-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ដូច្នេះ សូមបន្តជឿទុកចិត្តមកលើសម្តេចតេជោតាមរយៈការបោះឆ្នោតជូនសម្តេចបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត។
-
១៧ មេសា៖ ៤៧ឆ្នាំក្រោយខ្មែរក្រហមឡើងកាន់អំណាច យុត្តិធម៌បានផ្តល់ជូនជនរងគ្រោះ មេរៀនប្រវត្តិសាស្ត្រត្រូវបានចងចាំ

ម៉ោងប្រមាណ១០ព្រឹក នាថ្ងៃទី១៧ ខែមេសា កាលពី ៤៧ឆ្នាំមុន ទីក្រុងភ្នំពេញគ្រប់គ្រងដោយរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ បានធ្លាក់ក្នុងដៃរបស់ក្រុមខ្មែរ ក្រហម ប៉ុល ពត។ ប្រជាពលរដ្ឋចេញមកអបអរសាទរនិងស្រែកជ័យឃោសថាកម្ពុជាត្រូវបានរំដោះហើយ ប៉ុន្តែមិនបានប៉ុន្មានផង ក្តីសប្បាយរីករាយនេះបានក្លាយទៅជាទុក្ខដ៏ធំដែលកងទ័ពអាវខ្មៅរបស់ខ្មែរក្រហមបានចាប់ផ្តើមបណ្តេញពលរដ្ឋជាង ២ លាននាក់ចេញពីលំនៅដ្ឋានខ្លួន ហើយត្រូវបានជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិភាគនានានៃប្រទេសកម្ពុជាដោយមិនយោគយល់ឡើយ សូម្បីកុមារ ចាស់ជរានិងអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ។ ១៧ មេសា ១៩៧៥ ជាកាលបរិច្ឆេទ នៃការចាប់ផ្តើមនៃវិនាសកម្មនិងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅកម្ពុជាក្រោយពីឆ្លងកាត់សង្គ្រាមរយៈពេល៥ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
-
អាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២

ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមធ្វើសេចក្ដីប្រកាសជូនជាព័ត៌មាន អាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក ដែលមានវ័យ៤៥ឆ្នាំមកហើយ។ នេះគឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១សម្រាប់ថ្នាក់ដឹកនាំយើង គិតចាប់តាំងពីឆ្នាំ២០១៧មក។
-
អ្នកវិភាគចៅចាក់ស្មុក៖ ពលរដ្ឋខ្មែរបន្តគាំទ្រ ចូលរួមជាមួយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍ

«យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព»។ នេះគឺជាការថ្លែងគូសបញ្ជាក់សាជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ពីតម្លៃនៃសន្តិភាពក្នុងឱកាសដែលសម្តេចចូលរួមជាអធិបតីពិធីបដិមាអភិសេក «ព្រះថោង នាងនាគ» នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ សន្តិភាពដែលកម្ពុជាមានសព្វថ្ងៃនេះ រកបានដោយពិបាក ថ្នាក់ដឹកនាំជាតិបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេស និងប្រជាជន និងបានឆ្លងកាត់នូវស្ថានភាពដ៏លំបាកលំបិននៃសង្គ្រាមស៊ីវិលពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនាឆ្នាំ ១៩៧០ ទម្រាំនឹងទទួលបានសុខសន្តិភាពពេញលេញនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯក ដោយគ្មានការបង្ហូរឈាម និងសម្រេចបានដោយបាតដៃខ្មែរ។
-
ទូតរុស្ស៊ី ស្នើឱ្យប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាសិក្សាឱ្យច្បាស់អំពីសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន ដើម្បីជៀសវាងការយល់ខុសតាមការផ្សាយព័ត៌មានបំពុលរបស់ប្រទេសលោកខាងលិច

-
អគ្គលេខាធិការ គ.ជ.ប៖ ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ គឺគ.ជ.ប កសាងប្រតិទិន និងផែនការមេ

ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប កសាងប្រតិទិន និងផែនការមេ និងបានអនុវត្តសម្រេចការងារតាមដំណាក់កាល ជាពិសេសការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ប.ន.ឃ.ស) ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តជាក់ស្តែង។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានមានប្រសាសន៍បញ្ជាក់ថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព ដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ររវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាមួយធនាគារវីង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការមើលងាយជាតិខ្មែរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។ ជាក់ស្តែង សព្វថ្ងៃ ប្រទេសកម្ពុជាអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ “សន្តិភាព” បានផ្តល់ឱ្យកម្ពុជាមានការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល សង្គម និងជំនឿសាសនា

ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា “សន្តិភាព” បានផ្តល់ឱ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយរីករាយ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា នៅតែជាគោលនយោបាយអាទិភាពរបស់កម្ពុជា គឺ “គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ពោលមានតែសុខដុមនីយកម្ម” ទាំងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ អ៊ិស្លាម និងសាសនានានា។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ តទៅមុខ យើងទាំងអស់គ្នា មិនថា មាននិន្នាការអ្វី ត្រូវរួមគ្នាឱ្យតម្លៃ និងការពារជាដាច់ខាតនូវសន្តិភាព ដែលយើងកំពុងតែមាននេះ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា “ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចប្រធានគណបក្ស តែងបើកចិត្តទូលាយឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដែលមានឆន្ទ:ស្មោះត្រង់ចូលរួមតាមគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍជាតិ និងមាតុភូមិ ដែលស្មារតីនេះ បានឆ្លុះបញ្ចាំងពីបុព្វហេតុរបស់គណបក្សក្នុងការបង្រួបបង្រួមជាតិ ច្បាមឱ្យខាងតែបាននូវសន្តិភាព ដែលយើងទាំងអស់គ្នា បាននិងកំពុងទទួលផល។”