-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រាប់ទៅអ្នករាយការណ៍ពិសេសថា “តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ”

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការនូវសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២ របស់អ្នករាយការណ៍ពិសេសចំនួនបី រូប ដែលធ្វើឱ្យមតិសាធារណជន យល់ច្រឡំអំពីការជំនុំជម្រះក្ដីនៅកម្ពុជា នៅពេលថ្មីៗនេះ និងបានសម្តែងនូវសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មានដែលបានទទួល ឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។
-
លោក កឹម សុខា រងការព្រមានពីតុលាការចំពោះការអនុវត្តផ្ទុយនឹងបម្រាមធ្វើសកម្មភាពនយោបាយ

-
រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៣ កក្កដា ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាន ចេញសេចក្តី សម្រេចកំណត់ យក ថ្ងៃអាទិត្យ ទី ២៣ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃ ការ បោះឆ្នោត ជ្រើសតាំង តំណាង រាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើ យោងតាមសេចក្តី សម្រេចចុះថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២ ដែល ចុះហត្ថ លេខា ដោយសម្តេចតេជោ ហ៊ុន សែន
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីកូវីដ-១៩ កើតឡើងសាជាថ្មីនៅក្នុងប្រទេស

-
វេទិកាសន្តិភាពកម្ពុជា ប្រកាសគាំទ្រចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

វេទិកាសន្តិភាពកម្ពុជា បានសម្តែងនូវការគាំទ្រចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២២កន្លងទៅនេះ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ ប្រកបដោយ បរិយាកាសសេរី និងយុត្តិធម៌ នៅក្រោមលំហនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
-
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានមានប្រសាសន៍ថ្លែង ប្រាប់ AMS នៅមុននេះបន្តិថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទជាមួយអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

កាលពីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានធ្វើការទូរស័ព្ទដោយផ្ទាល់មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការជូនពរដោយផ្ទាល់ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានូវការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
-
គណបក្សខ្មែររួបរួមជាតិប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

-
អង្គការ សមាគមក្រៅរដ្ឋាភិបាលប្រកាសគាំទ្រលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

-
ឯកអគ្គរដ្ឋទូតចិន៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាងចិន-កម្ពុជា មានកំណើន លំនឹងថេរនិងមានសុខុមាលភាព ជាលំដាប់
