-
ព្រឹកស្អែកសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញពិនិត្យវឌ្ឍនភាពនៃសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

-
លាតត្រដាងការពិត ! អ្នកនាំពាក្យ គ.ជ.ប. បញ្ជាក់អំពីការលុបបញ្ជីបេក្ខជនខ្លះរបស់គណបក្សភ្លើងទៀន

-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា នឹងកាន់តែរឹងមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត គឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា “តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។ សូមសមាជិក សមាជិកាគណបក្សប្រាជនកម្ពុជា ទាំងអស់មានមោទនភាពចំពោះមហាគ្រួសារមួយនេះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងសូមបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ជាពិសេស សមាជិក សមាជិកាបក្សទាំងអស់ ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។
-
គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ក្បាលកោះ និងតម្កល់បដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី១ និងនៅសង្កាត់ផ្សារដេប៉ូទី១

ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា និងនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើនទាំងផ្នែកបរិមាណ និងគុណភាព

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ។ រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបានសមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុងអត្ថបទគោលនយោបាយនោះទេ។
-
ស.ស.ស.ក៖ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើការវាយតម្លៃដោយលម្អៀងអំពីស្ថានភាពសិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា

ស.ស.ស.ក បានសម្តែងការសោកស្ដាយចំពោះការវាយតម្លៃដែលមានលក្ខណៈមិនពេញលេញ សម្រាប់របាយការណ៍អំពីស្ថានភាពកម្ពុជា ជាពិសេសត្រង់កឋាខ័ណ្ឌស្តីពីសិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលជាការតាក់តែងតាមរបៀបច្បុចយកបញ្ហាតូច ឬបញ្ហាដែលកន្លងយូរមកហើយ ប៉ុន្តែបែរជាមិនបានអើពើ និងមើលរំលងចំពោះចំណុចដែលមានលក្ខណៈរីកចម្រើន។ យើងបានរកឃើញថា «របាយការណ៍នេះវាយតម្លៃដោយលម្អៀង ដោយខ្វះភស្តុតាងច្បាស់លាស់ គ្មានការពិតពេញលេញ និងបានទាត់ចោលនូវអ្វីដែលជាតម្រូវការក្នុងបរិបទជាក់ស្តែងរបស់សង្គមកម្ពុជា ព្រមទាំងព្យាយាមបន្ទោសទៅភាគីផ្សេង ភ្ជាប់ទៅលំហនយោបាយ និងការបោះឆ្នោតនាពេលខាងមុខ ក្នុងគោលបំណងហាក់ចង់ផាត់ពណ៌កម្ពុជាឱ្យអាក្រក់»។
-
គ.ជ.ប បំភ្លឺចំពោះការចោទប្រកាន់របស់គណបក្សឆន្ទៈខ្មែរ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានធ្វេីការបំភ្លឺចំពោះការចោទប្រកាន់របស់គណបក្សឆន្ទ:ខ្មែរ ពាកព័ន្ធការបេីកបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងលេខ ១៣៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
-
លទ្ធផលជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីកិច្ចសហប្រតិបត្តិការលើបញ្ហាមីយ៉ាន់ម៉ា

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏ដូចជារវាងប្រេសិតពិសេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ នេះគឺជាជំនួបលើកទីពីរ បន្ទាប់ពីជំនួបលើកទី១ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១។
-
គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប សង្កាត់ផ្សារដើមគរ និងសង្កាត់មនោរម្យ

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេសិតពិសេសអង្គការសហប្រជាជាតិប្ដេជ្ញារិះរកគ្រប់វិធី ដើម្បីសំដៅរក្សាផលប្រយោជន៍ជូនប្រទេសមីយ៉ាន់ម៉ាទាំងមូល

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយលោកស្រី Noeleen Heyzer ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។