-
យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ៖ ឃាត់ខ្លួនជនសង្ស័យជាង៩ពាន់នាក់ ស្មើនឹង២២សញ្ជាតិ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ សមត្ថកិច្ចបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម អនឡាញ(Online Scams) ដោយបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រមាណ ៩.៤០០នាក់ ស្មើនឹង ២២សញ្ជាតិ (រួមទាំងជនជាតិខ្មែរ) ក្នុងនោះ បាននិងកំពុងធ្វើការបណ្តេញចេញប្រមាណជាង ៨.០០០នាក់ ស្មើនឹង២១សញ្ជាតិ បានកសាងសំណុំរឿងបញ្ជូនទៅ តុលាការជិត៤០០នាក់ ស្មើនឹង ៨សញ្ជាតិ និងបានធ្វើការអប់រំជាង ៤០០នាក់ ស្មើនឹង៤សញ្ជាតិ។ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស ក្រោមអធិបតីភាពឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតដោយមានការចូលរួមពីអង្គទូតចំនួន២៥។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams យ៉ាងសកដោយបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រមាណ ៩.៤០០នាក់ ស្មើនឹង២២សញ្ជាតិ ក្នុងនោះ បាននិងកំពុងធ្វើការបណ្តេញចេញជាង៨ពាន់នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការជិត៤០០នាក់។ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិបានប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហា Online…
-
សម្តេចតេជោ ហ៊ុន សែន ជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែនឱ្យបានកាន់តែល្អប្រសើរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។ សម្ដេចតេជោក៏បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ការជំរុញនេះ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមអនុរដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ មកកាន់កម្ពុជាក្នុងឱកាសនេះ នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើនបន្ថែម ហើយនិយាយដោយឡែក គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងថា ថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់ឡាវគឺ ឯកឧត្ដម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រមុខរដ្ឋរបស់ឡាវ…
-
ឯកឧត្តម កែវ រ៉េមី ឆ្លើយតបចំពោះការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការឆ្លើយតបចំពោះបងប្អូនដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយ:ធ្វើផ្ទះឱ្យជនភៀសសឹក។ តាមរយៈបណញតាញសង្គមនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងដូចតទៅ៖ « រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ »។ រាជរដ្ឋាភិបាលបាន និងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដីនិងផ្ទះសម្បែងត្រឡប់មកវិញ។ ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយ:ពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ បើត្រូវប្រើរយ:ពេលវែងក្នុងការទាមទារទឹកដីនិងផ្ទះសម្បែងមកឱ្យប្រជាជនយើងវិញ យើងបានគិតគូរដល់បងប្អូនភៀសសឹករបស់យើងតើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ទៀតថា ការដែលសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់បងប្អូនយើងដែលមាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេតែផ្ទុយទៅវិញ ទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់បងប្អូនយើងត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់។ យើងទាំងអស់គ្នាមានការឈឺចាប់តែពិបាកនិយាយ ថ្ងៃបុណ្យទៀន ឬថ្ងៃសៅរ៍ ឬ អាទិត្យក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលមិនបានសម្រាក ដោយប្រើពេលវេលាដ៏មានតម្លៃរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នារែកពន់ក្នុងនាមជាអ្នកទទួលខុសត្រូវ។ អ្វីដែលខ្ញុំលើកបង្ហាញនៅពេលនេះសុទ្ធសឹងជាកាពិត៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចោទសួរថា តើសកម្មភាពរបស់យោធាថៃដែលបានធ្វើក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយកម្លាំងយោធា ខុសនឹងច្បាប់អន្តរជាតិដូចម្តេចខ្លះ? តើរាជរដ្ឋាភិបាលបាននិងកំពុងធ្វើអ្វីខ្លះ ដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន? តាមរយៈ Press Briefing នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ(CRC)1) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព(CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ ជាដើម។ អ្នកនាំពាក្យបានបន្តថា ច្បាប់អន្តរជាតិទាំងអស់នេះ បានហាមប្រាមការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋគ្រប់រូបដែលត្រូវមានលំនៅឋានសមរម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងការរឹបអូសឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។ ប៉ុន្តែ ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ហើយបាននិងកំពុងបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជា ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន, មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។ ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចធិបតី បានបញ្ជាក់ទៀតថា នេះ គឺបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស“៕ ដោយ៖ពលជ័យ រូបភាព៖ ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះសាររបស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈសារនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការ ប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានបញ្ជាក់ទៀតថា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សម្តេចធិបតីបានកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែម្ភៈនេះ បានមានប្រសាសន៍គូសបញ្ជាក់ថា ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បាននិងកំពុងបន្តធ្វើយ៉ាងសកម្មសស្រាក់សស្រាំ ដែលកិច្ចខិតខំទាំងនេះបានការទទួលស្គាល់ពីបណ្តាប្រទេស និងដៃគូអន្តរជាតិ, ការចូលរួមពីសារព័ត៌មាន ក្នុងការផ្សាយព័ត៌មានដោយមានមូលដ្ឋានព័ត៌មានត្រឹមត្រូវ មានប្រភពព័ត៌មានច្បាស់លាស់ ពិតប្រាកដអាចទុកចិត្តបាន ហើយដោយយក/ប្រមូល និងផ្សាយព័ត៌មានដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អ្នកសារព័ត៌មាន និងការផ្សាយបែបនេះត្រូវបានលើកទឹកចិត្ត។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងពីករណីសហការរវាងសារព័ត៌មាន និងសមត្ថកិច្ច ថានាពេលកន្លងទៅ បន្ថែមលើការស្រាវជ្រាវរបស់ជំនាញរបស់ខ្លួន សមត្ថកិច្ចក៏បានទទួលព័ត៌មានអំពីការឆបោកសម្រាប់ករណីខ្លះ ពីអ្នកកាសែតដែរ ដែលជាការរួមចំណែកព័ត៌មានសម្រាប់ការឆ្លើយតបរបស់អាជ្ញាសមត្ថកិច្ច៕ដោយ៖ពលជ័យ
-
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបានបញ្ជាក់ថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។ ក្នុងន័យនេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងរីករាយ ដែលបានជួបជាមួយ ឯកឧត្តមអគ្គមេបញ្ជាការជាថ្មីម្តងទៀត។ សម្ដេចធិបតី…
-
អ្នកនាំពាក្យ៖ អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ តាមរយៈជម្រើសសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់អំពីអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ តាមរយៈជម្រើសសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យបន្តថា ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការការពារទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ហើយរាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិ និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលី និងយុទ្ធជនរងរបួស ក៏ដូចជាពលរដ្ឋភៀសសឹក។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយដើម្បីចុះវាយតម្លៃអំពីការខូចខាត និងផលប៉ះពាល់នានាឱ្យបានជាក់លាក់ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព។ ទន្ទឹមគ្នានោះ ការដោះស្រាយជូនពលរដ្ឋភៀសសឹកត្រូវបានធ្វើឡើងយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ។ ជាក់ស្តែង ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ត្រូវបានផ្តល់ជូននូវជម្រកឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ…
-
សម្តេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានបញ្ជាក់ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និងទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦។ សម្តេចធិបតីបានបន្តថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ…