-
រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានបញ្ចេញវីដេអូ មានរយៈពេល៨នាទី និង៤៤វិនាទី មានចំណងជើងថា៖ រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ តាមរយៈការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រដើម្បីបិទផ្លូវប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនវិញបាន ជាពិសេសសកម្មភាពឈូសឆាយ វាយកម្ទេច ហើយសាងសង់ សំណង់ថ្មីនៅលើដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គេអាចមើលឃើញយ៉ាងច្បាស់ពីអំពើឈ្លានពាន និងប៉ុនប៉ងកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។ ដោយសារសកម្មភាពខុសច្បាប់អន្តរជាតិរបស់កងកម្លាំងប្រដាប់អាវុធថៃ មានពលរដ្ឋភៀសសឹកកម្ពុជាជាង ៧ម៉ឺននាក់ ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ។ សូមបញ្ជាក់ជូនថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងដែលកំណត់ដោយអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដោយមានផែនទី ឧបសម្ព័ន្ធភ្ជាប់ជាមួយច្បាស់លាស់ និងមានកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះ បង្គោលព្រំដែនឥណ្ឌូចិន-សៀម ដែលជាឯកសារផ្លូវច្បាប់ដ៏រឹងមាំ។ ទន្ទឹមនឹងនេះ គោលការណ៍ខ្សែព្រំដែន មិនកែប្រែគឺជាគោលការណ៍ដែលទទួលស្គាល់ជាអន្តរជាតិក្រោយពីរបបអាណានិគមន៍។ ដូច្នេះ នៅលើមូលដ្ឋានច្បាប់អន្តរជាតិ ខ្សែព្រំដែនកម្ពុជា-ថៃ មានភាពច្បាស់លាស់ និងគ្មានអ្វីគួរឱ្យមន្ទិលសោះ នោះឡើយ។ ក្នុងក្របខ័ណ្ឌនៃការដោះស្រាយបញ្ហាព្រំដែនដោយទ្វេភាគី កម្ពុជានិងថៃមានយន្តការដល់ទៅ ៣កម្រិតដែលអាចជជែក និងពិភាក្សាគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅគ្រប់កម្រិត នោះគឺ គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែន (JBC)…
-
អ្នកនាំពាក្យ៖ សហគមន៍អន្តរជាតិបានដឹងឮ និងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសការចូលកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួន

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ដូចការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាមេដឹកនាំប្រទេសផ្សេងទៀតដែរ ត្រូវបានទទួលស្វាគមន៍ដោយរាក់ទាក់កក់ក្តៅពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ អ្នកនាំពាក្យបន្តថា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានហៅចំៗឈ្មោះប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) ដើម្បីជាការផ្តល់កិត្តិយសអមជាមួយពាក្យពេចន៍កោតសរសើរជាច្រើន។ ពេលនិយាយពីឈ្មោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមប្រធានាធិបតី មិនភ្លេចលើកឡើងពីសង្គ្រាមដ៏អាក្រក់រវាងកម្ពុជា-ថៃ។ នេះសបញ្ជាក់ថា សហគមន៍អន្តរជាតិបានដឹងឮ និងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជម្លោះព្រំដែនរវាងប្រទេសទាំងពីរ…
-
លោក សួន សេរីរដ្ឋា៖ រដ្ឋមន្ត្រីការបរទេសថៃត្រូវបែងចែកឱ្យដាច់រវាងការឈ្លានពានដែលប្រទេសខ្លួនឈ្លានពានអធិបតេយ្យភាពទឹកដីកម្ពុជា ជាមួយនឹង Online Scams ដែលជាបញ្ហាសាកល

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមថា រដ្ឋមន្ត្រីការបរទេសថៃ (ចោរសៀម) ត្រូវបែងចែកឱ្យដាច់រវាងការឈ្លានពានដែលប្រទេសខ្លួនឈ្លានពានអធិបតេយ្យភាពទឹកដីកម្ពុជា ជាមួយនឹង Online Scams ដែលជាបញ្ហាសាកល! លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា សូមកុំយកបញ្ហា Online Scams មកធ្វើជាលេសបិទបាំងអំពើឈ្លានពានរបស់ប្រទេសខ្លួន បើកប្រតិបត្តិការយោធា ធ្វើសង្គ្រាមវាយចូលលុកលុយ បំផ្លិចបំផ្លាញ កម្ទេចទ្រព្យសម្បត្តិប្រជាជនកម្ពុជា ទ្រព្យសម្បត្តិជាតិកម្ពុជា និងទ្រព្យសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅក្នុងប្រទេសកម្ពុជា បន្តឲ្យយោធាឈ្លានពានរបស់ខ្លួនឈរជើងបោះទីតាំងលើទឹកដីកម្ពុជា គំរាមកំហែងសន្តិសុខជាតិ និងសន្តិសុខប្រជាជនកម្ពុជា ហើយខ្លួនគេចវេសមិនព្រមចូលប្រជុំដោះស្រាយទ្វេភាគី និងគេវេសពីសំណាញ់ច្បាប់អន្តរជាតិ។ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពបានបន្តទៀតថា ក្នុងនាមជាប្រទេសជិតខាងកម្ពុជា និងក្នុងនាមជាបប្រទេសសមាជិកក្នុងសមាគមអាស៊ានជាមួយគ្នាក្នុងតំបន់ ប្រទេសសៀមគួរមានឥរិយាបថថ្លៃថ្នូរ មេដឹកនាំគួរមានសីលធម៌ និងមាយាទជាអ្នកនយោបាយដឹកនាំប្រទេសប្រកបដោយចំណេះដឹងផ្លូវច្បាប់អន្តរជាតិឱ្យច្បាស់លាស់ និងពិសេស គឺត្រូវរៀនសូត្រចេះចាំស្គាល់ប្រវត្តិសាស្ត្រ និងកំណើតជាតិសាសន៍របស់ខ្លួនឱ្យបានច្បាស់លាស់ ជៀសវាងការឆ្កួតវង្វេងប្រវត្តិសាស្ត្រដូចជាតិសាសន៍ទមិឡ តិរិច្ឆានមិនដែលមានសាលារៀនក្នុងប្រទេស..៕ដោយ៖ពលជ័យ
-
ឯកឧត្តម កែវ រ៉េមី៖ បញ្ហា Scam Online និងការឈ្លានពានទឹកដី គឺជារឿងពីរផ្ទុយគ្នាស្រឡះ

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ជុជា បានសង្កត់ធ្ងន់ថា បញ្ហា Scam Online ជាបញ្ហាសាកលដែលកើតមានឡើងស្ទើរគ្រប់ប្រទេសនៅលើសាកលលោក។ បញ្ហា Scam Online និងការឈ្លានពានទឹកដី គឺជារឿងពីរផ្ទុយគ្នាស្រឡះ។ ប្រទេសមួយឈ្លានពានប្រទេសមួយទៀត ដោយមិនអាចយកមូលហេតុនៃការបង្រ្កាបបញ្ហា Scam Online នោះទេ។ នេះបើយោងតាមហ្វ៊េសប៊ុកផ្លូវការរបស់ឯកឧត្តម កែវ រ៉េមី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម កែវ រ៉េមី បានបន្តថា ក្រោមច្បាប់អន្តរជាតិនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ២(៤) ហាមដាច់ខាតប្រទេសទាំងអស់ប្រើកម្លាំងយោធាឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសមួយទៀត លើកលែងករណីដែលអាចប្រើកម្លាំងទ័ពបានដើម្បីការពារខ្លួនតែប៉ុណ្ណោះ ឬមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តម កែវ រ៉េមី បានបន្តទៀតថា ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលនឹងលើកយកបញ្ហា Scam online ទៅប្រើប្រាស់នៅអង្គការសហប្រជាជាតិ ដើម្បីទប់ទល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជារឿងអាម៉ាស់របស់ថ្នាក់ដឹកនាំថៃ ដែលគ្មានការយល់ដឹងពីច្បាប់អន្តរជាតិ និងការបែកចែកឱ្យបានច្បាស់នៃបទល្មើស Scam Online និងការឈ្លានពានទឹកដី៕ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវត្តមានក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ

តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ មេដឹកនាំនិងតំណាងប្រជាជាតិជាច្រើនប្រទេសបានចូលរួមប្រជុំ។ ក្នុងឱកាសនៃកិច្ចប្រជុំលើកដំបូងនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានរំឭកពី«ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ»ដែលនាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង។ នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ពិភពលោកថា«យោធាថៃបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែង ក្រោយបទឈប់បាញ់»។ គួររម្លឹកឱ្យដឹងថា ក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមបង្កើតដោយ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា បង្កើតផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ប្រទេសកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦…
-
ទស្សនៈ៖ សម្តីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបញ្ជាក់ថា ថៃមានគម្រោងជាមុនក្នុងការវ៉ៃដណ្តើមទឹកដីពីកម្ពុជា

ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលផ្សាយតាមគេហទំព័រផ្លូវការរបស់កងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍របស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលមានប្រសាសន៍ថា «កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា និងដំឡើងទូកុងតឺន័រ និងដាក់បន្លាលួស រារាំងជនភៀសសឹកប្រមាណ ៨០,០០០ នាក់ មិនឱ្យត្រឡប់ទៅផ្ទះវិញ»។ លោកឧត្តមសេនីយ៍ទោ Winthai Suvaree បានឆ្លើយតបថា «កម្ពុជាដឹងច្បាស់ថាតំបន់ដែលកំពុងមានជម្លោះជាដីរបស់ថៃ។ កាលពីអតីតកាល ថៃបានផ្តល់ជម្រកដល់ប្រជាជនកម្ពុជាដែលរត់គេចពីសង្គ្រាម។ ប៉ុន្តែ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប្រជាជននិងទាហានកម្ពុជាជាច្រើនមិនបានត្រឡប់ទៅប្រទេសខ្លួនវិញទេ ប៉ុន្តែបែរជាបានពង្រីកការរស់នៅលើដែនអធិបតេយ្យរបស់ថៃ។ ថៃបានដាក់ការតវ៉ាជាច្រើនតាមយន្តការផ្លូវការ ប៉ុន្តែកម្ពុជាមិនបានឆ្លើយតប និងមិនបានដោះស្រាយបញ្ហាដោយបញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅដីកម្ពុជា»។ លោកបន្តទៀតថា «ដូច្នេះ ប្រជាជនទាំងនេះមិនអាចចាត់ទុកថាជាជនភៀសសឹក ដូចដែលនាយករដ្ឋមន្ត្រីកម្ពុជាអះអាងនោះទេ ប៉ុន្តែជាក្រុមដែលបានប្រព្រឹត្តអំពើខុសច្បាប់ និងបំពានលើអធិបតេយ្យភាពថៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋថៃបាត់បង់សិទ្ធិចូលប្រើប្រាស់ដីធ្លីតាមសិទ្ធិរបស់ខ្លួន»។ តាមរយៈពាក្យសម្តីបែបនេះ សាធារណជនទូទៅអាចយល់បានថា ការផ្ទុះសង្គ្រាមពីរលើកកន្លងទៅពោលគឺ លើកទី១ នៅថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងលើកទី២ នៅថ្ងៃទី…
-
កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្នុងឱកាសនៃជំនួប, ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង, ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏កើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាម៉េរិក។ ឆ្លៀតក្នុងឱកាសនេះ ដែរ, សម្តេចធិបតីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តមប្រធានាធីបតី Donald J. Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បេសកកម្មលើឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់អំពីបេសកកម្មលើឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៦ ថា ពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតដ៏សំខាន់នៅសហរដ្ឋអាម៉េរិក មុននឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប។ វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅសហរដ្ឋអាម៉េរិក គឺដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ។ ក្រៅពីនោះ សម្តេចក៏មានគម្រោងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំប្រទេសមួយចំនួនទៀតផងដែរ។ បន្ទាប់មក សម្តេចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ដូចជា នៅទីក្រុងហ្សឺណែវ និងព្រុចសែល ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអឺរ៉ុប និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ អ្នកនាំពាក្យបន្តថា នៅសហរដ្ឋអាម៉េរិក មុនចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពសម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់កិច្ចសម្ភាសន៍ជូនទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនេះថា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន កងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួន ដោយចូលជ្រៅហួសពីខ្សែព្រំដែនដែលជាជំហរឯកតោភាគីដែលថៃទាមទារទៅទៀត បើទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ…
-
ជប៉ុនផ្តល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេសម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់ គ.ជ.ប

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដែលមានតម្លៃជាង ៥លាន៤សែនដុល្លារ។ ពិធីប្រគល់ទទួលជាផ្លូវការបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា បើគិតតាមលក្ខណៈបច្ចេកទេស សម្ភារៈ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) ចាស់ដែលមានអាយុកាលប្រើប្រាស់ជាង១០ឆ្នាំមកហើយ ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរថ្មី ដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ហើយជំនួយរបស់ប្រទេសជប៉ុនសម្រាប់ការផ្លាស់ប្តូរសម្ភារៈ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) ជាថ្មីនាពេលនេះ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងមុន ទំនើបជាងមុន ជាបច្ចេកវិទ្យាចុងក្រោយ មានទំហំ ផ្ទុកធំ ល្បឿន និងប្រព័ន្ធប្រតិបត្តិការ Database ប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ និងទាន់ពេលវេលាដែល គ.ជ.ប កំពុងត្រៀមលក្ខណៈឆ្ពោះទៅរៀបចំ ការបោះឆ្នោតសកលនាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។ ចំណែកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី…
-
ឯកឧត្តម កែវ រ៉េមី ៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៦ នេះថា ៖ មានបងប្អូនយើងខ្លះចោទជាសំណួរតាមបែបចំអកដោយប្រមាថមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា« ការចេញលិខិតបដិសេធជាបន្តបន្ទាប់មិនទទួលស្គាល់ចំពោះការឈ្លានពាន និងគ្រប់គ្រងលើទឹកដីខ្មែរដោយយោធាថៃ, តើវាបានប្រយោជន៍ស្អី? បានដីមកវិញដែរឬទេ? ឥឡូវនេះថៃវាកំពុងយកដី»។ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូតដូចជា: ១/ បើយើងមិនចេញលិខិតបដិសេធ ( protest note)ទេ មានន័យថា: ការកាន់កាប់លើទឹកដីខ្មែរដោយយោធាថៃគឺស្របច្បាប់យល់ព្រមឲ្យទឹកដីខ្មែរទៅថៃដោយសន្តិវិធី។ ២/ការចេញលិខិតបដិសេធបានបញ្ជាក់តាមផ្លូវច្បាប់ថា: ការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃ គឺជាការគ្រប់គ្រងខុសច្បាប់ក្នុងរយ:ពេលមួយបណ្តោះអាសន្នតែប៉ុណ្ណោះ។ ៣/ លិខិតបដិសេធនឹងក្លាយជា ឯកសារផ្លូវការសំខាន់ដែលបង្ហាញថា កម្ពុជាបានប្រឆាំងជាបន្តបន្ទាប់ មិនដែលទទួលស្គាល់ការឈ្លានពានរបស់ទាហានថៃ ដើម្បីទុកប្រើប្រាស់ជាភស្តុតាងតាមផ្លូវតុលាការអន្តរជាតិ។ ៤/ បង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ និងដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសន្តិវិធី មិនប្រើកម្លាំងយោធាវាយតបតវិញ។ នេះជាវិធីល្អមួយដែលអាចជួយរកការគាំទ្រពីប្រទេសនានា ឬពីសហគមន៍អន្តរជាតិ។ ៥/ ការចេញលិខិតបដិសេធគឺប្រឆាំងទប់នឹងពាក្យ tacit consent ។ក្នុងច្បាប់អន្តរជាតិ ប្រសិនបើមានភាពស្ងៀមស្ងាត់យូរ មិនបដិសេធអាចត្រូវបានគេបកស្រាយថាបានទទួលស្គាល់ដោយសន្តិភាពគ្មានការតវ៉ា។ សរុបសេចក្តីមក រាល់ការចេញលិខិតបដិសេធតាមផ្លូវការរបស់រាជរដ្ឋាភិបាលគឺជាការការពារអធិបតេយ្យភាព រក្សាជំហរតាមផ្លូវច្បាប់បង្កើតភស្តុតាងសម្រាប់ប្រើនៅក្នុងផ្លូវតុលាការ ទប់ស្កាត់ fait accompli និងបាននិងកំពុងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ