Category: Politico 360

  • ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ធ្វើ​សន្និសីទកាសែត​បញ្ជាក់ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​

    ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ធ្វើ​សន្និសីទកាសែត​បញ្ជាក់ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​

    ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​អាណត្តិ​ជា​ប្រេសិត​ពិសេស​គឺ​មិន ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង ហើយ​បាន​ពន្យល់​ពី​ភាព​បន្ទាន់​ គឺ​ការបញ្ឈប់​អំពើហិង្សា ជំនួយ​មនុស្សធម៌ និង​ការស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​បរិ​យាប​ន្ន​និង​សង្កត់ធ្ងន់​ទៅលើ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​និង​បាន ស្វាគមន៍​បទ​ឈប់​បាញ់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

  • គ.ជ.ប រកឃើញគណបក្សភ្លើងទៀនយកឈ្មោះប្រជាពលរដ្ឋទៅដាក់ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់

    គ.ជ.ប រកឃើញគណបក្សភ្លើងទៀនយកឈ្មោះប្រជាពលរដ្ឋទៅដាក់ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព៩រូប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគ.ជ.ប កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយពាក្យបណ្តឹងលេខ០៥១ ដែលប្រជាពលរដ្ឋប្តឹងបដិសេធបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ គ.ជ.ប បានឱ្យដឹងថា ដើមបណ្តឹងឈ្មោះ ម៉ៅ មុន្នី ភេទប្រុស កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨៤ ជាប្រជាពលរដ្ឋ មានទីលំនៅ ផ្ទះលេខ២២អឺ០អឺ១ ផ្លូវលេខ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឆ្លើយនៅក្នុងអង្គសវនាការថា ឈ្មោះបេក្ខជន៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ គឺពួកគាត់មិនបានសរសេរ និងផ្តិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជននៃគណបក្សភ្លើងទៀនទេ។

  • បន្ទាប់ពីបញ្ចប់ទស្សនកិច្ច៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើសន្និសីទកាសែតពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា

    បន្ទាប់ពីបញ្ចប់ទស្សនកិច្ច៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើសន្និសីទកាសែតពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា

    នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងធ្វើសន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម នៅប្រទេសមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការធ្វើសន្និសីទកាសែតនេះ បន្ទាប់ពីឯកឧត្តមបានបញ្ចប់ទស្សនកិច្ចនៅមីយ៉ាន់ម៉ា។

  • ប៉ូលិសយកលិខិតឱ្យដំណឹងពីសាលក្រមផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក បិទនៅសាលាសង្កាត់ចង្រែលើ

    ប៉ូលិសយកលិខិតឱ្យដំណឹងពីសាលក្រមផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក បិទនៅសាលាសង្កាត់ចង្រែលើ

    នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានយកលិខិតជូនដំណឹងពីសាលក្រមផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក មានដូចជា មួរ សុខហួរ, ជូឡុង សូមូរ៉ា, តុ វ៉ាន់ចាន់, នុត រំដួល, ហូរ វ៉ាន់, អេង ឆៃអ៊ាង ដាក់ពន្ធនាគារក្នុងម្នាក់កំណត់១០ឆ្នាំ ពីបទរួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និងអំឡុងពេលបន្តបន្ទាប់ ទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

  • ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ជួប​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា

    ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ជួប​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា

    ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ​និង​ជា​ប្រេសិតពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ម្សិលមិញ​នេះ បាន​ជួប​ជាមួយ​ឯកឧត្តម វុន​ណា ម៉ោង ល្វី​ន រដ្ឋមន្ត្រីការបរទេស​ ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រធាន​ក្រុមការងារ ស្តីពី​ជំនួយ​មនុស្សធម៌​អាស៊ាន​ និង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រី​ការិយាល័យ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ និង​កសាង​សន្តិភាព​ផងដែរ​។ ​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២​។

  • ទស្សនកិច្ច​លើកដំបូង ៖ ឯកឧត្តម ប្រាក់ សុខុន ជួប​ជាមួយ​ឯកឧត្តម មីង អោ​ង​ឡាំង​ ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្តនិង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ទប្រាំ​ចំណុច​របស់​អាស៊ាន​

    ទស្សនកិច្ច​លើកដំបូង ៖ ឯកឧត្តម ប្រាក់ សុខុន ជួប​ជាមួយ​ឯកឧត្តម មីង អោ​ង​ឡាំង​ ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្តនិង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ទប្រាំ​ចំណុច​របស់​អាស៊ាន​

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា​និង​ជា​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​គឺមាន​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣​ខែមីនា​តប​តាម​ការអញ្ជើញ​របស់​ក្រុម​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។

  • អ្នកវិភាគ​មួយរូប​បញ្ចេញ​ទស្សនៈ​ជុំវិញដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម ប្រាក់ សុខុន ទៅកាន់​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​

    អ្នកវិភាគ​មួយរូប​បញ្ចេញ​ទស្សនៈ​ជុំវិញដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម ប្រាក់ សុខុន ទៅកាន់​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​

    ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​គណៈប្រតិភូ ជាការ​យល់ឃើញ​របស់​លោក​រឿង​សំខាន់​ដែលជា​របៀបវារៈ​អាទិភាព​បំផុត គឺ​ការបញ្ឈប់​នៅ​អំពើហិង្សា​នានា​ដែលមាន នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ឈានទៅរក​ការចរចា​ឬ​ការសម្របសម្រួល​ខាង​នយោបាយ​ណាមួយ​ដែលមាន​លក្ខណៈ​ទូលំទូលាយ (​ចំណុច​សំខាន់​ទី​១)​។ ចំណុច​សំខាន់​ទី​២. ការពិភាក្សា​ទៅលើ​លទ្ធភាព​នៃ​ការផ្តល់​ជំនួយ​មនុស្សធម៌​តាម រយៈ​មជ្ឈមណ្ឌល​មនុស្ស​ធម៌​អាស៊ាន​គឺជា​រឿង​សំខាន់បំផុត​ដែល​ប្រជាជន​មី​យ៉ាន់​ម៉ា​កំពុងតែ​ត្រូវការ​ក៏ដូចជា​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​។

  • លោកបណ្ឌិត គិន ភា ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជាមានលក្ខណៈជាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ 

    លោកបណ្ឌិត គិន ភា ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជាមានលក្ខណៈជាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ 

    លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានមានប្រសាសន៍ប្រាប់ AMS ថា ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជា គឺមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនង រវាង ប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ផ្តល់អត្ថន័យជាពិសេសសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ហើយកម្ពុជា និងជប៉ុន មានទំនាក់ទំនង នឹងគ្នាជាយូរអង្វែងមក ហើយ និងមានប្រវត្តិទំនាក់ទំនងជាផ្លូវនៃប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥៣ ។

  • សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន

    សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន

    សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្ដមនាយករដ្ឋមន្ត្រី គីស៊ីដា បានមានជំនួបកំពូលជាមួយគ្នា និងបានទទួលស្គាល់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ គឺស្ថិតក្នុងកម្រិតល្អបំផុតដែលពុំធ្លាប់មាន។ ជាងនេះទៅទៀត ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ដូចជា បញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីទាំងពីរ បានចែករំលែកនូវទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕

  • នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន

    នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។