-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ បើគ្មានអ្វីប្រែប្រួលនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨នាក់ត្រលប់មកកម្ពុជាវិញ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨រូប ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅត្រលប់មកវិញហើយ។ ការបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា៖ យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក នឹងបានទទួលស្វាគមន៍ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ៕ដោយ៖ពលជ័យ
-
អត្ថបទវិភាគ៖ «ជម្រើសសន្តិភាព និងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា»

តាមរយៈបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាសម្រេចបាននូវគោលដៅដ៏សំខាន់ពីរ៖ ទី១ គឺការឈប់បាញ់ដើម្បីការពារអាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិល ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ នេះជាជម្រើសឈរនៅខាងសន្តិភាព ដែលជាជំហររបស់រដ្ឋាភិបាលកម្ពុជាតាំងពីជំនាន់ លោក ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី រហូតដល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន និងទី២ គឺការរក្សាបាននូវសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់។ ជាការពិត តាមរយៈកិច្ចព្រមពៀងឈប់បាញ់នេះ មានការមន្ទិលសង្ស័យ ឬព្រួយបារម្ភអំពីការបាត់បង់បូរណភាពទឹកដី ដោយសារតែកងទ័ពថៃបានឈរជើងនៅទីតាំងមួយចំនួនដោយកម្លាំងយោធា។ ប៉ុន្តែ ក្តីបារម្ភ នេះបានរំសាយ បន្ទាប់ពីបានឃើញសាររបស់លោកនាយករដ្ឋមន្ត្រី ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលយើងអាចយល់បានថា «ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានានៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ មិនមែនបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ នៅលើដីនោះទេ»។ ចំណុចនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថា «ភាគីទាំងពីរ ពោលគឺកម្ពុជានិងថៃ បានទទួលស្គាល់ជាផ្លូវការនិងជាលាយលក្ខណ៍អក្សរថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។ ហើយចំណុចនេះទៀតសោត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ»។ នេះមានន័យថា បន្ទាត់ព្រំដែនត្រូវកំណត់យកតាមការវាស់វែងជាក់ស្តែងរបស់ក្រុមការងារនៃគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) គឺមិនមែនកំណត់តាមយោធាឈរជើងនោះឡើយ។ ប្រការនេះបញ្ជាក់ច្បាស់ថា កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះ…
-
សម្តេចធិបតី៖ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ

តាមរយៈសារផ្ញើជូនជូនចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ។ សម្តេចធិបតីបន្តទៀតថា ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងនៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និងវិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និងក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និង ថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ…
-
អត្ថបទវិភាគ៖ «ឈប់បាញ់ ឈប់បង្ហូរឈាម ងាកទៅរកការចរចាវិញ តើមានអ្វីប្រសើរជាងនេះ?»

គេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រដ្ឋាភិបាលកម្ពុជាតាំងពីពេលដឹកនាំដោយលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចាតាមផ្លូវការទូត និងផ្លូវច្បាប់។ ក្នុងករណីព្រំដែន គឺត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ពិសេសគឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ប៉ុន្តែ ភាគីថៃ បែរជាចង់ភ្លក់រសជាតិសង្គ្រាម ហើយបង្ខំឱ្យកម្ពុជាត្រូវតបត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ ការផ្ទុះសង្គ្រាមទាំងពីរលើក មិនមែនជាជម្រើសរបស់កម្ពុជាទេ ប៉ុន្តែកម្ពុជាក្នុងនាមជាអ្នករងគ្រោះ បានខិតខំស្វែងរកបទឈប់បាញ់តាមគ្រប់យន្តការដែលអាចធ្វើទៅបាន។ នៅទីបំផុត បទឈប់បាញ់ក៏កើតមានជាថ្មី និងក៏បានធ្វើឱ្យបទឈប់បាញ់លើកមុននៅទីក្រុងកូឡាឡាំពួរ ដូចមានចែងយ៉ាងច្បាស់នៅក្នុងចំណុចទី២ និងទី៣នៃសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រស់ឡើងវិញ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺបទឈប់បាញ់នេះ មិនត្រឹមតែមិនប៉ះពាល់ដល់ដំណើរនៃការវាស់វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យក្រុមការងារ JBC ត្រូវដំណើរការវាស់វែងខ្សែព្រំដែនជាបន្ទាន់ទៀតផង។ ក្រៅពីនេះ ក៏មានការសន្យាដោះលែងយោធិនកម្ពុជាទាំង១៨នាក់ ក្រោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៧២ម៉ោងផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ យើងអាចយល់បានថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជានៅតែរក្សាបានយ៉ាងល្អ ពោលគឺដំណោះស្រាយបញ្ហាព្រំដែនត្រូវតែផ្អែកលើការចរចាដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ។ កម្លាំងកងទ័ពមិនមែនជាដំណោះស្រាយឡើយ ហើយការឈរជើងរបស់កងទ័ព តាមរយៈការប្រយុទ្ធគ្នាក៏មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែននោះដែរ។ ដូច្នេះ…
-
ជំនួយមនុស្សធម៌រដ្ឋាភិបាលចិនវគ្គដំបូង តម្លៃជិត៣លានដុល្លារបានមកដល់កម្ពុជា

ភ្នំពេញ៖ អំណោយមនុស្សធម៌ជើងទី១ របស់រដ្ឋាភិបាលចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិមរតកតេជោ នៅថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជំនួយបន្ទាន់សម្រាប់ផ្តល់ជូនជនភៀសសឹកកម្ពុជា។ ជាមួយរូបថតជាច្រើនសន្លឹក ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា ចាប់តាំងពីផ្ទុះជម្លោះព្រំដែនកម្ពុជា ថៃមក ចិនជាប្រទេសទីមួយដែលផ្តល់ជំនួយដល់កម្ពុជា ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេបំផុត សក្ខីភាពនៃមិត្តភាពដ៏ស៊ីជម្រៅរវាងចិន និងកម្ពុជា។ ឯកឧត្តមបន្តថា ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន ឬប្រមាណ២លាន៨សែនដុល្លារដល់រដ្ឋាភិបាលកម្ពុជា។ ថ្ងៃនេះជំនួយចិនវគ្គទី១ មកដល់កម្ពុជា ក្នុងនោះមាន តង់ ភួយ ម្ហូបអាហារ។ សង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងត្រូវបានជួយទាន់ពេលវេលាសម្រាប់ប្រជាជនខ្មែរដែលរងគ្រោះដោយជម្លោះ ដើម្បីកែលម្អលក្ខខណ្ឌរស់នៅ និងជម្នះការលំបាកនាពេលបច្ចុប្បន្ន។ បន្ទាប់ពីការប្រយុទ្ធដែលចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃដែលកម្ពុជា ថៃ បានព្រមព្រៀងឈប់បាញ់ ជនភៀសសឹកកម្ពុជាមានជាង៦០ម៉ឺននាក់។ លើបណ្ដាញសង្គមដដែលឯកអគ្គរដ្ឋទូតចិន បានបន្តថា សូមអបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញនិងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ។ ខណៈជំនួយចិនបានមកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ នេះដែរ…
-
អត្ថបទវិភាគ៖ «តើក្រុមប្រឆាំងជ្រុលនិយមបានបំផ្លាញជាតិបែបណាខ្លះ នៅពេលផ្ទុះសង្គ្រាមឈ្លានពានទឹកដី?»

ប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាបានឃើញច្បាស់នូវទង្វើ ដែលមិនគួរឱ្យជឿរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច ក្នុងអំឡុងពេលដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃ។ ដូច្នេះ សំណួរថា «តើក្រុមនេះបានជួយអ្វីខ្លះដល់ប្រទេសជាតិ?» ពិតជាមិនអាចសួរកើតទេ ប៉ុន្តែសំណួរដែលត្រឹមត្រូវបំផុតគឺ «តើក្រុមប្រឆាំងជ្រុលនិយមទាំងនេះបានបំផ្លាញជាតិខ្លួនឯងបែបណាខ្លះ?» ពិតណាស់ តើធ្វើនយោបាយដើម្បីអ្វី គឺដើម្បីជួយប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនមែនដែរឬទេ? ដើម្បីអាចជួយប្រទេសជាតិបាន អ្នកនយោបាយត្រូវធ្វើសកម្មភាព ដើម្បីឱ្យប្រទេសជាតិរីកលូតលាស់ទៅមុខ និងឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងរស់នៅក្នុងសន្តិភាពយូរអង្វែង។ លើសពីនេះ អ្នកនយោបាយត្រូវចេះបែងចែកអ្វីជារឿងនយោបាយផ្ទៃក្នុង និងអ្វីជានយោបាយការបរទេស ដែលត្រូវទប់ទល់ជាមួយឥទ្ធិពលពីខាងក្រៅ ជាពិសេសពេលប្រទេសជួបគ្រោះ ដូចជាការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាជាដើម។ សម្រាប់នយោបាយថ្នាក់ជាតិ អ្នកនយោបាយប្រកួតគ្នាដើម្បីរកសេចក្តីរីកចម្រើនជូនជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយ និងសកម្មភាពជាក់ស្តែង។ ការរិះគន់គ្នា បើទោះជាពេលខ្លះមានសភាពខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ជារឿងធម្មតាឱ្យតែក្នុងក្របខណ្ឌនៃការប្រកួតប្រជែងគ្នាផ្នែកគំនិត និងបញ្ញា។ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយមដែលមានទណ្ឌិត សម រង្ស៊ី និងគូកនមួយក្តាប់តូច ដូចជា អ៊ុំ សំអាន ជាសេនាធិការ មិនដែលប្រកាន់យកគំនិតនយោបាយបែបជឿនលឿននេះមកអនុវត្តទេ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រកាន់យកទស្សនៈនយោបាយចាស់គំរឹល ហួសសម័យ តាមបែបគំនុំសងសឹក ផ្ទាល់ខ្លួនទៅវិញ បើទោះបីជាប្រវត្តិសាស្ត្របង្ហាញថា ទស្សនៈនយោបាយនេះបានបង្កគ្រោះថ្នាក់ធំធេងជាបន្តបន្ទាប់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋក៏ដោយ។ ក្នុងផ្នត់គំនិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួន…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគីមុនកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន។ ជំនួបរបស់ប្រមុខការទូតកម្ពុជា-ចិននេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិនដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូល។ សូមជម្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕ដោយ៖ពលជ័យរូបភាព៖អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
-
អ្នកនាំពាក្យ៖ ការសម្រេចបានបទឈប់បាញ់ជាថ្មីនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ និងសម្តេចធិបតី

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ចំណុចមួយចំនួនពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលចូលជាធរមានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ចំណុចចំនួន៤ ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ មានដូចជា៖ទី១៖ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ខ្ញុំសូមបងប្អូនជនរួមជាតិអានឱ្យច្បាស់នូវខ្លឹមសារគ្រប់ចំណុចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនេះ ហើយពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីយល់ពីអត្ថន័យ ចៀសវាងការជឿទៅលើការបកស្រាយបំភ្លៃពីក្រុមមនុស្សមួយចំនួនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្រក្នុងគោលបំណងបំបែកបំបាក់សង្គមខ្មែរ។ ដូច្នេះ ការស្វែងយល់ដោយខ្លួនឯងឱ្យគ្រប់ជ្រុងជ្រោយ និងទទួលយកតែប្រភពព័ត៌មានច្បាស់លាស់គឺជារឿងសំខាន់ដើម្បីកុំឱ្យមានអ្នកណាបោកប្រាស់យើងបាន។ទី២៖ការសម្រេចបានបទឈប់បាញ់ជាថ្មីនាពេលនេះ វាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរយ៉ាងរឹងមាំដើម្បីទាមទារសន្តិភាព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថិររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ដោយ៖ពលជ័យ
-
លោក ឆាំង យុ៖ យុទ្ធសាស្រ្តរបស់ថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពរបស់កម្ពុជា

ប្រទេសថៃផ្តល់អាទិភាព និងថែមទាំងទាមទារឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការ ឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការគាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនៈអន្តរជាតិ បូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។ ហេតុដូច្នេះ ប្រទេសថៃអាចសម្រេចបាននូវឧត្តមភាពលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ព្រំដែនបាន លុះត្រាណាតែតាមរយៈយន្តការចរចាទ្វេភាគីដោយបិទទ្វារ គាបសង្កត់ សម្លុត បង្ខិតបង្ខំ ដែលជាការរំលោភបំពានរបស់ប្រទេសថៃ ហើយមិនត្រូវបានមើលឃើញ ដោយសហគមន៍អន្តរជាតិ (ឬយ៉ាងហោចណាស់ យន្តការចរចាទ្វេភាគីនេះហាក់មានលក្ខណៈជាកិច្ចព្រមព្រៀងដែលអាចទទួលយកបានពីគ្រប់ភាគី បើទោះបីជាមានវិសមភាពយ៉ាងណាក៏ដោយ)។ ប្រទេសថៃបរាជ័យដោយមិនអាចឈានទៅបង្កើតយន្តការចរចាទ្វេភាគី ហេតុដូច្នេះហើយទើបប្រទេសថៃបានទទួលយកយន្តការចរចាពហុភាគី និងយល់ព្រមតាមកិច្ចព្រមព្រៀងដែលត្រូវបានរៀបចំឡើងជាយន្តការពហុភាគី ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបង្អស់នៅទីក្រុងកូឡាឡំពួរ។ ទោះបីជាយ៉ាងណាក៏ដោយ បទឈប់បាញ់មិនបាននាំប្រទេសថៃខិតទៅរកគោលដៅចុងក្រោយរបស់ខ្លួនក្នុងការគ្រប់គ្រងទឹកដីដែលខ្លួនបានជឿថា គឺជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន។ ជាក់ស្តែងតំបន់ទាំងនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាអស់ជាច្រើនសតវត្សរ៍មកហើយ ហើយតំបន់ទាំងនោះនៅតែបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាមកដល់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងនេះក្តី ប្រទេសថៃបានគ្រប់គ្រងលើតំបន់ទាំងនោះដោយខុសច្បាប់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះពីអតីតកាល ហើយប្រទេសថៃត្រូវបានបង្ខំដោយរដ្ឋាភិបាលលោកខាងលិចឱ្យប្រគល់ទឹកដីទាំងនោះមកឱ្យប្រទេសកម្ពុជាចំនួនពីរលើកគឺ (លើកទីមួយនៅឆ្នាំ១៩០៧ ប្រទេសបារាំងបានបង្ខំប្រទេសថៃឱ្យប្រគល់ទឹកដីប្រទេសកម្ពុជាដែលខ្លួនទន្ទ្រានយកមកឱ្យកម្ពុជាវិញ និងលើកទីពីរនៅឆ្នាំ១៩៤៦ សហរដ្ឋអាមេរិកបង្ខំប្រទេសថៃឱ្យប្រគល់ទឹកដីរបស់ប្រទេសកម្ពុជាដែលខ្លួនកាត់យកដោយខុសច្បាប់នៅឆ្នាំ១៩៤១ មកឱ្យកម្ពុជាវិញ)។ ប្រទេសថៃនៅតែបន្តចាត់ទុកការបង្ខិតបង្ខំរបស់រដ្ឋាភិបាលលោកខាងលិច គឺជាឧទាហរណ៍នៃការដាក់គំនាបដោយមិនសមស្របរបស់អាណានិគមដែលប្រទេសថៃបដិសេធមិនទទួលយកជាដាច់ខាត។ បញ្ហាទឹកដីទាំងនោះបានបន្សល់ទុកឱ្យយើងនូវស្ថានភាពដូចបច្ចុប្បន្ន ដែលយន្តការចរចាទ្វេភាគី ហាក់បីដូចជាមិនទទួលបានផ្លែផ្កា ហើយយន្តការចរចាពហុភាគី ក៏មិនអាចជួយឱ្យប្រទេសថៃសម្រេចបាននូវគោលដៅចុងក្រោយរបស់ខ្លួន…