Category: Politico 360

  • បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលុន ស៊ីសុលីត ពិតជាមានសារៈសំខាន់ក្នុង​ការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី

    បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលុន ស៊ីសុលីត ពិតជាមានសារៈសំខាន់ក្នុង​ការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី

    ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៤ ខែកុម្ភៈនេះថា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិច្ចប្រជុំកំពូលរបស់គណបក្សប្រជាជនកម្ពុជា បក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនីស្តវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ ដូចបានដឹងហើយថា សាមគ្កីភាពជាប្រវត្តិសាស្ត្រនៅតែបន្តដើរតួនាទីជាសរសរស្តម្ភ នៃគ្រឹះទំនាក់ទំនងរវាងប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ នៅក្នុងយុគសម័យថ្មី។ ជាទូទៅប្រទេសទាំងបីតែងតែបានអះអាងយ៉ាងខ្ជាប់ខ្ជួននៅការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ព្រមទាំងការគាំទ្រចំពោះស្ថេរភាពនយោបាយ និងមាគ៌ា នៃការអភិវឌ្ឍន៍ជាតិរៀងៗខ្លួន។ បណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា អ្វីដែលគួរឲ្យកត់សម្គាល់សំខាន់បំផុតគឺថា នៅក្នុងទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងបី កត់សម្គាល់ឃើញថា ទំនាក់ទំនងរវាគណបក្ស និងគណបក្សនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា…

  • ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា-និងប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

    ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា-និងប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

    ភ្នំពេញ៖ នៅក្នុងជំនួបនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ…

  • បណ្ឌិត គី សិរីវឌ្ឍ៖ បទឈប់បាញ់រួមចំណែកយ៉ាងសំខាន់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា

    បណ្ឌិត គី សិរីវឌ្ឍ៖ បទឈប់បាញ់រួមចំណែកយ៉ាងសំខាន់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញ៖ បណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បទឈប់បាញ់រួមចំណែកយ៉ាងសំខាន់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា អំឡុងពេល២០ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បានបង្កនូវវិនាសកម្មយ៉ាងច្រើន។ ហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវបានបំផ្លាញជាច្រើនកន្លែងពីការទម្លាក់គ្រាប់បែក ដូច្នេះបើសង្គ្រាមនេះបន្តអូសបន្លាយតទៅមុខទៀត នោះភាពខ្ទេចខ្ទាំនឹងកាន់តែច្រើន និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជាតិយើង! បណ្ឌិត គី សិរីវឌ្ឍ បានបន្តថា ទាំងបច្ចុប្បន្ន និងអតីតកាល គឺដូចគ្នា យើងមិនអាចយកដៃម្ខាងធ្វើសង្គ្រាម ដៃម្ខាងអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះទេ។ កាលណាមានសង្គ្រាម រាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិច្រើនលើសព្វាវុធ បងប្អូនប្រជាពលរដ្ឋយើងដែលនៅតាមបន្ទាត់ព្រំដែនត្រូវអាក់ខានមុខរបរចិញ្ចឹមជីវិត ហើយប្រជាពលរដ្ឋដែលនៅឆ្ងាយពីព្រំដែនមិនសូវរងផលប៉ះពាល់ទេ ប៉ុន្តែមានផលជះលើផ្នែកសេដ្ឋកិច្ចដូចគ្នា ដោយការព្រួយបារម្ភធ្វើឱ្យមានការចុះខ្សោយការចាយវាយប្រចាំថ្ងៃ បែរជាយកលុយដាក់ជាការសន្សំទៅវិញ ហើយកាលណាប្រជាពលរដ្ឋឈប់ចាយលុយ ដូច្នេះអ្នកដែលរងផលប៉ះពាល់បន្ទាប់ពីនេះ គឺអ្នកផ្តល់សេវាលក់រាយ លក់ដុំ និងសេវាផ្សេងៗទៀត។ បន្ទាប់ពីនេះប្រជាពលរដ្ឋយើងនឹងប្រឈមការលក់ដូរមិនសូវដាច់ ដែលជាឥទ្ធិពលដែលជះមកជាបន្តបន្ទាប់។ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ការប៉ះពាល់ដល់ផ្នែកវិនិយោគ ខណៈដែលវិនិយោគិនពីក្រៅប្រទេសមានការព្រួយបារម្ភ ហើយវិនិយោគិនក្នុងប្រទេសចាប់ផ្តើមរត់ចេញពីយើងទាំងអស់ ហើយអ្នកទេសចរក៏មិនចង់មកលេងប្រទេសដែលមានសង្គ្រាមដែរ។ កត្តាទាំងអស់នេះ មានផលអវិជ្ជមានចំពោះសេដ្ឋកិច្ចជាតិបន្ទាប់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា! ដូច្នេះបទឈប់បាញ់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានសារៈសំខាន់ដែលអាចឱ្យប្រជាពលរដ្ឋត្រលប់ទៅលំនៅឋាន…

  • បណ្ឌិត គិន ភា៖ ការទទួលយកបទឈប់បាញ់ គឺមិនមែនជាការកំសាក ឬជាការចុះចាញ់ទេ ប៉ុន្តែជាការប្រើប្រាស់អំណាចនៃបញ្ញា ជាការទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការការពារព្រលឹងជាតិឱ្យមានជីវិតតទៅជានិរន្តន៍

    បណ្ឌិត គិន ភា៖ ការទទួលយកបទឈប់បាញ់ គឺមិនមែនជាការកំសាក ឬជាការចុះចាញ់ទេ ប៉ុន្តែជាការប្រើប្រាស់អំណាចនៃបញ្ញា ជាការទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការការពារព្រលឹងជាតិឱ្យមានជីវិតតទៅជានិរន្តន៍

    ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ការទទួលយកបទឈប់បាញ់ តើបង្ហាញពីភាពខ្សោយភាពកំសាករបស់កងទ័ព ភាពខ្សោយរបស់រាជរដ្ឋាភិបាល ឬក៏ការចុះញ៉មរបស់ប្រជាជាតិខ្មែរចំពោះសត្រូវឈ្លានពានឬយ៉ាងណា? គឺមិនមែនទេ មិនមែនជាការកំសាក ឬជាការចុះចាញ់ទេ។ ប៉ុន្តែគឺជាការប្រើប្រាស់នូវមធ្យោបាយសន្តិវិធី ជាការប្រើប្រាស់អំណាចនៃបញ្ញា ជាការគិតគូរដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការការពារព្រលឹងជាតិយើងឱ្យមានជីវិតតទៅជានិរន្តន៍។ បណ្ឌិត គិន ភា បានបន្តថា ការពិភាក្សាថ្ងៃនេះ យើងចង់បង្ហាញថា បើទោះបីជាស្នូរកាំភ្លើងបានស្ងាត់ ផ្សែងលែងហុយ ក៏ប៉ុន្តែស្មារតីតស៊ូរបស់ប្រជាជាតិយើង គឺមិនបានសម្រាកមួយវិនាទីណាទេ! យើងប្តូរពីការប្រើប្រាស់កម្លាំង ពីការប្រើប្រាស់មធ្យោបាយយោធា មកប្រើប្រាស់កម្លាំងជាតិសរុប គឺមធ្យោបាយច្បាប់ មធ្យោបាយការទូត មធ្យោបាយព័ត៌មាន និងមធ្យោបាយនៃស្មារតីជាតិខ្មែរ ដើម្បីធានាថាមរតកដូនតារបស់យើងមិនត្រូវបានបាត់បង់ ហើយអធិបតេយ្យភាពរបស់ជាតិយើងក៏មិនត្រូវបានបាត់បង់ដែរ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា ការទទួលយកបទឈប់បាញ់ ការថែរក្សាបទឈប់បាញ់ គឺមិនមែនជាការចុះចាញ់ទេ! ប៉ុន្តែយើងគ្រាន់តែដូរវិធីសាស្រ្តក្នុងការទប់ទល់ជាមួយសត្រូវឈ្លានពាន! ដូច្នេះរាជរដ្ឋាភិបាលមិនខ្សោយទេ កងទ័ពរបស់យើងក៏មិនកំសាកដែរ ហើយប្រជាជាតិរបស់យើងក៏មិនចុះញ៉មចំពោះមុខសត្រូវឈ្លានពានដែរ យើងជ្រើសរើសវិធីដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចៀសវិនាសកម្មជាតិ។ ជម្រើសនេះខ្ញុំអាចនិយាយបានថា…

  • ប្រមុខគណបក្សកាន់អំណាច កម្ពុជា-វៀតណាម-ឡាវ ប្រជុំកំពូលនៅភ្នំពេញ

    ប្រមុខគណបក្សកាន់អំណាច កម្ពុជា-វៀតណាម-ឡាវ ប្រជុំកំពូលនៅភ្នំពេញ

    គណបក្សកាន់អំណាចបីប្រទេស កម្ពុជា វៀតណាម ឡាវ នឹងបើកកិច្ចប្រជុំកំពូលទ្វេភាគី និងកំពូលត្រីភាគីនៅរាជធានីភ្នំពេញក្នុងសប្ដាហ៍នេះ ដោយកម្ពុជាធ្វើម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំស្របគ្នានឹងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនសគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅកម្ពុជាផងដែរ។ គណបក្សប្រជាជនកម្ពុជាបានប្រកាសឱ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦​នេះថា នៅថ្ងៃទី៦-៧ ខែកុម្ភៈឆ្នាំ​២០២៦ គណបក្ស​ប្រជាជនកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួនបី ក្នុងនេះ៖១) កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយ​នីស្តវៀតណាមដឹកនាំដោយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម,២) កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយ ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និង៣) កិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំ​កំពូល គណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ…

  • សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួនបី ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ

    សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួនបី ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួប​សំណេះ​សំណាលសាកសួរសុខ​ទុក្ខ​ប្រជា​ពល​រដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់​កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន ថ្លែងអំណរគុ​ណដល់ក្រុមការងារ​ ក្រសួងពាក់ព័ន្ធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នក​ស្ម័គ្រចិត្ត​ សប្បុរសជន​ អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់​ក្នុងការ​រៀបចំទីជម្រកសុវត្ថិភាព​ ផ្តល់ការឧបត្ថម្ភគាំទ្រដល់បង​ប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព​ និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់​អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធ​ដែលរងការខូចខាត។ ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ…

  • កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកុម្ភៈ

    កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកុម្ភៈ

    ភ្នំពេញ៖ កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ នៅវិមាន៧មករា។ ជំនួបកំពូលរបស់គណបក្សទាំងបី គឺគណបក្សប្រជាជនកម្ពុជា ដឹកណាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , គណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយឯកឧត្តមបណ្ឌិត ផងលូន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី៦ ខែកុម្ភៈខាងមុខនេះ គឺជាជំនួបកំពូលរបស់គណបក្សទាំងបីប្រចាំឆ្នាំ ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សទាំងបី នៃកម្ពុជា វៀតណាម ឡាវ នឹងជួបជុំគ្នានៅវិមាន៧មករា ដែលជាការប្រជុំប្រចាំឆ្នាំ។ ការប្រជុំប្រចាំឆ្នាំនេះ គណបក្សទាំងបី នឹងជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងគណបក្សផង ហើយក៏រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលផងដែរ ហើយសុទ្ធតែជាឥស្សរជនកំពូលៗរបស់គណបក្សអញ្ជើញចូលរួមនៅក្នុងកម្មវិធីនាពេលខាងមុខនេះ។ សូមជម្រាបថា តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម តូ ឡឺម…

  • អ្នកនាំពាក្យ៖ ពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ

    អ្នកនាំពាក្យ៖ ពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមករា នេះថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា។ សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថា ពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណាត់ការផ្លូវច្បាប់នេះ មិនស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍នោះទេ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យប្រទេសថៃចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្តាយនេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំ នានាដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារ ទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕ដោយ៖ពលជ័យ

  • តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ”

    តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ”

    ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្មកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។  នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣រួមមាន៖  (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។  (២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។  (៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ៕ ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាព”។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការអញ្ជើញជាផ្លូវការពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឱ្យកម្ពុជាចូលជា រដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា គឺជាកិត្តិយសសម្រាប់ឯកឧត្តម ក្នុងការអញ្ជើញសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រដើម្បីសន្តិភាព។ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមប្រឹក្សាសន្តិភាព ឯកឧត្តមសូមអញ្ជើញជាផ្លូវការព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពដែលមានរូបសម្តេចធិបតីផ្ទាល់ជាតំណាង៕ដោយ៖ពលជ័យ