-
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានគោរព វិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំង ដើម្បីទទួលបានការគាំទ្រ និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងបានខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំងឱ្យបានទាន់ពេលវេលា និងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានការគាំទ្របន្តទៅមុខទៀត និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ព្រមទាំងផ្តល់ឱកាសជូនសម្តេចតេជោ បន្តដឹកនាំដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ និងបន្តបម្រើប្រជាពលរដ្ឋឱ្យបានសេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍកាន់តែរីកចម្រើនជឿនលឿន។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ទ្រព្យធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទ្រព្យធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។ ពិតណាស់ យើងមានគណបក្សនយោបាយច្រើនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែង ប៉ុន្តែប្រជាពលរដ្ឋនៅតែស្រឡាញ់ជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះ បម្រើ និងការពារប្រជាពលរដ្ឋដោយស្មោះត្រង់ក្នុងគ្រប់កាលៈទេសៈ
-
សម្ដេចក្រឡាហោម ស ខេង៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មានចរិតនៃការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនាទានបន្ថែមទៅកាន់អង្គប្រជុំ អំពីគុណតម្លៃនៃសុខសន្តិភាព និងស្ថិរភាពជាតិ ការខិតខំអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កិច្ចខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលសមិទ្ធផលទាំងអស់នេះកើតចេញពីកម្លាំងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សគ្រប់លំដាប់ថ្នាក់ជាមួយរាជរដ្ឋាភិបាល ទាំងការបំពេញការងារស្នូលក្នុងនាមជាមន្រ្តីរាជការសាធារណៈ និងការបំពេញការងារក្នុងក្របខ័ណ្ឌគណបក្សដើម្បីបម្រើជាតិ និងបម្រើប្រជាជន។
-
បន្ទាប់ពីឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទប្រជុំដកពិសោធន៍បន្ទាន់

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហានបង្គោលទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់និងពង្រឹងបន្ថែមទៀត លើកិច្ចការងារ ការពារសន្តិសុខ សវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ-អន្តរជាតិ ពិសេសនោះគឺការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យបាន១០០%ទោះក្នុងតម្លៃណាក៏ដោយ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គោលការណ៍របស់សម្តេចតេជោ គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាលើកតម្កើងមោទនភាពជាតិខ្មែរ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា គោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាលើកតម្កើងមោទនភាពជាតិខ្មែរ តាមរយៈការជួយកសាងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពអាចចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តនៅទូទាំងសាកលលោក ដើម្បីស្វែងរកឱកាសបន្ថែមទៀតក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងការទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន មិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ និងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិគ្រោះភ័យធំយ៉ាងណាក៏ដោយ។ ដូច្នេះ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនបន្ថែមទៀត។
-
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវឬធ្វើបាតុកម្មបិទផ្លូវសាធារណៈ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះគ្រប់បុគ្គលឬនីតិបុគ្គល ទាំងឡាយណាដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវឬប្រមូលផ្តុំតវាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
-
ក្រសួងការបរទេសកម្ពុជាថ្កោលទោសចំពោះឃាតកម្មដ៏ព្រៃផ្សៃលើអតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការសោកសៅ និងតក់ស្លុត ចំពោះការទទួលមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅព្រលប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារសពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងជូនចំពោះក្រុមគ្រួសារសពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។