-
ប្រធាន គ.ជ.ប. បកស្រាយប្រាំចំណុចជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានទទួលជួបប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក វិទិត មុនតាប៊ន(Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំគ.ជ.ប។
-
សហភាពអឺរ៉ុបសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២

សហភាពអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ក៏ដូចជាការតែងតាំងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រេសិតពិសេសរបស់អាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ សហភាពអឺរ៉ុបបានគូសបញ្ជាក់បន្ថែមថា ការតែងតាំងឯកឧត្តម Igor Drlesmans ជាប្រេសិតពិសេសរបស់សហភាពអឺរ៉ុប(EU) សម្រាប់ប្រទេសមីយ៉ាន់ម៉ា សរបញ្ជាក់ឱ្យឃើញពីការគាំទ្រ យ៉ាងខ្លាំងក្លារបស់សហភាពអឺរ៉ុបចំពោះអាស៊ាន និងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
-
ទូតថ្មីអ៊ីស្លាមប៉ាគីស្ថានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន

ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន និងបានសម្តែងក្តីសង្ឃឹមថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងសម្រេចបានជោគជ័យក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ជាពិសេស ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ា។
-
អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សនយោបាយមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ពីសំណាក់បុគ្គលមួយចំនួន គឺគណបក្សនយោបាយមានសិទ្ធិប្តឹងទៅនឹងមន្ត្រីបោះឆ្នោត ដើម្បីឱ្យផ្តន្ទាទោសតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
-
មេបញ្ជាការកងទ័ពជើងគោក៖ សាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជាគឺមានប្រជាជនចម្រុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយដោយភាពសុខដុមរមនា

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា សាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជា គឺមានប្រជាជនចម្រុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់ដ៏សុខសាន្តនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នាធំរបស់ប្រជាជនកម្ពុជា និងជាផ្លែផ្កានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ ខុសពីក្រុមអ្នកនយោបាយអគតិធ្វើតែសកម្មភាពញុះញង់ និងបំភិតបំភ័យប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ព្រមទាំងក្រុមការងារយុវជនគ្រប់យន្តការ បានយកអស់កម្លាំងកាយចិត្ត ពេលវេលា បម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈលំបាក មានអាសន្ន ដែលខុសពីក្រុមអ្នកនយោបាយអគតិមួយចំនួន ដែលប្រើប្រាស់ពេលវេលាធ្វើតែសកម្មភាពញុះញង់ និងបំភិតបំភ័យប្រជាពលរដ្ឋ ដូចជាករណីបំផុសបំផុលមិនឱ្យចាក់វ៉ាក់សាំងជាដើម។
-
តំណាងអចិន្ត្រៃយ៍កម្ពុជាសម្តែងក្តីខកចិត្តចំពោះឧត្តមស្នងការទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុស ពាក់ព័ន្ធស្ថានភាពនៅកម្ពុជា

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ ឯកឧត្តម អាន សុខខឿន បានថ្លែងថា គណៈប្រតិភូកម្ពុជា យល់ស្របទៅនឹងទស្សនៈរបស់ឯកឧត្តមប្រធាន ពាក់ព័ន្ធនឹងការធ្វើនយោបាយូបនីកម្មនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងភាពលម្អៀងដោយសារការកំណត់ឋានានុក្រម ក្នុងចំណោមប្រភេទសិទ្ធិមនុស្ស។ ប៉ុន្តែបានសម្តែងក្តីខកចិត្តយ៉ាងខ្លាំង ចំពោះប្រការដែលឧត្តមស្នងការទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុស ពាក់ព័ន្ធស្ថានភាពនៅកម្ពុជា។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្បើង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍អះអាងថា គណបក្សប្រជាជនកម្ពុជា បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើការបង្កើតសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹងការជំរុញកសាង និងអភិវឌ្ឍប្រទេសលើដំណើរផ្លូវប្រកបដោយសន្តិភាព និងស្ថិរភាព ក៏ដូចជាការពង្រឹងកិត្យានុភាពជាតិក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសតូចធំលើឆាកអន្តរជាតិ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន គឺកើតមានទ្បើងដោយសារប្រតិបត្តិករបីសំខាន់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន គឺកើតមានទ្បើងដោយសារប្រតិបត្តិករបីសំខាន់ ដោយក្នុងនោះតួអង្គទី១.សម្តេចតេជោ ហ៊ុន សែន ទី២.ការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស និងទី៣.ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖មិនថានៅក្នុងប្រទេសធំឬតូច ខ្លាំងឬខ្សោយ សង្គ្រាមតែងបង្កនូវមហាវិនាសកម្ម

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព ជើងគោកបានមានប្រសាសន៍បញ្ជាក់ថា មិនថានៅក្នុងប្រទេសធំឬតូច ខ្លាំងឬខ្សោយ សង្គ្រាមតែងបង្កនូវមហាវិនាសកម្ម ដូចជា ការស្លាប់បាត់បង់អាយុជីវិតយោធិន និងពលរដ្ឋ បង្កនូវការបែកបាក់សង្គមជាតិ និងការនិរាសព្រាត់ប្រាសគ្រួសារ ឯហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវបំផ្លិចបំផ្លាញក្លាយជាគំនរផេះផង់ ហើយសេដ្ឋកិច្ចជាតិក៏ត្រូវរលំរលាយ ។ល។