមតម្រូវការ និងតាមកាលកំណត់ព្រមទាំងខិតខំកសាងសមត្ថភាពសម្រាប់ត្រៀមដោះស្រាយបញ្ហាបច្ចេកទេសនានាពាក់ព័ន្ធនឹងការគ្រប់គ្រង,ការបែងចែក,ការដឹកជញ្ជូន និងការថែរក្សាវាក់សាំងជាដើមដែលអាចកើតមានឡើងជាយថាហេតុ។ យ៉ាងណាមិញ,ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការចាប់យកដៃគូយុទ្ធសាស្ត្រជាមួយមិត្តចិនធ្វើជាស្នូលសម្រាប់ការស្វះស្វែងរកទិញវាក់សាំង និងទទួលបានជំនួយវ៉ាក់សាំងបានក្លាយជាកត្តាគន្លឹះមួយដ៏សំខាន់ផងដែរ ដែលអាចជួយដោះស្រាយហានិភ័យនៃការខ្វះវ៉ាក់សាំង និងការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ និងទាន់ពេល។ ២).សមត្ថភាពក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំង៖ចំនួនដ៏ច្រើននៃប្រជាពលរដ្ឋដែលត្រូវទទួលបានការចាក់វ៉ាក់សាំង និងរយៈពេលខ្លីនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងអាចបង្កឲ្យមានបញ្ហាប្រឈមនិងភាពខ្វះខាតនូវសមត្ថភាព ស្ថាប័ន និងធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រកប ដោយប្រសិទ្ធភាព និងទាន់ពេល ។ ការណ៍នេះទាមទារនូវការត្រៀមរៀបចំឲ្យបានល្អនូវផែនការលម្អិតសម្រាប់អនុវត្តក្នុងគ្រប់ទិដ្ឋភាព និងការកៀរគរក៏ដូចជាការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយ សរុបរបស់ជាតិដើម្បីចូលរួមអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះឲ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ៣).ការកើតឡើង ឬការឆ្លងចូលមកកម្ពុជានូវសកូវីដ-១៩បំប្លែងថ្មី៖…
-
ផែនការចាក់វ៉ាក់សាំងៈកម្ពុជារៀបចំជា៣ជំហានអនុលោមតាមអភិក្រម «ផ្ការីក»ចាប់ផ្តើមចេញពីរាជធានីភ្នំពេញ
ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជាស្រេចហើយនូវផែនការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំនៅក្នុងតំបន់អាទិភាពខ្ពស់នឹងត្រូវរៀបចំឡើងជា៣ជំហាន អនុលោមតាមអភិក្រម «ផ្ការីក» ចាប់ផ្តើមចេញពីរាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេស។ នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងសម្រាប់តំបន់អាទិភាពខ្ពស់ និងតំបន់អាទិភាពមធ្យមដែលគ្រប់ដណ្តប់លើរាជធានីខេត្តចំនួន២៥ ស្មើនឹង៧០ក្រុង/ស្រុក ដែលមានមនុស្សសរុបប្រមាណ ៤.៩៤០.០០០ នាក់ និងត្រូវការវ៉ាក់សាំងប្រមាណ ៩,៩ លានដូស។ នេះបើយោង តាម«ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។ នៅក្នុង«ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» បានបរិយាយថា រាជរដ្ឋាភិបាលបានកំណត់នូវជំហាននៃការចាក់វ៉ាក់សាំងសម្រាប់តំបន់អាទិភាពខ្ពស់យោងតាមផែនការលទ្ធកម្មវ៉ាក់សាំងជាធរមាន។ ប្រទេសកម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងបន្ថែម ៧លានដូសពីខែឧសភា ដល់ខែកក្កដា និង២,៥ លានដូសទៀតពីខែសីហាដល់ខែកញ្ញា។ វ៉ាក់សាំងដែលរំពឹង ថានឹងទទួលបាននេះមានចំនួនគ្រប់គ្រាន់ដើម្បីសម្រេចឲ្យបាននូវ«យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងកូដ-១៩ នៅតំបន់អាទិភាពខ្ពស់សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គមសេដ្ឋកិច្ចនៅកម្ពុជានៅក្នុងឆ្នាំ២០២១»។ ផ្អែកលើមូលដ្ឋាននេះនិងដោយយោងលើលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក,ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំនៅក្នុងតំបន់អាទិភាពខ្ពស់នឹងត្រូវរៀបចំឡើងជា៣ជំហាន អនុលោមតាមអភិក្រម «ផ្ការីក» ចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសហើយពង្រីកចេញទៅតាមភាពសំខាន់នៃតំបន់ និងភាពប្រទាក់ក្រឡាគ្នានៃសង្គម-សេដ្ឋ កិច្ចនៅក្នុងតំបន់អាទិភាពខ្ពស់ទាំងអស់ដូចខាងក្រោម៖ -ជំហានទី១-ពីខែឧសភាដល់ពាក់កណ្តាលខែកក្កដាឆ្នាំ២០២១៖ ផ្តោតលើក្រុមប្រជាជនទាំងអស់ចាប់ពីអាយុ១៨ឆ្នាំឡើង ដែលធ្វើការនិងរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងមូល(គ្របដណ្តប់ប្រមាណ ២៥ ក្រុង/ស្រុក/ខណ្ឌ) ដែលមានចំនួនសរុបជិត២,៥ លាននាក់ និងត្រូវការវ៉ាក់សាំងចំនួនជិត៥លានដូស។ -ជំហានទី២-ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១៖ ផ្តោតលើក្រុមប្រជាជនចាប់ពីអាយុ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងខេត្តចំនួន១១គ្របដណ្តប់៣៣ក្រុង/…
-
ភស្តុតាងបង្ហាញថា ចលនាមាតាធម្មជាតិរៀបចំផែនការញុះញង់ និងចលាចលសង្គម បម្រើឱ្យផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ក្រោមលេសបរិស្ថាន និងធនធានធម្មជាតិ (មានវីដេអូ)
(ភ្នំពញ)៖ យោងតាមឯកសារ និងភស្តុតាងមួយចំនួនដែលបង្ហោះនៅលើ Facebook មួយឈ្មោះ «កម្ចាត់ជនក្បត់» បានបង្ហាញពីផែនការធ្វើសកម្មភាពខុសច្បាប់ របស់ក្រុមចលនាមាតាធម្មជាតិ បង្ហោះនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។ Facebook «កម្ចាត់ជនក្បត់» បានសរសេររៀបរាប់យ៉ាងដូច្នេះថា ក្រុមចលនាមាតាធម្មជាតិដែលដឹកនាំ ដោយជនជាតិអេស្ប៉ាញឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ដែលធ្វើសកម្មភាពដោយគ្មានច្បាប់នៅកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តផែនញុះញង់ និងបង្កចលាចលសង្គមធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមលេសបរិស្ថាន និងធនធានធម្មជាតិ។ សកម្មភាពខុសច្បាប់ទាំងនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ហើយនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រុមចលនាមាតាធម្មជាតិដែលរួមមាន ជនជាតិអេស្បាញឈ្មោះអាឡិច ហ្គន់សាឡេស ដេវិតសុន និងយុវជន៤រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមរកឃើញថា មានពិរុទ្ធភាពពីបទញុះញង់ និងបង្កចលាចលសង្គមហើយបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី១៨ ខែដល់២០ខែនិងបង់ប្រាក់ពិន័យ ៤លានរៀលក្នុងម្នាក់ៗ។ ជនជាប់ចោទឈ្មោះ អាឡិច និងថុន រដ្ឋា ត្រូវបានកាត់ទោសជាប់ពន្ធនាគារយៈពេល២០ខែ ចំណែកយុវជនចលនាធម្មជាតិ ៣ នាក់ទៀតជាប់ពន្ធនាគារ ១៨ ខែរាប់ពីពេលចាប់ខ្លួន។ ឯកសារ បានបង្ហាញពីការរៀបចំផែនការរួមរបស់ក្រុមចលនាមាតាធម្មជាតិ តាំងពីឆ្នាំ២០១៧…
-
បើកឆាកដំបូង:គណបក្សប្រជាជនចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
ភ្នំពេញៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន១ ដែលបានមកដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត (គ.ខ.ប) គិតត្រឹមម៉ោង១៧:៣០នាទី។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានបញ្ជាក់ថា គណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពតបានទទួលពាក្យចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតពីគណបក្សប្រជាជនកម្ពុជា។ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើម ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា នៅរៀងរាល់ម៉ោងធ្វើការ។ គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សនយោបាយទាំងអស់អាច ស្នើសុំនៅ គ.ជ.ប ឬ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh…
-
ប្រធានសម្ព័ន្ធសហជីពជាតិ ឆ្លើយតបទៅក្រុមសហជីព-អង្គការសង្គមស៊ីវិលមួយចំនួនតូចបំភ្លៃការពិតអំពីស្ថានភាពកម្មករ
ភ្នំពេញៈ ប្រធានសម្ព័ន្ធសហជីពជាតិបានឆ្លើយតបទៅក្រុមសហជីពក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានលើកឡើងអំពីស្ថានភាពកម្មករ កម្មការិនី នៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនាពេលកន្លងមកនេះ។ ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះបានអះអាងថា ការនិយាយនោះជាការបំភ្លៃការពិត បង្កភាពញុះញង់ ចំពោះកម្មករនិយោជិត។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមានប្រសាសន៍ប្រាប់ AMSនៅថ្ងៃទី៦ខែឧសភានេះ ថា មានក្រុមសហជីព ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនតូច បានលើកឡើងហួសពីស្ថានភាពជាក់ស្តែង និងបំភ្លៃបំផ្លើសបង្កភាពញុះញង់ និងចលាចលចំពោះកម្មករនិយោជិត។ លោកថា គឺមិនមានអ្នកណាម្នាក់ស្រែកថា ដាច់អាហាររហូតដល់ស្លាប់នោះទេ។ មកដល់ពេលនេះ នៅក្នុងតំបន់បិទខ្ទប់ គឺកម្មករ កម្មការិនីនិងប្រជាពលរដ្ឋបាន ទទួលស្បៀងអាហារគ្រប់គ្រាន់ ដោយមិនមានអ្នកណា ម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ។ រាជរដ្ឋាភិបាលបានខិតខំពុះពារបិទខ្ទប់តំបន់មួយចំនួន ដើម្បីបញ្ជៀសពីការស្លាប់ដោយសារជំងឺកូវីដ១៩ និងដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានសុខមាលភាពល្អជៀសវាងការឆ្លងរីលរាលដាលជំងឺដ៏កាចសាហាវនេះ។ ប្រធានសម្ព័ន្ធសហជីពជាតិបានសូមឲ្យអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនតូចដែលមាននិន្នាការ ទៅរកខាងប្រឆាំងសូមឲ្យមានសុទិដ្ឋនិយម និយាយឲ្យមានការពិតជាក់ស្តែង។ កុំនិយាយបំផ្លើស។ ចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលខ្លះនោះ គឺវាហួសពីការពិតដែរ។ ដូចជាទាក់ទងថ្លៃស្នាក់នៅ ពីព្រោះមានម្ចាស់ផ្ទះជួលមួយចំនួនក៏បានអនុគ្រោះលើកលែងមិនយកថ្លៃ ផ្ទះជួលនោះទេ និងខ្លះទៀតយក៥០ភាគរយ។ ហេតុនេះកុំលើកឡើងបញ្ហានេះ ហើយមកដាក់បន្ទុកលើរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកប្រធានសម្ព័ន្ធសហជីពជាតិក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលមិនគួរណាអនុញ្ញាតឲ្យមានការបើករោងចក្រសហគ្រាសឡើងវិញទេ នៅតំបន់ដែលពោរពេញ ដោយការឆ្លងជំងឺកូវីដ១៩ ជាពិសេសនៅតំបន់ក្រហម…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធការសម្រេចចិត្តបិទខ្ទប់ខេត្តមួយចំនួន និងបញ្ជាឲ្យអភិបាលខេត្តកែសម្រួលសេចក្តីសម្រេចឡើងវិញបន្ទាន់
ភ្នំពេញៈនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធការសម្រេចចិត្តបិទខ្ទប់ខេត្តមួយចំនួន និងបញ្ជាឲ្យអភិបាលខេត្តកែសម្រួលសេចក្តីសម្រេចឡើងវិញបន្ទាន់៕
-
វីដេអូ៖ ល្បិចនយោបាយ «មាន់រងាវមុនថ្ងៃរះ» ជាសម្រែកខ្មោចស៊ីពែ
វីដេអូ៖ ល្បិចនយោបាយ «មាន់រងាវមុនថ្ងៃរះ» ជាសម្រែកខ្មោចស៊ីពែ
-
អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា មានមូលហេតុធំពីរដែលក្រសួងណែនាំមិនឱ្យអ្នកកាសែតចូលទៅតំបន់ហាមឃាត់
ភ្នំពេញៈកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងស្តីពីការចូលយកព័ត៌មាន និងការផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់។ បន្ថែមលើការណែនាំនេះ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថាមានមូលហេតុធំពីរដែលជំរុញឱ្យក្រសួងត្រូវតែហាមប្រាម។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ប្រាប់ថា ទាក់ទងទៅនឹងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២១ អំពីការហាមប្រាមមិនឲ្យអ្នកសារព័ត៌មានចូលទៅក្នុងតំបន់ហាមឃាត់ ជាពិសេសតំបន់ក្រហម ដើម្បីធ្វើការផ្សព្វផ្សាយនោះគឺទី១.ក្រសួងព័ត៌មានសង្កេតឃើញថាការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយអំពីតំបន់ហាមឃាត់ ជាពិសេសតំបន់ក្រហមក៏ដូចជាសកម្មភាពផ្សេងៗទៀតដែលចូលទៅកន្លែងព្យាបាលអ្នកជំងឺកូវីដ ទាំងមន្ទីពេទ្យរដ្ឋ និងឯកជន ដូចជាការដេញតាមរថយន្តសង្គ្រោះ ដើម្បីផ្សព្វផ្សាយព័ត៌មាននោះ គឺជាការផ្សព្វផ្សាយដែលមិនមាននូវប្រភពច្បាស់លាស់ ក៏ដូចជានូវការផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានគ្រប់ ជ្រុងជ្រោយ ពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកជំនាញពាក់ព័ន្ធនៅក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅក្នុងតំបន់ទាំងនោះ ក៏ដូចជាពាក់ព័ន្ធទៅនឹងការអនុវត្តវិធានការសុខាភិបាល ដូចជា ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ សារាចរណែនាំ គោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល។ នេះគឺជាចំណុចដែលប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាច្បាប់បើមានជាធរមានផងដែរ។ ទី២. ការដែលមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលទៅក្នុងតំបន់ក្រហម គឺជាវិធានការរបស់រាជរដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ ការរីករាលដាលជំងកូវីដនៅក្នុងសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាកុំឱ្យមានការរីករាលដាលឬក៏មានការឆ្លងជាបន្តបន្ទាប់ចេញពីតំបន់ដែលកំពុងតែមានហានិភ័យខ្ពស់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ គឺតំបន់ក្រហម។ ដូច្នេះហើយអ្នកសារព័ត៌មានទាំងអស់ ដូចជាប្រជាពលរដ្ឋ គឺត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួនបំផុតចំពោះការដាក់ចេញការដាក់ចេញនូវវិធានការនានារបស់រាជរដ្ឋាភិបាល ដូចជាក្រសួងសុខាភិបាល ជាពិសេសនៅក្នុងតំបន់ក្រហមដែលជា តំបន់ហាមឃាត់តំបន់មានហានិភ័យខ្ពស់នៅក្នុងការរីករាលដាលនៃជំងឺកូវីដ។ ដូច្នេះហើយការដែលអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជារាជរដ្ឋាភិបាលនេះហាមឃាត់ គឺមិនមែនក្នុងគោលបំណងដើម្បីបំបិទសិទ្ធិប្រជាពលរដ្ឋដូចជាបំបិទសិទ្ធិអ្នកសារព័ត៌មាន នោះទេ។ ការដាក់ចេញនូវវិធានការនេះគឺដើម្បីធានាអំពីការការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មានហានិភ័យខ្ពស់ក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជាការការពារនៃការរីករាលដាលនៅក្នុងសហគមន៍ និងនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។…