-
គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប សង្កាត់ផ្សារដើមគរ និងសង្កាត់មនោរម្យ

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេសិតពិសេសអង្គការសហប្រជាជាតិប្ដេជ្ញារិះរកគ្រប់វិធី ដើម្បីសំដៅរក្សាផលប្រយោជន៍ជូនប្រទេសមីយ៉ាន់ម៉ាទាំងមូល

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយលោកស្រី Noeleen Heyzer ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។
-
តុលាការលើកលែងការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន

នៅទីបំផុតតុលាការបានសម្រេចលើកលែងការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS ឱ្យដឹងថា “លោកញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរសម្រេចលើកលែការចោទប្រកាន់ហើយ ហើយមានការបញ្ជាក់ថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើគាត់ទេ”។ ដីកាសម្រេចលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ស្ថាប័ន កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំនិងយោធិនគ្រប់រូប

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា កត្តាចម្បងក្នុងការជំរុញឱ្យស្ថាប័ន កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ក្នុងការខិតខំបំពេញភារកិច្ចឱ្យអស់សមត្ថភាព និងលទ្ធភាព ព្រមជាមួយនឹងការពង្រឹងមូលដ្ឋាននៃគុណធម៌ សីលធម៌ និងសុខភាព ជាពិសេសកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាង។
-
អ្នកនាំពាក្យ គ.ជ.ប ៖ ការប្រកាសធ្វើពហិការបស់គណបក្សភ្លើងទៀន គឺមិនប៉ះពាល់ដល់ដំណើរការនៃបោះឆ្នោតនោះទេ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការប្រកាសធ្វើពហិកាមិនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ របស់គណបក្សភ្លើងទៀន គឺមិនបានធ្វើឱ្យកិច្ចដំណើរការទាំងមូលនៃដំណើរការបោះឆ្នោតប្រែប្រួលទៅជាការអាក់ខានមិនបានដំណើរការទៅមុខទេ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅតាមការកំណត់។ គ.ជ.ប ក៏មិនមានសិទ្ធិអំណាចអ្វីទៅចាប់បង្ខំឱ្យគណបក្សនយោបាយមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ដែរ។
-
ប្រមុខការទូតកម្ពុជាផ្តល់ព័ត៌មានជូនដល់បណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា ស្តីពីដំណើរទស្សនកិច្ចលើកដំបូងនៅមីយ៉ាន់ម៉ា

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបានផ្តល់ព័ត៌មានជូនដល់បណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា ស្តីពីដំណើរទស្សនកិច្ចលើកដំបូងទៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ នៅទៅស្តីការក្រសួងការបរទេស។
-
ប្រធាន គ.ជ.ប អំពាវនាវឱ្យសមត្ថកិច្ចទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែងដល់បេក្ខជន សកម្មជនគណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព

ដើម្បីធានាឱ្យការឃោសនាបោះឆ្នោត និងការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយស្មើភាព និងគ្មានការគំរាមកំហែង ក្នុងនាមអាជ្ញាធររៀបចំការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឱ្យបានហ្មត់ចត់។ អាជ្ញាធរសាធារណៈទាំងអស់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍គណបក្សនយោបាយ។
-
សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យទប់ស្កាត់ឱ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) បានណែនាំទៅកាន់ គ.ស.អ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ទប់ស្កាត់ឱ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ ព្រមទាំងត្រូវបញ្ចៀសឱ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថិរភាពសង្គម នៅក្នុងដំណាក់កាលទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត។
-
ប្រមុខការទូតកម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងការបរទេស។ ជំនួបពិភាក្សានេះ គឺសំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
-
លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការចាត់វិធានការបន្ទាន់ក្នុងការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប

អនុវត្តតាមស្មារតីនៃកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី២៤ ខែមីនា កន្លងមកស្តីពី “វិធានការបង្ក្រាបបទល្មើសជលផលលើបឹងទន្លេសាប” តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ទាក់ទងបញ្ហានេះ ដើម្បីពិភាក្សាបន្ថែមលើសេចក្តីសម្រេចរបស់កិច្ចប្រជុំលើកទី១ ជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប។