Category: Politico 360

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពី​សកម្មភាព​បន្តបន្ទាប់​គ្នាឥតដាច់ និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលដើម្បី​ការពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពី​សកម្មភាព​បន្តបន្ទាប់​គ្នាឥតដាច់ និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលដើម្បី​ការពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពី​សកម្មភាព​បន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលដើម្បី​ការពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់ម​ធ្យោបាយសន្តិវិធីដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជាបាន​សម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន​នៅតំបន់ច១ និងតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពួកគេបានឃើញផ្ទាល់ភ្នែកអំពីសកម្មភាពរបស់យោធាថៃនៅទីនោះ។ អ្នកនាំពាក្យបានបន្តថា ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍​អាស៊ានចុះទៅដល់ទីតាំងនោះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងកម្ពុជា-ថៃ បានប្រព្រឹត្ត​ទៅចំនួន៣លើកជាប់គ្នារយៈពេលជាងមួយសប្តាហ៍ចុងក្រោយ ខណៈដែលកំណត់ទូតតវ៉ាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងសកម្មភាពដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិន​ឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបាន។ ចំណែកការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ និងសកម្មភាព​មួយចំនួនទៀតដែលធ្វើឱ្យមានការកែប្រែបរិយាកាសសន្តិសុខ​នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងដែលទាហានថៃដណ្តើមកាន់កាប់ដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិ ក៏ត្រូវបានកម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងក្លានិងជាបន្តបន្ទាប់ដោយមិនរំលងមួយករណីណាឡើយ។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើលិខិតទៅកាន់​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង…

  • កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

    កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦, ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, សម្ដេចធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម ផាម មិញជិញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបីគណបក្ស​ លើកទី៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងហូជីមិញ នៃ​សាធារណរដ្ឋ​សង្គម​និយម​​វៀតណាម។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខ​រដ្ឋាភិបាល​ នៃប្រទេសទាំងពីរ​ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក “ភាពជាអ្នកជិតខាងល្អ…

  • ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

    ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី ឯកឧត្តម ផាម​ មិញជិញ​ ​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ និង​ឯកឧត្តម​ សនសៃ​ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅវិមាន​សាមគ្គី​ភាព​ នារសៀលថ្ងៃទី៦​ ខែកុម្ភៈ ឆ្នាំ២០២៦, ក្នុងឱកាសដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ បានចូលរួមកិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​,​ ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្តវៀតណាម​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ នៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ ពីថ្ងៃ​ទី៦​ដល់ថ្ងៃទី៧​ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ​ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។ ទន្ទឹមនេះ សម្តេចធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។…

  • ជំនួបកំពូលថ្នាក់ដឹកនាំនៃគណបក្សទាំងបី៖ ឯកភាពគ្នាជំរុញនូវទំនាក់ទំនងត្រីភាគីឱ្យកាន់តែរីកចម្រើន និងការរក្សាសុវត្ថិភាពសន្តិសុខសន្តិភាពតាមព្រំដែន

    ជំនួបកំពូលថ្នាក់ដឹកនាំនៃគណបក្សទាំងបី៖ ឯកភាពគ្នាជំរុញនូវទំនាក់ទំនងត្រីភាគីឱ្យកាន់តែរីកចម្រើន និងការរក្សាសុវត្ថិភាពសន្តិសុខសន្តិភាពតាមព្រំដែន

    ភ្នំពេញ៖ ជំនួបកំពូលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដោយថ្នាក់ដឹកនាំនៃគណបក្សទាំងបី បានឯកភាពគ្នាជំរុញនូវទំនាក់ទំនងត្រីភាគី កម្ពុជាជាមួយនឹងវៀតណាម កម្ពុជានឹងឡាវ ឱ្យកាន់តែរីកចម្រើននៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណីតាមព្រំដែនឱ្យកាន់តែល្អ សុវត្ថិភាពសន្តិសុខសន្តិភាពតាមព្រំដែន គឺជាកត្តាចម្បងដែលថ្នាក់ដឹកនាំគណបក្សទាំងបីបានលើកឡើង។ កិច្ចប្រជុំកំពូលបានប្រព្រឹត្តទៅនៅវិមាន ៧ មករា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ សហប្រធានដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមបណ្ឌិត ផងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធី រិទ្ធ បានមានប្រសាសន៍បន្ទាប់ពីចប់កិច្ចប្រជុំថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់គណបក្សទាំងបីជួបប្រជុំគ្នា។ សម្រាប់សម្តេចតេជោដែលជាសហប្រធានដឹកនាំកិច្ចប្រជុំបានសម្តែងនៅការស្វាគមន៍ចំពោះវត្តមាននៃថ្នាក់ដឹកនាំកំពូល ជាពិសេសគឺឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម រួមទាំងប្រតិភូ និងឯកឧត្តមបណ្ឌិត ផងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងតឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យបានបន្តថា សម្រាប់សម្តេចតេជោ ការជួបជុំនៃថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីនៅពេលនេះ គឺជាឱកាសនៃការពង្រីកកិច្ចប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌត្រីភាគី នៃគណបក្សទាំងបី និងក្របខណ្ឌរដ្ឋាភិបាលនៃប្រទេសទាំងបីបន្ថែមទៀត…

  • សម្តេចធិបតី ព្រមានអនុវត្តមរតកអភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គមជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    សម្តេចធិបតី ព្រមានអនុវត្តមរតកអភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គមជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម។ សម្តេចធិបតីថ្លែងបែបនេះ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។  សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។  ក្នុងន័យនេះ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្តមរតកអភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ ដោយ៖ពលជ័យ

  • បណ្ឌិត គិន ភា៖ កិច្ចប្រជុំកំពូលរវាងគណបក្សកាន់អំណាចទាំងបី គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ

    បណ្ឌិត គិន ភា៖ កិច្ចប្រជុំកំពូលរវាងគណបក្សកាន់អំណាចទាំងបី គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ

    ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា កិច្ចប្រជុំកំពូលរវាងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា គណបក្សកម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ តែងតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានការផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះ ដោយកាលពីឆ្នាំទៅខាងវៀតណាមធ្វើជាម្ចាស់ផ្ទះ ហើយឆ្នាំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនៃគណបក្សកាន់អំណាចនៃប្រទេសទាំងបី។ ឆ្នាំក្រោយបន្តទៅប្រទេសឡាវ គឺបន្តផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះ។ នេះក៏ជាយន្តការបន្ថែមទៅលើយន្តការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គឺយន្តការរវាងគណបក្ស និងគណបក្ស ដែលជាការរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។ បណ្ឌិត គិន ភា បានកត់សម្គាល់ថា ប្រទេសដែលនៅក្បែរខាងគ្នា គឺគ្មានអ្វីដែលល្អជាងរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជាមាន ក៏ប៉ុន្តែត្រូវឈរលើគោលការណ៍គោរពនៅអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃរបស់ផងគ្នាទៅវិញទៅមក។ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក្នុងឋានៈជាប្រទេសសមាជិកអាស៊ានដូចគ្នា។ គោលការណ៍បច្ចសិលាសន្តិសហវិជ្ជាមានពិតជាមូលដ្ឋានគ្រឹះសម្រាប់រក្សាទំនាក់ទំនងការទូត ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ នៃប្រទេសទាំងបីដែលនៅក្បែរខាងគ្នា ក៏ដូចជាក្នុងការរក្សាស្ថេរភាពនៃទំនាក់ទំនងរវាងបណ្តាប្រទេសនានាទាំងនៅក្របខណ្ឌតំបន់ ក៏ដូចជាពិភពលោក។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍បន្តទៀតថា ក្រឡេកទៅមើលទំនាក់ទំនងរវាងកម្ពុជា ឡាវ និងវៀតណាម ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងបី គឺបន្តធ្វើពិពិធកម្មទាំងក្នុងក្របខណ្ឌទ្វេភាគីរវាងប្រទេសមួយៗ ជាត្រីភាគី និងពហុភាគី…

  • ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌

    ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌

    ភ្នំពេញ៖ ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកលោក John C. Coughenour បានបញ្ជាក់ថា ឯកឧត្តម Donald J. Trump ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាម៉េរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់យកជម្រើសនៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធី និងផ្អែកលើច្បាប់។ ជាមួយគ្នានេះដែរ លោកចៅក្រមបានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ បន្ទាប់ពីសម្ដែងនូវកិច្ចស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពនិងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ ប៉ុន្ដែ ភាគីថៃ ជាពិសេសក្រុមជ្រុលនិយម និងអ្នកនយោបាយថៃមួយចំនួន នៅតែប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី ដែលផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងអំឡុងពេលយោធារបស់ថៃចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16,…

  • ក្រសួងការពារជាតិកម្ពុជាបដិសេធចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានប្រឌិតក្លែងក្លាយផ្ទុយពីការពិតទាំងស្រុងរបស់បណ្តាញសារព័ត៌មានថៃមួយចំនួន

    ក្រសួងការពារជាតិកម្ពុជាបដិសេធចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានប្រឌិតក្លែងក្លាយផ្ទុយពីការពិតទាំងស្រុងរបស់បណ្តាញសារព័ត៌មានថៃមួយចំនួន

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការតវ៉ាថ្មីៗទៀតរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការតវ៉ាថ្មីៗទៀតរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការតវ៉ាថ្មីៗទៀតរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានតវ៉ាយ៉ាងខ្លាំង និងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែងស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ទស្សនកិច្ចពិនិត្យទីតាំងនេះ ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សូមបញ្ជាក់ថា សណ្ឋាគារ និងទីតាំងដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ៣៩៧ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ អ្នកនាំពាក្យបន្តថា កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។ ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព…

  • ឧបការីរងនៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI ៖​ កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ

    ឧបការីរងនៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI ៖​ កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ

    ភ្នំពេញ៖ លោក Scott Schelble ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់FBI បានបញ្ជាក់ថា​ ចំណាត់ការ និងលទ្ធផលរបស់គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បង្ហាញថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ​ និងកោតសរសើរកម្ពុជា ដែលបានយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំង Online Scams។ ការបញ្ជាក់នេះ​ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ហើយជំនួបក្នុងថ្ងៃនេះជាឱកាសដើម្បីចែករំលែក និងផ្លាស់ប្តូរទស្សនៈក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមយន្តការរបស់ គ.ប.ឆ.ប. ដែលមានសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ជាប្រធាន បានបង្ហាញលទ្ធផលជាផ្លែផ្កា ទោះបីកម្ពុជាប្រឈមនឹងសង្រ្គាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំង និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ចេញនូវវិធានការជំនាញ និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ជាលក្ខណៈទ្វេភាគី ឬពហុភាគី ដើម្បី ស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុ របស់បណ្តាញឧក្រិដ្ឋជន។ ជាកិច្ចឆ្លើយតប…