Category: Politico 360

  • អ្នកនាំពាក្យ៖ សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌របស់យោធាថៃ គឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ 

    អ្នកនាំពាក្យ៖ សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌របស់យោធាថៃ គឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ 

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ៖ ការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញខ្ពស់ដូចជា យន្តហោះទម្លាក់គ្រាប់បែក F-16  នាវាចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ដ្រូនគ្រប់ប្រភេទ និងការបាញ់ផ្សែងពុលមកលើកងទ័ពនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជា បានកើតឡើងជារៀងរាល់ថ្ងៃ។ សកម្មភាពព្រៃផ្សៃនិងអមនុស្សធម៌នេះ គឺជាអំពើផ្គើននិងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ មានដូចជា សហរដ្ឋអាម៉េរិក ចិន សហភាពអឺរ៉ុប ប្រធានប្តូរវេនអាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដែលបានអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរវិញ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃ និងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃ មកលើជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់៕ ដោយ៖ពលជ័យ

  • តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃ ដោយគ្រាន់តែនិយាយពាក្យថា «សន្តិភាពនិងឈប់បាញ់»

    តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃ ដោយគ្រាន់តែនិយាយពាក្យថា «សន្តិភាពនិងឈប់បាញ់»

    «ប្រជាជនកម្ពុជា និងប្រជាជនថៃ មានទស្សនៈរួមមួយ គឺចង់ដោះស្រាយជម្លោះព្រំដែននេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះចំពោះវិធីសាស្រ្តដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការបន្តប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកប្រឹងបិទគម្របកំសៀវហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសាទាំងអស់គ្នា»។ បើទោះបីជាមានសង្រ្គាមពាក្យសម្តីយ៉ាងខ្លាំងក្លារវាងប្រជាជនថៃ និងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងប្រជាជនថៃមានទស្សនៈរួមមួយ គឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឱ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃ និងសន្យាទាមទារយកមកវិញ។ ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖ «បើទាហានថៃមិនបាញ់វីរកងទ័ពកម្ពុជាមុនទេ វីរកងទ័ពកម្ពុជាមិនតបតទៅវិញទេ»។ ហេតុអ្វីបានជាពាក្យថា «សន្តិភាពនិងបទឈប់បាញ់»​ ពិបាកសម្រាប់ប្រជាជនថៃនិយាយចេញមក បើទោះបីខ្លួនបានទទួលស្គាល់ថា ទាហានថៃបានឈ្លានពានប្រទេសកម្ពុជាពិតមែន? នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ Miss World 2025 Opal Suchata បានជំរុញឱ្យយុវជនថៃស្វែងរក និងគាំទ្រសន្តិភាព នៅក្នុងពិធីទទួលពានរង្វាន់ Global Leadership Achievement Award…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ «ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹង​នៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»

    ឯកឧត្តម ហ៊ុន ម៉ានី៖ «ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹង​នៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»

    នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកជំនួយពីសប្បរសជន ដែលបានកៀរគររួមគ្នាក្រោមការរៀបចំរបស់ស.ស.យ.ក. និងមូលនិធីម៉ានី ទៅប្រគល់ជូនដល់ក្រុមគ្រួសារជនភៀសសឹកចំនួន៥៩៤គ្រួសារ ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ក្នុងខេត្តសៀមរាប។ សម្ភារៈ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគនានា និងថវិកាទាំងអស់នេះសុទ្ធសឹងជារបស់របរចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងជួបប្រទះការលំបាកពីការរត់គេចពីសង្រ្គាម។ ជាមួយនឹងការពាំនាំការសាកសួរសុខទុក្ខពីសំណក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមបានអំពាវនាវសូមឱ្យបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីយើងអាចត្រឡប់ទៅប្រក្រតីភាពកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា ប្រជាជននៅសមរភូមិក្រោយ ដែលក្នុងនោះមាន ក្រុមគ្រួសារ ស.ស.យ.ក. មិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕រូបភាព៖សសយក

  • ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា លើកឡើងពីអំពើឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា

    ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា លើកឡើងពីអំពើឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា

    នៅក្នុងបណ្ដាញសង្គមរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់អំពីការឈ្លានពានប្រទេសកម្ពុជាពីសំណាក់ប្រទេសថៃ ដូចតទៅ៖ នៅឆ្នាំ ២០២៥ ការចោទប្រកាន់របស់ថៃថាទាហានកម្ពុជាបាញ់ឆ្លងព្រំដែន គេកំពុងប្រើម្ដងទៀតជាលេសឈ្លានពានប្រទេសកម្ពុជា។ ការអះអាងស្រដៀងគ្នានេះ ក៏ធ្លាប់ជាមូលដ្ឋាននៃការឈ្លានពានកម្ពុជារបស់ថៃនៅឆ្នាំ១៩៤១ ដែរ។ នៅពេលនោះដូចជាឥឡូវនេះ សកម្មភាពយោធារបស់ថៃមានគោលបំណងបញ្ចូលទឹកដីកម្ពុជាឱ្យទៅជាផ្នែកមួយរបស់ខ្លួន។ ទោះបីជាថៃដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុននៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ១៩៣៧ ដែលបានសម្លាប់ប្រហែល ២០០,០០០ នាក់ (ពលរដ្ឋស៊ីវិល និងអ្នកទោសសង្គ្រាម) ក៏ដោយ ក៏ថៃនៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ១៩៤០។ កិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានឱ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំង និងម៉ាឡាយ៉ាអង់គ្លេស។ បន្ទាប់ពីអនុម័តសន្ធិសញ្ញានេះ ថៃបានឈ្លានពានកម្ពុជា និងឡាវនៅខែមករា ឆ្នាំ១៩៤១ ដោយអះអាងថាកងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញប្រទេស (Aranyaprathet) នៃប្រទេសថៃ។ តាមពិតទៅ ថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានមកហើយអស់រយៈពេលជាច្រើនខែ។ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃបានបង្ខំយក (បញ្ចូល) ខេត្តភាគជើងនៃកម្ពុជា និងទឹកដីភាគលិចរបស់ឡាវ។ នៅខែធ្នូ ឆ្នាំ១៩៤១ ថៃ និងជប៉ុនបានចុះកិច្ចព្រមព្រៀងបន្ថែមមួយទៀត សម្រាប់ការគាំទ្រយោធារួមគ្នា ដោយជប៉ុនបានគាំទ្រយ៉ាងច្បាស់លាស់ចំពោះការអះអាងទឹកដីរបស់ថៃ រួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជា ឡាវ ម៉ាឡាយ៉ា…

  • ឯកឧត្តម កែវ ឈា បញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់​កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប.

    ឯកឧត្តម កែវ ឈា បញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់​កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប.

    ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួម និងធ្វើសេចក្តីថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកម្រិតខ្ពស់ដើម្បីប្រារព្ធខួបទី៦៥ នៃសេចក្តីប្រកាសស្តីពីការប្រគល់ឯករាជ្យជូនប្រទេស និងប្រជាជនអាណានិគម” ដែលត្រូវបានរៀបចំនៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់លោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាតអ.ស.ប. លើកទី៨០។ នៅក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបានបញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប. ការប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពបូរណភាពទឹកដី និងអធិបតេយ្យជាតិ ហើយក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តទាំងនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ចំពោះការសម្រេចបានរួមគ្នានូវសន្តិភាព និងយុត្តិធម៌សម្រាប់ប្រទេសនានាផងដែរ៕ដោយ៖ពលជ័យ

  • សម្តេចធិបតី៖ កម្ពុជាត្រូវការសន្តិភាព​ (Cambodia Needs Peace)

    សម្តេចធិបតី៖ កម្ពុជាត្រូវការសន្តិភាព​ (Cambodia Needs Peace)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ថា មហាគ្រួសារកម្ពុជា​ មហានៃសាមគ្គីភាពស្មារតីតែមួយ​ សំឡេងតែមួយបានស្រែកឡើងដូចគ្នា​ គឺ​ កម្ពុជាត្រូវការសន្តិភាព​ សូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ​ និងចេតនាដ៏ស្មោះស្ម័គ្របំផុត​។ សម្តេចធិបតីបន្តថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់ តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។ ជាមួយគ្នានេះ សម្តេចធិបតីបានសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ សូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ ដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ​ ដើម្បីផ្តល់ឱកាសឱ្យមហាគ្រួសារខ្មែរចូលរួម​ និងសម្តែងមតិក្នុងការចង់បានសន្តិភាព៕ដោយ៖ពលជ័យរូបភាព៖ នាំផ្លូវ

  • ប្រតិបត្តិការយប់ងងឹត៖ វីរកងទ័ពកម្ពុជា

    ប្រតិបត្តិការយប់ងងឹត៖ វីរកងទ័ពកម្ពុជា

    ភ្នំពេញ៖ ប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់ លំបាក និងពោរពេញទៅដោយសម្ពាធហើយនឹងភាពតានតឹង​នៅអំឡុងពេលសមរភូមិប្រយុទ្ធនាពេលដែលយប់ងងឹតឈានចូលមកដល់នោះទេ។ ទោះបីជាតំបន់អាស៊ីអាគ្នេយ៍មាន​អាកាសធាតុក្ដៅយ៉ាងណាក៏ដោយ នារដូវរំហើយមានខ្យល់ធ្លាក់ពីខាងជើងនេះ ប្រទេសយើងមានអាកាសធាតុត្រជាក់​ខុស​ពីធម្មតាគ្របដណ្តប់ជុំវិញតំបន់ព្រៃក្រាស់ ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រឹបជាងនៅសមរភូមិជួរមុខ​នៃជម្លោះរវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃនោះឡើយ។ វីរកងទ័ពកម្ពុជាបានដើរល្បាត និងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្ន ក្នុងការស្វែងរកសកម្មភាពឬចលនាណា​មួយ ដែលចង្អុល បង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់។ ក្នុងករណីនេះ វីរកងទ័ពកម្ពុជាមិនត្រឹមតែសង្កេតមើល​សកម្មភាព​ទាំងនោះដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះទេ ប៉ុន្តែវីរកងទ័ពកម្ពុជា ថែមទាំងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង​ការ​ប្រយុទ្ធយ៉ាងខ្លាំងក្លាដោយប្រើប្រាស់កាំភ្លើងធំ កាំភ្លើងយន្តធុនធ្ងន់ និងអាវុធផ្សេង ទៀតដើម្បីទប់ទល់នឹងយោធាថៃដែលព្យាយាម​វាយដណ្តើមកាន់កាប់ ទឹកដីកម្ពុជា និងបំផ្លាញសមត្ថភាពក្នុងការការពារខ្លួនរបស់វីរកងទ័ពកម្ពុជានៅតាមតំបន់ទាំងនោះ។ វាពិតជាពិបាកក្នុងការស្រមៃ សូម្បីតែយល់អំពីការប្រយុទ្ធដ៏គ្រោះថ្នាក់ជាទីបំផុតដែលវីរកងទ័ពកម្ពុជាកំពុងប្រឈម។ ក្រៅពីស្ថានភាពស្ងប់ស្ងាត់ដែលវីរកងទ័ពកម្ពុជាមួយចំនួនកំពុងរង់ចាំបើកការវាយប្រហារទប់ទល់ ឬស្ថានភាពហិង្សាដ៏សាហាវដែល​វីរកង​ទ័ព​កម្ពុជា​មួយចំនួនទៀតកំពុងប្រឈមមុខ ក្នុងការការពារឬវាយបណ្តេញទាហានថៃចេញពីទឹកដីប្រទេសកម្ពុជាក៏ដោយ ក៏មានស្ថានភាពតានតឹងមួយទៀតដែលកើតមានឡើងជាទូទៅចំពោះវីរកងទ័ពយើងដែលឈរជើងនៅសមរភូមិ នោះគឺការប្រឹង​ជម្នះ​ជាមួយនឹងអាកាសធាតុដ៏ត្រជាក់នាពេលយប់ងងឹត ការប្រុងស្មារតី និងការលំបាកក្នុងការសម្រាន្តដោយភាពស្ងៀមស្ងាត់ ហើយតែងតែ ត្រៀមខ្លួនជានិច្ចសម្រាប់សកម្មភាពឆ្លើយតបជាបន្ទាន់ណាមួយ ខណៈវីរកងទ័ពសម្រាកមិនដែលបានគ្រប់​គ្រាន់ហើយដែលហួសពីការទ្រាំទ្រដ៏លំបាកទៅទៀត។ លើសពីនេះ គឺភាពអស់កម្លាំងបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយ និងជួនកាល វីរកងទ័ពកម្ពុជាស្ថិតក្រោមការវាយប្រហារ​ទាំងកំពុងកាន់សព្វាវុធធ្ងន់ៗ ឬចូលរួមក្នុងសមរភូមិដ៏សាហាវឃោរឃៅ។ ជាងនេះទៅទៀត វីរកងទ័ពកម្ពុជានៅជួរមុខ​ត្រូវប្រឈមមុខនឹងភាពលំបាកផ្នែកផ្លូវចិត្តដែលកើតមានឡើងនាពេលខ្លះ ដោយសារភាពឯកោពីក្រុមគ្រួសារ មិត្តភក្តិ និងអនាគតរបស់ ខ្លួនដែលមិនអាចកំណត់បានជាមុន។ ភាពតានតឹងនៃជម្លោះនេះ និងការប្រឈមអំឡុងពេលប្រតិបត្តិការ​ប្រយុទ្ធនៅពេលយប់ងងឹត គឺមិនអាចពិពណ៌នាបានគ្រប់ជ្រុងជ្រោយដោយសេចត្តីអត្ថាធិប្បាយខ្លីបែបនេះទេ ប៉ុន្តែយ៉ាងហោច​ណាស់ យើងទទួលស្គាល់ថានេះគឺជាការតស៊ូ និងទុក្ខលំបាកពិតរបស់ វីរកងទ័ពកម្ពុជាដែលការពារប្រទេសកម្ពុជារបស់យើង។ វាគឺជាការពិតដែលបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នអាចឱ្យកងទ័ពធ្វើប្រតិបត្តិការនៅពេលយប់ ប៉ុន្តែទោះបីជាមានបច្ចេកវិទ្យា​ទំនើបឬ…

  • កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ

    កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ

    នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាកិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិក អ.ស.ប. ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់៩០គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតំាងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា វិបត្តិនេះ គូសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ, អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអ.ស.ប. និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្មនៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម៕ដោយ៖ពលជ័យ

  • លោក ឆាំង យុ៖ កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

    លោក ឆាំង យុ៖ កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

    លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃ បានថ្លែងថាប្រទេសថៃទាមទារលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១)កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២)បទឈប់បាញ់ត្រូវតែអនុវត្តនិងរក្សាឱ្យបាន; និង ទី៣)កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំ ចំពោះលក្ខខណ្ឌទាំងបីនេះគឺសាមញ្ញ៖ វាគឺជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអកនិងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលនិងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួនដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ និងស្មារតីក្នុងការអនុវត្តនូវបទឈប់បាញ់។ ប្រទេសថៃបានបង្កើនការវាយប្រហារ និងឈ្លានពានរបស់ខ្លួនកាន់តែខ្លាំងឡើង រួមទាំងការវាយលុកតាមផ្លូវគោកចូលមកក្នុងទឹកដីប្រទេសកម្ពុជា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់ផ្លោងដោយកាំភ្លើងធំ ជាងនេះទៅទៀតប្រទេសថៃបានពង្រីកសមរភូមិប្រយុទ្ធដែលធ្វើឱ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជាទទួលរងនូវការវាយប្រហារ និងបណ្ដាលឱ្យមានប្រជាជនខ្មែរស្លូតត្រង់យ៉ាងច្រើនលើសលប់រងរបួសនិងបាត់បង់ជីវិត។ នេះគឺមិនមែនជាសកម្មភាពដែលសមហេតុផលសម្រាប់ប្រទេសមួយដែលមានភាពចាស់ទុំក្នុងការការពារខ្លួននោះទេ។ នេះគឺជាសកម្មភាពរបស់ប្រទេសដែលមានចេតនាបង្កជម្លោះដើម្បីដណ្តើមកាន់កាប់ទឹកដីទាំងបំពានច្បាប់អន្តរជាតិពីប្រទេសដែលមានសន្តិភាព។ ពិភពលោកមិនត្រឹមតែនឹងកត់សម្គាល់អំពីលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់ក្នុងស្វែងរកសន្តិភាពរបស់ប្រទេសថៃតែប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកនឹងចងចាំជារៀងរហូតអំពីការឈ្លានពានទាំងមិនសមហេតុផលដោយប្រទេសថៃ និងការទាមទារដោយខុសច្បាប់មកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

  • សម្តេចតេជោ៖ កម្ពុជាពុំមានជនជនជាតិរុស្សុី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ

    សម្តេចតេជោ៖ កម្ពុជាពុំមានជនជនជាតិរុស្សុី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ

    សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្សុី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ សម្តេចតេជោបន្តថា ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្សុី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។ សម្តេចតេជោបន្តទៀតថា យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឱ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕ ដោយ៖ពលជ័យ