-
រដ្ឋមន្ត្រីការបរទេសកម្ពុជាសម្តែងនូវការព្រួយបារម្ភចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដីនិងអធិតេយ្យរបស់កម្ពុជាក្នុងខេត្តចំនួនបួន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី និងអធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។ ការសម្តែងការព្រួយបារម្ភនេះ ក្នុងឱកាសធ្វើបទបង្ហាញស្តីពីការវិវត្តន៍ថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា–ថៃ ជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិនានាក្នុងរាជធានីភ្នំពេញចំនួន៣៣ ស្ថានតំណាង និងមានចំនួនសរុប៥៥ រូប កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសត្រីភាគីកម្ពុជា–ថៃ–ចិន នៅខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងមានប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការបរទេស
-
សម្តេចតេជោ៖ ថ្ងៃនេះជាទិវាគម្រប់ខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ

យោងតាមសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករាបានបញ្ជាក់ថា ថ្ងៃនេះជាទិវាគម្រប់ខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ ហើយបើកឡើងនូវសករាជថ្មី របស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងរំឭកទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលរបបប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបដ៏ឃោរឃៅនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិយើងដែលគ្មានទោសពៃរ៍អ្វីទាំងអស់រាប់លាននាក់ដែលត្រូវស្លាប់យ៉ាងអយុត្តិធម៌ បំផុតនៅក្រោមរបបប៉ុល ពត ហើយសូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិទាំងនោះ បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប។ សម្តេចតេជោបានបន្តថា យើងពិតជាមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្មរបស់ប្រជាជនដែលបង្កឡើងដោយបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចូលមកកាន់អំណាចចាប់ពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥។ នៅក្រោមរបបយង់ឃ្នងនេះ ប្រជាជនកម្ពុជាត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិសេរីភាពរបស់ខ្លួន ត្រូវបង្ខំ ឱ្យធ្វើការដូចសត្វធាតុ ត្រូវទទួលរងទារុណកម្ម…
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅក្នុងភូមិសាស្ត្រមុំបីមានការផ្ទុះគ្រាប់ចេញពីគំនរសំរាម បានបណ្តាលឱ្យកងកម្លាំងកម្ពុជារងរបួសធ្ងន់និងស្រាលចំនួន២នាក់

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃ បាននិងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ។ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា ដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងរបស់កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្កោលទោសចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនដែលជាអំពើខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ចំណែកការកាន់កាប់ និងបន្តកាន់កាប់តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិទាំងស្រុង។ អ្នកនាំពាក្យបានបញ្ជាក់ថា ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះ គ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះ ផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាស្មារតីនៃកិច្ចព្រមព្រៀងដែលមានកាលពីពេលកន្លងមក។ ចំណែកឯការដាក់ពង្រាយទូកុងតឺន័រ ការរាយបន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរដែលមិនអាចទទួលយកបានឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ទាហានថៃបាននិងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ។ ការបំផ្លិចបំផ្លាញនេះបានធ្វើឡើងដោយការវាយប្រហារសំដៅគោលដៅស៊ីវិលកាលពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ផង និងបន្តបំផ្លាញដោយកម្លាំងគ្រឿងចក្រ និងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។ លើសពីនេះ ទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាននិងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួចប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុត។ អំពើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ថៃបានធ្វើសកម្មភាពដាក់ទូកុងតឺន័រ រាយបន្លាលួស ដោតទង់ជាតិ និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលខ្មែរក្នុងទីតាំងមួយចំនួន គឺជាសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀង និងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នៅក្នុងកំឡុងពេលអនុវត្តបទឈប់បាញ់ ភាគីថៃបានធ្វើសកម្មភាពដាក់ទូរកុងតឺន័រ រាយបន្លាលួស ដោតទង់ជាតិ និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលខ្មែរក្នុងទីតាំងមួយចំនួនដែលនេះ គឺជាសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដោយឯកឧត្តមបញ្ជាក់ជូនជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ដូច្នេះ ការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស ឬដោយទង់ជាតិរបស់ភាគីថៃ មិនមែនបញ្ជាក់ថាទីនោះជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ។ ឯកឧត្តម ប៉ែន បូណា បានបញ្ចាក់ថា កម្ពុជាគោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីថៃក៏បានអះអាងថា ខ្លួនគោរពស្មារតីនៃសេចក្តីប្រកាសរួមនេះដូចគ្នា។ ដូច្នេះ ដំណោះស្រាយដែលស្របតាមច្បាប់អន្តរជាតិនឹងកើតមាននៅពេលខាងមុខ។ សូមជនរួមជាតិយើងទុកចិត្តលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយបញ្ហានេះ៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការផ្សាយឬចែករំលែកព័ត៌មាន ឬរូបភាពសពក្នុងសមរភូមិ ជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន

ភ្នំពេញ៖ “ការផ្សាយ ឬចែករំលែកព័ត៌មាន ឬរូបភាពសពក្នុងសមរភូមិ ជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ ហើយជាទង្វើប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមិនលើកគុណតម្លៃដល់កងទ័ព មិនគោរពដល់ក្រុមគ្រួសារនៃយុទ្ធជនពលីជីវិត និងការបូជាសម្រាប់បុព្វហេតុការពារជាតិ។” នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពសពដោយគ្មានការបិទបាំង ឬព្រិលលើរូបភាព ជាទង្វើប្រាសចាកក្រមសីលធម៌ រំលោភសិទ្ធិឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់អារម្មណ៍សាធារណៈ។ ក្នុងនោះដែរ មួយចំនួនតូច ក៏មានការចែករំលែកតៗគ្នានូវរូបភាពស្រដៀងគ្នាដែលមានប្រភពពីគណនីក្លែងក្លាយក្រៅប្រទេស ដែលគេធ្វើឡើងក្នុងគោលបំណងអាក្រក់ផ្នែកចិត្តសាស្ត្រ បង្កឱ្យមានកំហឹងឡើង ប៉ះពាល់ដល់ការគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន និងតទៅមុខ។ ជាងនេះទៀត ការផ្សាយ ឬចែកចាយរូបភាពដូចបានរៀបរាប់ អាចប្រឈមការទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើត្រូវបានរកឃើញថាធ្វើឡើងក្នុងចេតនាទុច្ចរិត ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងការរក្សាស្ថិរភាពនយោបាយ។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ទន្ទឹមនេះដែរ ក្រសួងព័ត៌មានបានសង្កេតឃើញមានការផ្សាយរបស់សារព័ត៌មានមួយចំនួន ជុំវិញស្ថានភាពកងទ័ព និងភូមិសាស្ត្រនៅសមរភូមិជួរមុខ ដោយពុំបានគិតដល់ផលវិបាកចំពោះសន្តិសុខជាតិ និងក្តីអន្តរាយដែលអាចបង្កឡើងជាយថាហេតុ ប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាប្រសិទ្ធភាពសម្រាប់ការវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងដំណោះស្រាយសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ទាំងនេះជាទង្វើបំពានការអនុវត្តសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន និងសេចក្តីអំពាវនាវទាំងឡាយរបស់ក្រសួង ស្ថាប័នសមត្ថកិច្ច ពាក់ព័ន្ធនឹងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន ដោយក្រមសីលធម៌…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ឡើងវិញអំពីស្ថានការណ៍ដែលបាននិងកំពុងវិវឌ្ឍន៍ និងការងារដែលភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នា

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឡើងវិញជូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសអំពីស្ថានការណ៍ដែលបាននិងកំពុងវិវឌ្ឍន៍ និងការងារដែលភាគីទាំងពីរ កម្ពុជា–ថៃ បានព្រមព្រៀងគ្នានិងត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាចំពោះមុខដែលកំពុងប្រឈម។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានរម្លឹកជូនអំពីខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។ (នេះគឺជាខ្លឹមសារដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥។) អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ពីជំហររបស់កម្ពុជាថា ៖កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន–សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង–សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន–សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ សកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។ អ្នកនាំពាក្យបានបញ្ជាក់ជូនជនរួមជាតិថា អ្វីដែលយើងបានឃើញនៅកន្លែងមួយចំនួនតាមបណ្តោយព្រំដែន មិនមែនជាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេ។ សូមរង់ចាំក្រុមការងារជំនាញ ប្រទេសទាំងពីរចុះវាស់វែងសិននោះទើបជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរ៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សម្រាប់រាល់ស្ថានការណ៍វិវត្ត និងបច្ចុប្បន្នភាពថ្មីៗ ជុំវិញស្ថានភាពកម្ពុជា-ថៃ សូមបន្តតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់រាល់ស្ថានការណ៍វិវត្ត និងបច្ចុប្បន្នភាពថ្មីៗ ជុំវិញស្ថានភាពកម្ពុជា-ថៃ សូមអ្នកសារព័ត៌មាន និងសាធារណជន បន្តតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការក្នុងប្រទេសកម្ពុជា។ ការផ្តល់បច្ចុប្បន្នភាពប្រចាំថ្ងៃត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយស្តីពីស្ថានភាពពិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការវិវត្តជាមួយបច្ចុប្បន្នភាពច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវច្បាស់លាស់។ ដូច្នេះសូមអ្នកសារព័ត៌មាន និងសាធារណជនតាមដានបច្ចុប្បន្នភាពតាមរយៈការផ្សាយផ្ទាល់ពេលព្រឹក និងរសៀល របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ បណ្តាញផ្សាយរបស់ក្រសួង ស្ថាប័ន រាប់បញ្ចូលទាំងការផ្សាយលើបណ្តាញសង្គមផ្លូវការរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក)ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ)ក្រសួងការពារជាតិ, គ)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឃ)ក្រសួងព័ត៌មាន, ង)ក្រសួងមហាផ្ទៃ, ច)រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, ឆ)អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ សូមបញ្ជាក់ជាថ្មីម្តងទៀត ព័ត៌មានពីបណ្តាញសង្គម ពិសេសព័ត៌មានដែលមានប្រភពពីក្រៅប្រទេស ពុំមែនជាព័ត៌មាន ដែលអ្នកសារព័ត៌មាន និងសាធារណជន អាចទុកចិត្តបានឡើយ ព្រោះព័ត៌មានលើបណ្តាញសង្គមទាំងនោះមិនត្រូវបានផ្ទៀងផ្ទាត់មុនផ្សាយឡើយ! ហេតុដូច្នេះ នៅពេលទទួលព័ត៌មានពីបណ្តាញសង្គម យើងចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមួយប្រភពផ្លូវការ សម្រាប់សុវត្ថិភាពព័ត៌មានសាធារណៈ។ សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដើម្បីចូលរួមក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់អចិន្ត្រៃយ៍ និងធានាដំណោះស្រាយដោយសន្តិវិធី តាមផ្លូវច្បាប់ សម្រាប់សន្តិភាពជានិរន្តរ៍តាមបណ្តោយព្រំដែន៕ដោយ៖ពលជ័យ
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៥ ជាឆ្នាំមួយដែលធ្វេីឱ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឱ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វេីឲ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយេីង។ ជាឆ្នាំដែលជាលេីកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដេីម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា សូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយេីងតាមចំណេះរៀងៗខ្លួន ដេីម្បីឲ្យជាតិយេីង ប្រទេសយេីងបានខ្លាំងព្រោះយេីងមិនចង់ឲ្យកូនចៅយេីងជួបហេតុការណ៍ដូចយេីងក្នុងឆ្នាំ២០២៥នេះទៀតទេ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិនិងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំការពារទឹកដីកម្ពុជាេយីងពីការឈ្លានពានដោយអង់អាចក្លាហាន បេីគ្មានពួកគាត់ក៏យេីងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។ សូមឲ្យឆ្នាំ២០២៦ប្រទេសកម្ពុជាមានសុខសន្តិភាពឡេីងវិញ ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាពមានសុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ពីការដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ ភាគីថៃបានដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រឡប់មកកម្ពុជាវិញហើយ។ ការប្រគល់វីរកងទ័ពទាំង១៨រូប គឺនឹងធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា…