Category: Politico 360

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចដល់ព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ និងមិនស្របទៅនឹងបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះរដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងច្បាស់ថា ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច។ អ្នកនាំពាក្យក៏បានហៅការលើកឡើងមួយចំនួនទៀតរបស់សហមេធាវីលោក កឹម សុខា គឺជាការមិនត្រឹមត្រូវ និងមានការយល់ដឹងផ្នែកច្បាប់នៅមានកម្រិតនៅឡើយ។ ការប្រើប្រាស់ទិដ្ឋភាពនយោបាយ ឬក៏ភ្ជាប់ទៅរឿងនយោបាយ ទាមទារឱ្យមានការចរចាផ្នែកនយោបាយ គឺមិនមានឥទ្ធិពលផ្នែកផ្លូវច្បាប់ទៅលើតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឡាវ នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅថ្ងៃទី៧ កក្កដា

    រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឡាវ នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅថ្ងៃទី៧ កក្កដា

    រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

  • ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាផលលាភជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។ ក្នុងនោះ ការរីកចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយនៃការផ្តល់ឱកាសដល់កូនចៅប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។

  • ប្រមុខការទូតកម្ពុជា-ចិន ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត

    ប្រមុខការទូតកម្ពុជា-ចិន ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត

    ប្រមុខការទូតកម្ពុជា និងចិន បានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញមានជំនួបទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

  • ដំណើរទស្សនកិច្ចការងារលើកទីពីរនៅមីយ៉ាន់ម៉ារបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ចប់ហើយ

    ដំណើរទស្សនកិច្ចការងារលើកទីពីរនៅមីយ៉ាន់ម៉ារបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ចប់ហើយ

    ដំណើរទស្សនកិច្ចការងារលើកទីពីររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នៅមីយ៉ាន់ម៉ាបានបញ្ចប់ហើយ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ហើយបានបន្តធ្វើដំណើរទៅកាន់ទីក្រុងបាកាន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧។

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយឯកអគ្គរដ្ឋទូតបារាំង អាមេរិក សហភាពអឺរ៉ុប និងភារធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ា

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយឯកអគ្គរដ្ឋទូតបារាំង អាមេរិក សហភាពអឺរ៉ុប និងភារធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ា

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមទាំងភារធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការបទេសបានបញ្ជាក់ថា កិច្ចពិភាក្សាបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយរួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

  • បណ្ឌិត សេក សុជាតិ រិះគន់វិទ្យុអាស៊ីសេរី និងអ្នកវិភាគមួយចំនួនរឿងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រី

    បណ្ឌិត សេក សុជាតិ រិះគន់វិទ្យុអាស៊ីសេរី និងអ្នកវិភាគមួយចំនួនរឿងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រី

    នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគ បានរិះគន់ទៅលើវិទ្យុអាស៊ីសេរី និងអ្នកវិភាគមួយចំនួនដែលបានប្រើឈ្មោះប្រជាពលរដ្ឋជាខែលក្នុងការរិះគន់ទៅលើមន្ត្រី អាជ្ញាធររបស់រាជរដ្ឋាភិបាល ដែលបានប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការមិនត្រឹមត្រូវនោះទេ ហើយគ្មានមូលដ្ឋាន និងគ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយគួរតែលុបបំបាត់នូវវប្បធម៌និងផ្នត់គំនិតនេះចោល។ ការធ្វើបែបនេះ គឺមិនស័ក្តិសមទេ។

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយគណបក្សនយោបាយចំនួន៧ នៅមីយ៉ាន់ម៉ាផ្តោតលើបញ្ហាសំខាន់ជាច្រើន

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយគណបក្សនយោបាយចំនួន៧ នៅមីយ៉ាន់ម៉ាផ្តោតលើបញ្ហាសំខាន់ជាច្រើន

    ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងតំណាងគណបក្សនយោបាយចំនួន៧ បានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ជាច្រើនរួមទាំង៖ (១) ស្ថានភាពនយោបាយ និងមនុស្សធម៌ជាក់ស្តែង នៅតាមរដ្ឋ និងតំបន់ដែលគណបក្សនយោបាយនីមួយៗមានសកម្មភាពនយោបាយ (២) វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់គណបក្សនយោបាយទាំង០៧ នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) (៣) វិធីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ា និងការជំរុញដំណើរការសន្តិភាព និង(៤)តួនាទីរបស់ប្រេសិតពិសេសក្នុងការរួមចំណែកក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជួបពិភាក្សាកាងារជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធីដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស។ នេះតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

  • អ្នកលេង Tik Tokម្នាក់ បង្ហោះព័ត៌មានក្លែងក្លាយថាមានអ្នកស្លាប់ដោយសារកូវីដ១៩ ត្រូវបានចាប់ខ្លួន

    អ្នកលេង Tik Tokម្នាក់ បង្ហោះព័ត៌មានក្លែងក្លាយថាមានអ្នកស្លាប់ដោយសារកូវីដ១៩ ត្រូវបានចាប់ខ្លួន

    ភ្នំពេញ៖អ្នកលេងបណ្តាញសង្គមម្នាក់ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tik Tok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុងត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដានេះ។ ប្រភពព័ត៌មានបញ្ជាក់ថាបន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបញ្ជូនខ្លួនមកអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់វិធានការតាមច្បាប់។ ជនសង្ស័យឈ្មោះ ហ៊ៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ។