-
កិច្ចប្រជុំលើកទី៤២ របស់អាយឆា៖ កម្ពុជាលើកឡើងអំពីការវាយប្រហាររបស់យោធាថៃ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹក

ក្នុងកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នាថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបដល់អង្គប្រជុំអំពីការវាយប្រហារជាលើកទីពីររបសើយោធាថៃ ចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលអំឡុងពេល២១ថ្ងៃនោះ សព្វាវុធសព្វបែបយ៉ាងត្រូវបានប្រើប្រាស់ ដោយចេតនា មិនសមាមាត្រ និងគ្មានបែងចែកគោលដៅ ហើយយន្តហោះចម្បាំងបានធ្វើប្រតិបត្តិការហោះចូលមកទម្លាក់គ្រាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ការវាយប្រហារនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ ត្រូវបាត់បង់ជីវិតនិងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និងបានបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជននិងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អស់រយៈពេលពីរខែហើយ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុងនោះបាន ធានាយ៉ាងច្បាស់ដល់ការវិលត្រឡប់របស់ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាជាង ៥០ ០០០នាក់ទៀត ភាគច្រើនជាស្ត្រីនិងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ តាមការចាត់តាំងរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំអាយឆា…
-
កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ និងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដូចដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។ កម្ពុជាសូមអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំង ទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។ វត្តមានរបស់ឆ្មាំសន្តិសុខកម្ពុជាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំង នេះ មិនអាចបកស្រាយថាជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះ នៅតែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និងសមាមាត្រទៅនឹងតម្រូវការនៃការអភិរក្សការពារទីតាំងនោះ។ ការប៉ុនប៉ងពិពណ៌នាប្រាសាទព្រះវិហារថា ជាទីតាំងយោធា គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែលមានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែងប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូល រួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ជាថ្មីថា ប្រាសាទព្រះវិហារគឺជា ហើយនឹងនៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង គោលបំណងយោធានោះទេ…
-
អ្នកនាំពាក្យ៖ ដំណើរបេសកកម្មការទូតរបស់សម្តចធិបតី លើឆាកអន្តរជាតិបានធ្វើឱ្យសហគមន៍អន្តរជាតិយល់យ៉ាងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា

ដំណើរបេសកកម្មការទូតយ៉ាងសកម្ម និងមានរយៈពេលវែងនៅលើឆាកអន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បេសកកម្មការទូតនេះ បានចាប់ផ្តើមពីសហរដ្ឋអាម៉េរិក ដោយសម្តេចបវរធិបតីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Borad of Peace) នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រសន្តិភាពសកលដែលកម្ពុជាតែងតែចូលរួមជារៀងរហូតមក។ ស្របពេលនៃកិច្ចប្រជុំនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរទស្សនៈជាមួយនាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។ ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម អនុទីប្រឹក្សាសន្តិសុខជាតិនិងអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មនៃសហរដ្ឋអាម៉េរិក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ និងពីតំណាងស្ថាប័នអន្តរជាតិ នៃក្រុមប្រឹក្សាអាត្លង់ទិកផងដែរ។ ក្នុងជំនួបខាងលើនេះ ក្រៅពីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តតំបន់អានសេះ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៣:០៥នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តតំបន់អានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមាន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)…
-
ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា សរសើរសម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានការរីកចម្រើន ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តរីកចម្រើនដល់សព្វថ្ងៃក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន នៅពេលជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូ គឺជាផ្នែកដ៏សំខាន់នៃការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និង បារាំងឱ្យកាន់តែរីកចម្រើន និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោបានចាត់ទុកបារាំង គឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។ ឯកឧត្តម Thomas Lam បានមានប្រសាសន៍ថា កន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីសកម្មភាពការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភឈ្លានពានរបស់យោធាថៃ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីសកម្មភាពការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភឈ្លានពានរបស់យោធាថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយសង្កត់ធ្ងន់លើការរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។ ជាក់ស្តែង ប្រជាជនស៊ីវិលជិត៦៥ម៉ឺននាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ហើយរហូតមកទល់បច្ចុប្បន្ន នៅមានប្រជាពលរដ្ឋជិត៨ម៉ឺននាក់ទៀត នៅមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃបានរារាំងតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូរកុងតឺន័រដើម្បីបិទផ្លូវដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅលំនោះឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លើសពីនេះ ផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងគោរពបូជាតាមជំនឿសាសនាផងត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់ក្នុងទីតាំងទាំងនោះ។ អ្នកនាំពាក្យបន្តទៀតថា ដោយចាត់ទុកជាសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលត្រឡប់ទៅកាន់លំនៅឋានវិញដើម្បីប្រកបរបរ និងអាចអនុវត្តសិទ្ធិផ្នែកវប្បធម៌ និងជំនឿសាសនាជាធម្មតាឡើងវិញដូចកាលពីមុនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ នៅក្នុងប្រទេសឯណេះវិញ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបង្ហាញអំពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេសដើម្បីផលប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញអំពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេសដើម្បីផលប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ខណៈពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ចប់ពីសហរដ្ឋអាម៉េរិក សម្តេចប្រមុខរាជរដ្ឋាភិបាលបានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុងការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានាធិបតីទីម័រឡេស្តេ ជាដើម។ អ្នកនាំពាក្យបញ្ជាក់ថា គោលបំណងនៃជំនួបទាំងនោះ គឺប្រាកដណាស់ថា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលថ្នាក់តំបន់ និងអន្តរជាតិកំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់។ នៅទីក្រុងវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា និងបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែងវិញ និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។ ក្រឡេកមើលមកក្នុងប្រទេសវិញ សកម្មភាពការទូតក៏បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹក។ ជាក់ស្តែង នៅថ្ងៃទី២៣ ខែកុម្ភៈ…
-
បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ចុះទស្សនកិច្ចនិងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម

បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ការចុះទស្សនកិច្ចនាំដឹកនាំដោយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីនេះ ភាគច្រើនមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ បន្ទាប់ពីសង្គ្រាមឈ្លានពាន ការរាយបន្លាលួសព័ទ្ធយកផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ពីសំណាក់កម្លាំងថៃ កាលពីពេលកន្លងមក។ បន្ទាប់មកបណ្តាអង្គទូត និងទីភ្នាក់ងារបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចុះពិនិត្យមើលការរំលោភបំពានរបស់កងកម្លាំងថៃ តាមរយៈការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផងដែរ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៦៦.៦២៨នាក់ទៀត (ស្រី្ត៣៥.០៩៩នាក់ និងកុមារ២១.៩៧១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ៕ដោយ៖ពលជ័យរូបភាព៖ AKP
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បេសកកម្មការទូតរបស់សម្តេចធិបតី នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តធ្វើបច្ចុប្បន្នភាពស្តីពីបេសកកម្មការទូតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ែន បូណា បានបន្តថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ នៅលើទឹកដីសហរដ្ឋអាម៉េរិក បេសកកម្មដ៏សំខាន់មួយរបស់សម្តេចនាយករដ្ឋមន្ត្រី គឺដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(The Board of Peace) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត តបតាមការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ ដូចការរំពឹងទុក មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះបានលើកឡើងអំពីសោកនាដកម្មនៃសង្គ្រាម និងផ្តល់សារសំខាន់ដល់សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍក្នុងតំបន់…
-
អ្នកជំនាញភូមិសាស្ត្រនយោបាយ៖ ការផ្ដល់បទសម្ភាសន៍របស់សម្ដេចធិបតីជាមួយសារព័ត៌មានអន្តរជាតិ គឺបង្ហាញទៅកាន់ពិភពលោកបានដឹងពីទង្វើអាក្រក់របស់ថៃឈ្លានពានដែនអធិបតេយ្យទឹកដីកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា តាមរយៈការផ្ដល់បទសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាម៉េរិក បានក្លាយជាសារយ៉ាងច្បាស់ទៅកាន់អន្តរជាតិឱ្យជួយធ្វើជាសាក្សីជុំវិញអំពើរំលោភបំពានរបស់យោធាថៃមកលើកម្ពុជា និងរំលេចពីការប្តេជ្ញាចិត្តប្រកាន់យកដំណោះស្រាយដោយសន្តិវិធីផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិសំខាន់ៗជាមួយថៃ។ រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្ម និងស៊ីជម្រៅថែមទៀតនូវព័ត៌មានការទូតស្ដីពី«អំពើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា» នៅលើឆាកអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិឈរជាមួយសច្ចភាព យុត្តិធម៌ និងសន្តិភាព ដែលធ្វើឱ្យកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃដោយអយុត្តិធម៌។ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានអធិប្បាយថា ការផ្តល់បទសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដល់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាម៉េរិក គឺជាការបង្ហាញជំហរការទូតកម្រិតខ្ពស់បំផុតរបស់កម្ពុជា និងបង្ហាញថា កម្ពុជាគឺជារដ្ឋស្រលាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។ បណ្ឌិត គិន ភា បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលបានលាតត្រដាងដ៏ច្បាស់លាស់បំផុតពីអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ពិសេសការរំលោភបំពានក្រោយបទឈប់បាញ់។ ចំណុចមួយចំនួនទៀតនៅក្នុងបទសម្ភាសន៍របស់សម្តេចធិបតី…