-
ប្រមុខការទូតកម្ពុជានិងអគ្គលេខាធិការអាស៊ានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។
-
ប្រធាន គ.ជ.ប៖ សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ខិតខំជំរុញឱ្យដំណើរការនៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានការគំរាមកំហែង គ្មានអំពើហិង្សា

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ផ្អែកតាមបទពិសោធន៍ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត គ.ជ.ប ត្រូវបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសបង្កើនការយកចិត្តទុកដាក់ ខិតខំជំរុញឱ្យដំណើរការនៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយគ្មានការគម្រាមកំហែង គ្មានអំពើហិង្សា និងជៀសវាងឱ្យបាននូវបាតុភាព ឬការបង្កឱ្យមានការរំខានណាមួយ ហើយ ឯកឧត្តម ក៏បានសំណូមពរឱ្យគណបក្សនយោបាយគោរពឱ្យបានតាមកម្មវិធីឃោសនាដែលបានឯកភាពគ្នារួចជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។
-
គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង១០លានសន្លឹកសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង ១០លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប ថ្លែង ប្រាប់ AMS នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។
-
អ.វ.ត.ក បើកសិក្ខាសាលាស្តីពី “ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សា ស្ដីពីសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះរបស់ អ.វ.ត.ក នៅក្នុងអំឡុងដំណាក់កាលដែលនៅសេសសល់»

កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន ប្រារព្ធពិធីបើកសិក្ខាសាលាស្តីពី “ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សា ស្ដីពីសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះរបស់ អ.វ.ត.ក នៅក្នុងអំឡុងដំណាក់កាលដែលនៅសេសសល់»។ សិក្ខាសាលានេះ ត្រូវរៀបចំឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
-
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ផ្អែកលើទិដ្ឋភាពច្បាប់ចំនួនពីរចំណុច ឆ្លើយតបទៅនឹងសំណើរបស់តំណាងគណបក្សភ្លើងទៀន

ឯកឧត្តម គឹម សន្តិភាព និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារ ជាមួយលោក ស៊ុន ឆ័យ តំណាងគណបក្សភ្លើងទៀន នៅទីស្តីការក្រសួងយុត្តិធម៌។ ទាក់ទងជំនួបនារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានឲ្យដឹងថា លទ្ធផលនៃជំនួបទទួលបានដូចខាងក្រោម៖
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន៖ ទី១.ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២.ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោមឡើងលើ ទី៣.ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ទី៤.ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥.ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត : “ខ្ញុំមិនគាំទ្រចំពោះការបៀតបៀនដល់អ្នកសារព័ត៌មានជាស្ត្រី “

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថាលោកមិនគាំទ្រការបៀតបៀនដល់អ្នកសារព័ត៌មានជាស្ត្រីឡើយ ហើយរួមទាំងអ្នកសារព័ត៌មានជាបុរសផង ។ ការបញ្ជាក់នេះបាន ធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសសារព័ត៌មានសកលលោក ៣ ឧសភានៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។
-
សារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី ២៩ ថ្ងៃទី ៣ ខែឧសភា

-
រដ្ឋសភានឹងប្រជុំអនុម័តសេចក្តីព្រាងស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ នៅថ្ងៃទី១១ ខែឧសភា

រដ្ឋសភានឹងប្រជុំអនុម័តសេចក្តីព្រាងស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។ ការកំណត់ថ្ងៃប្រជុំរដ្ឋសភានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃអង្គារទី៣ ខែឧសភា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង៤០ឆ្នាំមកនេះ បានសម្រេចនូវស្នាដៃ និងសមិទ្ធផលយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្សបម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។